• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី

​​នាថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅទី​ក្រុង​ហាណូយ នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក ​​Nguyen Xuan Phuc បាន​ជួប​​សន្ទនា​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​​រុស្ស៊ី​ ​(ព្រឹទ្ធ​​សភា)​ លោកស្រី Valentina Ivanovna Matviyenko ដែល​កំពុង​​​​បំពេញ​ទស្សន​កិច្ច ជា​ផ្លូវនៅ​វៀត​ណាម​ តាម​សេចក្ដី​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​​សភា​វៀតណាម លោក​ស្រី ​Nguyen Thi Kim Ngan ។ នាយករដ្ឋមន្ត្រី ​លោក ​Nguyen Xuan Phuc បាន​អះអាងថា៖​ វៀត​ណាម​ជានិច្ច​កាលគាំ​ទ្រការ​ពង្រឹង​​និង​ពង្រីកទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ លើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោកក៏​បាន​ស្នើ​អោយ​ភាគី​ទាំង​ពីរ​​បន្ត​យន្តការ​ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​បង្កើន​កាណាល់​សហប្រតិបត្តិការ រវាង​រដ្ឋសភា​និង​គ្រប់​​ក្រសួង​ស្ថាប័ន និង​តំបន់នៃ​ប្រទេសទាំងពីរ។

 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko

រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko បាន​ស្នើអោយភាគីទាំងពីរ​បន្ត​ធ្វើ​អាជីវកម្ម​​សក្ដានុភាព​របស់ភាគី​នីមួយៗ ដើម្បី​ពង្រីក​ទំ​នាក់​ទំនងដៃ​គូយុទ្ធ​សាស្ត្រ។​ ក្រៅពី​នោះ ប្រទេស​ទាំងពីរ​ក៏​គប្បីរក្សា និង​បង្កើន​ការ​ផ្លាស់ប្តូរ​គណៈ​ប្រតិភូ ជាពិសេស​គឺគណៈ​ប្រតិភូ​ជាន់​ខ្ពស់ រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំង​ពីរ​បង្កើន​ កិច្ចសហប្រតិបត្តិការ​ ដើម្បី​លើក​កំពស់​ប្រសិទ្ធភាព​កម្មវិធី​ គំរោង​ការណ៍​សហប្រតិបត្តិ​ការ​ទ្វេភាគី លើ​គ្រប់វិស័យទៀតផង។
 
ក៏ក្នុងថ្ងៃ​ដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួប​សន្ទនា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​​រុស្ស៊ី​ ​(ព្រឹទ្ធ​សភា)​លោក​ស្រី ​Valentina Ivanovna Matviyenko។
 
ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា  ប្រធានរដ្ឋសភា​វៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ “​យើង​ខ្ញុំឯកភាព​ជំរុញការផ្លាស់​ប្តូរគណៈប្រតិភូជាន់ខ្ពស់ របស់រដ្ឋសភា ​ស្ថាប័ន​​ផ្សេងៗ​​របស់​រដ្ឋសភា ​និងបង្កលក្ខណះអោយក្រុមសមាជិកសភា​​មិត្តភាព ​​នៃរដ្ឋ​សភា​ទាំង​ពីរ​​ធ្វើ​សកម្មភាព។ ​ភាគីទាំងពីរ​នឹងបន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឃ្លាំ​មើល​ និង​ជំរុញការ​អនុវត្ត​កិច្ចព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ ដែល​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ បាន​ចុះហត្ថ​លេខា។​ គាំទ្រ​រដ្ឋាភិបាល​ តំបន់​ សហគ្រាស​និង​​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ បង្កើន​ការផ្លាស់ប្តូរ ស្វែងយល់គ្នាទៅវិញទៅមកលើ​គ្រប់វិស័យ។”
 
​រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko បានអះអាងថា៖ “​យើងខ្ញុំបាន​ប្រគល់​អោយ​ក្រុមសមាជិក ​សភា​ មិត្តភាព​ស្វែង​រក​មូល​ហេតុ និង​ជំរុញការ​ដោះស្រាយ​ឯកសារ ដែល​មិនទាន់​បាន​​សម្រេច​។ ទន្ទឹម​នឹងនោះ ជំរុញ​​ទំនាក់ទំនងរវាងតំបន់នានា នៃប្រទេសទាំងពីរផងដែរ។”
 
ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko ​ក៏បានសង្កត់ធ្ងន់​ថា៖ ​រុស្ស៊ីយក​ចិត្តទុកដាក់​ លើការពង្រឹងនិងពង្រីកទំនាក់ទមនង​ជាមួយ​វៀត​ណាម ​លើវិស័យ​សេដ្ឋកិច្ច និង​វិនិយោគ​។ លោក​​ស្រីក៏បាន​ជឿជាក់​ថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីអាចឡើង​ដល់ ជាង១០ពាន់​លានដុល្លារ​អាមេរិក​នាឆ្នាំ​២០២០៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top