• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុនរៀបចំសន្និសីទកាសែតក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម


នាយករដ្ឋមន្ត្រីជប៉ុនរៀបចំសន្និសីទកាសែតក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៦​ដល់​ថ្ងៃទី១៧ មករាឆ្នាំ ២០១៧ នាយប់ថ្ងៃទី១៦ ខែ​មករា នៅទីក្រុង​ហាណូយ នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe បានអញ្ជើញ​ជាអធិបតី​សន្និសីទ​កាសែត​​ជាតិ និងអន្តរ​​ជាតិ​​។ ថ្លែងម​តិនៅទីនេះ នាយករដ្ឋមន្ត្រី​លោក Shinzo Abe បានសង្កត់ធ្ងន់​ថា៖ ​“ទន្លេ ​Hong (​ទន្លេក្រហម) ដ៏អស្ចារ្យបានហូរ​បានឆ្លង​កាត់​ទីក្រុង​ហាណូយ។ ចរន្តទន្លេ​បាន​ឆ្ពោះទៅ​​សមុទ្រ​ខាង​កើត​ឆ្ពោះ​ទៅ​សមុទ្រ​ហ្វាទុង និង​តភ្ជាប់ ជាមួយ​ឈុង​សមុទ្រ Tokyo ។ ​គ្មានអ្វីអាច​រាំងស្កាត់​ដំណើ​រសេរីភាព​នេះ តាមរយៈចរន្តលំហូរនៃទន្លេនេះបានឡើយ។ ជប៉ុន​និងវៀតណាម​ជាប្រទេស​ជិត​ខាង ដែលបានតភ្ជាប់​ជាមួយគ្នា​តាមរយៈ​តំបន់សមុទ្រសេរីភាព​”។ នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​អះអាង​ថា៖ ហ្វីលីពីន​ ឥណ្ឌូនេស៊ី​ និង​អូស្ត្រាលី​ សុទ្ធតែជា​ប្រទេសជិតខាងសំខាន់ រួមគ្នាចែក​រំលែក​អត្ថប្រយោជន៍​ជាមួយ​គ្នា​និង​រួមគ្នា​ចែក​រំលែក​តំលៃ​មូលដ្ឋាន ជាមួយជប៉ុន។ គោលការណ៍​សន្តិសុខ​សុវត្ថិភាព​សេរីភាព នាវាចរណ៍ ដើរតួនា​ទីដ៏សែនសំខាន់។​ដើម្បី​​​អនុវត្ត​បាន​គោលការណ៍​នោះ ​ការ​គោរពច្បាប់​ត្រូវបាន​អនុវត្តអោយបានពេញលេញ។ 

​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអោយដឹងថា៖ តាមរយៈ​ជំនួប​ធ្វើការជាមួយ​រដ្ឋាភិបាល និង​គោល​បំណង​របស់ភាគីវៀត​ណាម ជប៉ុន​បាន​សម្រេច​ចិត្តផ្គត់ផ្គង់អោយ​វៀតណាម នាវាយាម​ល្បាត​ថ្មី និង​បន្ត​ជួយ​​ឧបត្ថម្ភលើក​កំពស់​សមត្ថភាព​ របស់កង​កម្លាំងប៉ូលីស​សមុទ្រវៀ​តណាម។ នាយក​រដ្ឋមន្ត្រី​​លោក​ Shinzo Abe​ ​ក៏បាន​អះអាង​ថា៖ វៀតណាម​ ជប៉ុន ​ក៏ដូច​ជា​ប្រទេស​ផ្សេង​ៗ ត្រូវ​គោរ​ព​ច្បាប់​​ធានាសេរីភាព​នាវាចរណ៍​​ ដោះស្រាយ​ជំលោះដោយ​សន្តិវិធី៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top