• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ទំនុកបទនៃ“មេឃា”

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ វប្បធម៌ ជំនឿ សតិអារម្មណ៍របស់បងប្អូនជនជាតិ តៃ នុង ថៃ នៅ​តាម​​បណ្តាខេត្តតំបន់ភ្នំភាគខាងជើង ចម្រៀងធែនបានប្រៀប​ដូចជាទំនុក​បទចម្រៀង​របស់ “អារក្ស​ទេវតា” ជាទំនុក​បទ​នៃ“មេឃា” វាមាន​ប្រភព​ដើមពីជីវភាព​​​ពល​​កម្ម​​របស់​​ពួក​​គេ ហើយ​​ផ្សារ​ភ្ជាប់ជាមួយ​ពួកគេ តាំងពីពេលទើប​កើតដល់​ថ្ងៃអស់​អាយុជីវិត​ទៅ។ ហេ​តុ​ដូច​នេះ​ហើយ​ យើង​អាច​ស្វែង​​រក​ឃើញ​​នៅ​ក្នុង​​ពិធី​​ធែន ពីតម្លៃ​​ជីវទស្សនៈ​​មាន​​លក្ខណៈ​ទូទាំង​ពិភព​លោក​។ 

រស់នៅជាមួយធែន ស្លាប់ក៏ តាមជាមួយធែនទៅឋានសួគ៌
តាមទស្សនៈនៃជនជាតិតៃ នុង ថៃ ធែនមានន័យថា “មេឃា”។ ចម្រៀងធែនក្នុងពិធីសែនធែន គឺជា​ប្រភេទ​សិល្បៈ​សម្តែង​តន្រ្តីជំនឿ​ប្រជាប្រិយ​មួយ ដែលមានខ្លឹម​សារនិ​ទាន​សាឡើង​វិញ នូវការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ឡើង​ទៅឡើង​ឋាន​សួគ៌ សុំព្រះឥន្ទ ប្រទានឲ្យពរសំណាង និង​ជីវភាពរស់​នៅសុខដុម​រមនា​។

តាមអ្នកស្រាវជ្រាវតន្រ្តីប្រជាប្រិយ ធែនជាសកម្មភាពវប្បធម៌ជំនឿ សតិអារម្មណ៍ ហើយ​ក៏ជា​ប្រភេទ​តន្រ្តី​ប្រជា​ប្រិយ​មួយ​ដែរ។ ក្នុងប្រព័ន្ធក្បូនខ្នាតទូទៅរបស់ធែនមាន​ចំនួនបួន​ពាន់​ឃ្លាកំណាព្យ ខ្លឹម​សារ​របស់​វា​ឆ្លុះ​បញ្ជាំង​គ្រប់​ជ្រុង​ជ្រោយនៃជីវភាព​រស់នៅ ចាប់​តាំង​ពីជីវិត​រស់​នៅ ភូមិ​ស្រុក បក្សី​បក្សា ទៅដល់​រឿង​​ស្នេហា បុណ្យ​​សព រៀប​​ការ កម្ម​ករ អ្នកបម្រើ។ល។ ពិធីសែនធែន ជាឈុតសម្តែងសិល្បៈមួយ​ទាក់ទា​ញ​អារម្មណ៍ អ្នកទស្សនា មាន​លទ្ធភាពនាំ​មនុស្សធ្លាក់ចូលក្នុងប្រភពមនោគតិ​និយម។ ដូច្នេះ ពេល​ស្រាវ​ជ្រាវ​ស៊ីជម្រៅ​អំពី ពិធី​ធែន​បូរាណ យើង​អាចមើល​ឃើញជាក់ច្បាស់​នូវជីវទស្សនៈ ទស្សនៈលោកីយ៍និងលក្ខណៈវប្បធម៌​របស់បង​ប្អូន​តៃ នុង ថៃ។

ដើម្បីមានទស្សនវិស័យគ្រប់គ្រាន់ពេញលេញជាង អំពីសិល្បៈចម្រៀងធែន យើង​ខ្ញុំបាន​ឆ្លង​កាត់​ដង​ផ្លូវ​មាន​ចម្ងាយ​ជាង​៣០០គីឡូម៉ែត្រ ទៅកាន់ស្រុកតំបន់ភ្នំចិមហ្វា នៃខេត្តត្វៀនក្វាង តំបន់ដីនេះ បាន​ចាត់​ទុក​ជា​ប្រភព​ដើម​កំណើត​នៃទំនុកបទ​ចម្រៀងធែ​ន ដ៏​ពិសេស​និង​ទាក់ទាញ​អារម្មណ៍​​របស់​ជន​​ជាតិ​​តៃ។​


លោកអាចារ្យកៅសៀម ជាគ្រូធែនល្បីឈ្មោះមួយនៅ ស្រុកចិមហា្វ ខេត្តត្វៀនក្វាង ប្រព្រឹត្តពិធីសែនធែនឲ្យគ្រួសារជនជាតិតៃម្នាក់។





តាមទស្សនៈរបស់ជនជាតិតៃ នុង ថៃ សែនធែនជាប្រភេទសិល្បៈសម្តែងតន្រ្តីជំនឿប្រជាប្រិយមួយ ដែលមានខ្លឹមសារនិទានសាឡើងវិញនូវការធ្វើដំណើររបស់មនុស្សទៅកាន់ឋានសួគ៌សុំពរជ័យ។

នៅផ្ទះបងណុងវ៉ាន់សេប នៅភូមិហាថយ យើងខ្ញុំបានចូលរួមពិធីកូវក្វាំង គឺជាពិធីបួងសួង​សុំសុខភាព សុំជន្មាយុ​ជូនមាតា​បិតា ត្រូវតាមទំនៀមទម្លាប់ពីបូរាណកាល​របស់ជន​ជាតិតៃ។ ពិធី​ប្រព្រឹត្ត​ទៅ​ដោយ​លោក​អាចារ្យ កៅ​សៀម ជាគ្រូធែនល្បីឈ្មោះក្នុងតំបន់​គ្រប់គ្រងរបស់ខ្លួន។ ចំពោះជនជាតិ​តៃ អ្នក​ជាម្ចាស់​ពិធី​សែន​ធែន ហៅថា​លោកធែន យាយធែន។ ពួកគេជាមនុស្ស “ឋានសួគ៌” បញ្ជាឲ្យចុះមក ជាអន្តរ​ការី ជាស្ពាន​តភ្ជាប់ មាន​តួនាទី​អន្ទងវិញ្ញាណរវាងមនុស្សលោក និងអាទិទេព។

ត្រូវដូចអ្វីពីមុននោះ ដែលយើងខ្ញុំបានស្តាប់ការនិទានអំពីពិធីសែនធែនរបស់ជនជាតិតៃ។ ពិធីកូវក្វាំង នៅ​ផ្ទះបង​ណុង​វ៉ាន់​សេប កុះករដូចជាពិធីបុណ្យទាន​របស់ភូមិ​ស្រុក។ មនុស្ស​ម្នាក្នុ​ង​ស្រុក​នាំគ្នា​មក​អង្គុយ​ជុំជិត​ណែន ចង្អៀត​ទាំងក្នុង​និងក្រៅផ្ទះខ្ពស់ពីដី ដែល​មានទំហំ​ប្រាំល្វែង​។

ក្នុងសម្លៀកបំពាក់អាវមួកពណ៌ក្រហម កាន់ចាប៉ីក្នុង​ដៃ លោក​អាចារ្យ​កៅសៀម​ចាប់​ផ្តើម​ពិធីកូវ​ក្វាំង​ដោយ​ទំនុក​បទ​ចម្រៀង​ធែនបូរាណ។ ក្នុងផ្សែងធូបក្រអូប សំនៀងច្រៀង សម្លេងចាប៉ីរណ្តំល​ន្លង់​លន្លោច របស់​លោក​អាចារ្យ​កៅ​សៀម ដូចជាទាក់ទាញមនុស្សរាល់គ្នាវ​ង្វេង​ចូលក្នុងឋាន​មួយ​ដ៏អស្ចារ្យ និងចម្លែក  ផ្សេង​ដោយ​ឡែក​ពីពិភព​នៃស្ថាន​មនុស្សលោក។ នៅទីនោះ កូនចៅកំពុងធ្វើដំណើរផ្លូវឆ្ងាយទៅកាន់​ឋានសួគ៌ ដើម្បី​សុំព្រះ​ឥន្ទ​ជាសេ្តច​ទេវតា​ប្រទានពរជ័យ​ជូនដល់មាតាបិតា ឲ្យមានសុខភាពបរិបូណ៌ ទីឃៈជន្មា។

តាមលោកអាចារ្យ កៅសៀម ជាជនជាតិតៃ ចាត់ទុកធែនដូចជាប្រភពដើមនៃវប្បធម៌​របស់ខ្លួន ដូច្នេះ​ពួក​គេផ្ញើ​ចូល​ទៅក្នុង​​ទំនុក​បទ​ធែន​នូវ​អារម្មណ៍​គំនិត​ទាំងអស់ ដែលពាក់ពន្ធដល់ជីវភាពរស់នៅដូច​ជា៖ ការ​តស៊ូ​ដើម្បី​រស់ ទឹក​ចិត្តអារម្មណ៍ពិបាកនិយាយ បំណងប្រាថ្នា សេចក្តីស្រេកឃ្លាន ស្មារតី ទំនុកចិត្ត។ល។

ដូច្នោះហើយ ធែនគឺជាកម្លាំងស្មារតីជួយមនុស្សឆ្លងកាត់រាល់ឧបសគ្គ ឈឺស្កាត់ គ្រោះធម្មជាតិ ការបំផ្លេច​បំផ្លាញ​របស់​សត្រូវ។ល។ ដើម្បីបោះជំហានរឹងមាំក្នុងការកសាងជីភាពរស់នៅ។ ដូច្នោះហើយ ចំពោះជនជាតិ​តៃ ទំនុក​បទធែនបានផ្សារភ្ជាប់ជាមួយពួកគេតាំងពីកំណើត​ដល់អស់​អាយុជីវិតទៅ។

តាមអ្នកស្រាវជ្រាវ ដោយសារមានប្រភពពីជីវភាពពលកម្ម ដូច្នេះធែនមានតម្លៃ​ពីវប្បធម៌ប្រពៃណីចំណាស់​ឆ្នាំ មាន​លក្ខណៈមនុស្សសាស្រ្ត​យ៉ាងជ្រាល​ជ្រៅរបស់​ជនជាតិតៃ។ ធែនមិនគ្រាន់តែដោះស្រាយបញ្ហា​ជំនឿ នៅ​ទាំង​មាន​ន័យជា​ពាក្យ​ប្រៀនប្រ​ដៅ​មនុស្ស ស្ងើច​សរសើរ​ពីសីល​ធម៌ ឆ្លុះ​បញ្ចាំង តិះ​ដៀល​នូវ​ទង្វើអាក្រក់ បង្ហាញ​​សេចក្តី​​ស្នេហា​ប្រុសស្រី និងទាំងទឹកចិត្តស្រឡាញ់ធម្មជាតិ ទឹកដី។ល។ ហេតុដូច្នេះ ធែន​ជា​ប្រភេទ​សិល្បៈ​ទូទៅ​ ដែលមានទាំងកំណាព្យ បទភ្លេង ក្បាច់រាំ ។ល។ វាបានដាស់រលឹក​សម្រស់នៃព្រលឹង ផ្តើម​បង្កើត​ក្នុង​ខ្លួន​របស់មនុស្សនូវតម្លៃវិចិត្រសិល្បៈ មនុស្សសាស្រ្តខ្ពង់ខ្ពស់។ ចំពោះតម្លៃវប្បធម៌ពិសេស​នោះ ពិធី​ចម្រៀង​​ធែន​របស់ជនជាតិតៃ នៅខេត្តត្វៀនក្វាង បានទទួលស្គាល់ជាកេរដំណែល​អរូបីថ្នាក់ជាតិ។

ធែនក្នុងជីវភាពសហសម័យ
ក៏តាមលោកអាចារ្យ កៅសៀម សព្វថ្ងៃ ទន្ទឹមនឹងប្រភេទធែនសម្រាប់ពិធី ជាមួយប្រព័ន្ធបទធែន​បូរាណ គឺ​បង្កើត​​ចេញ​បា​​ន​រូបភាពធែនថ្មីមួយ​ទៀត ដោយបានកែប្រែនិងធ្វើថ្មីផ្អែកទៅលើ​ទំនុក​បទ​ធែន​បូរាណ។ បទ​​ធែន​ទាំង​​នេះ សន្សឹមៗបានរួចចាក់ផុតពីបរិបទសកម្មភាព​​ជំនឿ ដើម្បី​ក្លាយជា​ប្រភេទ​រូប​ភាព​ចម្រៀង​​ប្រជា​ប្រិយ​​ឯក​ឯង​​មួយ រូបភាពសម្តែងសិល្បៈសហគមន៍មួយ។ នេះបានចាត់ទុកជាភាព​​ជឿន​លឿន ភាព​ប៉ិន​ប្រសប់​​នៃ​សហគមន៍​​ជន​​ជាតិ​តៃ ទន្ទឹមនោះក៏ជាការផ្លាស់ប្តូរចាំបាច់ ក្នុងការអភិវឌ្ឍន៍​រក្សា​វប្បធ​ម៌​​ប្រពៃណី​របស់​បណ្តាជន​​ជាតិ​ក្នុង​ដំណាក់កាល​​បច្ចុប្បន្ន។

ដើម្បីស្វែងយល់បន្ថែម​ពីបញ្ហានេះ យើងខ្ញុំបានទៅជួបសិល្បករ ហាថឹន នៅឃុំតឹនអាន ស្រុកចិមហ្វា ខេត្តត្វៀន​ក្វាង​។ លោក​ជាជនជាតិតៃដំបូងទទួល​បានកិត្តិនាមជាសិល្បករ​ប្រជាប្រិយ ដោយ​​សារ​មាន​ការ​ចូល​រួម​វិភាគ​យ៉ាង​ធំធេង​ក្នុងការងារ​សង្គមូបនីយកម្ម​នូវទំនុកបទធែនទាំងឡាយនេះ។

ក្រៅពីការកត់ត្រា ប្រមូលផ្តុំទំនុកបទធែនបូរាណពីមនុស្សវ័យចំណាស់នៅក្នុងភូមិស្រុក លោកបាន​និពន្ធ​បន្ថែម​ជាង​៤០ទំនុកបទ​ធែនថ្មី ដែលមានភាពជិតស្និទ្ធផង មានដង្ហើមជីវិតរស់នៅរបស់អ្នកស្រុកផង។ ថ្នាក់​បង្រៀន​ចម្រៀង​ធែនឥតគិតថ្លៃ នៅក្នុងផ្ទះខ្ពស់ពីដីរបស់លោក គឺជា​ឫស្ស​គល់​នាំឲ្យ​បង្កើត​នូវក្លឹប​ចម្រៀង​ធែន​មហា​ជន​ក្នុងនិង​ក្រៅស្រុកចិមហ្វាដូចបច្ចុប្បន្ន។

បងម៉ាវ៉ាន់ដ័ន អ្នកទទួលបន្ទុកក្លឹបចម្រៀងធែននៅឃុំតឹនអានឲ្យដឹងថា ក្លឹបបង្កើតមុននេះជាង២០ឆ្នាំហើយ។ មកដល់សព្វថ្ងៃ ក្លឹបតែងរក្សាបានសមាជិកពី៤០ដល់៥០នាក់ ចូលរួមសកម្មភាពជារៀងរាល់ថ្ងៃ។ សមាជិក​ក្លឹប​មាន​គ្រប់វ័យទាំងអស់ តាំងពីមនុស្សចាស់ យុវជន កុមារ ដែលមានអាយុពី៥ដល់៨៥ឆ្នាំ។


កូនស្រីទាំងបួននាក់និងក្មួយស្រីក្នុងគ្រួសារសិល្បករហាថឹន សុទ្ធតែល្បីឈ្មោះពីការច្រៀងធែន។

សមាជិកក្នុងក្លឹបធែននៅឃុំតឹនអានរៀនរាំក្បាច់បន្ទរតាមបទធែនចេញថ្មី។


លោកយាយហាធីចិញ នៅភូមិអានថិញ ឃុំតឹនអានកំពុងបង្រៀនឲ្យសមាជិកដែលមានអាយុទាបបំផុតក្នុងក្លឹបធែនតឹនអាន។

សកម្មភាពរបស់ក្លឹបចម្រៀងធែននៅឃុំតឹនអាន ស្រុកចិមហ្វា។




ចាប៉ី ជាឧបករណ៍ប្រពៃណីមិនអាចខ្វះបានរបស់សិល្បៈចម្រៀងធែន។

ដោយសារមានការបង្ហាត់បង្រៀន ផ្សព្វផ្សាយពីក្លឹបនិងសាលារៀន ទើបសិល្បៈធែនបានរក្សានិងអភិវឌ្ឍន៍ខ្លាំងក្លានៅក្នុងជីវភាពនៃសហគមន៍ជនជាតិតៃ នុង ថៃ។


កម្លាំងលូតលាស់របស់ធែនមិនត្រឹមតែបង្ហាញនូវក្លឹបក្នុងសហគមន៍អ្នកស្រុក នៅទាំង​កំពុង​សន្សឹមៗ​រីក​ចម្រើន​នៅ​ក្នុង​សាលារៀន​ទៀត​ផង។ លោកម៉ាវ៉ាន់ដឹក ជាគ្រូបង្រៀនក្នុងសាលាអនុវិទ្យាល័យតឹនអាន ឃុំតឹនអាន ស្រុក​ចិម​ហ្វា ឲ្យដឹងថា សាលារៀនមានក្លឹបច្រៀងធែនមួយ ហើយទទួល​បាន​ស្នាដៃ​ឆ្នើម​ទាំង​ក្នុង​កម្ម​វិធី​ប្រឡង​ច្រៀង​​ធែន​ថ្នាក់ស្រុកនិងថ្នាក់ខេត្ត។ សំខាន់ជាងនេះ ការសិក្សា​ទំនុក​បទ​ធែន​ជួយ​ឲ្យប្អូន​ៗយល់​ដឹង​និង​ស្រឡាញ់​ខឿន​វប្បធម៌​ប្រពៃណីរបស់ភូមិ​ស្រុកខ្លួនថែមទៀ​ត​។

តាមស្ថិតិរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្វៀនក្វាង សព្វថ្ងៃទូទាំងខេត្តមានក្លឹបចម្រៀងធែន - ចាប៉ី​ចំនួន​៦០​កន្លែង នៅលើភូមិសាស្រ្តទាំង៤៦ឃុំ សង្កាត់ ទីរួមស្រុក និងសិល្បករចំនួន៥៤នាក់ គ្រូតៅ១០០នាក់ គ្រូផឹត​១៥​នាក់ (ជា​អ្នក​អនុវត្ត​នូវពិធី​ដែល​មាន​លក្ខណៈ​អរូបី​) នៅប្រមូលផ្តុំតាមស្រុកចិមហ្វា ឡឹមប៊ិញ ណា​ហាង និងសើនយឿង។

នៅប៉ុន្មានថ្ងៃចុងក្រោយ នៃការធ្វើដំណើរស្វែងយល់ពីធែន យើង​ខ្ញុំមាន​សំណាង​បាន​ចូលរួម​ពិធី​ជប់​លៀង​សិល្បៈ​ចម្រៀង​ធែន-ចាប៉ីនៃបណ្តាជនជាតិតៃ នុង ថៃលើកទី៥-ឆ្នាំ២០១៥ នៅទីក្រុងត្វៀន​ក្វាង ដោយ​មាន​ការចូល​​រួមរបស់​ខេត្តក្រុងនៅតំបន់ភ្នំទិស​ខាងជើងទាំង​១៤។

ក្នុងឱកាស​ជប់លៀង បងប្អូនជនជាតិ តៃ នុង ថៃ គ្រប់ទិសទីក្នុងបណ្តាខេត្តក្រុងនៅតំបន់ភ្នំទិសខាង​ជើង បាន​នាំម​ក​​នៅ​ទំនុក​បទ​និង​ពិធី​សម្តែង​​សិល្បៈ​ធែន​ពិសេស​បំផុត របស់​ជន​ជាតិ​ខ្លូន ភូមិសាស្រ្ត​ខ្លូន។ ដោយ​​ហេតុ​នោះ អ្នក​ទស្សនា​យល់​បាន​ភាព​ពិសេសនិង​ភាព​សម្បូរ​បែប របស់សិល្បៈចម្រៀងធែន​របស់តំបន់។ ឧទាហរណ៍​ដូចធែនរបស់តំបន់​កៅបាំង ណែងណងរណ្តំចិត្ត ធែនតំបន់ឡានសើនសប្បាយ​អ៊ូអរ ធែន​តំបន់​ត្វៀន​ក្វាង​ប្រដេញដូច​កងទ័ពចេញសង្គ្រាម ធែនហ្វាយ៉ាងសង្កត់ រឌើន  ធែនបាក់កាន បែរជា​ស្រៀកៗ ខ្សឹប​ខ្សៀវ អែន​អនដូច​សម្តីសាស​ង និទានរឿង។ល។


ពិធីជប់លៀងសិល្បៈចម្រៀងធែន-ចាប៉ីឆ្នាំ២០១៥  បាននាំមកឲ្យអ្នកទស្សនាស្វែងយល់ថ្មីប្លែក អំពីសិល្បៈចម្រៀងធែន-ចាប៉ីរបស់បងប្អូនតំបន់ខ្ពស់ នៅតាមខេត្តតំបន់ភ្នំទិសខាងជើង។

តាមគ្រូធែនក្មេងម្នាក់ចូលរួមជប់លៀង “សិល្បៈចម្រៀងធែន-ចាប៉ីនៃជនជាតិតៃ នុង ថៃលើទី៥-ឆ្នាំ២០១៥”។

សម្តែងសាឡើងវិញនូវពិធីចម្រៀងធែនក្នុងពិធីជប់លៀង។

លាចេញពីខេត្តត្វៀនក្វាង ជាប្រភពដើមនៃទំនុកបទចម្រៀង “អារក្សទេវតា” ជាទី​កន្លែង​ដែល​ទំនុក​បទ​ធែន​ផ្សារ​ភ្ជាប់​ជាមួយ​ជីវិតរស់នៅរបស់មនុស្ស។ ហើយក៏ដូចពាក្យសម្តីរបស់សិល្បករវ័យ​ចាស់ហ្វាថឹន​ថា៖ ជីវិត​មិន​ស្គាល់​ធែន​ដូចបក្សីគ្មាន​សម្លេងរងាវ ដូចរុក្ខាគ្មានសន្លឹកផ្កា  ដូចមច្ឆាគ្មានគង្គា។ល។ ធែន​ជាស្ពាន​តភ្ជាប់​រវាង​ភព​អរូបី​និង​ភពមនុស្សលោក រវាងមេឃានិងការរស់នៅលើផែនដី។ នោះគឺជាខ្សែ​មនោសញ្ចេតនា បាន​ផ្សារ​ភ្ជាប់​មនុស្ស​ជាមួ​យគ្នា ដើម្បីរួមរស់សុខសប្បាយ និង​រក្សាបានរបត់ដើម និង​ចម្លង”។

ចំពោះតម្លៃមនុស្សសាស្រ្តដ៏ជ្រាវជ្រៅនេះ ធែនហាក់ដូចជាចេញផុតពី​ទីកំណត់របស់ភូមិស្រុកមួយ ដើម្បី​ក្លាយ​ជា​កេរ​ដំណែលវប្បធម៌របស់ជាតិ និងឈានទៅឆ្ងាយជាងនេះទៀត ពោលគឺរបស់មនុស្ស​ជាតិ។ ដោយ​សារ​តម្លៃ​ជីវ​ទស្សនៈខ្ពស់ បង្កប់ទុកក្នុងទំនុកបទធែន គឺជាគោ​លដៅដែល​មនុស្សលោកកំពុង​ឈាន​ទៅដ​ល់​៕



 

ដើម្បីបញ្ជាក់ លើកកម្ពស់តម្លៃកេរដំណែល​ចម្រៀង​ធែន របស់​បង​ប្អូន​ជន​ជាតិ តៃ នុង ថៃ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្រសួងវប្បធម៌ កីឡា និ​ង​ទេសចរណ៍ បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ស្តីការ​អនុម័ត​ផែន​ការ​ទូទៅ កសាង​សំណុំឯកសារស្នើរដ្ឋ “ធែនតៃ នុង ថៃ” ដាក់សំណើសុំ UNES​CO បញ្ចូល​ក្នុង​បញ្ជីកេរ​ដំណែល​វប្បធម៌​អរូបី​តំណាង​របស់​មនុស្ស​ជាតិ​។


 

អត្ថបទ៖ ថាវវី   រូបថត៖ ទ្រិញប៊ូ

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top