• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ទេសចរណ៍ដោយជិះម៉ូតូម៉ាក់ Vespa ដើម្បីទស្សនាទីក្រុងសាយហ្គន

នាឆ្នាំ២០០៦ ក្រុមហ៊ុន Vietnam Vespa Adventures ដែលបានបង្កើតឡើងដោយលោក Steve Mueller ជនជាតិអាមេរិក តែងតែដឹកភ្ញៀវទេសចរណ៍ដោយម៉ូតូម៉ាក់ Vespa ចាស់របស់ប្រទេសអ៊ីតាលី ដើម្បីទស្សនាទីក្រុងសាយហ្គន។ រហូតដល់បច្ចុប្បន្ននេះនៅទីក្រុងហូជីមិញ ទម្រង់រូបភាពទេសចរណ៍ថ្មីនេះមានរាប់រយក្រុមហ៊ុនធ្វើអាជីវកម្ម នាំភ្ញៀវទេសចរណ៍ទស្សនាបណ្តាទីកន្លែងដ៏ល្បីឈ្មោះស្ថិតនៅក្នុងទីក្រុងដូចជា៖ រោងល្ខោន ប្រៃសណីយ៍ទីក្រុង សាលថុងញ៉ឺត កំពង់ផែញ៉ារ៉ុង…

មក​ទស្សនា​ទីក្រុង​ហូជីមិញ​ ភ្ញៀវ​ទេសចរណ៍​​​ងាយស្រួល​រក​​​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រភេទ​នេះ​នៅតាម​​វិថី​​ដែល​​​​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាច្រើន ​(គេ​ហៅ​ថា​វិថី​ខាងលិច) វិថី​ប៊ុយ​វៀន​ស្ថិត​នៅ​ខណ្ឌទី១។ នៅ​ទី​នេះ​​មាន​​ស៊េរី​ម៉ូតូ​ម៉ាក់​ Vespa គ្រប់​គ្រាន់ ដើម្បីត្រៀម​​បំរើ​ភ្ញៀវ​ទេសចរណ៍។ ក្រៅ​​ចំណូលចិត្ត​​ជិះ​ម៉ូតូ​ម៉ាក់ Vespa អ្នក​​បើកម៉ូតូ​ម៉ាក់​នេះ​ គឺ​ជា​អ្នក​រួម​ដំណើរ​ផង​ គឺ​ជាមគ្គុទ្ទេសក៍​ទេសចរណ៍​ផង​ ដើម្បី​ភ្ញៀវ​ទេសចរណ៍​​យល់​បន្ថែម​នូវ​ប្រភពដើម រឿង​រ៉ាវ​ក៏​ដូចជា​បណ្តា​តំលៃ​វប្បធម៌ មុខ​ម្ហូបអាហារ​នៃ​ទីក្រុង​ហូជីមិញផងដែរ។

​ស្ថាបនិកប្រភេទទេសចរណ៍​ថ្មី​នេះ​​ គឺលោក​ Steve Mueller​ បាន​ចែក​រំលែក​ថា៖ "មក​ទេសចរណ៍​ទីក្រុង​ហូ​ជី​មិញ​​​​ដោយ​ជិះ​ម៉ូតូ​លេខអូតូម៉ាទិក  គឺ​​ជា​​ប្រភេទ​ទេសចរណ៍ល្អ​បំផុត ការ​រក​ឃើញ​​ពិត​ប្រាកដមួយ​និងជា​ការ​យល់​បន្ថែម​នូវ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​ទីក្រុងហូជីមិញ"។

ដោយ​ទម្រង់​រូបភាព​ទេសចរណ៍​ប្រភេទនេះ​​ថ្មី​ទាំង​ស្រុង ប៉ុន្តែ​តំរូវ​ការ​របស់​ភ្ញៀវ​ទេសចណ៍​​​ជា​ច្រើន​ ដូច្នេះ​ក្រុមហ៊ុន​ Vietnam Vespa Adventures ​បាន​ទទួល​ភាពជោគ​ជ័យ​យ៉ាង​ឆាប់​រហ័ស។ ​​ក្រុមហ៊ុន Vietnam Vespa Adventures​ កំណត់​​តំលៃ​ទេសចរណ៍​​ជុំ​វិញទីក្រុង​សាយ​ហ្គន​ចំណាយ ៤ ដល់​ ៥ ម៉ោង​​ ដែលមាន​តំលៃ​ ៧៩ ​ដុល្លារ​អាមេរិក​សំរាប់​ម្នាក់ ការ​ទេសចរណ៍​​ឆ្ងាយ​​​ចំណាយ​ពី ៣ ដល់​ ៧​ថ្ងៃ​​ ដែល​មាន​តំលៃ​ ៧០០ ដល់ ២០០០ ដុល្លារ​អាមេរិក​សំរាប់​ម្នាក់។


ទេសចរណ៍​​ដោយ​ការជិះ​ម៉ូតូ​ម៉ាក់​ Vespa ដើម្បី​មក​ទស្សនា​បណ្តាទីកន្លែង​ដ៏​ល្បី​ឈ្មោះ​នៃ​ទី​ក្រុង​ហូជីមិញ​​​កំពុង​​​​បាន​ជ្រើសរើស​ដោយ​ភ្ញៀវ​ទេសចរណ៍​បរទេស

ទេសចរណ៍​​ដោយ​ជិះ​ម៉ូតូ​ម៉ាក់​ Vespa ទស្សនាទីក្រុង​សាយ​ហ្គនមាន​ពេល​វេលាជ្រើរើសដ៏សម្បូរ​​​បែប​ ទេសចរណ៍​រយៈខ្លី​​ចាប់​ពី​៤ ដល់ ៥ ម៉ោង ​ទេសចរណ៍​រយៈវែង​ចាប់​ពី ៣ ដល់ ៧​ថ្ងៃ

បណ្តា​បុគ្គលិក​រៀបចំ​​​ម៉ូតូ​ដើម្បីទទួល​ភ្ញៀវ​ទេសចរណ៍


មាន​ប្រភេទ​និងស៊េរី​ម៉ូតូ​ម៉ាក់​​ Vespa ​ខុស​គ្នាជា​ច្រើន​ដើម្បីបំរើ​ភ្ញៀវ​​​​ទេសចរណ៍

នេះ​គឺជា​ទម្រង់​រូបភាព​ទេសចរណ៍​ថ្មី វៀង​វៃ ប្រាក់​ដើម​ទុន​តិច ទម្រង់​រូបភាព​ធ្វើ​អាជីវកម្ម​​ស្រួល

ធានា​គុណភាព​​សេវា​សំរាប់​ភ្ញៀវ​ទេសចរណ៍​គឺ​ជា​កក្តា​ដែល​សម្រេច​​ចិត្ត​ភាព​ជោគ​ជ័យ​ក្នុង​ទម្រង់​រូបភាព​ធ្វើ​អាជីវកម្ម​ទេសចរណ៍​​​ទីក្រុង​ហូជីមិញ​ដោយ​ជិះ​ម៉ូតូ​ម៉ាក់ Vespa

ទេសចរណ៍​ដោយ​ជិះ​ម៉ូតូ​​ម៉ាក់​ Vespa ភ្ញៀវ​ទេសចរណ៍អាច​មក​ទស្សនា​បណ្តា​ទីកន្លែង​ដ៏​ល្បី​ឈ្មោះ​នៅ​ទីក្រុង​ហូជីមិញ

ភ្ញៀវទេសចរណ៍​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ក្បែរ​បណ្តាម៉ូតូ​​ម៉ាក់ Vespa

នា​បច្ចុប្បន្ននេះ​​រាប់​​រយ​ក្រុមហ៊ុន​ធំ និង​ក្រុមហ៊ុនតូច​​​ ធ្វើ​អាជីវកម្ម​​តាម​ទម្រង់​រូបភាព​នេះ​ ដែលបាន​​បង្កើត​ឡើង​ ប៉ុន្តែ​​ដើម្បី​​​​​មាន​សញ្ញាពាណិជ្ជកម្ម​និង​បាន​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​នាក់​ស្គាល់​ដល់​​មានតែ​បី​ក្រុម​ហ៊ុន​​​ក្នុង​​ចំ ណោម​​​​​​បណ្តា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​​គឺ ​ក្រុមហ៊ុន Vietnam Vespa Adventures ក្រុមហ៊ុន XO Tours និងក្រុមហ៊ុន Back of the Bike Tours ។ តាម​លោក​តូន​ថីត​ថៀន​បាវ ​នាយក​ប្រតិបត្តិការ​​ក្រុមហ៊ុន Vietnam Vespa Adventures បាន​ឲ្យ​ដឹង​ថា៖​ "ជារៀង​រាល់​ឆ្នាំ​ ប្រាក់​ចំណូល​របស់​​​ក្រុម​ហ៊ុន​​​​​​​ទទួល​បានពី ៤០ ដល់ ៥០​% ភាគ​ច្រើន​ភ្ញៀវ​ទេសចរណ៍​ចាស់បាន​ណែនាំ​ឲ្យ​​​ភ្ញៀវ​​​ទេសចរណ៍ថ្មី​តាម​​ការ​និយាយ​ជាមួយ​គ្នា"។

​​ធានា​គុណភាព​សេវា​សំរាប់​ភ្ញៀវទេសចរណ៍​គឺ​ជា​កត្តា​សម្រេច​​ភាព​ជោគជ័យ​ក្នុង​ទម្រង់​រូបភាព​ធ្វើ​អាជីវកម្ម​​ប្រភេទនេះ ដូច្នេះ​​បណ្តា​ក្រុមហ៊ុន​​តែងតែ​​រក​ភាព​ខុស​គ្នា។ "ពីព្រោះ​​បើ​សិន​ជានៅច្រំដែល​ ភ្ញៀវ​ទេសចរណ៍​​នឹង​ធុញ​ទ្រាន់​និង​រក​​ការ​ទេសចរណ៍​​នៅ​ក្រុមហ៊ុន​ផ្សេងៗ" លោក​ស្រី​​ផាន​ធី​ក្វីញ​ហ័រ អ្នក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន Back of the Bike Tours ​​និយាយ។

ក្រុមហ៊ុន​​ Vietnam Vespa Adventurs បុគ្គលិក​បើក​ម៉ូតូ​​ ភាគ​ច្រើន​គឺ​ជាប្រុស​ ពាក់​អាវ​ពណ៌​លឿង​ភ្លាវ ភូមិ​សាស្ត្រ​ធ្វើ​អាជីវកម្ម​​​បានបើក​ទូលាយ​​ពី​ទីក្រុង​ហូជីមិញ​ទៅ​ដល់​មូយ​ណែ​ ខេត្តឡុង​អាន ...រី​ឯ​ក្រុមហ៊ុន XO Tours​ បុគ្គលិក​​បើក​ម៉តូ​សុទ្ធតែជា​នារី​វ័យ​ក្មេង ដែលពូកែនិយាយ​ភាសាបរទេស​និង​ពាក់​អាវ​ផាយ។ ជាពិសេស ​ពេល​បាយ​របស់​ភ្ញៀវ​ទេសចរណ៍​​ជួនកាល​ហូប​នៅ​ហាង​​​លក់​នៅ​ចិញ្ចើមផ្លូវ ឬក្នុង​ច្រក​ជ្រៅ។ ចំពោះ ក្រុមហ៊ុន Back of the Bike Tours ប្រៀប​ខ្លាំង​ខុស​គ្នា គឺ Street Food Tour - ម្ហូប​អាហារ​​តាម​វិថី​បង្កើតដោយ​ស្ថាបនិក​​ក្រុមហ៊ុន​ ​ជនជាតិ​អាមេរិក ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ ដូច្នេះ​គាត់​បាន​យល់​​ចំណូល​ចិត្ត​នូវមុខ​ម្ហូបអាហារ​របស់​ភ្ញៀវ​ទេសចរណ៍បានច្បាស់។

ក្រុមហ៊ុន XO Tours អ្នក​បើកម៉ូតូ​គឺ​ជា​មគ្គុទ្ទេសក៍ទេសចរណ៍​ស្រី បុគ្គលិក​​​ប្រុស​ទៅ​តាម​​ ដើម្បី​ការពារ​​ឬ​ថត​រូបឲ្យភ្ញៀវទេសចរណ៍ដោយ​ឥត​គិត​ថ្លៃនៅ​ពេល​ពួកគេស្នើសុំ​ ។ ​អាស្រ័យ​លើ​​ចំនួន​ភ្ញៀវទេសចរណ៍​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​លោក​ដូ​យុយ​ទូង នាយក​ក្រុមហ៊ុន​ XO Tours និយាយ​ឲ្យ​ដឹង​ថា៖ ក្រុមហ៊ុន​កំពុង​មាន​ផែនការបើក​ទូលាយ​ទម្រង់​រូបភាព​ទៅ​ដល់​​​​តំបន់​មួយ​ចំនួន​ផ្សេងៗ​ទៀត​និង​​បង្កើន​ចំនួន​​មគ្គុទ្ទេសក៍ទេសចរណ៍។

​ក្រុមហ៊ុន Back of the Bike Tours មាន​អ្នក​គ្រប់​គ្រង​ទៅ​តាម​ដើម្បី​គ្រប់​គ្រង់​​ការ​ងារ​រួម​និង​មាន​បុគ្គលិក​​ជួយ​ការ​ទេសចរណ៍​ដូចជា​៖​ ការ​រៀបចំ​ម៉ូតូ កក់​តុ​​នៅ​ភោជនីយដ្ឋាន។

​ក្រោយ​ការធ្វើដំណើរ​ទេសចរណ៍​មួយ​ ភ្ញៀវទេសចរណ៍​​​សុទ្ធតែ​មាន​ការចែក​រំលែក​ ការអត្ថាធិប្បាយ​លើ​គេហទំព័រ និង​តាម​ចំនួន​ភ្ញៀវ​ទេសចរណ៍​វាយ​តំលៃ​ ដាក់​លំដាប់​ឲ្យបណ្តា​ក្រុមហ៊ុន​នេះ​​នឹង​ផ្លាស់​ប្តូរ។ នេះ​គឺ​ជា​របៀប​ដើម្បី​​បណ្តា​​​ក្រុមហ៊ុន​ខាង​លើ​​ផ្លាស់​ប្តូរ​ថ្មី​​ដោយឥត​ឈប់ឈរ បង្កើន​គុណភាព​សេវាកម្ម ​កសាង​​​​​​​ជួរ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជំនាញ ​អ្នក​បើកបរ​ម៉ូតូ​ល្អ ជំនាញ​និយាយ​ភាសា​អង់​គ្លេស​ពូកែ យល់​ច្បាស់​លាស់អំពី​វប្បធម៌ មុខម្ហូបអាហារ និង​មាន​រាង​កាយ​ស្អាត​ ​ជាពិសេស​​តែង​តែ​សប្បាយចិត្តនិង​ធ្វើ​ពេញ​ចិត្ត​ភ្ញៀវ​ទេសចរណ៍ផង៕


អត្ថបទ៖គីម​ភឿង រូបថត៖ ថុងហាយ

 


អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top