• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ទីសក្ការៈបូជាសរ ដំបូងបំផុតនៅសឺដ័យ (Xu Doai)

​ស្ថិតនៅលើទីតាំងហុងស៊ុយ​ដ៏ពិសេស និងលក្ខណៈស្ថាបត្យកម្មបូរាណ​ដ៍សំបូរបែប ទីសក្ការ​បូជា​សរ​ (ភូមិ​សរ ឃុំកុងហ័្វរ ស្រុកក្វឹកអាយ ហាណូយ) មាន​ប្រសិទ្ធិ​នាម​ថា​ជា​ទីសក្ការ​បូជា​បូរាណ​ល្អ​បំផុត​នៅ​សឺដ័យ ដោយ​មានអាយុកាល​ជាង​៣៥០​ឆ្នាំ។​

ទីតាំងដែលមាននាមថាសឺដ័យជា​ឈ្មោះហៅរបស់​ខេត្តសើន​តី (ចាស់) ជាខេត្ត​មួយ​ក្នុងចំណោម​ខេត្តទាំង​១៣ បាន​បង្កើត​ឡើង​ដំបូង​បង្អស់ នៅភូមិភាគខាងជើង (ចាប់ពីឆ្នាំ១៨៣១) រួមទាំងផ្ទៃ​ដីរបស់​ខេត្ត​វិញ​ភុក ហាតី ភាគ​ខាង​ជើង​នៃ​ខេត្ត​ភូថ័រ មួយចំណែកនៃខេត្តត្វៀនក្វាង និងទីក្រុងហា​ណូយសព្វថ្ងៃ។ ទោះបី ទីតាំង​នាម​សឺដ័យ​មិន​មាន​ទៀត​ទេ ប៉ុន្តែតំបន់មួយមាន​ផ្ទៃដីធំទូលាយ​នេះ មានទីសក្ការបូជាបូរាណ​រាប់​រយ តែក្នុង​ចំណោម​នោះ​ទីសក្ការ​បូជា​សរ មានប្រសិទ្ធិនាម​ជា “ដំបូង​បំផុត” ទីសក្ការ​បូជា របស់​សឺដ័យ។ ប្រការ​នោះ បញ្ជាក់​ឲ្យឃើញ​ថាតួនា​ទីដ៏សំខាន់​នៃទីសក្ការ​បូជានេះ ក្នុងឃ្លាំងស្ថាបត្យកម្មបូរាណ របស់​តំបន់ភាគខាង​ជើងកាលពីដើម។

ស្ថាបត្យកម្ម​របស់ទីសក្ការ​បូជាសរ បានអ្នកស្រាវជ្រាវវាយតម្លៃ និងទទួលស្គាល់ថា មួយក្នុង​ចំណោម​ទីសក្ការ​បូជា​បូរាណ មាន​ស្ថាបត្យកម្ម​គំរូល្អបំផុត។ ទីសក្កាបូជាមេទ័ពទាំងបី ជាមេទ័ពអមបម្រើស្តេចឌិញតៀន​ហ្វាង បង្រ្កាប​ក្រុម​ទ័ព​បះបោល​ទាំង​១២  (ពាក់​កណ្តាល​សតវត្ស​រ៍ទី១០)។​


ទីសក្ការបូជាសរ ស្ថិតនៅភូមិសរ ឃុំកុងហ័រ ស្រុកក្វឹកអាយ ហាណួយ ទីសក្ការបូជាមានអាយុកាលជា៣៥០ឆ្នាំ។

ខ្លោងទ្វារទីសក្ការបូជាសរ។


នាគថ្មនៅសងខាងកាំជណ្តើរឡើងទៅកាន់ទ្វារទីសក្ការបូជា។ 

កាំជណ្តើរថ្មខៀវទាំង១៨កាំឡើងទៅកាន់ខ្លោងទ្វារទីសក្ការបូជាសរ។


ទីសក្ការបូជាសរ គោរពបូជាមេទ័ពទាំងបី ជាមេទ័ពមានគុណសម្បត្តិបម្រើស្តេចឌិញតៀនហ្វាងបង្រ្កាបក្រុមទ័ពបះបោលទាំង១២។


កម្រងដំបងផ្លាកនៅសងខាងក្នុងល្វែងកណ្តាលនៃទីសក្ការបូជាសរ។


ក្បាច់ចម្លាក់ដ៏ប្រណិតនៅសងខាងទ្វារទីសក្ការបូជាសរ។

ទ្វារចូលល្វែងកណ្តាលនៃទីសក្ការបូជាសរ។

ជ្រុងដំបូលខាងត្បូងនៃទីសក្ការបូជាសរ។

ជ្រុងទាំងបួនរបស់ទីសក្ការបូជាសរ សុទ្ធតែមានក្បាលកោងរាងដ៏ស្រទន់ ជក់ចិត្ត។

ក្បាលកែវរបស់ទីសក្ការបូជាសរ សុទ្ធតែបានឆ្លាក់នាគ ហង្ស ដ៏វិចិត្រ ជក់ចិត្ត។

ទីសក្ការបូជាមានសសរគ្រញូងធំតូចចំនួន៦៤ដើម ជើងសសរថ្កល់ដោយថ្មខៀវរឹងមាំនិងអង់អាច។

សន្លឹកទ្វារ ជញ្ជាំង ធ្វើអំពីឈើគ្រញូងមានអាយុកាលជាង៣៥០ឆ្នាំ ដាក់ព័ទជុំវិញមុខទាំងបីទីសក្ការបូជាសរ ។

បច្ចេកទេសចម្លាក់លយនិងចម្លាក់លឹបដ៏វិចិត្រលើគ្រឿងទីសក្ការបូជាសរ។

ទីសក្ការបូជាសរ ជា​ទីកន្លែង​សម្រាប់​រៀប​ចំ​បី​ពិ​​ធី​​បុណ្យ​ធំ​ក្នុង​ឆ្នាំ របស់​អ្នក​​ស្រុក​​កុង​ហ្វ័រ គឺពិធី​បុណ្យ​​ស្រុក​​ប្រព្រឹត្ត​ទៅ​ក្នុង​​បី​ថ្ងៃចាប់​ពីថ្ងៃ៨​ខែ​២ ចន្ទ​គតិ ពិធី​ជប់​លៀង​ទ័ព​រៀប​ចំ​ឡើង​នៅថ្ងៃ​ទី​១០ខែ៧ ចន្ទគតិ និង​ថ្ងៃ​ដំ​ឡើង​​ដំណែង​អាទិ​ទេព​បាន​​រៀប​ចំ​នៅថ្ងៃ​ទី១០​ខែ១២ ចន្ទគតិ​។

សព្វថ្ងៃមិនដឹងច្បាស់​លាស់ថាទី​សក្ការ​បូជា​សរ បាន​កកើត​នៅ​ឆ្នាំ​ណានៅ​ឡើង។ តាម​សៀវ​ភៅ ”ភូមិ​សាស្រ្តខេត្ត​សើន​តី” ចុះផ្សាយ​នៅឆ្នាំ​១៩៤១ របស់​អ្នកនិពន្ធ​ផាម​ស្វឹន​ដូ ទីសក្ការ​បូជា​សរ បាន​ស្ថិត​នៅ​និង​ជួសជុល​នៅឆ្នាំ​១៦៧៣ ក្នុង​សម័យ​រាជការ​ស្តេច​ឡេថាញ​តុង​។ បើតាម​សីលា​ចារឹក “ទូសាង់​ហ័្វរឌិញ​ប៊ិគី” ចារ ក្នុងឆ្នាំ​យឿង​ដឹង​ទី​បី (ស្តេចឡេយ៉ា​តុង) (១៦​៧៤) សព្វថ្ងៃកំពុង​តាំង​នៅ​ក្នុង​ទីសក្កា​របូជា ទីសក្ការបូជាបាន​ជួសជុលនៅក្នុង​ឆ្នាំថោះ​(១៦៦៣)។ សីលា​ចារឹកឲ្យដឹងថ្ងៃចាប់ផ្តើមជួល​ជុល នៅថ្ងៃទី២៧ ខែ​៧ ឆ្នាំ​ថោះ ជាង​ពីរ​ខែ ទើបធ្វើបានសម្រេច។ ទីសក្ការបូជាបា​នឆ្លងកាត់​ការជួល​ជុលបួន​លើក នៅឆ្នាំ១៧៤៣ ១៩២៤ ១៩២៨ ១៩៥៣​។ ទម្រង់រូបភាពសព្វថ្ងៃ​របស់ទីស​ក្ការបូជា ជាស្ថាប​ត្យកម្មបែបរូបបួន​ជ្រុងទ្រ​វែង​នៅលើ​ផ្ទៃដី១​.១០០ម៉ែត្រ​ការេ​។ បូកទាំងល្វែង​ទទឹង បណ្តោយ​របស់ទីសក្ការបូជា គឺមាន៥៥ខណ្ឌ​(បន្ទប់) និង៦៤​សសរតូច​ធំ​។

ឆ្លងកាត់​ពេល​វេលា ទីសក្ការបូជានៅ​តែរក្សា​បានលក្ខណៈ​វិចិត្រ​ប្រណិត និងភាព​បូរាណ។ ទីសក្ការ​បូជា​ដេក​ផ្អែក​លើភ្នំ​អណ្តើក ខាងមុខ​គឺទន្លេ​ដាយ បត់បែន​បង្កើត​ជារូបភាព​ដូចជា​បឹងអឌ្ឍច័ន្ទ​មួយ។

ខ្លោងទ្វារ​មាន​ស្ថាបត្យកម្ម  ពីរជាន់ បីល្វែង ៤ដំបូល សងខាងគឺទ្វារតូ​ច​សម្រាប់​ចេញ​ចូល។ ក្បូរក្បាច់​តុប​តែង​និង​ចម្លាក់​លើខ្លោង​ទ្វារ នៅរក្សាបានភាពដើម យ៉ាងស្អាត​និងវិចិត្រ។ ពិសេសគឺរូបភាព​គូនាគ​ដណ្តើម​ចាប់​ចន្ទ តាំងនៅ​ខាង​លើខ្ពស់ រួមជាមួយ​សត្វទេពទាំងបួន​ដេក​ក្រោមជើង​សសរយ៉ាង​អង់​អាច។​

ឆ្លងកាត់​ខ្លោង​ទ្វារ គឺមកដល់ល្វែង​ទាំងបីនៃ​ទីសក្ការ​បូជា។ ល្វែងទាំងបី​មាន​ទំហំ៥៤​ម៉ែត្រ​កា​រេ នៅជ្រុង​ទាំង​បួន​កោង​ឡើង​បង្កើត​បាន​ភាពទ​ន់ភ្ល​ន់​។ ទីសក្ការបូជា​មានទាំងអស់​៧ល្វែង ពីរល្វែង​ស្លាបដំបូល​ បួន​ដំបូល​ប្រក​ក្បឿង​។ ខាង​ក្នុងទីសក្ការបូជា​មាន៣២​សសរ​គ្រញូងធំ​តូច រៀបជាប្រាំមួយជួរទទឹង។ ក្រោយ​ល្វែងបូជា​គឺ “វិមាន​” បើក​ទ្វារ​តែពេល​មានបុណ្យទាន​ នៃទីសក្ការបូជា។ ទីធ្លាក្នុងទីសក្ការបូជា​បានក្រាល​ដោយ​ឈើគ្រញូង​។

ក្នុងទីសក្ការបូជានៅរក្សាបាន៤០​ផ្លាក​ដំឡើងដំណែង​ជា​អាទិទេព តាំងពីឆ្នាំហ្វាំង​ឌិញ​ទី២ (១៦០១) សម័យ​រាជ​កា​រ​ឡេ មក​ដល់ឆ្នាំខាយ​ឌិញទី៩(១៩២៤) សម័យរាជ​ការ​ង្វៀន  និងថាវកុង កំណាព្យឆ្លើយ​ឆ្លង។ ដូច​នេះ ឆ្នាំ១​៩៨០ ទីសក្ការ​បូជាស​រ បា​ន​ក្រសួងវប្បធម៌កី​ឡានិង​ទេសចរណ៍ រៀបចូល​កេរដំណែល​ជាតិត្រូ​វការអភិរក្សា​៕

 

អត្ថបទ៖ ថាវវី រូបថត៖វៀតកឿង
 

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top