• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបង្កើនលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្រិកធ្វើការវិនិយោគ


លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Nikos Kotzias រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការក្រិកនៃសាធារណរដ្ឋក្រិក (រូបថតៈ TTXVN)

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក Nguyen Thanh Phong ប្រធានគណៈ​កម្មាធិការប្រជាជន​ទីក្រុង​ហូជី​មិញ បានអញ្ជើញ​ទទួល​ជួបជា​មួយ​លោក Nikos Kotzias រដ្ឋមន្ត្រី​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​ក្រិក​​នៃ​សាធារណ​រដ្ឋ​ក្រិក ​ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ​នៅវៀតណាម។ លោក Nguyen Thanh Phong បាន​​ឲ្យដឹងថា ទីក្រុង​ហូជីមិញ​មានបំណង​រួមសហការ ជាមួយក្រិកក្នុងការ​បង្កើន​សកម្មភាព ជម្រុញ​ទំនាក់​ទំនង​​​ទ្វេភាគី​ជាពិសេស លើវិស័យដែលជាប្រៀប​ខ្លាំងរបស់ក្រិក ដូចជាអភិវឌ្ឍន៍កំពង់ផែ ទេសចរណ៍ វប្បធម៌សិល្បៈជាដើម។ ​លោក Nguyen Thanh Phong បានគូសបញ្ជាក់ថា ទីក្រុងហូជីមិញត្រៀមខ្លូនជា​ស្រេច​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​សហគ្រាស​ក្រិកមក អនុវត្តការវិនិយោគ​និងធ្វើអាជីវ​កម្ម។ ក្នុងជំនួបនេះ រដ្ឋមន្ត្រី​​ការបរទេសក្រិក លោក Nikos Kotzias ​បានអះអាងថា ក្រិក​បាន​ត្រៀម​ជាស្រេច​បំពេញតួនាទី ជាក្លោងទ្វារ​ សម្រាប់អង្គភាព​អាជីវកម្មវៀតណាម​ក្នុងនោះ​ មាន​សហគ្រាសនានា របស់​ទីក្រុងហូជីមិញ​ឈាន​ចូល​​​ទីផ្សារ​​​អឺរ៉ុប​​ផង​ដែរ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top