• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាក់ទាញយ៉ាងខ្លាំងក្លាការវិនិយោគទៅក្នុងខេត្ត Tuyen Quang


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ
(រូបថតៈ VOV)

​នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង Tuyen Quang បាន​ប្រព្រឹត្ត​ទៅ​សន្និ​សីទ​ពន្លឿន​វិនិយោគ​ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Tuyen Quang ឆ្នាំ​២០១៧។ អញ្ជើញចូលរួមក្នុងសន្និសីទនេះ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានជូនដំណង​ទៅវិនិយោគិននានា អំពីការ​ដែល​រដ្ឋាភិបាល និងនាយក​រដ្ឋមន្ត្រីបានដោះស្រាយ នូវសំណើររបស់ខេត្ត Tuyen Quang នៅក្នុង​ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្តនា​ថ្ងៃទី២៦ ខែកុម្ភៈ សំដៅ​ជម្រុញ​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម ក៏ដូចជាបង្កើត​បរិយាកាសវិនិយោគ​ងាយស្រួល​​សម្រាប់ ខេត្តផង​ដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
 
​​“រដ្ឋាភិបាល​សំណូមពរឲ្យខេត្ត Tuyen Quang បន្តធ្វើការកែទម្រង់ ផ្លាស់ប្តូរថ្មី​យ៉ាង​ខ្លាំង​ក្លា​ជាពិសេស គឺកែ​ទម្រង់​បែបបទ​​រដ្ឋបាល ដែលមុន​បង្អស់​ឡឺបែប​បទ​រដ្ឋ​បាលសម្រាប់​បរិយាកាស វិនិយោគ​ធ្វើអាជីវកម្ម​ល្អបំ​ផុត​។ ខ្ញុំ​សង្កេត​ឃើញថា ខេត្ត​ ក៏ទទួលបានការរីកចំរើនជាច្រើនដែរ ប៉ុន្តែការ​រៀបចំណាត់​ថ្នាក់វិនិយោគ​របស់​ខេត្ត​​នៅ​ទាបណាស់។ ​តាមនោះ ចំណាត់​ថ្នាក់ទី៤៨​គឺជាការខិត្តខំប្រឹង​ប្រែង​ហើយ ប៉ុន្តែ​យើងខ្ញុំក៏ស្រុះ​ចិត្តគំនិត ចំពោះ​មតិ​ដែល​​ថ្នាក់ដឹកនាំ​ខេត្តនាំចេញ​នោះ គឺ​ឈាន​ទៅ​ឈរលំដាប់ថ្នាក់ទី២០ផងដែរ”។
 
ដើម្បី​បង្កលក្ខណៈងាយស្រួល​សម្រាប់វិនិយោគិននានានោះ រដ្ឋាភិបាលបាន​ប្តេជ្ញា​​កសាង​រដ្ឋាភិបាល​សុចរិត ស្ថាបនាអភិវឌ្ឍន៍ ធ្វើ​សកម្មភាព​បម្រើប្រជា​ជន​និង​អង្គភាពអាជីវកម្ម។ ខិត្តខំប្រឹង​ប្រែងនាំ​វៀតណាម ឈរលំ​ដាប់​ថ្នាក់​ទី៤​ ក្នុង​ចំណោម​​ប្រទេស ជួរមុខអាស៊ានអំពីបរិយាកាសធ្វើអាជីវកម្ម៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top