ត្រៀមរៀបចំល្អបំផុតសម្រាប់ សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧
នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ លោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៩ គណៈកម្មាធិការជាតិ APEC ២០១៧ សំដៅវាយតម្លៃកិច្ចការនាពេលកន្លងទៅនិងកិច្ចការត្រៀមរៀបចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានអបអរសាទរចំពោះក្រសួង ស្ថាប័ននានាក្នុងពេលកន្លងទៅបានរៀបចំរាល់សន្និសីទប្រកបដោយជោគជ័យ។
“យើងសម្រាចរួចរាល់បានបីភាគបួនការងាររបស់ APEC ២០១៧ ហើយ ក្នុងនោះមានសន្និសទីថ្នាក់រដ្ឋមន្ត្រីចំនួន ៦ និងសន្និសីទ SOM ចំនួន ៣។ រហូតមកដល់ពេលនេះ ស្ដីពីខ្លឹមសារនៃឯកសារ គឺអាចនិយាយបានថា រាល់សន្និសីទដែលបានប្រព្រឹត្តិទៅនាខែកញ្ញាកន្លងទៅគឺទទួលបានចំនួនឯកសារគ្រប់គ្រាន់សម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីដើម្បីអនុម័ត។ សន្និសីទ SOM ក៏បានលើកសំណើដើម្បីពិភាក្សា ហើយជាបុព្វបទដ៏សំខាន់សម្រាប់សន្និសីទជាន់ខ្ពស់ នាខែវិច្ឆិកាខាងមុខ។ រហូតមកដល់ពេលនេះ ខ្លឹមសាជាសរវ័ន្តនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីគឺទទួលបានយដូចការំពឹងទុកដែលបានដាក់ចេញ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម