អ្នកវិទ្យាសាស្រ្តអន្តរជាតិទាំងឡាយ កំពុងយកចិត្តទុកដាក់លើត្រីសម្ពូច ទុកដូចជារូបភាពគំរូមួយ ស្តីពីការវិវត្តន៍ ដូច្នេះនៅថ្ងៃ ទិវាអន្តរជាតិស្តីអំពីផែនដីឆ្នាំ២០១១ អង្គការសត្វលើពិភពលោកបានបញ្ចូលត្រីសម្ពូចទៅក្នុងបញ្ជីសត្វទាំង៦ប្រភេទ ដែលចំឡែងបំផុតនៃភព ដោយវាមានលក្ខណៈមានមួយតែគ្មានពីរ៖ ភ្នែក “ថយឡយ” (លយ)ផុតនៅពីលើក្បាល។ ហើយប្លែកជាងនេះទៀត គឺវាអាចរស់ រត់ លោត និងរកចំណីបានទាំងនៅលើគោកដ៏ប៉ិនប្រសបទៀតផង។ វាជីករន្ធនៅលើឆ្នេរដីល្បាប់ ឬក្បែរមាត់ព្រែកប្រឡាយដើម្បីជ្រកពួន។
ត្រីសម្ពូចខម្រេចមានរសជាតិពិសេសពិបាកភ្លេច គឺជាមុខម្ហូបពិសេសប្រចាំតំបន់របស់តំបន់ដីដឹកមូយនៃខេត្តកាម៉ៅ
ដើម្បីចាប់បានត្រីសម្ពូចគឺត្រូវរកឃើញរន្ធ របស់វាជាពំនូតដីតូចៗនៅលើឆ្នេរដីល្បាប់។ មានច្រើនរបៀបចាប់ត្រីណាស់ ដូចប្រើដងសន្ទូចស្ទូចត្រីនៅពេលថ្ងៃ ប្រើចង្កៀងឆ្លុះត្រីនៅពេលយប់ ដាក់ទ្រូ បុក ទប់រន្ធ ។ល។ តែ របៀបចាប់ត្រីចំណូលចិត្ត និងនិយមច្រើនបំផុត គឺដាក់លបដែលតម្បាញពីស្លឹកដូង រួចគ្របពីលើមាត់រន្ធវា។
ត្រីសម្ពូចកាត់ចោលភ្នែក មាត់ ពោះវៀន កោសស្រកា លាងស្អាត រួចយកទៅប្រឡាក់ជាមួយគ្រឿងទេសរួមមានម្រេចកិន ទឹកត្រី អំបិល ម្ទេស ស្ករ ប៊ីចេង ទឹកស្អិវខាប់ និងបន្តិចសាច់បីស្រទាប់ ឬដាក់ទឹកដូងដើម្បីបង្កើនបន្ថែមកំរិតជាតិខ្លាញ់លាន់ និងរូបភាពរលើបស្អាត។ ក្រោយមក ដាក់ត្រីចូលទៅក្នុងឆ្នាំងដី ចាក់បន្ថែមទឹកបន្តិច ហើយលើកឆ្នាំងដាក់លើចង្រ្កាន ខដោយអណ្តាតភ្លើងតូច ដល់ពេលសាច់ត្រីស្វិតខ្លាំង។ សាច់ត្រីជិតគោកទឹក មានក្លិនក្រអូប រសជាតិឈ្ងុយឆ្ងាញ់ រោយស្លឹកខ្ទឹមដែលបានហ័នល្អិតៗ រួចលើកឆ្នាំងចុះពីចង្រ្កាន។
សាច់ត្រីទន់ ផ្អែមស្របជាមួយក្លិនក្រអូបរបស់សាច់បីស្រទាប់ ស្លឹកខ្ទឹម និងគ្រឿងទេស សម្រាប់ហូបជាមួយបាយក្តៅឬបបរស ផ្អែកជាមួយត្រសក់ បន្លែឆៅបង្កើតជារសជាតិពិសេសពិតជាពិបាកភ្លេច។
ត្រីសម្ពួចជាត្រីមួយក្នុងចំណោមត្រីទាំង៦ប្រភេទសត្វចំឡែកបំផុតនៃភព ព្រោះវាមានភ្នែកលយផុតនៅពីលើក្បាល
និងប្លែកជាងនេះទៀតគឺវាអាចរស់ រត់ លោត និងរកចំណីបានទាំងនៅលើគោកយ៉ាងប៉ិនប្រសប។
ត្រីសម្ពួចច្រើនរស់នៅក្នុងតំបន់ឆ្នេរដីល្បាប់នៃព្រៃជ្រាបទឹកប្រៃ តំបន់នៅជិតទ្វារព្រែក។
វាតែងជីករន្ធនៅតាមឆ្នេរដីល្បាប់ ឬក្បែរភ្លឺព្រែកប្រឡាយដើម្បីជ្រកកោន។
អត្ថបទ៖ វឹនវី រូបថត៖ ង្វៀនឡឹន