ភូមិដាយហ្វាង (សព្វថ្ងៃគឺជាភូមិញឹនហូវ ឃុំហ្វាហូវ ស្រុកលីញឹនខេត្តហាណាម) ឬក៏មានឈ្មោះមួយផ្សេងទៀតហៅថាភូមិវូដាយ ដែលល្បីឈ្មោះកាលពីអតីត មានចំណងជើងថាភូមិវូដាយថ្ងៃនោះ របស់អតីតអ្នកនិពន្ធណាមកៅ។ កាលពីមុនមនុស្សម្នានៅទីនេះប្រៀបបីដូចជា បងជី ធីណើ បាកៀនជាដើម បានក្លាយជាអតីតទៅហើយ តែឥឡូវភូមិដាយហ្វាងសព្វថ្ងៃបានល្បីសុះសាយបំផុតទាំងក្នុង និងក្រៅប្រទេសជាមួយមុខម្ហូបត្រីខ គឺនៅពេលបុណ្យតេត(ចូលឆ្នាំថ្មី)និទាឃរដូវមកដល់។
ការធ្វើដំណើរតាមផ្លូវចូលភូមិបុរាណនោះ ឥឡុវនេះបានផ្លាស់ប្តូរមានមុខមាត់ស្រស់ស្រាយជាង ស្អាតបាតជាង ភូមិឥឡូវបានកែខៃសាងថ្មី។ ឥឡូវនេះ ឈ្មោះដាយហ្វាងបានគេបានស្គាល់បាន ដឹងដោយសារមុខរបរត្រីខប្រពៃណីរបស់អ្នកភូមិ ដែលមានតាំងពីសម័យបូរាណមក។ តាមលោកត្រឹនដឹកត្វៀន ជាអនុប្រធានគណៈកម្មការឃុំហ្វាហូវ ឲ្យដឹងថាទូទាំងឃុំមានគ្រួសារចំនួន៣០ ប្រកបមុខរបរខត្រី។ នេះគឺជាមុខរបរប្រពៃណី រៀងរាល់ឆ្នាំឲ្យតែដល់រដូវបុណ្យតេត(ចូលឆ្នាំថ្មី) អ្នកភូមិមមាញឹកខត្រីនាំយកទៅលក់គ្រប់ទីកន្លែង។
“ដោយសារការអភិវឌ្ឍន៍របរប្រពៃណីខត្រី ទើបសេដ្ឋកិច្ចគ្រួសារជាច្រើនមានលំនឹង។ ត្រីខបានពិនិត្យគុណភាពសុវត្ថិភាពអាហារ ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវទេសចរណ៍ មកទស្សនាកាន់តែច្រើនឡើងនិងកក់ទិញយកទៅពិសាក្នុងថ្ងៃបុណ្យតេត (ចូលឆ្នាំថ្មី)ទៀតផង” លោកត្វៀនឲ្យដឹង។
តាមសម្តីរបស់លោកតានៅ ក្នុងភូមិដាយហ្វាងកាលពីដើមទីកន្លែងនេះ ជាតំបន់លិចទឹក ផ្នែកចិញ្ចឹមកសិដ្ឋានមិនមានការរីកចម្រើន ធ្វើស្រូវក៏មិនគ្រប់ហូប មានស្រះចិញ្ចឹមជាច្រើនតែប៉ុណ្ណោះ សមស្របជាមួយការជីក ស្រះចិញ្ចឹមត្រី។ ចិញ្ចឹមត្រីពេញមួយឆ្នាំ ដល់រដូវចុងឆ្នាំ អ្នកភូមិបាចស្រះចាប់ត្រី រួចចែកគ្នា។ ដើម្បីទុកហូបបានយូរ អ្នកភូមិយកត្រីដាក់ចូលទៅក្នុងឆ្នាំងដីតូចខទុកហូបឲ្យរួចខែ១ ចន្ទគិត។ ត្រីឆ្ងាញ់សម្រាប់ខគឺត្រីខ្នាន់ ប្រភេទដែលមានទម្ងន់ពីបីដល់បួនគីឡូ មុនពេលខ ត្រីបានធ្វើឲ្យស្អាត ដើម្បីរសជាតិត្រីខមានរសឆ្ងាញ់ មិនត្រូវធ្វើឲ្យបែកប្រមាត់ត្រី សាច់ត្រីស្រស់។ គ្រឿងទេសសម្រាប់ប្រើដែលបង្កើត បានរសជាតិពិសេសនៃឆ្នាំងត្រីខដាយហ្វាងរួមមាន៖ រំដេង ខ្ញី ទឹកក្រូចឆ្មារ ទឹកស៊ីអ៊ីវខាប់ ទឹកត្រីឆ្ងាញ់។
ត្រីឆ្ងាញ់សម្រាប់ខគឺត្រីខ្នាន់ ប្រភេទដែលមានទម្ងន់ពីបីដល់បួនគីឡូ មុនពេលខ ត្រីបានធ្វើស្អាត ដើម្បីរសជាតិត្រី
មានរសឆ្ងាញ់ សាច់ហាប់ គឺកុំធ្វើឲ្យបែកប្រមាត់ត្រី។
គ្រឿងទេសសម្រាប់ប្រើធ្វើឲ្យមានរសជាតិពិសេស នៃឆ្នាំងត្រីខដាយហ្វាងរួមមាន៖ រំដេង ខ្ងី ទឹកក្រូច ទឹកសអីវខាប់។ល។
កាលពីដើម គេតែងប្រើទឹកស៊ីអ៊ីវក្តាមសំរាប់ខត្រី ប៉ុន្តែឥឡូវគេប្រើបន្ថែមទឹកត្រីឆ្ងាញ់ខត្រីវិញ ធ្វើឲ្យរសជាតិ
កាន់តែពិសេសជាង។
ដើមមៀនជាប្រភេទឧសល្អបំផុត សម្រាប់ចម្អិនត្រីខ
នៅដំណាក់កាលរម្ងាស់(រក្សាភ្លើងឆេះតូចល្មម) គឺគេប្រើអង្កាមនិងឧសដើមមៀន ដើម្បីរក្សាកំដៅឲ្យឆ្នាំងត្រីខ។
ឆ្នាំត្រីខត្រូវមានអ្នកថែ និងបន្ថែមទឹកជាប្រចាំ មិនឲ្យទឹកក្នុងឆ្នាំងរីងអស់។
ត្រីខចម្អិនពី១២ទៅដល់១៤ម៉ោងទើបគ្រប់ស្តង់ដា។
ឆ្នាំងត្រីខក្រអូបឈ្ងុយ សាច់ត្រីហាប់ ផ្អែម ក្រអូបក្លិនរំដេង។
ត្រីខបានខ្ចប់ដាក់ក្នុងប្រអប់ ដើម្បីលក់ឬនាំចេញទៅបរទេស។
បងស្រីហ្វាន ម្ចាស់មូលដ្ឋានផលិតត្រីខប្រពៃណី លោកត្រឹនបាឡឹនឲ្យដឹងថា ពីមុខគេតែងប្រើទឹកស៊ីអ៊ីវក្តាមដើម្បីខត្រី ប៉ុន្តែឥឡូវគេប្រើទឹកត្រីឆ្ថាញ់ដើម្បីខត្រី តែនៅរក្សាបានរសជាតិដូចដើម។
ប្រការដែលបង្កើតភាពប្លែក របស់មុខម្ហូបត្រីខដាយហ្វាង គឺប្រើឆ្នាំងដីយកមកពីខេត្តថាញហ្វា ង៉ែអាន។ មុនពេលដាក់សាច់ត្រីចូលខ ឆ្នាំងដីត្រូវបានយកដាំទឹក ដើម្បីឆ្នាំងរឹងមាំនិងកំចាត់បានជាតិកខ្វក់។ ក្នុងដំណើរការខត្រីត្រូវបន្ថែមទឹកក្រូចឆ្មារ ជៀសវៀងកុំឲ្យរីងទឹក។ ក្នុងរយៈពេលខត្រីពី១២ទៅដល់១៤ម៉ោង ឆ្នាំងត្រីខត្រូវមានអ្នកថែនិងបន្ថែមទឹកជាប្រចាំ ដើម្បីកុំឲ្យទឹកក្នុងឆ្នាំងរីងស្ងួត។
ផលិតផលដែលបានមកក្រោយ១៤ម៉ោងរងចាំ គឺត្រីខមួយឆ្នាំងមានក្លិនក្រអូប សាច់ហាប់ ប៉ុន្តែត្រូវធានាសាច់ត្រីទន់ ផ្អែមក្រអូបក្លិនរំដេង។ ការធ្វើគឺដូច្នោះ ប៉ុន្តែតាមអ្នកភូមិបានឲ្យដឹងថា តម្លៃទីផ្សារចំពោះត្រីខ២គីឡូ គឺមានតម្លៃពី៦០០ពាន់ដុង ទៅដល់មួយលានដុង បើទូទាត់ប្រាក់ចំណាយទិញវត្ថុធាតុដើម ប្រាក់ដឹកជញ្ជូន។ល។ គិតទៅគឺប្រាក់ចំណេញគ្មានបានប៉ុន្មានទេ។
រដូវត្រីខពិតប្រាកដ ចាប់ផ្តើមពីខែ១២ចន្ទគិត គឺលិខិតកក់ទំនិញផ្ញើមកជាញយៗ។ ផ្ទះណាធ្វើតិច រាល់ថ្ងៃធ្វើបានពីម្ភៃឬសាមសិបឆ្នាំង មូលដ្ឋានធំរាល់ថ្ងៃធ្វើបានរាប់រយឆ្នាំង ដែលប្រើប្រាស់ពីរ០,៤ដល់០,៥តោនត្រី គឺជារឿងធម្មតា។
អ្នកភូមិកាលពីបូរាណ ចេះតែពឹងផ្អែកទៅលើដីស្រែប៉ុន្មានកុងនេះ ខណៈនោះត្រីខគ្រាន់តែជាមុខម្ហូបសាមញ្ញរបស់អ្នកភូមិ តែឥឡូវនេះត្រីខដាយហ្វាងក្លាយ ជាមុខម្ហូបមួយពិសេសប្រចាំភូមិ។ អ្នកភូមិដាយហ្វាងថ្ងៃនេះ ចេះធ្វើមាននៅលើភូមិកំណើតរបស់ខ្លួន កាន់តែសប្បាយជាង ពេលដឹងថាចាប់ពីថ្ងៃ២៨ ខែតលា ឆ្នាំ២០១៣ ភូមិដាយហ្វាងបង្កើតបាន “សហគមត្រីខដាយហ្វាង” ដើម្បីជួយត្រីខដាយហ្វាងក្លាយជាពាណិជ្ជសញ្ញាទំនុកចិត្ត ក្នុងប្រទេសនៅទាំង បាននាំចេញទៅបរទេសទៀតផង៕
អត្ថបទ៖ តឹនអាញ រូបថត៖ វៀតកឿង