• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ត្រឡប់ទៅក្វិញញ៉ាយ (Quynh Nhai) រីករាយពិសា “ស្មៅអតីតភូមិកំណើត"

ចំពោះជនជាតិថៃ​ជាង១០នាក់ នៅស្រុក​ក្វិញ​ញ៉ាយ (Quynh Nhai) បាន​ផ្លាស់ប្តូរ​ទីលំនៅ​ថ្មី ទុក​ដី​ឲ្យ​បឹងវារី​អគ្គិសនីសើន​ឡា (Son La) ពួកគេបាន​នាំយក​ទៅ​នូវ​ឈ្មោះ​ភូមិ  ផ្ទះខ្ពស់​ពីដី និង​ផ្នូរ​ដូន​តា ប៉ុន្តែមាន​ម្ហូបមួយ​មុខ  គឺជា​ប្រភេទ​ស្មៅ​សាមញ្ញ​ដែល​ពួក​គេមិន​អាច​នាំ​យក​ទៅ​កាន់​ទីលំ​នៅថ្មី​បាន​។ ប្រភេទស្មៅនេះ​មាន​ឈ្មោះហៅ​ថា ស្មៅ​ចម្រៀក​ស្លា ហើយ​ក៏ជា​អារម្មណ៍​មួយ​មិនអាច​ភ្លេច​បាន នៃជ​នជាតិថៃ​នៅស្រុក​ក្វិញ​ញ៉ាយ​ (Quynh Nhai) ពេល​នឹក​គិត​ដល់​អតីត​ភូមិកំណើត​ ដែល​ដេក​សម្ងំ​ក្រោម​បាត​បឹង​។​

ធ្វើដំណើរតាម​បង ដេវចិញហៀន (Dieu Chinh Hien) អនុប្រធាន​ករិយាល័យ​វប្បធម៌​ស្រុក​ក្វិញ​ញ៉ាយ (Quynh Nhai) ជិះ​ទូកចេញ​ពីកំពង់​ទូក​ផា​អួន (Pa Uon) អណ្តែត​បណ្តោយ​តាម​បឹងវារី​អគ្គិសនី​សើនឡា (Son La) ទៅ​កាន់​បង្គោល​សីមា របស់​ស្រុក​ក្វិញ​ញ៉ាយ (Quynh Nhai) ចាស់ ដែល​ត្រូវលិច​ក្រោម​ទឹក​បឹង​រាប់​ពាន់​ម៉ែត្រ​គូប។ តាម​ផ្លូវទឹក​មាន​ចម្ងាយ​៣០គីឡូ​ម៉ែត្រ បង​ហៀន (Hien) នៅចាំ​ឈ្មោះយ៉ាង​ច្បាស់​ដូច​ជា ឈ្មោះ​រម្មណីយដ្ឋាន ឈ្មោះ​ភូមិ ឈ្មោះជ្រោះ ឈ្មោះភ្នំ ដែល​ត្រូវលិច​កប់​ក្រោម​បាត​បឹង​។ ភ្នែក​បើក​ហៀប​ៗ​សំឡឹង​មើល​ទៅ​ដង​ភ្នំ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក បង​ហៀន (Hien) និយាយ​ថា៖ “ដងភ្នំ​តាង​កែ (Tang Ke) មាន​កម្ពស់​២០២០​ម៉ែត្រ បើ​ប្រៀប​នឹ​ង​កម្រិត​ទឹក​សមុទ្រ​សំឡឹង​ ទៅហាក់​ដូចជា​ទាប​ជាង​ពេល​ទឹក​ឡើង​ពេញ​បឹង​។ នៅ​ក្រោម​បាត​ទូក ដែល​យើង​កំពុង​អង្គុយ​នេះ កាលពីមុនជាដីស្រែ​ដីចំការ​របស់គ្រួសារ​ខ្ញុំតែង​តែធ្វើជា​ប្រ​ចាំ​”។ ពេល​មក​ដល់​បង្គោល​សីមាទុក​សម្គាល់​ជា មជ្ឈមណ្ឌល​របស់​ស្រុកក្វិញ​ញ៉ាយ (Quynh Nhai) ចាស់ កែវ​ភ្នែក​ស្រងួត​ស្រងាត់​របស់​បង​ហៀន (Hien) ហាក់​ដូចកំ​ពុង​ចង់​ស្វែង​រកនូវរបស់​អ្វីមួយ នៅលើ​កណ្តាល​កោះនេះ​។​

ដៃបងហៀន (Hien) ញ័រៗ ពេល​បះត្រូវដុំស្មៅខៀវ​ស្រស់ ដុះឡើង​លើ​កោះ។ បងបេះ​មួយ​សន្លឹក​ដាក់​ចូល​ក្នុង​មាត់ ទំពារ​ញ៉ាច់ៗ ប​ងហៀន (Hien) លាន់មាត់​ថា៖ “ស្មៅចម្រៀក​ស្លានៅរស់​នៅឡើយ ជាង​ដប់ឆ្នាំ​មក​ហើយ ខ្ញុំ​ទើប​បាន​ពិសារ​ស​ជាតិ​នេះ”​។ តាម​ពិត ក្នុងការធ្វើដំណើរ​ទៅកាន់​អតីតភូមិ​កំណើត​លើក​នេះ បង​ហៀន (Hien) ចង់​ស្វែង​រកស្មៅមួយ​ប្រភេទ ដែល​បានផ្សារ​ភ្ជាប់​ជាមួយ​វ័យកុមារ​រប​ស់ខ្លួន​។



បង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់ ធ្លាប់បានកសាង​ឡើងនៅត្រង់​ស្ថានីយ៍​ទូរទស្សន៍
ស្រុកក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកៀង


ស្មៅចម្រៀកស្លាដុះនៅលើកោះ ដែលមានបង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់។
រូបថត៖ វៀតកឿង


ព្រំស្មៅចម្រៀកស្លាលូតលាស់ខៀវស្រងាត់ ក្បែរជើងបង្គោលអនុស្សារីយ៍ស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់។
រូបថត៖ វៀតកឿង


បងដេវចិញហៀន (Dieu Chinh Hien) ដកស្មៅចម្រៀកស្លា ជាប្រភេទស្មៅបានផ្សារភ្ជាប់ជាមួយជីវភាពរស់នៅ
របស់ខ្លួន កាលពីរស់នៅក្នុងអតីតភូមិកំណើត។ រូបថត៖ វៀតកឿង


ស្មៅចម្រៀកស្លា បានដកនិងលាងស្អាត់ ជាមួយទឹកទន្លេដា (Song Da) នៅតំបន់ក្វិញញ៉ាយ (Quynh Nhai)។
រូបថត៖ វៀតកឿង


ស្មៅចម្រៀកស្លាមានស្លឹកដូចរូបផ្លែដាវ មើមពណ៌ប្រផេះ ដុះតាមមាត់ទន្លេដា (Song Da)  ត្រង់​កំណាត់​ឆ្លងកាត់​
ស្រុកក្វិញញ៉ាយ (Quynh Nhai) តែប៉ុណ្ណោះ។ រូបថត៖ ថុងធៀន


ស្មៅ​ចម្រៀកស្លាដុះក្បែរផ្ទាំងបេតុង ជាទីកន្លែងបោះបង់ចោលនៃមជ្ឈមណ្ឌលស្រុកចាស់ បានលិច​ជ្រៅទៅ​ក្រោម​បាត​បឹង
វារីអគ្គិសនីសើនឡា (Son La)។ រូបថត៖ថុងធៀន​


ដកស្មៅចម្រៀកស្លា ជនជាតិថៃតែងតែយកកាំបិត ដើម្បីជីកយកទាំងមើមនិងឫស្ស។ រូបថត៖ ថុងធៀន

មុខពេលច្នៃជាម្ហូប ជនជាតិថៃប្រើកាំបិតកាត់ចោលឫស្សខ្ចីដែលមានពណ៌ស  ទុកតែឫស្សដែលមានពណ៌ប្រផេះ។ រូបថត៖ វៀតកឿង

ស្មៅចម្រៀកស្លា ជាបន្លែពិសេសមួយប្រភេទ របស់បងប្អូនជនជាតិថៃនៅក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកឿង
 
ស្មៅចម្រៀកស្លាជ្រលក់អំបិលបុកនិងមើមខ្ញី បង្កើតជាម្ហូបប្លែកមាត់ មានរសក្លិនក្រអូប។ រូបថត៖ វៀតកឿង

លោកយាយ​ហរ (Ho) ឲ្យដឹង​បន្ថែម​ថា ប្រភេទ​ស្មៅចម្រៀក​ស្លានេះ​ប្លែក​ណាស់ វាដុះ​តែក្នុង​រយៈ​ពេល​ពីខែ​មេសា​ដល់​កញ្ញា​ជារៀង​រាល់​ឆ្នាំ ពេល​រដូវភ្លៀង​ចាប់​ផ្តើម​ធ្លាក់ ទឹក​ជំនន់​ដើម​ប្រភពទន្លេ​ដា (Song Da)  ហូរ​ចាក់​ចុះនាំ​យក​ដីជីវជាតិ​ពណ៌​ក្រហម​ឆ្អៅ។ លោកយាយហរ (Ho) ធ្លាប់​ចូលរួម​សង្រ្គាម​ប្រឆាំង​បារាំង គាត់​ក៏បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ទន្លេជា​ច្រើន​ដូច​ជា ទន្លេម៉ា-Song Ma (ហូរកាត់​ខេត្ត​ទាំងពីរ គឺសើន​ឡា-Son La និង​ថាញ​ហ័រ-Thanh Hoa) ទន្លេណឹម​ណា (Nam Na) (ឡាយចូវ-Lai Chau) ទន្លេ​ក្រហម- Song Hong (ឡាវកាយ-Lao Cai) ប៉ុន្តែ​មិនទាន់​ដែល​ឃើញប្រភេទ​ស្មៅចម្រៀក​ស្លានេះ ដុះ​តាមមាត់​ទន្លេទាំង​អស់​នេះទេ​។

រសៀលថ្ងៃនោះ ក្រោយពេលដើរកំសាន្តលើបឹង​វារីអគ្គិសនី​លើន​ឡា (Son La) មកដល់​មជ្ឈមណ្ឌល​ស្រុក​ក្វិញ​ញ៉ាយ​ (Quynh Nhai) ថ្មី យើង​ខ្ញុំបានបង​ហៀន (Hien) ជប់​លៀងម្ហូប​ស្មៅចម្រៀក​ស្លាមួយ​មុខ ពិសា​ហើយ​ចាំមួយ​ជីវិត​។ ស្មៅក្រោយពេលដក​ទាំង​ឫស្ស យក​ទៅលាងជម្រះ​ស្អាត​ហូប​ទាំង​ស្រស់ ជា​មួយ​អំបិល​បុក​និង​មើម​ខ្ញី។​ ពេលដាក់​ស្មៅចូល​ក្នុង​ក្រអូង​មាត់ មាន​អារម្មណ៍​ធុំក្លិនក្រអូប​ពេញ​មាត់​។ ពេល​ទំពារ​ឫស្ស​ស្មៅមា​ន​រស​ជាតិ​ឆួរ​លាយ ជាមួយ​រសហិលរបស់​មើមខ្ញី ហូរ​ជ្រាប​ចុះទៅពោះ​វៀន​។

ចម្លែក​ណាស់ ប្រជាជននៅ​ស្រុក​ក្វិញ​ញ៉ាយ (Quynh Nhai) ទោះបីផ្លាស់​ប្តូរទៅ​ទីលំនៅថ្មី ឆ្ងាយ​ពីមជ្ឈមណ្ឌល​ស្រុក​ចាស់​ប្រហែល​៣០គីឡូ​ម៉ែត្រ តែដើរគ្រប់​ច្រកល្ហក​តាម​ជ្រោះ ឆ្នេរទន្លេ ក៏មិន​អាច​ណារក​ឃើញ​នូវប្រ​ភេទ​ស្មៅ​ចម្រៀក​ស្លានេះ​ដែរ​។ បងហៀន (Hien) ជាកម្មាភិបាល​វប្បធម៌ ធ្វើដំណើរ​ទៅគ្រប់​ភូមិដ្ឋាន​ក្នុង​ស្រុក​ក៏​បញ្ជាក់​ថា ប្រភេទ​ស្មៅនេះ​ដុះក្បែរ​បង្គោល​សីមា​ទុកសម្គាល់​ជា​មជ្ឈមណ្ឌល​ស្រុកក្វិញ​ញ៉ាយ (Quynh Nhai) តែ​ប៉ុណ្ណោះ​ទេ។ នៅរដូវនេះ ជនជាតិ​ថៃជាច្រើន​នៅស្រុកក្វិញ​ញ៉ាយ (Quynh Nhai) ថ្មី ត្រូវ​បង់​កម្លាំង​អុំទូក​ទៅ​កាន់​ភូមិ​កំណើត​ឪ ដីដូនតា គ្រាន់​តែមកដក​ស្មៅចម្រៀក​ស្លាប​ន្តិច ដើម្បី​រំលឹកដល់​អតីត​ភូមិ​កំណើត​៕


 

អត្ថបទ៖ ថុងធៀន រូបថត៖ វៀតកឿងនិង​ថុងធៀន
 


Top