• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ណែមសាយហ្គន៖ ម្ហូបអាហារគឺគ្មានព្រំដែន

ណែម​សាយ​ហ្គន​ - អាហារពេញនិយម​នៅទីក្រុង​ហូជីមិញ​​និង​ណាម​បូ​ ដោយមាន​រសជាតិ​ឆ្ងាញ់​ សម្បូរជីវជាតិ​ ចាប់ចិត្ត​ ឥឡូវ​នេះបាន​​ក្លាយជា​អាហារពេញ​និយម​នៅ​គ្រប់ទីកន្លែង​គ្រប់​តំបន់​នៃ​មាតុប្រទេស​។ មក​ទស្សនា​ទីក្រុង​ហូជីមិញ​ ភ្ញៀវ​​អាច​ពិសា​ណែម​ តាម​​ភោជនិយដ្ឋានប្រណិត​ ​ រហូតដ​ល់​ហាង​អាហារ​ធម្មតា​ និង​​អ្នក​រែក​អង្រែក​លក់​តាម​ថ្នល់​។​

 ណែម​បានមូល​​ដោយ​នំក្រៀប​ (បាញ់​ត្រាង)​ ធ្វើ​អំពី​ម្សៅ​អង្ករ​កិន​ម៉ដ្ឋ​ ចាក់​លាតស្តើងៗ​ លាយ​បន្ថែម​ម្សៅ​ដំឡូវ​មី​ ធ្វើ​ឲ្យ​នំក្រៀប​កាន់តែ​ស្វិត​ រាប​ស្មើរ​ស្អាត​ រួច​យកទៅ​​ហាលសម្ងួត​ ដើម្បី​នំ​ក្រៀប​ពេលមូល​​មិន​ដាច់​រហែក​។ ខាង​​ក្នុង​ណែម​មាន​វត្ថុធាតុ​​ដើម​សម្បូរ​បែប​ ប៉ុន្តែ​ងាយ​ស្រួល​រក​ដូចជា​បន្លែក្រអូប​ នំបញ្ចុក​ បង្គា សាច់​ជ្រូក​ ដើម​គូឆាយ​។
 
ណែម​អាច​ជ្រលក់​ជាមួយ​ទឹក​ត្រីជូរ​អែម​ ទឹក​គ្រឿង​ ឬ​ទឹក​ម្ទេស​ ​បង្កើន​បន្ថែម​រសជាតិ​ជូរ​ ហិល​ ប្រៃ ផ្អែម​ ទាក់​ទាញ​​អារម្មណ៍​​និងជីវហាវិញ្ញាណ​។ ណែម​ទាក់ទាញ​ភ្ញៀវ​ដោយ​លក្ខណៈ​ពិសេស​ធ្លាប់​មាន​គឺ​ សាមញ្ញ​ និង​ជិតដិត​៕​​






 ណែម​សាយ​ហ្គន​ បាន​វាយ​តម្លៃ​ខ្ពស់​ជាង ដោយ​វិធី​ច្នៃ​រក្សានូវ​​រសជាតិ​អាហារ​ដើម​ ធម្មជាតិ​ មិន​ធ្វើ​ប្រព្រឹត្តិកម្ម​ខ្លាញ់ និង​ប្រើប្រាស់​បន្លែ​ស្រស់​ជាច្រើន​។​


ឆ្នាំ​២០១១ ក្រុម​ហ៊ុន​ទូរទស្សន៍​ CNN ជ្រើស​រើស​​ណែម​របស់​វៀតណាម​ ឈរ​លេខ​ទី​៣០ ក្នុង​ចំណោម​​ទាំង​៥០​មុខ​ម្ហូប​ឆ្ងាញ់បំផុត​លើពិភពលោក​។​ “នេះ​ជា​មុខ​ម្ហូប​បាន​ធ្វើអំពី​សាច់ជ្រូក​ នំបញ្ចុក​ បន្លែ​ក្រអូប​ រួម​​ជាមួយ​គ្រឿង​ផ្សំផ្សេង​ឯទៀត​។ ទាំងអស់​បាន​​មូល​ក្រោម​ស្រទាប់​នំក្រៀប​ស្តើង​។ ណែម​ជ្រលក់ជាមួយ​ទឹក​​គ្រឿង​ ដែល​មាន​រសជាតិ​ ប្រៃ ផ្អែម​ និង​បន្ថែម​រសជាតិ​ហិល​។ “នេះជា​មុខម្ហូប​​ស្រាល​ មាន​រសជាតិ​ “ប្លែក​” ​សុវត្ថិភាព​ និង​ឆ្ងាញ់​មាត់​”។ ការ​បរិយាយ​​​​របស់​ CNN។

 

 អនុវត្ត​៖ ង្វៀន​ឡឹន​


Top