• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ដំណើរការកង់ធ្វើពីឫស្សីវៀតណាមចេញទៅពិភពលោក

ជ្រើស​យក​ដើម​ឫស្សី​វៀតណាម​ធ្វើជា​វត្ថុធាតុ​ដើម​ សម្រាប់​ផលិត​តួ​​​កង់​​នាំចេញ ​​ដោយ​មាន​បំណង​ចង់​ឧទ្ទេសនាម​​​ផលិតផល​ជិត​ស្និទ្ធ​មួយ​របស់​ភូមិ​ស្រុក​វៀតណាម​ ទៅ​​ដល់​មិត្ត​ភក្តិ​លើពិភពលោក​ បង​ផាម​មិញ​ទ្រី (Pham Minh Tri) ដំបូង​​​ចាប់​ផ្តើម​ទទួល​បាន​ជោគ​ជ័យ​ពិ​តប្រាកដ​ ខណៈ​ពេល​ផលិតផល​​នៃ​ពាណិជ្ជសញ្ញា​​ក​ង់ធ្វើ​ពី​ឫស្សី​​វៀតណាម​ (Viet Bamboo Bike) បាន​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ជាច្រើនទទួលស្គាល់​​។​

បញ្ចប់ការ​​សិក្សា​កម្រិត​​​អនុបណ្ឌិត​​​ជំនាញ​ផ្នែកខាងរថយន្ត​​ នៅ​មហា​វិទ្យាល័យ​​​ Stuttgart (អាល្លី​ម៉ង់) បានផ្តល់​ឲ្យ​បង​ទ្រី (Tri) នូវ​​ចំណេះវិជ្ជាដ៏​​រឹង​មាំ​ ​ក្នុង​​ការ​ងារ​​រចនា​តួ​​កង់​ ក៏ដូចជាការ​​ស្រាវ​ជ្រាវ​លក្ខណៈ​សារជាតិ​​​នៃ​​ដើម​ឫស្សី​។ យ៉ាង​នេះ​ បង​ទ្រី​ (Tri) ត្រូវ​ចំណាយ​អស់​ពេល​អំឡុង​៨​ខែ​ ដើម្បី​សាកល្បង​រាប់​សិប​តួកង់​ពី​​ឫស្សី​ផ្សេង​គ្នា​ ទើប​ជ្រើ​ស​រើស​បាន​​តួ​​កង់ពី​​ឫស្សី​គំរូ​​​ដំបូង​ ដែល​​គាប់​ចិត្ត​​សម្រាប់​​ខ្លួន​។​
 
តាម​បង​ផាម​មិញ​ទ្រី​​ (Pham Minh Tri) ដើម្បី​កង់ពី​​ឫស្សីមាន​​​អ្នក​ប្រើប្រាស់​ទុក​ចិត្ត​ តម្រូវ​ការ​ដំបូងបង្អស់​ ​​គឺ​ត្រូវ​ធ្វើ​ដូច​ម្តេ​ច​ឲ្យ​ពួគ​គាត់​ឃើញ​នូវ​សុវត្ថិភាព​ពេល​ប្រើប្រាស់​វា​។​ ហេតុនេះហើយ ចាប់ពី​វគ្គ​ជ្រើសរើស​​វត្ថុធាតុ​​​ដើម​ឫស្សី​​ ​ធ្វើជា​តួ​​​កង់​ ​​ត្រូវ​តែ​ជ្រើស​រើសយ៉ាង​​ហ្មត់​ចត់​ នោះ​​គឺជា​ប្រភេទដើម​​ឫស្សី ​​ដែល​មាន​ទំហំ​ខ្នាត​​សម​ស្រប​ កម្រិត​ស្វិត​ កម្រិត​យឺត​ និង​កម្លាំង​មាំមួន​ខ្ពស់​។ បន្ទាប់​មក គឺ​វគ្គ​ធ្វើ​ប្រព្រឹត្តិកម្ម​កម្ចាត់​​​សត្វ​ខ្មូត​ រចនាតួ​​កង់​ លាក​ល្ប​ងជាក់​ស្តែង​​លើ​​តួលេខ​បច្ចេកទេស​​សម្រាប់​តួ​កង់​​។ សំខាន់​បំផុត​​​ក្នុងបទដ្ឋាន​​​ធ្វើ​តួ​​កង់​ គឺ​ប្រគំ​​​តភ្ជាប់​ជាមួយ​​គ្នា ​រវាង​បំពង់​នៃតួ​កង់​ ពីព្រោះ​នេះជា​កន្លែង​ទ្រាំ​​កម្លាំង​ក្នុ​ងបទដ្ឋាន​ចលនា​របស់​កង់​​។​


 បញ្ចប់ការ​សិក្សា​​អនុបណ្ឌិត​​ជំនាញ​ផ្នែក​ខាងរថយន្ត​ ​​នៃ​មហាវិទ្យាល័យ​​ Stuttgart (អាល្លីម៉ង់​) បាន​ផ្តល់​​ឲ្យ​បង​​​ផាម​មិញ​ទ្រី​ (Pham Minh Tri)
នូវ​​ចំណេះ​វិជ្ជា​រឹង​មាំ ​ក្នុង​ការងារ​រចនា​តួ​​កង់​​ ក៏ដូចជា​ការ​ស្រាវ​ជ្រាវ​លក្ខណៈ​សារជាតិ​របស់​ដើមឫស្សី​។​


 វត្ថុធាតុ​ដើម​ឫស្សី​វៀតណាម​​​ប្រើសម្រាប់​ផលិត​តួ​​កង់​។​

 
កាត់​ដើមឫស្សី​ជា​កំណាត់​តាម​ខ្នាត ​ដែល​បាន​កំណត់​ជា​តួលេខ​​បច្ចេកទេស។​

 ប្រគំជា​តួ​​កង់​​។​

 ប្រគំ​​តភ្ជាប់ជាមួយ​គ្នា​ រវាង​បំពង់​នៃ​តួ​​កង់​ ជា​​​ទី​កន្លែង​ដែល​​រង​ទ្រាំ​កម្លាំង​​ ​ក្នុង​បទដ្ឋាន​​ចលនា​​​របស់​កង់​។​

 វគ្គ​ដុស​​ខាត់​​កន្លែង​តភ្ជាប់...​។ល។​

 ធ្វើ​កន្លែង​តភ្ជាប់​ឲ្យ​មាន​ភាព​ស្មើ​រលីង​។​

 ជាង​រុំ​ខ្សែ​​​​​ដែល​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​កម្ចាត់​សត្វ​ខ្មូត​។​


 កន្ត្រង​កង់​បាន​ធ្វើ​អំពី​វត្ថុធាតុ​ដើមឫស្សី​។​

 តួ​​កង់​​បាន​ផលិត​ជា​​ពណ៌​សម្បុរ​ខុស​ពី​គ្នា​ សម្រាប់​អ្នក​ប្រើប្រាស់​ជ្រើសរើស​។​

 
ពាណិជ្ជសញ្ញា​​ WOLF បាន​​ធ្វើ​អំពី​ឈើ​។​


 
បង​ផាម​មិញ​ទ្រី (Pham Minh Tri) ​ជាមួយ​ផលិតផល​តួ​​កងពី​​​ឫស្សី​ ដែល​ខ្លួន​បាន​រចនា​និង​ផលិតចេញ​​។​

តួកង់​ធ្វើពី​ឫស្សី​របស់បង​​ផាម​មិញទ្រី​ (Pham Minh Tri) រចនា​​ ​​បាន​យកទៅ​ពិនិត្យ​​គុណភាព​ ហើយ​បាន​​ទទួល​ស្គាល់​គ្រប់​​ស្តង់ដា​ ISO ៤២១០​ របស់​ SGS - ប្រទេស​ស្វីស និង​ DIN - អាល្លឺម៉ង់​ (ស្តង់ដារ​ពី​គុណភាព​តួកង់​​​ដោយ​ក្រុម​ហ៊ុន​​​ពិនិត្យ​ឯករាជ​​​សកលលោក​​ជំនាញ​ផ្នែក​​ខាង​ពិនិត្យ​)។​
 
កង់ធ្វើពី​​ឫស្សី​របស់​ Viet Bamboo Bike ​មាន​ទម្ងន់​ស្រាល​ ពេញ​​សមត្ថភាព​ដឹក​ជញ្ជូន​ទម្ងន់​​អ្នក​ជិះ​ ពេលជិះ​​ទាំង​លើ​សណ្ឋាន​ដី​ចោត​ថ្មរដិបរដុប​ ហើយ​មាន​កម្រិត​មាំមួន​ជាង​២០​ឆ្នាំ​។​
 
បន្ទាប់ពី​ តាំង​ពិព័រណ៍​​ទោចក្រយានយន្ត​នៅ​វៀតណាម​​ចុង​ឆ្នាំ​២០១៥ ក្រុម​ហ៊ុនមួយ​នៅ​ប្រទេស​អាល្លឺម៉ង់​  បាន​បញ្ជរ​ទិញ​កង់ធ្វើពី​​ឫស្សី​គ្រប់​ប្រភេទ​​​របស់ Viet Bamboo Bike ​​ចំនួន​១៥០​គ្រឿង​​​។ តាំងពី​នោះ​មក​ដល់​សព្វ​ថ្ងៃ​ ផលិតផលកង់​ពី​ឫស្សី​​របស់​បង​ផាម​មិញ​ទ្រី​ (Pham Minh Tri) បន្ត​បន្ទាប់​បាន​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេង​ដូចជា៖ បារាំង​ ស្វីស​​ អូស្រ្តាលី​ ជប៉ុន​ ដោយ​តម្លៃ​ពី​៦លាន​ដុង -​ ៤០លាន​ដុង​ក្នុង​មួយ​គ្រឿង​។​ បង្កើត​ផលិត​ផល​​កង់​ពី​ឫស្សី​តាម​ចំណូល​ចិត្ត​ខ្លួន ជា​ផលិតផល​​ជិតស្និទ្ធ​ ជាមួយ​បរិស្ថាន​ ទន្ទឹម​នោះ​ឧទ្ទេសនាម​ថ្វីដៃ​ប៉ិន​ប្រសប់​​របស់​ជនជាតិ​​វៀតណាម ​ចេញទៅ​ពិភពលោក​ផងដែរ​ ជា​ប្រការមួយ​ដែល​បង​ផាម​មិញ​​ទ្រី​ (Pham Minh Tri) ​ចង់​ឆ្ពោះទៅ​រក។​
 
កង់ធ្វើ​ពី​ឫស្សី​ សព្វថ្ងៃ​នៅលើពិភពលោក​ក៏ដូចជា​នៅ​វៀតណាម​ មាន​អង្គភាព​ផលិតផលជាច្រើន​​ ប៉ុន្តែ​ដើម្បី​អ្នក​ប្រើប្រាស់​ទទួល​ស្គាល់បាន​​ បងផាម​មិញ​ទ្រី​ (Pham Minh Tri) និង​សហការី​​របស់​ខ្លួន ​តែងតែ​រុក​រក​ច្នៃ​ប្រឌិត​ កែប្រែ​មិន​ឈរ​ ហើយ​ផលិត​ចេញ​ម៉ូដ​កង់​ធ្វើពីឫស្សី​គុណ​ភាព​ មាន​ភាព​ប្រណិត​​ឥតខ្ចោះ។ បច្ចុប្បន្ន​ Viet Bamboo Bike មាន​ម៉ូដ​កង់​ដូចជា៖ កង់​បុរាណ​ កង់​ទីក្រុង កង់​ឡើង​ភ្នំ​ កង់​ប្រណាំង​...។ល។​
 
ម៉ូដ​ម៉ា​កតុប​តែង​នៅលើ​តួ​កង់​មាន​ភាព​សម្បូរ​បែប​ ចាប់ពី​​ថ្នាំង​ឫស្សី​​ទុក​​ឲ្យ​នៅ​​ជា​ធម្មតា​ គ្រាន់តែ​លាប​មួយ​ស្រទាប់​ថ្នាំ​ប្រឆាំង​ការ​ជ្រាបទឹក​​ ប្រឆាំង​សត្វ​ខ្មូត​ ជាង​​នៅ​ Viet Bamboo Bike តែង​​ច្នៃបន្ថែម ​ដោយ​វិធី​កោស​​សម្បក​ខៀវ​ចោល​ ​ប្រើ​ថ្នាំពណ៌​ ឬ​ប្រើ​ប៉ាកកា​ភ្លើង​​ឆ្លាក់ជា​​ឈ្មោះ​ គូរ​គំនូរ​នៅ​លើ​តួ​កង់​ បង្កើតជា​​តួ​កង់​​​ពិសេស​។​
 
កន្លងទៅហើយ​ Viet Bamboo Bike ​ទើប​បង្ហាញ​ម៉ូដ​កង់​មួយ​ចំនួន ​មិន​ប្រើ​ខ្សែ​ចង្វាក់​​ដូច​ជា​កង់​ធម្មតា​ តែ​ប្រើ​ខ្សែ​កូរ៉។ ខ្សែ​កូរ៉នេះ មិន​ត្រូវការ​ប្រេង​រំអិល​ដូច​ខ្សែ​ចង្វាក់​នៃ​កង់​ធម្មតា ដូចនេះ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បរិស្ថាន​ជាង។


 Viet Bamboo Bike មាន​ម៉ូដ​កង់ជា​​ច្រើន​ដូចជា៖ កង់​បុរាណ​ កង់​ទីក្រុង​ កង់​ឡើង​ភ្នំ កង់​ប្រណាំង​...។ល។​

 
កង់​មាន​កង់​បី​សម្រាប់​ជិះលើ​ព្រិល​។

 ប្រភេទកង់​​សម្រាប់​កុមារ​​។​





 
ផលិតផល​កង់​ធ្វើពី​ឫស្សី​​តាម​ចំណូល​ចិត្ត​ ជិតស្និទ្ធ​ជាមួយ​បរិស្ថាន​ផង​ ទន្ទឹម​នោះ​ឧទ្ទេសនាម​​ថ្វី​ដៃ​ប៉ិន​ប្រសប់​របស់​ជនជាតិ​វៀតណាម​
ចេញទៅ​ពិភពលោក​។


 ផលិត​ផល​នៃ​ពាណិជ្ជសញ្ញា​កង់ធ្វើ​ពីឫស្សី​វៀតណាម​ (Viet Bamboo Bike) បាន​អតិថិជន​នៅ​ប្រទេសជាច្រើន​ប្រើប្រាស់​។

ក្រៅពី​ផលិតផល​កង់ពីឫស្សី​ សព្វថ្ងៃ​ Viet Bamboo Bike នៅ​ផលិត​ទាំង​កង់​ធ្វើអំពី​ឈើ​ និង​ប្រភេទ​កង់​សម្រាប់​កុមារ​។ ប្រសិន​កាលពីមុន​ កង់ធ្វើ​ពីឫស្សី​របស់ Viet Bamboo Bike ផលិត​​ត្រឹម​តែ​តួកង់​​​ពី​ឫស្សី​ ឥឡូវ​នេះ អង្គភាព​នេះ​បាន​បំពេញ​បន្ថែមគ្រឿង​​ផ្សេង​ៗដូចជា៖ ចង្កូត​​ កកង់​ shocks ក៏បាន​ធ្វើ​អំពី​កំណាត់​ឫស្សី​មាំមួនដែរ​​។​
 
ទៅ​​អនាគត​ Viet Bamboo Bike នឹង​បង្កើត​ចេញ​ផលិតផល​​ពាក់​កណ្តាល​ឧស្សាហកម្ម​ ពាក់​កណ្តាល​​សិប្បកម្ម​ ប្រើ​​ពុម្ព​សិត​​កាត់​បន្ថយ​​​ពេល​វេលា​ធ្វើ​ហត្ថកម្ម​ មួយ​ជំហានទៅ​​មួយ​ជំហាន​​បន្ថយ​​​តម្លៃ​ទីផ្សារ និង​ចូលទៅជិត​អ្នក​ប្រើ​ប្រាស់​​ក្នុង​​និង​ក្រៅប្រទេស​ថែមទៀត៕​
 

 

អត្ថបទ៖ សើន​ងៀ      រូបថត៖  ដាំង​គីម​ផឿង​

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top