• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ដំណាំតែក្នុងការកាត់បន្ថយភាពក្រីក្រ

ដោយ​គោ​ល​បំណង​នាំ​ដំណាំតែ​ឲ្យ​ក្លាយ​ជា​ដំណាំ​ចម្បង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ជូន​បង​ប្អូន​កសិករ​​នៅតំបន់​​​ភូមិសាស្រ្ត​​កណ្តា​ល​​​ តំបន់​ភ្នំ​ ផែ្នក​​កសិកម្ម​ហាណូយ​ បានដាក់ចេញឲ្យ​មាន​ប្រសិទ្ធ​ភាព​ លើ​គម្រោង​ការ​​អភិវឌ្ឍន៍​ផលិត​កម្ម​ និង​ប្រើ​ប្រាស់​តែ​សុវត្ថិភាព​ ​កសាង​​ពាណិជ្ជ​​សញ្ញា​​តែ​​ហា​ណូយ​​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​។

កសាងរូបភាពផលិតកម្ម កែច្នៃតែសុវត្ថិភាព
​តាម​​​មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទហាណូយ បីឆ្នាំកន្លង​ទៅ  ផ្នែក​កសិកម្ម​ហាណូយ បាន​ប្រមូល​ផ្តុំ​កសាង​ទម្រង់​រូបភាពផលិតកម្ម​​ជាច្រើន ដូច ដាំ​ដំណាំ​ចម្រុះ​តែ​សុវត្ថិ​ភាព​តាម​ស្តង់​ដារ VietGap គម្រោង​ការ​តំបន់​ផលិត​កម្ម​ ជ្រើសរើសពូជតែមានទិន្ន​ផលគុណ​ភាព ដើម្បី​ដាំ​ថ្មី​និង​ផ្លាស់​ប្តូរ​សន្សឹមៗ នៅលើចំការ​ដំណាំតែដែលចាស់ ព្រម​​ទាំង​អនុវត្ត​វិទ្យាសាស្រ្ត​បច្ចេកទេស  យន្តូបនិយកម្ម​ចូល​ក្នុង​ផលិតកម្ម​ កសាងពាណិជ្ជសញ្ញា​តែហាណូយ​ពី​មួយ​​ជំហានទៅ​មួយ​ជំហាន។

តាមលោកស្រី ហ្វាងធីហ្វា ជានាយកមណ្ឌលអភិឌ្ឍន៍​ដំណាំហាណូយ មណ្ឌល​បាន​កសាង​ជោគ​ជ័យ​ទម្រង់​រូបភាព​​ផលិត​ និងប្រើប្រាស់តែសុវត្ថិភាព​មួយចំនួន​នៅបណ្តាឃុំបា​ត្រាយ ធ្វឹនមី គីមឡិញ អៀនបៃ (បាវិ) ហ្វាថាច់ (ក្វឹក​អ្វាយ) បាក់​សើន (សុកសើន) ដោយទម្រង់ទំហំ​រាប់រយហិកតា។ បណ្តាកូន​ពូជតែថ្មីៗដូចជា៖ LDP1, LDP2, PH8 គិមត្វៀន បាកតៀន ភុកវឹនតៀន។ល។ សមស្របនឹងអាកាស​ធាតុ ដីធ្លីនៅឃុំ​តំបន់​ខ្ពង់​រាប បាន​ថែទាំ​ត្រូវ​តាម​បច្ចេក​ទេស ទើប​មានការលូត​លាស់ បង្កើតមែក និងត្រួយយ៉ាង​ឆាប់​រហ័ស។ល។


កសិករនៅភូមិសាស្រ្តកណ្តាល តំបន់ភ្នំហាណូយ ប្រើម៉ាស៊ីនកាត់ឯកទេស ជួយដើមតែលូតលាស់ឆាប់រហ័ស បង្កើនបរិមាណផល គុណភាព កាត់បន្ថយប្រាក់ចំណាយ ថ្ងៃពលកម្ម និងតម្លៃផលិតផល។ 

ពូជតែថ្មីជាច្រើន សមស្របនឹងអាកាសធាតុ ដីធ្លីនៅបណ្តាឃុំភូមិភាគខ្ពង់រាប តំបន់ភ្នំរបស់ហាណូយ។

ទម្រង់រូបភាព​ផលិតតែតាមស្តង់ដារ VietGap មានបទដ្ឋានម៉ឹងម៉ាត់ ចាប់ផ្តើមពីការថែទាំ ប្រមូលផល កែច្នៃ​ដល់​ប្រើ​ប្រាស់​ផលិត​ផល ដូច្នេះសម្រេចប្រសិទ្ធភាពខ្ពស់ មជ្ឈមណ្ឌលបានបើកថ្នាក់បណ្តុះបណ្តាល​ចំនួន​៥៩ថ្នាក់ ហ្វឹក​ហ្វឺន​ឲ្យ​កម្មាភិបាល កសិកររាប់ពាន់លើក ស្តីពីការងារគ្រប់​គ្រង បច្ចេកទេសផលិត​តែសុវត្ថិភាព បច្ចេក​ទេស​ដាំ​ចម្រុះ​ដំណាំ​តែ បច្ចេកទេស​ដាំ​ផ្លាស់ប្តូរ​ពូជតែថ្មី អនុវត្តវិទ្យាសាស្រ្ត​បច្ចេកទេស​ចូលក្នុង​ការកែច្នៃ រក្សា​តែ​សុវត្ថិ​ភាព​។ល​។ ទន្ទឹម​នោះមជ្ឈមណ្ឌលនៅរៀប​ចំឲ្យក្រុមទៅទ​ស្សនារៀន​សូត្រ ផ្លាស់ប្តូរ​បទពិសោធន៍ នៅតាម​តំបន់​ដែល​ដាំតែ​ល្បីឈ្មោះ​របស់​វៀតណាម​ដូចជា៖ ហ្វាងសូភិ (ហាយ៉ាង) ដុងហី តឹនកឿង (ថៃង្វៀន)។ល។ ណែនាំ​ឲ្យ​កសិករ​ដឹង​របៀបប្រើម៉ាស៊ីន​កាត់តែឯកទេស ដើម្បីមិនធ្វើឲ្យស្នាម​កាត់​បែក​បាក់ ជួយ​ដើម​តែលូត​លាស់​សា​ឡើង​វិញ​ឆាប់​រហ័ស ទិន្ន​ផលកើន​ឡើង គុណភាព បន្ថយទឹកប្រាក់ចំណាយផលិតកម្ម ថ្ងៃពលកម្ម​និងតម្លៃផលិត​ផល។

ទិសដៅរួចផុតពីភាពក្រីក្ររឹងមាំជូន​ប្រជាកសិករ​​
សព្វ​ថ្ងៃហាណូយមានផ្ទៃដីដាំតែជាង៣០០០ហិកតា ទិន្នផលសម្រេច ៧,៥៤តោនក្នុងមួយហិកតា បរិមាណ​ផល​ត្រួយ​ស្រស់​ចំនួន ២២,៦៨២តោន។ ក្រោយពីអនុវត្ត​បណ្តាទម្រង់រូបភាព​ដំាចម្រុះ ផលិតតែ​តាម​ស្តង់ដារ VietGap កសិករ​ហាណូយ​ប្រមូលផល​បាន១,៧៣០គីឡូក្រាម​ត្រួយតែហាលស្ងួត លើមួយហិកតាក្នុងមួយឆ្នាំ។ ដោយ​មាន​តម្លៃ​លក់​ផលិត​ផល​ គឺប្រមាណ២០០ពាន់ដុងក្នុងមួយគីឡូក្រាម សងប្រាក់ចំណាយ  បងប្អូន​កសិករ នៅមាន​ចំណេញ​ជាង​២០០លានដុង លើមួយហិកតាក្នុងមួយឆ្នាំ ក្នុងពេលទម្រង់រូបភាពផលិតតែតាម​របៀប​ប្រពៃណី គឺគ្រាន់​តែចំណេញបាន​ជាង១០០លានដុង លើមួយហិកតាក្នុងមួយឆ្នាំ។ ដូច្នេះហើយ កសិករ​នៅ​តំបន់​ភូមិ​សាស្រ្ត​កណ្តាល តំបន់ភ្នំហាណូយ មាន​ទំនុកចិត្តរំភើបយ៉ាងខ្លាំង និងស្ងប់ចិត្តអភិវឌ្ឍន៍ផលិតកម្ម​តែសុវត្ថិភាព ផលិត​តែតាម​ស្តង់​ដារ VietGap។ លោកស្រី ង្វៀនធីសើន ប្រធានគណកម្មធិការឃុំបាត្រាយ(បាវិ) ឲ្យដឹងថា ក្នុង​បណ្តា​ឆ្នាំខាង​មុខ​នេះ បាត្រាយនឹងបង្វែផ្ទៃដីទាំងមូលចំនួន៣២៧ហិកតា ដែលដាំពូជតែចាស់​ទៅដាំពូជ​តែថ្មី បើក​ដាំ​បន្ថែម​៥០ហិកតា ធានាផ្ទៃដីដាំតែ១០០% របស់ឃុំផលិតតាមបទដ្ឋាន VietGap អនុវត្តវិទ្យាសាស្រ្ត​បច្ចេកទេស។


បងង្វៀនក្វិក្វៀត ជាកម្មាភិបាលក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំហាណូយណែនាំបងប្អូនកសិករនៅឃុំហ្វាថាច់ ស្រុកក្វឹកអ្វាយ ក្រុងហាណូយ បច្ចេកទសប្រមូលផលតែ។
ផលិតតែសុវត្ថិភាពនៅឃុំបាត្រាយ ស្រុកបាវី ហាណូយ។

សង្គមគ្រួសារ បង ង្វៀនវ៉ាន់ហ្វាង (អាវក្រឡា) គ្រួសារមួយក្នុងចំណោមគ្រួសារ គំរូនៅក្នុងឃុំបាត្រាយ ស្រុកបាវី ហាណូយ នាំមុខក្នុងការងារកសាងពាណិជ្ជសញ្ញាតែពិសេសប្រចាំតំបន់របស់ឃុំ។

តែពិសេសប្រចាំតំបន់បាត្រាយ របស់ឃុំបាត្រាយនៃគ្រួសារបងង្វៀនវ៉ាន់ហ្វាង នៅឃុំបាត្រាយ ស្រុកបាវី ក្រុងហាណូយ។

លើមូលដ្ឋាននៃការជោគជ័យរបស់គម្រោងការផលិត កែច្នៃតែសុវត្ថិភាពនិងដាំចម្រុះតែតាមស្តង់ដារ VietGap ថ្មីៗនេះ ទីក្រុង​ហាណូយ​បានផ្ទេរ​ឲ្យមណ្ឌល​កសាង​ផែនការ​អភិវឌ្ឍន៍​គម្រោង​ការ​ផលិត​ដើម​តែ​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​ ក្នុងតំណាក់​កាល២០១៦-២០២០ ប្រមូលផ្តុំនៅតំបន់ទាំង​បួនគឺ បាវិ សុកសើន ចឿងមីនិងក្វឹក​អ្វាយ ដោយ​មាន​ផ្ទៃដីប្រមាណ​១០០០ហិកតា។

ចូលរួមក្នុងគម្រោង​ការនេះ បងប្អូនកសិករនឹងទទួលបានការឧបត្ថម្ភពីខាងទីក្រុងហាណូយ ជាក់ស្តែងដូចជា៖ ឧបត្ថម្ភ​កសាងផ្លូវគមនាគមន៍ ប្រឡាយ ឧបត្ថម្ភវិនិច្ឆ័យបរិស្ថាន តម្លៃពូជដាំដំណាំ​៨០% ប្រាក់​ចំណាយ​បង្ការ​កំចាត់​​សត្វ​ល្អិត។ល។ ក្រៅពីនោះ មជ្ឈមណ្ឌលនៅឧបត្ថម្ភកសាងទម្រង់​ពិសោធន៍​ចំនួន៣ និង​ប្រាំបួន​ទម្រង់​រូប​ភាព​បង្ហាញ​ផលិតកម្ម កែច្នៃតែ អនុវត្តបច្ចេកទេស បច្ចេកវិទ្យាខ្ពស់ ដើម្បីលើកទឹកចិត្តគ្រួសារ​កសិករ សហគ្រាស​ដែល​ចូលរួមក្នុង​គម្រោងការ សម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បើកចេញទិសបំបាត់ភាពក្រីក្រចេរភាព​មួយ ជូន​ដល់​​កសិករនៅ​ភូមិសាស្រ្ត កណ្តាល​និង​តំបន់​ភ្នំនៅ​ហាណូយ។

 

អត្ថបទនិងរូបថត៖ ហ្វាងហា
 

nguyenhuonggiang

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top