• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ដើមឆ្នាំចូលរួមការប្រកួតដណ្តើមគ្រាប់បាល់

នៅថ្ងៃទី៦ នៃ​បុណ្យចូលឆ្នាំថ្មីវៀត​ណាម​ជារៀងរាល់​ឆ្នាំ ប្រជាជន​នៅតំបន់​ភ្នំ ធ្វី​លិញ (ហ្វាង​ម៉ាយ ហាណូយ​) ប្រមូល​ផ្តុំគ្នានៅ​ទីលាន​ទីសក្ការ​បូជា ដើម្បី​ចូលរួមពិធី​ប្រកួត​ដណ្តើម​គ្រាប់​បាល់​ដើម​និទាឃ​រដូវ។ ពិធី​បុណ្យ​ចាប់​ផ្តើម​ពីថ្ងៃទី​៤  អូស​បន្លាយ​ដល់​អស់​ថ្ងៃ​ទី​៦ ជា​មួយ​​នឹង​ការ​ប្រកួត​ដណ្តើម​គ្រាប់​បាល់​សាក​ល្បង​កម្លាំង​នៃស្រ​ទាប់​យុវជន​។ ប្រការ​ល្អប្រសើរ​នៃពិធីបុណ្យនៅ​ភូមិ​ធ្វី​លិញ គឺនរណា​ក៏អាច​ចូល​រួម​ការ​ប្រកួត​ដណ្តើម​គ្រាប់​បាល់​បាន​ទាំង​អស់ ឲ្យតែ​ជាបុរស​។ល។​

តំបន់ដីធ្វីលិញ កាលពីដើម មានឈ្មោះហៅថា ធ្វិអាយ ស្ថិតនៅសង្កាត់​លិញណាម (ខណ្ឌហ្វាងម៉ាយ ហាណូយ)។ រដូវបុណ្យ​ចូលឆ្នាំ​ថ្មីមកដល់ អ្នកភូមិធ្វីលិញ​រៀបចំពិធី​បុណ្យភូមិ តែពិធីប្រកួតដណ្តើម​គ្រាប់​បាល់​ដើម​ឆ្នាំ ជាចំណុច​សំខាន់ ជាលក្ខណៈវប្បធម៌​ទាក់ទាញ ហើយពិសេស​បំផុតក្នុ​ងថ្ងៃបុណ្យ។

តាមចាស់ព្រឹទ្ធាចារ្យ​ក្នុងតំបន់ ការក្រកួតដណ្តើមគ្រាប់បាល់ជាមុខ​វិជ្ជាហ្វឹក​ហាត់​កង​ទ័ព របស់​លោក​ដឹក​ថា​ញ​ហាយ ជាអ្នក​បង្កើតភូមិ​ស្រុក​ធ្វិអាយ តែមានដំណាលថាលោកជា​មេទ័ពម្នាក់​របស់អាទិទេព​ឡិញ​ឡាង។ កាល​ពីដើម​ រាល់ពេលហ្វឹកហាត់កងទ័ព​ត្រៀមប​ម្រុង​វាយខ្មាំង  លោកដឹកថាញ​ហាយ ប្រើមុខ​វិជ្ជា​ប្រកួត​ដណ្តើម​គ្រាប់​បាល់​សម្រាប់​ហ្វឹក​ហាត់​កង​ទ័ព ហាត់ប្រាណ ជារបៀបរៀបចំឲ្យ​កង​ទាហាន។ ដើម្បីរំលឹក​ដល់​គុណ​បំណាច​របស់​បុព្វការី​ជន រៀងរាល់ឆ្នាំអ្នកភូមិ​បើកពិធីប្រកួត បានប្រព្រឹត្តទៅក្នុង​រយៈពេលបី​ថ្ងៃគឺថ្ងៃទី​៤ ថ្ងៃទី​៥ និង​ថ្ងៃទី៦​ខែ១ចន្ទគតិ។​


ចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិរោទិ៍ស្គរលើកទឹកចិត្តបុរសក្នុងភូមិប្រកួតប្រជែងគ្នា។
ការប្រកួតមួយលើកៗមានបួនក្រុម ក្រុមនិមួយៗមានពីរនាក់ដណ្តើមគ្រាប់បាល់ដែលធ្វើអំពីឈើ។

ដូចជាឈ្មោះហៅ ប្រកួតដណ្តើមគ្រាប់បាល់នៅភូមិធ្វីលិញ ដណ្តើមតែគ្រាប់បាល់ ជៀសវៀងរងរបួសដល់ក្រុមមិត្ត។


បុរសនៅភូមិធ្វីលិញប្រកួតគ្នានៅបុណ្យប្រកួតដណ្តើមគ្រាប់បាល់។

កីឡាករក្មេងៗរបស់ក្រុមប្រកួតគ្រាប់បាល់ភូមិធ្វីលិញប្រកួតប្រជែងគ្នា។

គ្រាប់បាល់ធ្វើអំពីឈើខ្នុរមានទម្ងន់ជាង២០គីឡូក្រាម អស់ពីលើកឡើង ដល់ឱប ននៀល ដណ្តើមគ្នា គ្រាន់តែដើម្បីនាំទៅកាន់រណ្តៅតូចនៅជ្រុងទីលានទាំងបួន។ នៅគឺរបៀបដែលបុរសនៅភូមិធ្វីលិញ បង្ហាញពីកម្លាំងរបស់ខ្លួនក្នុងការប្រកួតដណ្តើមគ្រាប់បាល់។

មនុស្សគ្រប់គ្នាក្នុងភូមិមកគាំទ្រលើកទឹកចិត្តឲ្យការប្រកួតប្រពៃណីរបស់ភូមិធ្វីលិញ។

ដណ្តើម​គ្រាប់បាល់ គឺជាប្រភេទកីឡាមិនត្រឹមតែត្រូវការមានកម្លាំង ស៊ូទ្រាំបាន តែទាម​ទារ​ឲ្យអ្នក​លេង​មាន​ភាព​ឆ្លៀស​វៃ សាមគ្គី និងល្បិច​កល។ កម្លាំង​ទប់ទល់ដណ្តើម​គ្រាប់បាល់​បាន​ត្រូវលើក​ឲ្យ​ខ្ពស់ ទន្ទឹមនោះ​នៅមាន​យុទ្ធវិធី​ស្មារតី​ក្រុម ត្រូវគួបផ្សំគ្នាដើម្បីដណ្តើម​យកជ័យជំនះ​ ក្នុងការប្រកួតនេះ។ ចូលរួម​ការប្រ​កួត​គ្រាប់​បាល់​មាន​បួន​ក្រុម ក្រុមនីមួយៗ​មានពីរនាក់​ចង់ខ្សែចង្កេះដូចគ្នា។ ទីលានប្រកួតមាន​ប្រាំរ​ណ្តៅ មាន​រណ្តៅមួយ​នៅ​ចំ​កណ្តាល​ និងបួនរណ្តៅទៀត​នៅគ្រប់​ជ្រុង​ទីលានទាំងបួន។ មានបួនក្រុម ក្រុម​និមួយៗ​មានពីរ​នាក់ អ្នក​លេង​ធ្វើគ្រប់​យ៉ាង​ ដើម្បីនាំយកគ្រាប់បាល់​ត្រឡប់​ទៅរណ្តៅ របស់ខ្លួន ក្រុមណាយក​ជ័យជំនះ​បានបីលើក​ ក្នុងការ​ប្រ​កួត​ គឺក្រុម​នោះឈ្នះ។ ក្រោយបទបញ្ជារបស់​អាជ្ញាកណ្តាល ក្រុមទាំងបួនដណ្តើម​យកគ្រាប់​បាល់ ដែល​បាន​ដាក់​នៅកណ្តាល​ទីលាននាំយក​ទៅដាក់ក្នុង​រណ្តៅរបស់​ខ្លួន។

បុណ្យប្រកួតដណ្តើមគ្រាប់​បាល់នៅភូមិធ្វីលិញ អ្នកចូលរួមការប្រកួតមាន​គ្រប់អាយុទាំង​អស់។ យោង​ទៅ​តាម​អាយុ​​របស់​​មនុស្ស​គ្រប់​គ្នា មានគ្រាប់បាល់ដែល​មានទម្ងន់ខុសពីគ្នាដែរ។ គ្រាប់បាល់​សម្រាប់​កុមារ​គឺផ្លែ​ក្រូច​ថ្លុង​ធំដែល​សម្រាប់​បូជា អ្នកដែលបង្កើតភូមិស្រុក ក្នុងបីថ្ងៃបុណ្យចូលឆ្នាំថ្មី។ យុវជន ជំទង់ប្រកួតជាមួយគ្រាប់​បាល់ ធ្វើអំពីឈើខ្នុរ​មានទម្ងន់ពី១៥ដល់៣០​គីឡូក្រាម។ ដូចជាឈ្មោះហៅរបស់ពិធីបុណ្យ ហើយ​អ្នក​ចូល​រួម​ដណ្តើម​តែគ្រាប់​បាល់ មិនចាប់ ផ្តួលមនុស្ស មិនធ្វើឲ្យរងរបួស​ដល់ដៃគូ។ រាល់លើក ក្រុម​ណានាំ​បាន​គ្រាប់​បាល់​មក​កាន់​រណ្តៅខ្លួន​ឯង នឹងទទួលបានរង្វាន់​តូច​មួយ ក្រោយ​បីលើក​បន្ត​បន្ទាប់​រៀង​គ្នានឹង​ទទួល​បាន​រង្វាន់​ធំហើយ​បាន​ជ័យ​ជំនះ​។

សព្វថ្ងៃ ដោយនគរូបនីយកម្មខ្លាំងក្លាភូមិ​លិញណាម បានក្លាយជាសង្កាត់មួយរបស់​ទីក្រុងហាណូយ  ប៉ុន្តែមិនមែន​ដោយ​សារតែ​ហេតុនេះទេ ទើបទំនៀមទម្លាប់​សាបសូន្យ។ បុណ្យកួតដណ្តើមគ្រាប់​បាល់ដើម​និទាឃរដូវ ប្រពៃណី​រៀង​រាល់​ឆ្នាំរបស់​អ្នកភូមិ​ធ្វីលិញ បាននាំមកបរិយាកាស​រីករាយ​សប្បាយ​ជូន​មនុស្សគ្រប់​គ្នា។ តាម​រយៈ​នោះរួម​ចំណែក​រក្សា ស្នងបន្តតម្លៃវប្បធម៌​ដ៏កម្រដែល​ដូនតាបន្សល់​ទុក​មក​៕


គ្រាប់បាល់ធ្វើអំពីឈើខ្នុរ​មានទម្ងន់ជាងម្ភៃគីឡូក្រាម​បានលើឡើង ហើយឱប ននៀល ដណ្តើម​គ្នា ដើម្បី​នាំ​ទៅដាក់​ក្នុងរណ្តៅតូច​នៅជ្រុង​ទាំង​បួន។ នេះគឺ​ជា​របៀប​ដែល​បុរស​នៅភូមិ​ធ្វីលិញ​បង្ហាញ​ ពី​កម្លាំង​របស់​ខ្លួន​ក្នុង​​ការ​ប្រកួត​​ដណ្តើម​​គ្រាប់​​បាល់​។

 

រូបថតនិងអត្ថបទ៖ វៀតកឿង

 

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top