ចាប់ពីយូរលង់នេះមកហើយ ញាំស្លឹកបានក្លាយទៅជាមុខម្ហូបដ៏ពិសេសនិងមានរសជាតិរបស់តំបន់ភ្នំព្រៃតីង្វៀន (Tay Nguyen) ភ្ញៀវទេសចរណ៍មកពីគ្រប់ទីគ្រប់កន្លែងបានចាប់ចិត្តខ្លាំងចំពោះមុខម្ហូបនេះ នៅពេលគេមកទស្សនាទីក្រុងស្រស់ស្អាតកន់ទុំ (Kon Tum) ដែលស្ថិតនៅក្បែរទន្លេ Đắk Blah romatic។
ក្នុងរយៈពេលមួយខែ បំពេញការងារនៅខាងកើតនៃតំបន់តីង្វៀន(Tay Nguyen) យើងខ្ញុំពិតជាចាប់ចិត្តខ្លាំងណាស់ដោយមុខម្ហូបញាំស្លឹក។ ពីព្រោះនៅពេលដែលយើងខ្ញុំឈប់សំរាកនៅទីក្រុងកន់ទុំ (Kon Tum) ស្ថិតភូមិសាស្ត្រខេត្តកន់ទុំ (Kon Tum)។ ទើបតែឮឈ្មោះមុខម្ហូបនេះតែប៉ុណ្ណោះហើយ យើងបានដឹងថាភាពពិសេសនិងពេញលេញដោយរសជាតិព្រៃភ្នំ ពីព្រោះគ្រឿងផ្សំ ដើម្បីធ្វើមុខម្ហូបញាំស្លឹក រួមមាន៖ ស្លឹកនិងមើមមកពី ៦០ ប្រភេទដាំឈើខុសគ្នា។
ភព្វសំណាងរបស់យើងខ្ញុំគឺបានពិសាមុខម្ហូបនេះចំនៅរដូវប្រាំង នៅតំបន់តីង្វៀន ដូច្នេះបណ្តាប្រភេទស្លឹកជាគ្រប់គ្រាន់។ យើងខ្ញុំអាចរៀបរាប់បណ្តាប្រភេទស្លឹក ដែលយើងធ្លាប់ស្គាល់ហើយ ដូចជា៖ ស្លឹក Paederia foetida ស្លឹក Polyscias fruticosa ស្លឹកល្វា ស្ពៃ ស្លឹក Perilla frutescens ស្លឹក Clusiaceae ស្លឹកត្របែក ស្លឹកស្វាយ...
ក្រៅពីនេះ បណ្តាប្រភេទស្លឹកឈើដែលយើងអាចរកឃើញនៅតំបន់តីង្វៀន (Tay Nguyen) តែប៉ុណ្ណោះ ដូច្នេះ រសជាតិព្រៃភ្នំបានបង្ហាញយ៉ាងច្បាស់លាស់ដោយបណ្តាប្រភេទស្លឹក ដូចជា៖ ស្លឹកព្រីង ស្លឹក rosella ល្ង…
ស្បែកជ្រូកលាយនឹងអង្ករលីង (អង្ករលីងនិងបុកឲ្យម៉ដ្ឋ) សាច់ជ្រូកបីជាន់និងបង្គា
បង្កើតរសជាតិពិសេសសំរាប់មុខញាំស្លឹកនេះ។
ទឹកជ្រលក់ញាំស្លឹកនេះពិតជាមានរូបមន្តសម្ងាត់និងបានបន្តពីជំនាន់មុនដល់ជំនាន់ក្រោយ
ក្នុងគ្រសារមួយ។
ស្លឹកក្នុងមុខញាំនេះបានស្គាល់ដូចជាស្លឹកថ្នាំមួយប្រភេទ។
ញាំស្លឹកត្រូវបានមូរដូចជារូបរាងជីឡាវ មុនពេលពិសា។
ថាសញាំស្លឹកនេះសំរាប់ពិសាប្រហែល ៥ នាក់ ។
ពិសាញាំស្លឹកដូចជាពិសាក្នុងពិធីជប់លៀងមួយ ដែលមានស្លឹកឈើចំនួន ៦០ ប្រភេទ។ |
គ្រឿងផ្សំសំរាប់ទឹកជ្រលក់នៃមុខញាំនេះរួមមាន៖ បង្គា សាច់ចិញ្ច្រាំលាយនឹងបាយបានក្លាយជាមេរួចហើយ បន្ទាប់មកយើងដាំឲ្យឆ្អិន។ ទឹកជ្រលក់មួយចានបានសម្រេចត្រូវខាប់អន្ធិលល្មម ដើម្បីងាយស្រួលនៅពេលដួសដាក់លើញាំស្លឹក។
ស្នូលនៃញាំស្លឹកដាក់បន្ថែមសាច់ជ្រូកស្ងោរ ហើយកាត់ឲ្យស្តើង បង្គារស្ងោរ ស្បែកលាយនឹងអង្ករលីងនិងបុកឲ្យម៉ដ្ឋ ម្រេច អំបិលគ្រាប់និងម្ទេស (ប្រភេទម្ទេសមានផ្លែតូចនិងចុងផ្លែ ចង្អុលលើមេឃ របស់បងប្អូនជនជាតិ )។
ភ្ញៀវទេសចរណ៍មកទស្សនាកន់ទុំ (Kon Tum)និងពិសាញាំស្លឹក បន្ទាប់មករៀបរាប់ជាមួយគ្នាថា ពិសាញាំស្លឹកដូចជាម្ហួបអាហារពេញនិយមនៅក្នុង ពិធីជប់លៀងដែលមានរសជាតិភ្នំព្រៃតីង្វៀន (Tay Nguyen) ។ របៀបពិសាញាំនេះ យើងយកស្លឹកធំមួយនិងបត់តាមរូបឡាវ ដែលធ្វើស្រទាប់ក្រៅ។ ខាងក្នុងស្រទាប់ស្លឹកនេះគឺបណ្តាប្រភេទស្លឹកតូចជាង។ ដាក់បន្ថែមបង្គានិងសាច់បន្តិចទៀត។ ស្រទាប់ខាងក្នុងបំផុត យើងដាក់ម្រេច អំបិល ម្ទេស បន្ទាប់ពីដួសទឹកជ្រលក់ខាប់អន្ធិល មុនពេលវេចខ្ចប់បណ្តាគ្រឿងដែលពោលខាងលើនេះក្លាយទៅជាកញ្ចប់តូចៗនិងពិសា…
បណ្តាប្រភេទស្លឹករួមផ្សំនឹងទឹកជ្រលក់នឹងបង្កើតមុខញាំស្លឹកមួយដែលមានរសជាតិផ្អែមពីសាច់ បង្គាផង ថែមទាំងរសជាតិហិរនិងឈ្ងុយឆ្ងាញ់ពីម្រេច ម្ទេសផងនិងមានរសជាតិជូរចត់ពីស្លឹក។
នៅពេលនេះ អ្នកនិពន្ធស្រាប់តែរំលឹកដល់រសជាតិញាំស្លឹកដែលបានពិសាហើយ ប៉ន្តែរសជាតិនេះដូចជានៅតែសេសសល់លើអណ្តាតនិងពិតជាឃ្លាននិងចង់ពិសាម្តងទៀត…/.
អត្ថបទ៖ ង្វៀនវ៉ូថាញដាត រូបថត៖ ង្វៀនឡឹន
Bài: Nguyễn Vũ Thành Đạt - Ảnh: Nguyễn Luân