• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ឈ្ងុយប្រហិតបង្គាអាំងស្រុកថាញ (Thanh)

នៅ​កណ្តាលធាតុ​​អាកាស​ត្រជាក់​ អង្គុយ​ក្បែរ​ចង្ក្រាន​ធ្យូង​ឆេះ​ក្រហម​ ពិសា​ដុំ​ប្រហិត​​បង្គារ​អាំង​ស្រុក​ថាញ (Thanh) ឈ្ងុយ​​​ឆ្ងាញ់​ ពិតជា​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ឡើយ​។​
 

​តំបន់​សមុទ្រ​ថាញ​ហ្វ័រ​ (Thanh Hoa) មាន​ប្រហែល​ជា​១២​ប្រភេទ​​បង្គា​បង្កង​ សុទ្ធសឹង​​ជា​អំបូរបង្គា​ឆ្នូត​ មាន​តម្លៃ​​សេដ្ឋកិច្ច​ខ្ពស់​ ឈ្ងុយ​ឆ្ងាញ់​ សាច់​ស្វិត​​ល្បី​រន្ទឺ​។ បង្គា​ឆ្នូត ​បង្គា​ដែក​​ស្រស់ៗ បាន​ចំហុយ​​បក​សម្បក​ សាច់​សក្បុស​​​។ បង្គា​​បាន​ដាក់​ទៅ​ក្នុង​ត្បាល​បុក​​ម៉ដ្ឋ​​ដោយ​ដៃ​​​​​។​
 
សាច់​ជ្រូក​បីជាន់​​ហាន់​ស្តើង​ៗ ចៀន​បង្ហើ​​រួច​យក​​មក​ហាន់​ជា​បន្ទះ​តូច​ៗ លាយ​ជាមួយ​បង្គា​ ដុំខ្លាញសុទ្ធ​​ និង​នំក្រៀប​ទទឹក​​​​កាត់ជា​បន្ទះ​​តូច​ៗ​។ គ្រឿង​ទាំងអស់​នេះ ​បាន​ប្រឡាក់​​ជាមួយ​​ខ្ទឹម​ក្រហម ​ដែល​ហាន់ជា​បន្ទះ​តូច​ស្តើង​​​​ស្មើ​​គ្នា​ បន្ថែមបន្តិច​​ទឹកត្រី​ឆ្ងាញ់ ម្រេច និង​បន្តិច​សាច់​ផ្លែ​ហ្គឹក ​(Gac) រួច​ដាក់​​​ឆាយ៉ាង​រហ័ស​លើ​ភ្លើង​​ឆេះ​ពេញ​​​ទំហឹង​។​
 
ស្នូល​​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ​ យក​បន្ទះ​នំក្រៀប​ទទឹក​ ​​វេចធ្វើ​ជា​​ដុំ​ប្រវែង​៣សង់​ទីម៉ែត្រ​ ​ធំជាង​​ម្រាម​ដៃមេ​។ គាប​ប្រហិត​​​​ដោយ​​បន្ទះ​ឫស្សី​ អាំង​លើ​ធ្យូង​ឆេះ​ក្រហម​។ ខ្លាញ​នៅ​ក្នុង​ស្នូល​ជា្របចេញ​ ល្មម​នឹង​ធ្វើ​ឲ្យ​​សាច់​បង្គា​ក្រហម​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​រលើប​សម្បក​​ខាង​ក្រៅនៃ​ដុំ​ប្រហិត​​។​



វត្ថុសម្រាប់ធ្វើអាហារប្រហិតរួមមាន៖ សាច់បង្គា សាច់ជ្រូកបីជាន់ ផ្លែហ្គឹក (Gac) បង្កើតពណ៌ និងនំក្រៀបទទឹក។

 ស្នូល​ប្រហិត​​បង្គា​ ជា​វត្ថុបាន​ចញ្ច្រាំ​តូចៗ​ ក្រោយ​មក​លាយ​ជាមួយ​គ្រឿង​ទេស​។

ស្នូលបានវេចដោយស្រទាប់នំក្រៀបទទឹក។

 ក្រោយ​មក​ដុំ​ប្រហិត​បាន​គាបដោយ​បន្ទះ​ឫស្សី...។ល។

រួចអាំងលើរងើកភ្លើងរហូតដល់មានពណ៌លឿងស្មើរ។

 អាហារ​ប្រហិតបង្គា​អាំង​។​

ប្រហិត​បង្គាបានជ្រលក់ជាមួយទឹក​ត្រីជូរអែម ហូបផ្សំជាមួយជីក្រអូប និង​ត្រសក់ ជាពិសេស​គឺមិន​អាច​ខ្វះជ្រក់​ល្វា។ រសជាតិជូរ​និងចត់ៗ​របស់ផ្លែល្វា គ្រប់គ្រាន់​ធ្វើឲ្យប្រហិត ដែលសម្បូររស​ជាតិប្រូតេ​អិន មិនទ្រ​លាន់​ពេក ហូប​ហើយចង់​ហូបទៀត។
 

អនុវត្ត៖ ត្រឹនថាញយ៉ាង
 



Top