បណ្តុះបណ្តាលវិជ្ជាជីវៈកុមារពិការភ្នែក
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង Da Nang សម្ព័ន្ធសមាគមទទួលបន្ទកជនពិការ វៀតណាមបានរៀបចំសិក្ខាសាលា ស្តីពីតួនាទីរបស់អង្គការជនពិការក្នុងការជម្រុញ ការអនុវត្តជាក់ស្តែងសិទ្ធិរបស់ជនពិការ។
នៅក្នុងសិក្ខាសាលានេះ សម្ព័ន្ធសមាគម ទទួលបន្ទុកជនពិការក៏មានបំណង ចង់ឲ្យរដ្ឋបន្តផ្តោតការយកចិត្តទុកដាក់លើការ អនុវត្តជាក់ស្តែងសិទ្ធិរបស់ជនពិការ មានគោលនយោបាយជួយឧបត្ថម្ភជនពិការ ដូចជា គាំពារសង្គម ថែទាំសុខភាព ផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ផលិតកម្ម និងដោះ ស្រាយបញ្ហាការងារធ្វើជាដើម។ លោក Nguyen Ngoc Lam អនុប្រធានសម្ព័ន្ធ សមាគមទទួលបន្ទុកជនពិការវៀតណាម បានឲ្យដឹងថា៖
“នាប៉ុន្មានឆ្នាំកន្លងទៅ បណ្តាសមាគមជនពិការបានដោះស្រាយការងារធ្វើ សម្រាប់ជនពិការ។កម្មវិធីផ្តល់ប្រាក់កម្ចីសម្រាប់បង្កើតការងារធ្វើឲ្យជនពិការគឺល្អ ណាស់។ ជាងនេះទៅទៀត មានសមាគមខ្លះបានបង្កើតមជ្ឈមណ្ឌលជួយខ្លួនឯង របស់ជនពិការ ដោយប្រមូលជនពិការផលិតផលិតផលសិប្បកម្ម និងចលនាឲ្យ សហគ្រាសទទួលជនពិការចូលធ្វើការផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម