• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ជីវភាពរស់នៅរបស់សាសនា៖ ស្មោះត្រង់និងរស់រវើក

នៅឆ្នាំ២០១៤ វៀតណាមត្រូវបានជាប់ឆ្នោតចូលក្នុងក្រមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហ​ប្រជា​ជាតិ​​​ដោ​យ​ចំនួនសន្លឹកឆ្នោតខ្ពស់បំផុត (១៨៤/១៩២សន្លឹក)។ ប្រការនេះបង្ហាញឲ្យឃើញថា ការ​កត់​សម្គាល់​របស់​​សហគមអន្តរជាតិចំពោះការខិតខំប្រឹងប្រែងនិង​សមិទ្ធផល​របស់​វៀតណាម​ក្នុង​​ការធានាកាន់តែល្អជាង​ទៀត​នូវបណ្តាសិទ្ធិរបស់ប្រជាជនលើគ្រប់វិស័យ ក្នុង​នោះ​មាន​បញ្ហា​សាស​​​នា។ ជីវភាពរស់នៅប្រចាំថ្ងៃ​នៅ​បួយ​ជូ អៀទូល ត្រាវិញ… និងបណ្តា​តំបន់​ទាំង​ឡាយ​ផ្សេង​ៗ​​​​ ទៀតក្នុងប្រទេសវៀតណាមគឺជាភ័ស្តុតាង​ដ៏​ជាក់​​ស្តែងនិងរស់រវើកសំរាប់​ការកត់សម្គាល់​នេះ​ជា​និច្ច​​កាល។.

ការប្រែប្រួលថ្មីនៅបួយជូ
ភូមិសាស្ត្រសាសនាកាតូលិកបួយជូ (ស្រុកស្វឹនទ្រឿង ខេត្តណាមឌីញ) គឺជាតំបន់កាន់សាស​នាកាតូលិក​ពីយូរអង្វែង​មក​ហើយ និងតភ្ជាប់ជាមួយបណ្តាព្រឹត្តិការណ៍សំខាន់ៗ ដែលទាក់ទងនឹងប្រវត្តិសាស្ត្រ​កកើត​និង​អភិវឌ្ឍ​សាសនា​កាតូ​លិកនៅប្រទេសវៀតណាម។

វិហារកាតូលិកបួយជូ ស្ថិតនៅឃុំស្វឹនង៉ុក ត្រូវបានសម្ពោធនៅឆ្នាំ១៨៨៥។ នេះគឺជាវិហារកាតូលិកធំ និងបុរាណ មាន​លក្ខណៈ​ស្ថាប្យកម្មនៃប្រទេសខាងលិច ដែលជាកន្លែងរៀបចំពិធិ បុណ្យរបស់ប្រជាជនកាន់សាសនាកាតូលិកចំនួន ១.៨០០ នាក់ក្នុងតំបន់។

នាំយើងខ្ញុំមកទស្សនាវិហារកាតូលិក ដូនជីម្នាក់ឈ្មោះង្វៀនធីឡានឲ្យដឹងថា បច្ចុប្បន្ន នៅតំបន់នេះមានដូនជីចំនួន ១០០ នាក់ ក្រៅពីម៉ោងសូត្រគម្ពីរកាតូលិកបួងសួង បណ្តាដូនជីក៏ចូលរួមធ្វើពលកម្ម អ្នកខ្លះដាំស្រូវ អ្នក​ខ្លះ​ដាំ​រុក្ខជាតិ​ថ្នាំ​ ហើយកែច្នៃដើម្បីព្យាបាលឲ្យអ្នកជំងឺក្នុងតំបន់ បង្កើតប្រភពចំណូលដើម្បីចិញ្ចឹមខ្លួនឯង និងបីបាច់កុមារកំព្រា កុមារ​​ពិការ នៅមណ្ឌលកុមារកំព្រាថាញ់អាន។

 

ជនរួមជាតិកាន់សាសនាកាតូលិកនៅបួយជូ ចូលរួមពិធីដង្ហែសែងស្នែងនៅវិហារកាតូលិកភូញ៉ាយ (ឃុំស្វឹនភឿង ស្រុកស្វឹនទ្រឿង ខេត្តណាមឌីញ)។ រូបថត៖ វៀតគឿង

ប្រជាជនកាន់សាសនាកាតូលិកបួយជូចូលរួមពិធីបួងសួងនាថ្ងៃអាទិត្យនៅវិហារកាតូលិក។ រូបថត៖ វៀតគឿង

ទិដ្ឋភាពពិធីបួងសួងនាថ្ងៃអាទិត្យនៅវិហារកាតូលិកភូញ៉ាយស្ថិតក្នុងភូមិសាស្ត្រកាន់សាសនាកាតូលិកបួយជូ
– ណាម​ឌីញ។ រូបថត៖វៀតគឿង

លោកឳពុក (ខាងសាសនាកាតូលិក) ង្វៀនឌឹកយ៉ាង រៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យគូស្នេហាវ័យក្មេងមួយ នៅវិហារ​កាតូលិក​បួយជូ។ រូបថត៖វៀតគឿង

លោកឳពុក (ខាងសាសនាកាតូលិក) រៀបចំពិធីលាងទោសនៅវិហារកាតូលិកទ្រុងលីញ –ភូមិសាស្ត្រកាន់សាស​នា​កាតូលិក​​បួយជូ។ រូបថត៖ វៀតគឿង

 

«    ភូមិសាស្ត្រកាន់សាសនាកាតូលិកបួយជូមាន
ទំហំតូច​​បំផុត ក្នុងចំណោមភូមិសាស្ត្រកាន់​សាស​នា​កា​តូលិកទាំង ២៦ នៅ​ប្រទេស​វៀត​ណាម​ ( ប្រហែល ១៣៥០ គីឡូ​​ម៉ែត្រ​ការេ) ​ស្ថិត​ក្នុង​​ ៦​ ស្រុកនៃខេត្ត​ណាម​ឌីញ ប៉ុន្តែ​នៅទីមាន​បរិមាណ​ក៏ដូចជាកំរិត​មធ្យម​​ប្រជាជនកាន់​សាស​នាកាតូលិក​ខ្ពស់បង្គួរ​រួម​មាន​ ៤០០.០០០ នាក់ ស្មើ នឹង ៣៤%ប្រជាជន ក្នុង​នោះ​មាន ៨៤% ប្រកបរបរកសិកម្ម ១១% ធ្វើ​ពាណិជ្ជកម្ម​​និង​សេវាកម្មដូចជាយន្តកម្ម វិចិត្រ​សិល្បៈ ​​សិប្បកម្មឧស្សាហកម្ម…
»

យើងខ្ញុំមានភព្វសំណាងបានចូលរួមពិធីអាពាហ៍ពិពាហ៍មួយនៅ
វិហារកាតូលិកបួយជូ។ ក្នុងសម្លេងតន្ត្រីនៃត្រែដែល​មកពី​ខាង​​លិច​រួមជាមួយភ្លើងទៀនភ្លឺផ្លេក បរិយាកាសកក់ក្តៅនៅ​ក្នុង​វិហារ​កាតូលិក​ មានការធ្វើសាក្សីរបស់លោកឳពុក (ខាងកាតូលិក) ង្វៀន​ឌឹកយ៉ាង គូស្នេហាវ័យក្មេងបានបំពាក់​ចិញ្ចៀនជាប់​ពាក្យ​ឲ្យ​គ្នា ​បង្ហាញចិត្តភក្តី។ ឃើញគូស្នេហាវ័យក្មេង យើងខ្ញុំក៏សប្បាយ​ចិត្ត​​ជាមួយ​សុភមង្គលជាអានេករបស់គេ។ ដូច្នោះថ្ងៃនេះ​ភូមិ​សាស្ត្រ​​កាន់សាសនាកាតូលិកនេះទទួលបន្ថែម​ដំណឹងសប្បាយ​រីករាយ​មួយ។

ដូចតំបន់ជនបទផ្សេងទៀត ភូមិសាស្ត្រកាន់សាសនាកាតូលិក​បួយ​ជូ គឺជាតំបន់ក្រីក្រមួយ ប្រជាជនកាន់សាសនាកាតូលិកប្រកបមុខរបរធ្វើស្រែ។ ក្នុងប៉ុន្មានឆ្នាំនេះ មាន​ការយក​ចិត្ត​​ទុកដាក់របស់អាជ្ញាធរគ្រប់ថ្នាក់ ជនរួមជាតិកាន់សាសនាកាតូលិកបានហ៊ានខ្ចីដើមទុនវិនិយោគ​បើកទូលា​យ​ផលិត​កម្ម ផ្លាស់ប្តូរមុខរបរ ហេតុនេះកាន់តែមានច្រើនក្រុមហ៊ុន រោងចក្រ ដែលជនរួមជាតិកាន់សាសនាកាតូលិក​ធ្វើ​ជា​ម្ចាស់។

បងត្រឹនវ៉ាន់ទ្រឿង ប្រជាជនកាន់សាសនាកាតូលិកម្នាក់នៅភូមិ ៦ ឃុំស្វឹនទៀន ស្រុកស្វឹនទ្រឿងឲ្យដឹងថា៖ បន្ទាប់​ពី​ទ​ទួល​សញ្ញាប័ត្រផ្នែកយន្តកម្ម នៅមហាវិទ្យាល័យគមនាគមដឹក ជញ្ជូន បង មកស្រុកវិញ ហើយបើក​រោង​ជាង​ឯកទស​ខាងផលិតបណ្តាប្រភេទផ្លែរណារ។ បច្ចុប្បន្ននេះរោងជាង មានកម្មករប្រហែល ២០ នាក់ ក្នុងមួយ​ខែ​ប្រាក់​ចំណូល​មធ្យមម្នាក់ទទួលបានជិត ៦ លានដុង។ ដើម្បីបើកទូលាយផលិតកម្ម បងទ្រឿង​បាន​ហ៊ាន​វិនិយោគ​ម៉ាស៊ីន​កាត់​ CNC ទំនើបចំនួន ២០ គ្រឿង ម៉ាស៊ីននិមួយៗមានតំលៃជិត ២០០ លានដុង។

លា បងទ្រឿង យើងខ្ញុំបន្តដំណើរទៅដល់ឃុំស្វឹនភឿង ស្រុកស្វឹនភឿងដើម្បីចូលរួមពិធីដង្ហែស្នែងក្នុង​ពិធីបុណ្យ​មហោឡារិក​ទទួលកិត្តិនាម Basilica ភូញ៉ាយ។ នេះគឺជាពិធីបុណ្យធំមួយរបស់ប្រជាជនកាន់សាសនាកាតូលិក បង្ហាញ​​ការគោរពចំពោះបុព្វបុរស រំលឹកដល់ជីដូន ជីតានិងបណ្តាអ្នកដែលទទួលមរណៈភាព។

លោកផាមកុងជីញ ប្រធានគណៈកម្មការប្រតិបត្តិសាសនាកាតូលិក​នៃភូមិសាស្ត្រកាន់​កាតូលិក​ភូញ៉ាយ​រីករាយ​ឲ្យ​ដឹង​ថា៖ នាថ្ងៃរៀបចំពិធីបុណ្យនេះ បងប្អូនកាន់សាសនាកាតូលិកដែលរកស៊ីឆ្ងាយពីស្រុកកំណើតក៏ត្រឡប់មកវិញ ដើម្បី​ចូលរួមពិធីនេះ។ ឆ្នាំនេះបងប្អូនត្រឡប់មកវិញច្រើនជាង ប៉ាន់ស្មានមានរាប់ពាន់នាក់។ អ្នកណាក៏​សប្បាយរីក​រាយ​​ ពីព្រោះពិធីបុណ្យឆ្នាំនេះ បានរៀបចំធំជាងរាល់ឆ្នាំ និងក៏ព្រោះតែបានឃើញផ្ទាល់​ភ្នែក​នូវការផ្លាស់​ប្តូរ​នៅ​ក្នុង​ស្រុក​​​កាន់សាសនាកាតូលិកកំណើតរបស់ខ្លួន។

អៀទូលទីកន្លែងកាន់សាសនាសម្របនិងជីវិត

នាព្រឹកខែវិច្ឆិកា ផ្ទៃមេឃតីង្វៀនភ្លឺថ្លានិងអាកាសធាតុត្រជាក់យ៉ាងចំឡែក។ នៅពេលរស្មីដំបូងរបស់​ព្រះអាទិត្យ​លេច​ឡើង​ក្រោយភ្នំម៉ែគឺម៉ហ្គា ច្រកភូមិនានាស្ថិតក្នុងឃុំអៀទូល (ស្រុកគឺម៉ហ្គា ខេត្តដាក់ឡាក់) បានអ៊ូអរចរន្ត​មនុស្ស​ប្រមូល​​​មកវិហារប្រូតែស្តង់ដើម្បីចូលរួមពិធីបុណ្យជប់លៀងព្រះអាទិទេព។ ចំពោះបណ្តាអ្នកកាន់សាសនាប្រូតែស្តង់ ជាង ​៣០០០នាក់ ជាជនជាតិអេដេ នាថ្ងៃអាទិត្យដំបូងនៃខែ គឺជាពេលវេលាដែលពិធីរៀបចំជប់លៀងព្រះអាទិទេព​សំ​ខាន់​ៗបំ​ផុតក្នុងខែវិច្ឆិកា។

ម៉ោង ៨ និង ៣០ នាទី ពិធីបុណ្យចាប់ផ្តើមដោយ​ការច្រៀងបទចំរៀងប្រូតែស្តង់​សម្តែង​យ៉ាង​ម៉ឹង​ម៉ាត់​ដោយ​នារីជន​រួម​ជាតិ​​អេដេ ដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីនៅក្នុងវិហារប្រូតែស្តង់។ នៅពេលបទចម្រៀងលាន់រំពង លោក​ប៉ា​ស័រ (អាចារ្យកាន់សាសនាប្រូតែស្តង់) អ៊ីគីអេបាន ខ្សឹបដាក់ត្រចៀកយើងខ្ញុំ៖ “តាមថា បណ្តានារីច្រៀងបទ​ចម្រៀង​ប្រូតែស្តង់​​​​ត្រូវស្លៀក​ពាក់សម្លៀកបំពាក់តាមសាសនាប្រូតែស្តង់កំណត់ ប៉ុន្តែនៅទីនេះយើងស្លៀកពាក់​សម្លៀក​​បំ​ពាក់​របស់​ប្រជាជន​អេដេ ដើម្បីពង្រឹងវប្បធម៌ជាតិ និងដើម្បីបង្ហាញថា បណ្តាប្រជាជនកាន់សាសនា​ប្រូតែស្តង់​របស់ព្រះអាទិទេព ទោះបីមានពណ៌ស្បែក ពណ៌អាវអ្វីក៏ដោយក៏សុទ្ធតែ​ច្រៀងបទចម្រៀងប្រូតែស្តង់​ដោយ​ចិត្ត​គោរព និងបំរើល្អការងាររបស់ព្រះអាទិទេពប្រគល់”

ប្រជាជនកាន់សាសនាប្រូតែស្តង់ជាង ៣០០០ នាក់ នៅឃុំអើទូល ចូលរួមពិធីជប់លៀងព្រះអាទិទេពនាព្រឹកថ្ងៃ​អាទិត្យ​ដំបូង​នៃខែវិច្ឆិកា។ រូបថត៖ តឹតសើន

ពិធីចែកនំរបស់ព្រះអាទិទេពឲ្យបណ្តាប្រជាជនកាន់សាសនាប្រូតែស្តង់នៅវិហារប្រូតែស្តង់។ រូបថត៖តឹត​សើន។

ថ្នាក់រៀនគម្ពីរព្រះអាទិទេពសំរាប់កូនក្មេងពី ៧ ដល់ ៩ ឆ្នាំនៅវិហារប្រូតែស្តង់អៀទូល។ រូបថត៖ តឹតសើន

ថ្នាក់រៀនបទចម្រៀងប្រូតែស្តង់សំរាប់កុមារនៃបណ្តាគ្រួសារកាន់សាសនាប្រូតែស្តង់នៅអៀទូលដែលបង្ហាត់បង្រៀន
ដោយគណៈយុវវ័យនៃសមាគមសាសនាប្រូតែស្តង់ នាព្រឹកថ្ងៃអាទិត្យប្រចាំសប្តាហ៍។ រូបថត៖ តឹតសើន។

ជនរួមជាតិកាន់សាសនាប្រូតែស្តង់អើទូលអភិវឌ្ឍសេដ្ឋកិច្ចដោយមុខរបរដាំដំណាំកៅស៊ូ។ រូបថត៖តឹតសើន។

ប្រជាជនកាន់សាសនាប្រូតែស្តង់ម្នាក់ លោកស្រី H Hwing អាយុ ៨១ ឆ្នាំ ឲ្យដឹងថា៖ “អាជ្ញាធរ​មូលដ្ឋាន​បានជួយ​ឧបត្ថម្ភ​ប្រជាជន​អេដេយើងខ្ញុំស្តារឡើងវិញនិងរក្សាមុខរបរតម្បាញប្រពៃណី”។ រូបថត៖ តឹតសើន។


លោកអ៊ីហូនេ ហាលគ្រាប់កាហ្វេដើមរដូវនៅទីធ្លា ផ្ទះរបស់គាត់។ រូបថត៖តឹតសើន។

គិលានដ្ឋានឃុំអើទូលថែរក្សាសុខភាពឲ្យបងប្អូនក្នុងតំបន់។ រូបថត៖ តឹតសើន។


លោកប៉ាស័រអ៊ីគីអេបាន គឺជាអ្នកគ្រប់គ្រងសមាគមសាសនាប្រូតែស្តង់ ឃុំអើទូលក្នុងរយៈពេលជិត១០ឆ្នាំ និងបាន​ប្រជាជន​​កាន់សាសនាប្រូតែស្តង់ជឿជាក់ហៅឈ្មោះ “ លោកទី ប្រឹក្សា” របស់ភូមិ។ គ្រួសារកាន់សាសនាប្រូតែស្តង់​ណា​​មាន​បញ្ហាជាមួយភូមិ ជម្លោះជាមួយប្រជាជនក្នុងភូមិក៏សុំយោបល់របស់លោកប៉ាស័រ។ សូម្បីតែមនុស្សជា​ច្រើន​នាក់​ដែលមិនយល់ច្បាស់អំពីគោលនយោបាយនូវការជំរុញកសិកម្មរបស់រដ្ឋ ក៏មកស្តាប់ការពន្យល់ និងត្រូវ​បាន​លោក​​ប៉ាស័រ​ពន្យល់យ៉ាងហ្មត់ចត់។ ប្រហែលហេតុនេះហើយបានជា នៅពេលលោកធ្វើជាអធិបតីនិងបង្រៀន​គម្ពីរ​ជា​ភាសា​អេដេ មានប្រជាជនកាន់សាសនាប្រូតែស្តង់ចំនួន ៣.០០០ នាក់គោរពស្តាប់។

ពិធីបានបញ្ចប់ជាយូរណាស់មកហើយ ប៉ុន្តែអ្នកកាន់សាសនាប្រូតែស្តង់នៅអៀទួលជាច្រើននាក់បន្តនៅព្រះវិហារ ដើម្បីចាំស្តប់លោកប៉ាស័រ អ៊ីគីអេបាន និយាយអំពីស្ថានភាពក្នុងភូមិស្រុក។ លោកបានបង្រៀន​អ្នកកាន់សាសនា​ប្រូតែស្តង់​​មិនគួរហាលកាហ្វេនៅលើទ្រូងផ្លូវភូមិ ផ្លូវជាតិ ពីព្រោះអាចរំខានដល់ការធ្វើចរាចណ៍។ អ្នកកាន់សាស​នា​ប្រូតែស្តង់​​ឆ្ងល់អំពីតំលៃកាហ្វេមានតំលៃថោក លោកប៉ាស័របានបកស្រាយថា៖ នៅពេលនេះជាដើមរដូវ ហេតុនេះ​តំលៃ​កាហ្វេមិនទាន់កើនឡើងនៅឡើយ។ លោកបានជំរាបថា៖ តាមប៉ុស្តិ៍មេវិទ្យុទាក់ទង​ស្វ័យប្រវត្តិ​នៃកា​សែត​សេដ្ឋកិច្ច​វៀតណាមទើបឲ្យដឹងថាតំលៃកាហ្វេនឹងកើនឡើងខ្ពស់ សូមបងប្អនកំប្រារម្ភ។


នាថ្ងៃនោះ នៅវិហារប្រូតែស្តង់យើងខ្ញុំបានជួប Y Nun KTLa។ យុវវ័យជនជាតិអេដេម្នាក់​កាន់សាសនាប្រូ​តែស្តង់​គួរ​ឲ្យ​ស្រឡាញ់​ណាស់។ បងប្រុសរូបនេះបានអញ្ជើញយើងខ្ញុំមកផ្ទះរបស់បងដើម្បីពិសារសជាតិកាហ្វេដើមរដូវ។ ផ្ទះបង Y Nun KTLa មានថ្នាក់រៀនបទចម្រៀងប្រូតែ ស្តង់សំរាប់កុមារមានអាយុប្រហែលពី ៥ ឆ្នាំ ដល់ ៧ ឆ្នាំ។ ថ្នាក់នេះត្រូវ​បាន​​ចាត់តាំងដោយគណៈកម្មការយុវវ័យនៃសមាគមសាសនាប្រូតែស្តង់។

នៅពេលបង Y Nun KTLa សួរកូនសិស្សថា៖ : “បំរើឲ្យព្រះអាទិទេព យើងគួរតែធ្វើអ្វី? ” ថ្នាក់រៀនរួមគ្នាឆ្លើយ៖ “ បំរើ​ព្រះអាទិទេព​គឺធ្វើតាមសម្តីរបស់លោកគ្រូ អ្នកគ្រូ ធ្វើតាមសម្តីរបស់ឳពុកម្តាយ និងមិនធ្វើសកម្មភាពអាក្រក់ ដែល​គម្ពីរ​របស់ព្រះអាទិទេពបានបង្រៀនហើយ! ”។ សាសនា​ប្រូតែស្តង់​នៅ​អើទូល​បាន​ឈាន​ចូល​ក្នុង​ជីវភាព​របស់​ជន​ជាតិ​​អេដេពីបណ្តាប្រការស្រួលដូចអញ្ចឹង!

មកដល់តំបន់កាន់សាសនាព្រះពុទ្ធនៅខាងលិច

មិនដូចនៅ បួយជូ (ខេត្តណាមឌីញ) នៅអៀទូល (ខេត្តដាក់ឡាក់) ជនរួមជាតិខ្មែរនៅខាងលិចនៃភាគខាងត្បូង ភាគ​ច្រើន​​កាន់សាសនាព្រះពុទ្ធថេរវាទ។ យើងខ្ញុំមកត្រាវិញក្នុងថ្ងៃមួយនាចុងខែតុលា។ ថ្ងៃក្តៅចែងចាំង​នាពេល​ថ្ងៃត្រង់​ហាក់​ដូច​ជាមិនឃាត់បានជំហានរបស់ប្រជាជនខ្មែរគ្រប់ទីកន្លែងប្រមូលនៅវត្តអ៊ឹង ដើម្បីចូលរួមពិធីបុណ្យកឋិន ពិ​ធី​បុណ្យ​ធំបំផុតសំរាប់ប្រជាជនកាន់សាសនាព្រះពុទ្ធថេរវាទ ជាថ្ងៃដើម្បីឲ្យពុទ្ធបរិស័ទបង្ហាញទឹកចិត្តរបស់ខ្លួន ចំ​ពោះ​ការ​ទ្រទ្រង់គណៈសង្ឃថេរវាទ និងលើកតំកើងតំលៃប្រពៃណីរបស់សាសនាព្រះពុទ្ធ។

ដូចជាបណ្តាពុទ្ធបរិស័ទផ្សេងៗ ទៀត បងប្រុសផល្លាក៏មកវត្តអ៊ឹងចូលរួមពិធីបុណ្យ។ ផ្ទះរបស់បងនៅឃុំភឿងថាច់ ស្រុក​កាងឡុង ចំងាយពីវត្តអ៊ឹងជិត ៣០ គីឡូម៉ែត្រ ដូច្នេះបងនិងគ្រួសារត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីមកវត្ត​ឲ្យ​ទាន់​ពេល​វេលា។ បងប្រុសផល្លាឲ្យដឹងថា៖ តាំងពីតូចបងបានឳពុកនិងម្តាយឲ្យចូលរួមពិធីបុណ្យកឋិនហើយ នៅថ្ងៃនោះពុទ្ធ បរិស័ទមកវត្តស្តាប់ព្រះសង្ឃទេសនានិងបង្រៀនអំពីគុណបីបាច់ចិញ្ចឹមរបស់ឳពុកម្តាយ អំពីគន្លងធម៌មនុស្ស… សម្តីបង្ហាត់បង្រៀនទាំងនោះ ជ្រាបស៊ីជំរៅក្នុងដួងចិត្តរបស់បងផល្លាហើយ។

ចំពោះប្រជាជនខ្មែរនៅត្រាវិញ សាសនាព្រះពុទ្ធគឺជាមួយផ្នែកមិនអាចខ្វះក្នុងជីវភាពវប្បធម៌ សាសនានិងជំនឿ។ រូបថត៖ ង្វៀនឡឹន

ជនរួមជាតិខ្មែរគោរពថ្វាយសំណែនព្រះពុទ្ធ។ រូបថត៖ ង្វៀនឡឹន

កុមារជនជាតិខ្មែរនៅខេត្តត្រាវិញសប្បាយចូលរួមពិធីបុណ្យកឋិន។ រូបថត៖ ង្វៀនឡឹន

ថ្នាក់រៀនអក្សរខ្មែរមួយរបស់មជ្ឈដ្ឋានព្រះសង្ឃនៅត្រាវិញ។ រូបថត៖ ង្វៀនឡឹន។

ព្រះសង្ឃរៀបចំពិធីបុណ្យកឋិន។ រូបថត៖ ង្វៀនឡឹន។

ព្រះសង្ឃនៅវត្តហាងរៀនមុខរបរប្រពៃណីឆ្លាក់ឈើ។ រូបថត៖ង្វៀនឡឹន


 តំបន់វាលទំនាបទន្លេគីវឡុងមានប្រជាជនខ្មែរជិត ១,៣ លាននាក់រស់នៅ ក្នុងនោះភាគច្រើនប្រមូលផ្តុំនៅ៣ខេត្ត៖ ខេត្ត​ត្រាវិញ ខេត្តស្រុកត្រាំង និងខេត្តគៀនយ៉ាង។ គិតដល់ខែតុលា ឆ្នាំ ២០១៤ ព្រះពុទ្ធសាសនាថេរវាទមានវត្តចំនួន ៤៥៤ វត្ត មានព្រះសង្ឃចំនួន ៨.៥០០ អង្គ។ ក្នុងនោះ ប្រមូលផ្តុំច្រើនបំផុតនៅខេត្តត្រាវិញរួមមានវត្ត ១៤២ វត្ត និង​ព្រះ​សង្ឃ ៣.១០០ អង្គ។

យើងខ្ញុំបានមកដល់ទីរួមស្រុកចូវថាញ់ នៅទីនេះមានវត្តហាងដ៏ល្បីឈ្មោះត្រូវបានកសាងពីឆ្នាំ ១៦៣៧។ ព្រះ​សង្ឃ​ថាច់​សួង​ ព្រះចៅអធិការវត្តហាងជំនាន់ទី ២៣ គឺអ្នកបួសច្រើនវស្សា យល់ដឹងអំពីគម្ពីរ​ព្រះ​ពុទ្ធ​និង​សិលធម៌​និង​ចិត្ត​សន្តោស​បានប្រជាជនគោរពខ្លាំងណាស់។

ដើម្បីឲ្យយុវជនមានមុខរបរចាស់លាស់ និងប្រកាន់ខ្ជាប់មុខរបរប្រពៃណីពីដូនតា ព្រះសង្ឃ​ថាច់​សួង​បាន​បើក​រោង​ជាង​ឆ្លាក់ឈើក្នុងវត្ត ដើម្បីបង្រៀនមុខរបរនេះឲ្យពួកគេ។ អាស្រ័យដោយនេះមានយុវជនជនជាតិខ្មែរចំនួន ៦០ នាក់ ត្រូវ​បានបណ្តុះបណ្តាលជំនាញខាងឆ្លាក់ឈើ។ ភាពល្បីឈ្មោះនេះមិនត្រឹមតែអ្នកក្នុងភូមិស្រុកដឹងតែប៉ុណ្ណោះទេ វា​ក៏​មាន​អ្នកមកពិខេត្តផ្សេងដឹងផងដែរ ដូចជាខេត្តស្រុកត្រាំង វិញឡុង កឹនថើ…ពួកគេមករៀនដែរ។

ក្រៅពីថ្នាក់ឆ្លាក់ឈើ វត្តហាងបើកថ្នាក់រៀនអក្សរខ្មែរដើម្បីជួយកូន​ចៅជនជាតិ​ខ្មែរ​អភិរក្ស​បាន​អក្សរ​សាស្ត្រ​របស់​ខ្លួន​ផង​ អាចអានគម្ពីរព្រះពុទ្ធជាភាសាខ្មែរផង។ ប៉ុន្មានឆ្នាំកន្លងទៅ ដោយសារគោលនយោបាយយកចិត្តទុកដាក់ វិនិយោគខ្ពស់របស់រដ្ឋ ដូច្នេះមិនត្រឹមតែជីវភាពជំនឿ សាសនាទេ ជីវភាពសេដ្ឋកិច្ច វប្បធម៌ - សង្គម​របស់​ជនរួម​ជាតិ​ពុទ្ធ​បរិស័ទនៅខេត្តត្រាវិញបានផ្លាស់ប្តូរជាច្រើនប្រៀបធៀបនិងពីមុន។ ហេតុនេះ ទៅដល់ទី​ណា​ក៏​ឃើញ​បរិយាកាស​សប្បាយ​រីករាយដែរ៕

ការស្រាវជ្រាវមួយ អំពីភាពសម្បូរបែបនៃសាសនា ថ្មីៗនេះ អនុវត្តដោយ​មជ្ឈ​​មណ្ឌល​ស្រាវ​ជ្រាវ Pew (អាមេរិក) ដែលបានដាក់ចំណាត់​វៀតណាម​គឺជា​ប្រទេស​​មួយ​ជាប់​លេខ​​បីលើពិភពលោកអំពីកំរិតសម្បូរនូវសាសនា ឈរ​ក្រោយ​តែសឹង្ហបុរីនិងតៃវ៉ាន។ លទ្ធផល​នៃការស្រាវជ្រាវនេះបាន​បង្ហាញ​យ៉ាង​ជាក់ស្តែងសត្យានុម័តិផ្ទាំងគំនូរសាសនាវៀតណាមនាបច្ចុប្បន្ននេះ។

រហូតដល់សព្វថ្ងៃនេះ រដ្ឋាភិបាលវៀតណាម​បាន​ទទួល​ស្គាល់​រាប់​សិប​អង្គការ​​សាសនាដូចជា សាសនាកាតូលិក សាសនាប្រូតែស្តង់ សាស​នាព្រះ​ពុទ្ធ​ សាសនាអ៊ីស្លាម សាសនាឥណ្ឌា បាហៃ និងបណ្តា​សាស​នា​មាន​កំណើត​ក្នុង​ប្រទេស (កាវដាយ មិញស៊ឹ មិញលី ប៊ឹវសើនគីហឿង ទឺអឹន​ហៀវ​ងៀ​...)​ក្រៅ​ពីនេះ នៅមានក្រុមសាសនា​ផ្សេងទៀត​កំពុងបន្ត​សកម្មភាព​​​នៅតាមផ្ទះ ឬ​គេហដ្ឋានដែលបានចុះឈ្មោះជាមួយអាជ្ញាធរ។

 

អត្ថបទ៖ ថុងធៀន ង្វៀនអាញ់ គ្វឹញអាញ់
រូបថត៖ វៀតគឿង តឹតសើន ង្វៀនឡឹន

nguyenhuonggiang

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top