• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ឆ្នាំមាន់គយគន់ក្រុមវិចិត្រករ G៣៩ គូរគំនូរសត្វមាន់

ថ្មីៗ​នេះ នៅរដ្ឋធានី​ហាណូយ​បានរៀបចំការតាំងពិព័រណ៍សត្វ​មាន់ Dome ឆ្នាំ២០១៧ ​ក្នុងឳកាស​ទទួល​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀតណាម។ នេះ​គឺជា​លើកទី ៣ ​ហាង​យ៉ា Galleria (Hang Da) សហការ​ជាមួយក្រុម​វិចិត្រករ ​ G៣៩ ដើម្បី​អនុវត្តន៍​គំនិត​ផ្តួច​ផ្តើម​នូវ​ការតាំងពិព័រណ៍​​​សត្វ​មាន់​សំដៅ​ទទួល​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀតណាម។

“សត្វ​មាន់ Dome” បានជ្រើស​រើសជា​និមិត្តរូប​​សត្វ​មាន់គឺ​មួយ​ក្នុង​ចំណោមសត្វទាំង ១២ ក្នុងរាសីចក្រ​ (រង្វង់​រាសី) ដើម្បី​បង្កើត​បំផុស​គំនិត។ ខុស​នឹង​ការតាំងពិព័រណ៍ពីរលើកមុន​អំពី​សត្វ​ពពែនិង​សត្វ​ស្វា ការតាំង​ពិព័រណ៍​លើកនេះ​មិនត្រឹម​តែ​មាន​គំនូរ​ជា​ច្រើន​ផ្ទាំងប៉ុណ្ណោះទេ ថែម​តាំង​សម្បូរ៍​​ដោយ​វត្ថុធាតុ​ដើម​និង​របៀប​គូរ​បណ្តាគំនូរផង​ដែរ។ 

ការ​តាំង​ពិព័រណ៍​លើកនេះ​រួម​មាន​គំនូរ​ចំនួន ៦០ ផ្ទាំង​របស់​វិចិត្រករ​ ២៤ នាក់។ ក្រៅពី​គូរ​​ដោយការ​លាបថ្នាំប្រេង និង​ការ​លាប​ថ្នាំឲ្យ​រលោង acrylic ម្សៅ​ពណ៍ ទឹកខ្មៅ​ចិន ​ក្រដាស​កាសែត ក្រដាស​យ៉ (Do) សូត្រ ​គំនូរ​ហែក​​និងបិទ​ រីឯ​បណ្តាស្នាដៃដែល​គូរ​លើ​ចាន​ទាប​ធ្វើ​ពី​ភាជន៍​ ថូភាជន៍ រូបសំណាក់​ភាជន៍​ដែល​វិចិត្រករ​​គូរ​​នៅ​ភូមិ​ប្រកបមុខ​របរ​ភាជន៍​បាត​ត្រាង (Bat Trang) (ភាជន៍​លាប​កាចា) និង​ភាជន៍ហឿង​កាញ (Huong Canh) (ភាជន៍មិន​លាប​កាចា)។


ការតាំងពិព័រណ៍ សត្វមាន់ របស់ក្រុមវិចិត្រករ G៣៩ ឧទ្ទេសនាមទៅកាន់សាធារណជន
បណ្តាស្នាដៃពិសេសនិងចម្លែកក្នុងឳកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី


មកទស្សនាការតាំងពិព័រណ៍នេះ សាធារណជនអាចគយគន់បណ្តាស្នាដៃសិល្បដែលអនុវត្តន៍នៅភូមិ
ប្រកបមុខរបរភាជន៍ដ៏ល្បីល្បាញ៖ ភូមិបាតត្រាង (Bat Trang) និងហឿងកាញ (HuongCanh)


ភ្ញៀវមកទស្សនាការតាំងពិព័រណ៍នេះនឹងទទួលបណ្តាគំនូររបស់វិចិត្រករដែលគូរនៅក្នុងការតាំងពិព័រណ៍នេះ
ដើម្បីយកទៅផ្ទះសំដៅទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី


ភ្ញៀវបរទេសពីរនាក់សប្បាយរីករាយនៅពេលទទួលគំនូរនៅពេលមកទស្សនាការតាំងពិព័រណ៍
“សត្វមាន់ Dome ឆ្នាំ២០១៧ ”

កំឡាយ​ដោយ​កូន​មាន់​ក្នុង​គំនូរ​របស់​វិចិត្រករ​តាវ​លីញ (Tao Linh) និង​វិចិត្រករផាម​ឡុង​គ្វឹន (Pham Long Quan) ភាព​ផ្ចិត​ផ្ចង់​បាន​បង្ហាញ​ក្នុងគំនូរ​​សត្វ​មាន់ឈ្មោល​មិន​ទាន់ធំ​របស់​វិចិត្រករលេធៀត​គឿង (Le Thiet Cuong)  វិចិត្រករ​ ឡាផាមហៀន (Le Pham Hien) បង្ហាញ​ភាព​ខ្លាំង​ក្លា​ក្នុង​គំនូរ​​សត្វ​មាន់​ជល់របស់​វិចិត្រករ​ ផាម​ត្រឹន​គ្វឹន​ (Pham Tran Quan)  ភាព​សុភមង្គល​បាន​បង្ហាញ​ក្នុង​គំនូរ​សត្វ​មាន់​-សត្វ​ហង្សរបស់​វិចិត្រករ វ៉​ទៀន (Vu Tuyen) ភាព​ស្រស់​ស្អាត​និង​ភាព​ថ្មី​ក្នុង​គំនូរ​សត្វ​មាន់​របស់​វិចិត្រករគ្វឹន​ថាយ (Quoc Thai) ថាញ់​ហាយ (Thanh​ Hai​) អ្វីៗ បាន​បង្កើត​ភាព​ស្រស់​ស្អាត រីករាយ​និង​កក់​ក្តៅ ដែលផ្តល់​​បំផុស​គំនិត​​រីក​រាយ​ចូល​ឆ្នាំថ្មី។

បណ្តា​​គំនូរ​ក្នុង​ការ​តាំង​ពិព័រណ៍​​នេះ​បាន​ផ្តល់​ឲ្យទស្សនិកជន​បរិយាកាស​​សប្បាយរីករាយ​ក្នុង​ឳកាស​ទទួលបុណ្យ​​ចូល​ឆ្នាំថ្មីប្រពៃណី​វៀតណាមឆ្នាំសត្វ​មាន់។ ជាពិសេស​ ក្រុមវិចិត្រករនេះ​អាចទាក់ទង​ជាមួយ​ភ្ញៀវ​ដែល​មកទស្សនា​ការតាំង​ពិព័រណ៍​នេះ​តាម​រយៈគូរ​​គំនូរ​សត្វ​មាន់​និង​ជូន​ភ្ញៀវ​មក​ទស្សនា./.

គំនូរ​​មួយ​ចំនួន​ក្នុង​ការ​តាំង​ពិព័រណ៍ “សត្វ​មាន់ Dome”៖


គំនូរសត្វមាន់ ៤ ក្បាលរបស់វិចិត្រករ ផាមត្រឹនគ្វឹន (Pham Tran Quan)

គំនូរសត្វមាន់ត្រូវបានគូរដោយទឹកខ្មៅនិងក្រដាសយ៉ (do) របស់វិចិត្រករ
ង្វៀនក្វាងធៀវ (Nguyen Quang Thieu)


គំនូរសត្វមាន់ត្រូវបានគូរដោយទឹកខ្មៅនិងក្រដាសយ៉ (do) របស់វិចិត្រករ
ង្វៀនក្វាងធៀវ (Nguyen Quang Thieu)


បណ្តាគំនូរនេះមិនត្រឹមតែតភ្ជាប់នឹងរូបភាពសត្វមាន់ប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់នឹងទំនៀមទំលាប់នៃវប្បធម៌
របស់ប្រជាជនវៀតណាមនាសម័យមុន


គំនូរសត្វមាន់របស់វិចិត្រករ ង្វៀនឌីញវូ (Nguyen Dinh Vu) ត្រូវបានគូរដោយវត្ថុធាតុដើម Acrylic

គំនូរដែលគូរដោយលាបថ្នាំប្រេង “ស្រូវ …ស្រូវ”របស់វិចិត្រករ ង្វៀនហុងភឿង (Nguyen Hong Phuong)

គំនូរលាបថ្នាំប្រេងត្រូវបានគូរប្រកបដោយផ្ចិតផ្ចង់


គំនូរឆ្នាំរកានព្វស័ក២០១៧ ទទួលនិទាយរដូវរបស់វិចិត្រករ ង្វៀគ្វឹកថាំង (Nguyen Quoc Thang)


គំនូរគូរដោយវិចិត្រករ ង្វៀគ្វឹកថាំង (Nguyen Quoc Thang)


គំនូរសុភមង្គលរបស់វិចិត្រករ វ៉ទៀន (Vu Tuyen)

គំនូរត្រូវបានគូរលើសូត្ររបស់វិចិត្រករ ង្វៀនវៀតអាញ (Nguyen Viet Anh)

គំនូរសត្វមាន់ឈ្មោលមិនទាន់ធំរបស់វិចិត្រករ ឡេធៀតគឿង (Le Thiet Cuong)

គំនូរសត្វមាន់មេនិងសត្វមាន់កូន របស់វិចិត្រករ ហ័ងធីភឿងលាន (Hoang Thi Phuong Lien)



បណ្តាគំនូរគូរសត្វមាន់លើភាជន៍ដែលផលិតនៅភូមិបានត្រាង (Bat Trang) និងភូមិហឿងកាញ
(Huong Canh) របស់ក្រុមវិចិត្រករ G៣៩


អនុវត្តន៍៖ ត្រឹន​ថាញ់​យ៉ាង វូ​ខាញ់​ឡុង

 

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top