• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ឆ្នាំងដាំបាយអគ្គិសនីគីមកឿង (Kim Cuong) រួម​ជាមួយ​ជំនោចិត្ត​ “បន្តភ្លើង” សម្រាប់​ផលិតផល​វៀត​ណាម​សុទ្ធសាធ​

តាំងពី​ផលិតផល​ដំឡើង​យ៉ាង​ងាយ​ស្រួល​ ជា​មួយ​គ្រឿង​បន្លាស់​នាំ​ចូល​យ៉ាង​សម្បូរ​បែប​ ក្រោយ​ពី​ជិត​២០​ឆ្នាំ​អភិវឌ្ឍន៍​ ពាណិជ្ជសញ្ញា​​ឆ្នាំង​ដាំ​បាយ​អគ្គិសនី​គីម​កឿង ​(Kim Cuong) បាន​លើកកម្ពស់​អត្រា​មូលដ្ឋានីយកម្មឡើង​ជាង​៩៥%​ និង​ស្ថិត​នៅ​ក្នុង​ចំណោម​ពាណិជ្ជសញ្ញាអគ្គិសនី​ប្រើប្រាស់​​វៀតណាម​ ដែល​មានកម្លាំង​​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​​ធំបំផុត​។​

គុណភាព​នៃ​គ្រឿ​ង​បន្លាស់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ ក៏បាន​អ្នក​ប្រើ​ប្រាស់​មូលដ្ឋាន​វាយ​តម្លៃ​ខ្ពស់​​ ពេល​ពាណិជ្ជសញ្ញា​ “វៀតណាម​សុទ្ធសាធ​”នេះ​បន្តបន្ទាប់​​ពី​២០០៣​ដល់​ឆ្នាំ​​២០១៦ បាន​ជ្រើសរើស​ជា​ទំនិញ​វៀតណាម​គុណភាព​ខ្ពស់​។ គីម​កឿង (Kim Cuong)​ ហេតុនេះ​​​បាន​ចាត់ទុក​​ជា​ផលិត​ផល​មួយ​ក្នុ​ងចំណោម​​ផលិត​ផល​នាំ​មុខ​ “បន្តភ្លើង​” បង្កើត​​អារម្មណ៍​អភិវឌ្ឍន៍​​សម្រាប់​ផលិតផល​ពាណិជ្ជសញ្ញា​វៀតណាម​ផ្សេងៗ​។
 
ផ្សារ​ភ្ជាប់​ដំណើរ​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​ ឆ្នាំង​ដាំ​​បាយ​អគ្គិសនី​គីម​កឿង (Kim Cuong) ​ជា​រឿង​រ៉ាវ​របស់​លោក​ស្រី ​​គុង​ធី​មិញ​ (Khong Thi Minh) ពេល​លោកស្រី​បាន​យក​ពេលវេលា​ដ៏​ស្រស់​បំព្រង​បំផុត​នៃ​យុវវ័យ​ ដើម្បី​ប្រែក្លាយ​រោង​​​ផលិតផល​​ជិត​៣០០ម៉ែត្រ​ការេ​ ដោយ​មានពល​ករចំនួន​​១០នាក់​ ទៅជា​រោង​ចក្រ​​១០.០០០ម៉ែត្រ​ការេ​ ជាមួយ​​ប្រាក់​ចំណូល​ជាង​​១០០០​ពាន់​លាន​ដុង​​ក្នុង​មួយ​ឆ្នាំ ​(ប្រហែល​៥០០​​​លាន​ដូល្លាអាមេរិក​។
 
រឿ​ង​រ៉ាវ​ចាប់​ផ្តើម​ពី​ឆ្នាំ ១៩៩០​ ពេល​ខឿន​សេដ្ឋកិច្ច​វៀតណាម​ ឃើញ​ផ្ទាល់​នូវ​ការ​បម្រែ​​បម្រួលជាច្រើន​ ដែល​មាន​លក្ខណៈ​លោត​ផ្លោះ​នៅ​​សម័យ​កាល​បង្វែរ​ពី​ទម្រង់​រូបភាព​គ្រប់​គ្រង​សេដ្ឋកិច្ច​ប្រមូល​ផ្តុំ​ ទៅ​កាន់សេដ្ឋកិច្ច​ទី​ផ្សារ​។ ច្រក​​ព្រំដែន​អន្តរជាតិ​បាន​បើក ​ នាំយក​​តា​ម​រលក​នៃ​ការ​នាំចូល​ទំនិញ​អគ្គិសនី​ប្រើប្រាស់​យ៉ា​ង​ច្រើន​ចូ​លមក​វៀតណាម​ ក្នុង​នោះ​មុខទំនិញ​ឆ្នាំងដាំ​​បាយអគ្គិសនី​បាន​ពេញ​និយមពិសេស​។​



ជ្រុង​មួយ​នៃ​រោង​ចក្រ​ផលិត​ឆ្នាំ​ងដាំបាយ​អគ្គិសនី​គីម​កឿង (Kim Cuong)​។

 ខ្សែសង្វាក់​ផ្លុំ​​ថ្នាំ​ពណ៌ដោយអគ្គិសនី​ស្ថិតិ​។​

 ខ្សែ​សង្វាក់​ផ្លុំ​ថ្នាំពណ៌មិន​​ស្អិត​ជាប់។

 តុប​តែង​សម្បក​ខាងក្រៅ​នៃ​ឆ្នាំ​ង​ដាំ​បាយ​អគ្គិសនី។​

 បទដ្ឋាន​ដំឡើង​ឆ្នាំ​ង​ដាំបាយ​អគ្គិសនី​។​

 ក្រុម​វិស្វករ​ បច្ចេកទេស​ ពលករ​មាន​ថ្វី​ដៃ​ខ្ពស់​។​

 វិចខ្ចប់​ផលិតផល​។​

 
លោក​ស្រី​គុង​ធី​មិញ ​(Khong Thi Minh) (​អាវពណ៌មាស)​ នាយក​ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​អេឡិចត្រូមេកានិច
មិញ​ខ្វ័រ​ (Minh Khoa) ពិនិត្យ​វគ្គ​ផលិតកម្ម​។​


 ឆ្នាំងដាំ​បាយ​អគ្គសនី​គីម​កឿង (Kim Cuong)​ មួយ​​ឈុតបាន​មនុស្ស​ប្រើ​ប្រាស់​ជាច្រើនទទួលស្គាល់​។​

 
ផលិតផល​របស់​មិញ​ខ្វ័រ​ (Minh Khoa) ទទួល​យក​លិខិត​កក់​​ទំនិញ​គ្រប់ទីកន្លែង​​នៅ​តាម​ខេត្ត​ក្នុ​ង​ប្រទេស។​

​​យល់​ឃើញ​ថា​មុខ​ទំនិញ​ឆ្នាំ​ង​ដាំ​បាយអគ្គិសនី ​មិន​ទាន់​មាន​ពាណិជ្ជសញ្ញា​មួយ​ណា​របស់​វៀតណាម​ កញ្ញា​មាន​ស្រុក​​កំណើត​វិញ​ភុក​ (Vinh Phuc) គុង​ធីមិញ (Khong Thi Minh) ទិញ​ឆ្នាំដាំ​បាយ​អគ្គិសនី​មួ​យគ្រឿង ​មក​ដោះ​ចេញ​​ដើម្បី​ស្វែង​យល់ពី​របៀប​រចនា​សម្ពន្ធ និង​ស្រាវជ្រាវ​បទដ្ឋាន​ផលិតកម្ម​។ មកដល់​ឆ្នាំ​១៩៩៩ គុង​ធីមិញ (Khong Thi Minh) ​សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​​កម្រិត​​អេឡិចត្រូ​មេកានិច​មិញ​ខ្វ័រ (Minh Khoa) ​ដើម្បី​ផលិតនិង​ចែកចាយ​ផ្ទាល់​នូវ​ផលិតផល​ឆ្នាំ​ងដាំបាយ​អគ្គិសនី ​ដែល​មាន​ពាណិជ្ជសញ្ញា​គីមកឿង (Kim Cuong ) ​​នៅលើ​ទីផ្សារ​ទិស​ខាង​ត្បូង។​
 
បឋម មិញ​ខ្វ័រ​ (Minh Khoa) មាន​ពលករ​ប្រហែលពី​១០ ទៅ​ដល់​១៥​នាក់​ នៅ​ក្នុង​រោង​ចក្រ​ទូលាយ​៣០០​ម៉ែត្រ​ការេ​ ផលិត​តែ​ឆ្នាំ​ងដាំ​បាយ​អគ្គិសនី​​​ពី​១០០​ - ២០០​ផលិតផល​​ក្នុង​មួយ​ថ្ងៃ​។ ផលិតផល​របស់​មិញ​ខ្វ័រ​ (Minh Khoa) ​បាន​​ឆាប់​រហ័ស​មាន​លិខិតកក់​ទំនិញ​​ដំបូង​ និង​មួយ​រយៈ​ពេល​ខ្លី​ បាន​បង្កើត​ឡើង​ដំណាក់​កាល​ “តម្រូវ​ការ​ច្រើន​ជាង​ការ​ផ្គត់​ផ្គង់​”។ មក​ដល់​ឆ្នាំ​២០០១ ឈុត​​ឆ្នាំងដាំ​បាយ​អគ្គិសនី​គីម​កឿង​ (Kim Cuong) បាន​មាន​ទី​តាំង​​ជំហររឹង​មាំ​​ជាផ្លូវការ ​នៅ​លើ​ទីផ្សារ​ ហើយ​បាន​មនុស្ស​ប្រើប្រាស់យ៉ាងច្រើន​​ទទួល​ស្គាល់​។​
 
ជាមួយ​គោលដៅ​យក​គុណភាព​និង​ការ​លោត​ផ្លោះ​​ពី​តម្លៃ​ទីផ្សារ​ ធ្វើ​ជា​លក្ខណៈ​​​វិច្ឆ័យ​​អភិវឌ្ឍន៍​ ឆ្នាំ​២០០៣ មិញ​ខ្វ័រ​ (Minh Khoa)​ បាន​បើកទូលាយ​សកម្មភាព​ផលិត​ វិនិយោគ​រោង​ចក្រ​នៅ​ស្រុក​គូជី​ (Cu Chi) ទីក្រុង​ហូជីមិញ​ ទូលាយ​​​១០.០០០ម៉ែត្រការេ ដោយ​សរុបដើមទុន​ជិត​១០០០ពាន់លាន​ដុង​ (ប្រហែល​៥០០លាន​ដុល្លាអាមេរិក)​ ដើម្បី​​លើកកម្ពស់​កម្លាំង​ផលិត​ និង​ឆ្លើយតប​តម្រូការ​ពី​មួយថ្ងៃទៅមួយ​ថ្ងៃ​កាន់តែ​ខ្ពស់​នៅ​លើទី​ផ្សារ​។​
 
ឆ្នាំ​២០១១ មិញ​ខ្វ័រ (Minh Khoa) ​វិនិយោគ​ខ្សែ​សង្វាក់​ស្វ័យ​ប្រវត្តិ​ពី​រ​គ្រឿង​ ឆ្នាំ​២០១២ វិនិយោគខ្សែ​​សង្វាក់​ផ្លុំ​ថ្នាំពណ៌​​អគ្គសនី​ស្ថិតិ​ស្វ័យ​ប្រវត្តិ​ ខ្សែ​សង្វាក់​ផ្លុំ​ថ្នាំ​ពណ៌​បង្កា​​ភាពមិន​​ស្អិត​ជាប់​ ដោយ​ស្វ័យ​ប្រវត្តិ​។ មកដល់​ឆ្នាំ​២០១៣ ក្រុមហ៊ុន​វិនិយោគ​ប្រព័ន្ធ​​ស៊ី​ស្វ័យ​ប្រវត្តិ​៧ពណ៌​ ខ្សែ​ជញ្ជូន​ស្វ័យ​ប្រវត្តិ​ និង​ប្រព័ន្ធ​ម៉ាស៊ីន​មេកានិច​ ជាមួយ​មុខ​ងារ​​ទំនើប​ដូច​ភ្នែក​ទិព្វ​​ ដើម្បី​ការ​ពារ​សុវត្ថិភាព​ជូន​​ពលករ​។​
 
ក្រៅ​មុខ​ទំនិញ​ចម្បង​ គឺ​ឆ្នាំងដាំ​​បាយ​អគ្គិសនី​ ក្រុមហ៊ុន​នៅ​មាន​ផលិត​ ដំឡើង​និង​នាំ​ចេញ​ទៅ​ទីផ្សារ​នូវ​ផលិតផល គ្រឿង​បន្លាស់​អគ្គិសនី​ប្រើប្រាស់​ផ្សេង​​គ្នា​ជា​ច្រើន​ ដូចជា​ឈុតឆ្នាំង​សម្ល​​៣គ្រឿង​ ធ្វើ​ដោយ​​អាលុយមីញ៉ូម​​គុណ​ភាព​ខ្ពស់​ ខ្ទះ​មិ​​ន​ស្អិត​ជាប់ KC គុណ​ភាព​ខ្ពស់​ ប៉ាន់​​​ដាំ​ទឹក​រហ័ស​ពុះ ឆ្នាំង​អ៊ុត​អគ្គិសនី​ ចង្ក្រាន​​អ៊ីនហ្វ្រារ៉េដ ម៉ាស៊ីន​ក្លុក​ KC ឆ្នាំ​ង​សម្ពាត ឆ្នាំង​សម្ល​ ឡ​អាំង​។​










 ផលិផល​ឆ្នាំ​ដាំ​បាយ​អគ្គិសនី​គីម​កឿង​ (Kim Cuong)​ មាន​តម្លៃមធ្យម​ពី​២០០ដុង​ ដល់​ក្រោម​​១លាន​ដុង។

ចែក​រំលែក​ជាមួយ​យើង​ខ្ញុំ​ លោក​ស្រី​គុង​ធី​មិញ​ (Khong Thi Minh) ឲ្យ​ដឹងថា​ ក្រៅពី​យក​ចិត្តទុកដាក់​អះអាង​​ទំនុក​ចិត្ត​លើ​ផលិតផល​វៀតណាម ​ជូន​ជនជាតិ​វៀតណាម​ លោកស្រី​គុងធី​មិញ (Khong Thi Minh)​ នៅមើលថែទាំ​ដល់​ជីវភាព​រស់​នៅ​របស់​ពលករ​ តែង​ “មើល​ពលករ​ជា​សម្បត្តិ​មិនអាច​កាត់​ថ្លៃ​បាន​ ជា​មនុស្ស​នៅ​ក្នុង​គ្រួសារ​”។
 
លោកស្រី​ក្រោកទាំងពី​ម៉ោង​ប្រាំព្រឹក​ ជាប្រចាំ​ថ្ងៃ ដើម្បី​ទៅ​ផ្សារ​ដាំបាយ​ជូន​ពលករ​ វត្ថុធាតុ​អាហារ​លោក​ស្រី​ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួន​ឯង​ សុទ្ធតែ​ធានា​បាន​​របស់​ស្អាត មាន​ដូចនេះ ទើប​ធានា​បាន​សុខភាព​ជូន​ពលករ​ ក៏ដូចជា​ធានា​ការ​ងារ​ផលិត​បាន​បន្តទៅ​មុខ​ និង​មិន​ត្រូវ​បង្អាក់​។​
 
លោក​ស្រី​ គុង​ធី​មិញ​ (Khong Thi Minh)​ ប៉ិន​ប៉ង​ក្នុង​ចិត្ត​ពាណិជ្ជសញ្ញា​គីមកឿង ​(Kim Cuong)​ ក៏ដូចជា​​ពាណិជ្ជសញ្ញា​​វៀតណាម​ផ្សេង​ៗ​ នឹង​យក​គុណភាព​ដើម្បី​ប្រកួត​ប្រជែង​ ដោយរបៀប​​យុត្តិធម៌​ ជាមួយ​ផលិតផល​ដែល​មាន​ពាណិជ្ជសញ្ញា​​អន្តរជាតិ​។​ ក្រៅ​ពីនោះ​​ តម្លៃ​សមរម្យ​ជាមួយ​ ទឹក​ប្រាក់​នៃ​អ្នក​ប្រើប្រាស់​ភាពច្រើន​ ក៏ជា​ប្រៀប​ខ្លាំង​ដើម្បី​ផលិតផល​វៀតណាម​​សុទ្ធសាធ​ បង្កើន​​សមត្ថភាព​ប្រកួតប្រជ្រែង​ ក្នុង​បរិបទ​ខឿន​សេដ្ឋកិច្ច​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​សមាហរណកម្ម​​ស៊ី​ជម្រៅ​ចូល​សេដ្ឋកិច្ច​​ពិភពលោក។​


ចាប់ពី​ឆ្នាំ​២០០៥ ក្រុម​ហ៊ុន​ទទួលខុស​ត្រូវ​មាន​កម្រិត​អេឡិក​ត្រូមេការនិក​មិញ​ខ្វ័រ​ (Minh Khoa) កសាង​បាន​​ប្រព័ន្ធ​​គ្រប់​គ្រង​គុណភាព​ទៅ​តាម​ស្តងដារ ISO ៩០០១: ២០០០ ហើយ​មក​ដល់​សព្វថ្ងៃ​ បាន​វាយ​តម្លៃ​ទទួល​​ស្គាល់​​​សមស្រប់​ជាមួយ​​ស្តង់​ដារ​វៀត​ណាម​ ISO ៩០០១:​២០០០។ ថ្ងៃទី​២៥ ខែ​កក្កដា​ ឆ្នាំ​២០១៧ ទី​ស្នង​ការ​ស្តង់​​ដារ​​រង្វាស់​គុណភាព​ (​មន្ទី​រវិទ្យាសាស្រ្ត​ - បច្ចេកវិទ្យា​ ទីក្រុង​ហូជីមិញ​) បាន​ទទួល​ស្គាល់ជាផ្លូវ​ការ​ ហើយអនុញ្ញាតិ​ឲ្យ​ក្រុម​ហ៊ុន​​ប្រើប្រាស់​ស្លាក​សញ្ញា CR ដែល​មាន​​លេខ​ស៊េរី​លំដាប់​គ្នា​ ជាមួយ​លេខកូដ​ទំនិញ​២៧ របស់​​ក្រុម​ហ៊ុន​។​
 

អត្ថបទ៖ ង្វៀន​វូ​ថាញ​ដាត    រូបថត៖ ដាំង​គីម​ផឿង


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top