• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ច្នៃប្រឌិតឥតព្រំដែនសម្រាប់ម៉ូដសក់វៀតណាម

Hair show Inebrya ២០១៦ ជា​ទីកន្លែង​លើក​កម្ពស់​និង​បង្ហាញ​សមត្ថភាព ​សម្រាប់​ទេពកោសល្យ​ បង្កើត​ម៉ូដ​សក់​វៀត​ណាម ទន្ទឹមនោះ​ក៏​បង្កើតបាន​និន្នាការ​ម៉ូដ​សក់​ក្នុង​ឆ្នាំ២០១៦​។

កន្លងហើយ នៅ White Palace លេខ១៩៤ ហ្វាងវ៉ាន់ធូ (Hoang Van Thu) ខណ្ឌ​ភូញឹន(Phu Nhuan) ទីក្រុង​ហូជីមិញ អ្នក​ស្រឡាញ់​ម៉ូដ​សក់ មានឱកាសទស្សនា​នូវ ការប្រមូលផ្តុំ​កម្រង​រចនាម៉ូដ​សក់ថ្មី​បំផុត​ក្នុង​កម្ម​វិធី” Hair show Inebrya ២០១៦ - ច្នៃប្រឌិត​ឥត​ព្រំដែន​”។ ការប្រមូលផ្តុំ​របស់​អ្នករចនា​ម៉ូដ​សក់ ដ័ន​ហូវ (Don Hau), ង្វៀន​ហូវ​ខ្វា (Nguyen Huu Khoa),  ទ្រីញ​ស្វឹនហ្វាយ​បាវ (Trinh Xuan Hoai Bao),  ឡេហុងមិញ​(Le Hong Minh),  ត្រាវវ៉ាន់​ភុក (Trao Van Phuc),  ង្វៀនធេវិញ (Nguyen The Vinh)  និង​ផាមវូដឹកហ្វី (Pham Duc Huy) បង្ហាញ​ដង្ហើម​ដំណើរ​ជីវិត​ទំនើប ការអនុវត្ត​ខ្ពស់​បង្ហាញ​ភាព​ច្នៃប្រឌិត​ពិសេស។​
 


កម្មវិធី Hair show Inebrya ២០១៦ ទទួលបានការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានអ្នកចូលចិត្តម៉ូដនៅទីក្រុងហូជីមិញ។

អ្នករចនាម៉ូដដ័នហូវ (Don Hau) ច្នៃម៉ូដសក់នៅលើឆាកក្នុងកម្មវិធី Hair show Inebrya ២០១៦។

អ្នករចនាម៉ូដ ដ័នហូវ (Don Hau) ជាមួយការប្រមូលផ្តុំដែលយកអារម្មណ៍ច្នៃពីអវកាស។

ម៉ូដរចនាសក់មួយចំនួនរបស់អ្នករចនាម៉ូដ ហុងមិញ(Hong Minh)។

ការប្រមូល​ផ្តុំ "ហោះ” របស់​អ្នករចនាម៉ូដ វ៉ាន់ភុក (Van Phuc) បើកឆាកឲ្យរាត្រី​សម្តែង។ ត្រូវ​​នឹង​ឈ្មោះហៅ ម៉ូដ​សក់​ឆ្ពោះទៅកាន់​ភាព​សេរី មិនជាប់​ចំពាក់ ឆ្លងកាត់ឧបសគ្គ​ដើម្បីហោះឡើង​កម្រិត​ថ្មី។ តាមរយៈនោះ នាំ​មក​ភាព​ជឿជាក់​ ដើម្បីក្តីស្រឡាញ់និងភាពជោគ​ជ័យ​នៃជីវិត តម្កើងសម្រស់ស្រស់ស្អាត់​របស់មនុស្ស​ម្នាក់ៗ។

ផ្សេងពីវ៉ាន់​ភុក(Van Phuc) អ្នករចនាម៉ូដ ហុងមិញ (Hong Minh)បង្ហាញ​អ្នក​ទស្សនា​ឲ្យ​ឃើញ​នូវភាព​លោត​រលក​លើសក់ ពេលសម្តែងការ​ប្រមូលផ្តុំ “របាំសក់”។ ហុងមិញ (Hong Minh) នាំយក​អារម្មណ៍​ច្នៃ ដោយ​ការ​សង្កេត​មើល​ជំនោល​ខ្យល់​បក់​ឆ្លងកាត់​ដើមរុក្ខ​ជាតិ ការយោល​យោក​ជួន​ខ្សោយ​ជួន​ខ្លាំង នៃស្លឹកឈើ ផ្កាព្រៃត​ៗគ្នា​ ប្រៀបដូចក្បាច់​រាំដែល​បង្កចំណាប់​អារម្មណ៍ ​ដោយ​ជំនោលខ្យល់បក់​បោក។ ខ្យល់​និងពណ៌​សម្បុរ​របស់​សក់​ស្រប់​ជាមួយ​គ្នា បង្កើត​បានចង្វាក់​ក្បាច់​រាំនៃ​ជីវភាព។

អ្នករចនាម៉ូដ ហ្វាងបាវ (Hoang Bao) ក្នុង Salon BAO បង្ហាញកម្រង​ម៉ូដ​​សក់ ក្រោមប្រធាន​បទ “ទំនុក​ផ្ទេរ​រដូវ​”​។ សក់របស់អ្នកបង្ហាញម៉ូដ ដែលបងរចនាអណ្តែត​លាយចម្រុះ​គ្នាដូច ជាការ​ផ្ទេររដូវ​របស់​ធម្មជាតិ។ រាល់​សសៃ​សក់​រំលេច​ចេញ​បង្ហាញ​ឡើង​វិញ នូវបរិយាកាសមេឃដី រុក្ខជាតិផ្កា​ព្រៃ តាម​រយៈប្តូរ​ពណ៌ពី​ខៀវ​ទៅជា​ពណ៌​ត្នោត លឿងជាក្រហម ពណ៌ផ្កាឈូកជាពណ៌ស្វាយ ប្រផេះជាស។ល។ នោះគឺ​ការលាយ​សម្រប់​រវាង​សក់​និង​មេឃ​ដី។

នៅ Hair show Inebrya ២០១៦ ការប្រមូលផ្តុំម៉ូដសក់​ដូច​ជា​៖ “ជំនោលខ្យល់​ធម្មជាតិ” របស់ហូវខ្វា (Huu Khoa) “ពពក​អនា​ថា” របស់ដឹកហ្វី (Duc Duy) “ពណ៌សម្បុររដូវស្លឹក​ឈើជ្រុះ” របស់ថេ​ហ្វិញ (The Vinh) សុទ្ធតែ​បង្កើត​បាន​ចំណាប់​អារម្មណ៍​ចំពោះមហា​ជន។ អ្នករចនា​ម៉ូដសក់​វ័យក្មេង​នៃមជ្ឈដ្ឋាន​ម៉ូដសក់​វៀត​ណាម បន្សល់​ឲ្យឃើញភា​ព​ទំនុក​ចិត្ត ច្នៃប្រឌិត ពីមួយថ្ងៃទៅមួយថ្ងៃកាន់​តែអះអាង​បានកេរិ៍ឈ្មោះរបស់​ខ្លួន និង​បង្កើត​បាន​រចនា​បទ។ ពិសេស កម្រងម៉ូដមាន​កម្រិត​អនុវត្តខ្ពស់។ ប្រការ​នោះ សឲ្យ​ឃើញ​ថាវិស័យ​បង្កើត​ម៉ូដសក់​វៀត​ណាម ពីមួយថ្ងៃទៅមួយថ្ងៃមានការ​យកចិត្ត​ទុកដាក់ និង​ទទួលបាន​ការកត់​សម្គាល់។

ចំណុច​សំខាន់​របស់ Hair show Inebrya ២០១៦ គឺសមុច្ច័យ​​ម៉ូដសក់ “Follow Your Dream” (ធ្វើដំណើរ​ជា​មួយ​ក្តី​ប្រាថ្នា​) របស់អ្នករចនា​ម៉ូដសក់​ល្បីឈ្មោះដ័ន​ហូវ (Don Huu)។ បងបាន​ចាត់ទុក​ដូច​ជា​មនុស្សម្នាក់ ដែល​នាំមុខ​ក្នុង​វិស័យ​ម៉ូដ​សក់​វៀត​ណាម។ គ្រាន់តែពីរ​បីនាទី​បុណ្ណោះ ដ័ន​ហូវ (Don Huu) ធ្វើសម្រេច​បាន​ស្នាដៃ​សិល្បៈ​របស់​ខ្លួន បង្កើតម៉ូដសក់ផ្ទាល់នៅលើ​ឆាក​ ចំពោះមុខមហាជន។ ស្នាមកន្រៃ្តដ៏ជំនាញ​ប៉ិន​ប្រសប់ បង្ហាញ​ពីទេព​កោសល្យ របស់ខ្លួន ធ្វើឲ្យអ្នកទស្សនាកោតសរសើរ និងចូលចិត្ត​យ៉ាង​ខ្លាំង។

ដ័នហូវ (Don Huu) បានសំណេះសំណាលថា​៖ “ជាង២០ឆ្នាំបម្រើមុ​ខ​របរ កូន​សំណប់​ចិត្ត​គឺជា​ស្នាដៃ​ដ៏ប្រណិត​ ពិសេសនិងប្លែក​បំផុត។ ប្រការនោះ បង្ហាញពីក្តីស្រឡាញ់​អស់ពីចិត្ត​ពីថ្លើម នឹងមុខ​របរ ជាមួយ​ផ្លូវដែល​ខ្ញុំបាន​ជម្រើស។ ខ្ញុំនឹងជានិច្ចបម្រើនិងច្នៃប្រឌិត​អស់​ពីចិត្ត សម្រាប់វិស័យ​ម៉ូដសក់”៕

 

ម៉ូដសក់ពិសេសមួយចំនួនបានបង្ហាញនៅ Hair show Inebrya ២០១៦៖
















អត្ថបទ៖ ង្វៀនអាញ រូបថត៖ ង្វៀនឡឹន

 

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top