• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណូលចិត្តលេងកូនយន្តហោះតូចបញ្ជា

លេងកូនយន្តហោះបញ្ជានាបច្ចុប្បន្ននេះគឺជាមុខប្រភេទកីឡាមួយទាក់ទាញអ្នកចូលរួមចូលចិត្តជំនះទីខ្ពស់និងទីលំហរអាកាសកម្ពស់និងជំនះមេឃជាច្រើននាក់ ទោះបីប្រភេទកីឡានេះទើបមាន​វត្តមាននៅប្រទេសវៀតណាមក្នុងរយៈពេលជិតជាង ១០ ឆ្នាំ មកនេះ។

នាព្រឹកមួយនៃថ្ងៃអាទិត្យ យើងខ្ញុំបានវត្តមាននៅអាកាសយានដ្ឋានយ៉ាឡឹម (រដ្ឋធានីហាណូយ) ដើម្បីមើលឃើញកម្មវិធីសម្តែងកូនយន្តហោះតូចបញ្ជារបស់ក្លឹបអាកាសភាគខាងជើង។ នេះគឺជាក្លឹបដែលទាក់ទាញអ្នកចូលរួមជាច្រើននាក់ចាប់ពីពេលបង្កើតឡើងនាខែមេសា ឆ្នាំ២០១៤។ បើសិនជាគិតក្នុងរយៈពេលទើបបង្កើត ក្លឹបនេះមានសមាជិកតែចំនួន ៣០ នាក់ប៉ុណ្ណោះ ហើយរហូតដល់បច្ចុប្បន្ននេះបរិមាណសមាជិកបានកើនឡើងជាង ៣០០ នាក់។

នៅក្លឹបនេះ បណ្តាសមាជិកចែកជា ៣ ក្រុម៖ ក្រុមទី១លេងកូនឧត្ថម្ភាគចក្រតូចបញ្ជា ក្រុមទី២លេងកូនយន្តហោះតូចបញ្ជាប្រើប្រាស់ចរន្តអគ្គីសនី ក្រុមទី៣លេងកូនយន្តហោះតូចប្រើប្រាស់ម៉ាស៊ីន។ ប្រភេទកូនយន្តហោះតូចបញ្ជានិមួយៗផ្តល់អ្នកលេងបង្កើតនូវអារម្មណ៍ផ្សេងៗទៀត។


បណ្តាកូនយន្តហោះតូចបញ្ជារបស់ក្លឹបអាកាសភាគខាងជើងនៅព្រលានយន្តហោះយ៉ាឡឹម រដ្ឋធានីហាណូយ

កូនយន្តហោះតូចបញ្ជាមួយគ្រឿងត្រូវធ្វើតាមយន្តហោះប្រយុទ្ធដ៏ទំនើប

បណ្តាកូនយន្តហោះតូចបញ្ជាធ្វើតាមក្រុមយន្តហោះល្បីឈ្មោះរបស់កងទ័ពជើងអាកាសប្រទេសអូស្ត្រាលី

កូនឧត្ថម្ភគចក្រតូចបញ្ជាក៏គឺជាប្រភេទកូនយន្តហោះតូចបញ្ជាមួយដែលទាក់ទាញការយកចិត្តទុកដាក់របស់អ្នកលេង ពីព្រោះវាអាចធ្វើបណ្តាសកម្មភាពឡើងចុះពិបាក

លោកង្វៀនវ៉ាន់តឹន សមាជិកមួយរបស់ក្លឹបអាកាសភាគខាងជើងអង្គុយនៅក្បែរកូនយន្តហោះតូចបញ្ជា
ដែលគាត់ចូលចិត្តបំផុត


លេងកូនយន្តហោះតូចបញ្ជាទាមទារឲ្យអ្នកលេងត្រូវស្វែងយល់អំពីយន្តហោះ ដើម្បីអាចជួសជួលកូនយន្តហោះតូចបញ្ជារបស់ខ្លូនដោយខ្លូនឯង

កែតម្រូវកូនយន្តហោះតូចបញ្ជាឡើងវិញមុនពេលហោះ

កូនយន្តហោះតូចបញ្ជាប្រើម៉ាស៊ីនត្រៀមហោះ

អ្នកលេងបង្ហាញបច្ចេកទេសឡើងចុះ ជាមួយយន្តហោះប្រើម៉ាស៊ីន

រូបភាពកូនយន្តហោះតូចបញ្ជាក្នុងលំហរអាកាសនៅព្រលានយន្តហោះយ៉ាឡឹមមិនខុសនឹងយន្តហោះពិតប្រាកដ

កូនយន្តហោះតូចបញ្ជាប្រើម៉ាស៊ីនសម្តែងការឡើងចុះក្នុងសំហរអាកាស

កូនយន្តហោះតូចបញ្ជាមួយគ្រឿងទើបហោះចុះចតដោយសុវត្ថិភាព

កូនយន្តហោះតូចបញ្ជាត្រូវកែផលិតនៅប្រទេសវៀតណាម

ចំពោះក្រុមយុវវ័យក្មេងលេងកូនយន្តហោះតូចប្រើប្រាស់ចរន្តអគ្គីសនីគឺការសមហេតុសមផល ពីព្រោះវាងាយស្រួលក្នុងការគ្រប់គ្រងនិងចំណាយប្រាក់តិច

ចំពោះអ្នកចូលចិត្តអារម្មណ៍យឺតយាវនិងបណ្តាសកម្មភាពលោតហក់ពិសេស ពួកគេអាចជ្រើសរើសលេងកូន​ឧត្ថម្ភកចក្រតូចបញ្ជា។ កូនយន្តហោះតូចប្រើប្រាស់ចរន្តអគ្គីសនីសមស្របនឹងយុវវ័យនិងអ្នកទើបលេងមុខកីឡានេះ ដោយសារវាងាយស្រួលគ្រប់គ្រងនិងចំណាយប្រាក់តិចប្រមាណ ៨០០ ពាន់ដុង។ រីឯកូនយន្តហោះតូចបញ្ជាប្រើប្រាស់ម៉ាស៊ីន ទាមទារអ្នកលេងត្រូវស្វែងយល់អំពីបច្ចេកទេសរបស់យន្តហោះ។ កូនយន្តហោះតូចបញ្ជាភាគច្រើនសុទ្ធតែនាំចូលពីប្រទេសកូរ៉េខាងត្បូង ប្រទេសចិន… និងមានតំលៃឡើងដល់ ៥០ លានដុងមួយគ្រឿង./

អត្ថបទ៖ តឹតសើន រូបថត៖ ថុងហាយ

 

nguyenhuonggiang

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top