• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ចំណីអាហារសំរាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

តាំង​ពី​យូរ​ៗ លង់​មក​ហើយ ក្នុង​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​​វៀតណាម ប្រជាជន​វៀតណាម​​មាន​ចំណូល​ចិត្ត​​ស្វែង​រក​បណ្តា​មុខម្ហូបអាហារដ៏​ឈ្ងុយ​ឆ្ងាញ់​ កម្រមាន​។ ជាមុន​បង្អស់​ ម្ហូបអាហារទាំងនោះត្រូវ​​សែន​ជីដូន​ជីតា ក្រោយ​នោះ ​គឺ​​ពេល​វេលាជួប​ជុំ​គ្រួសារ​និង​ពិសាអាហារមួយ​ពេលជាមួយគ្នា។ យូរៗ ចំណូល​ចិត្ត​នេះ​​​ក្លាយទៅ​ជា​​វប្បធម៌មួយ​ ដែល​មាន​លក្ខណៈ​ប្រពៃណី​ ពីព្រោះ​ចំណូល​ចិត្ត​​នេះមិន​ត្រឹម​តែ​ឆ្លុះបញ្ចាំង​​​ការ​ពិសា លេង​កម្សាន្ត​របស់​ប្រជាជន​វៀតណាម​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ឆ្លុះ​បញ្ចាំង​អត្តសញ្ញាណវប្បធម៌​​ក្នុង​ពិធីបុណ្យទទួល​ឆ្នាំ​ប្រពៃណី​​វៀតណាម ​នៅ​ក្នុង​តំបន់​និមួយៗ។

បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជនវៀត​ណាម​​​​រស់​នៅ​ភាគ​ខាង​ត្បូងតែង​តែ​មាន​ថាស់​ ​ដែលដាក់​តាំង​​ផ្លែ​ឈើ​ ៥ ប្រភេទ ដូចជា៖ ផ្លែទៀប​ ផ្លែដូង ផ្លែល្ហុង ផ្លែស្វាយ។ ពីព្រោះ​​តាម​ការបញ្ចេញ​សម្លេង​របស់​ជនជាតិ​ភាគ​ខាង​ត្បូង ឈ្មោះ​របស់​​ផ្លែ​ឈើទាំង ៤ ប្រភេទ​នេះ​​​មាន​របៀប​បញ្ចេញ​បន្លឺនឹង​អក្សរ “បួង​សួង ល្មម គ្រប់​ ចាយ” មាន​ន័យ​​បួង​សួងនឹង​ទទួលបានភព្វសំណាង​និង​រកស៊ី​មាន​បាន​ ប៉ុន្តែ​​​​​បំណងប្រាថ្នា​នោះ​នៅ​តំរិត​​​ល្មមបាន​ហើយ​​ មិន​​ចង់​បានច្រើនណាស់ណាទេ។ ក្រៅពី​នេះ ​ថាស​ដាក់​តាំង​​ផ្លែ​ឈើនេះ​ក៏​រួមមានផ្លែ​ម្នាស់ ៣ គ្រាប់ ដែលធ្វើ​ជា​ជើង​ថាស់ សំដៅ​បង្ហាញ​ភាព​រឹង​មាំ…​។

ក្នុង​រាជកាលសក្តិភូ​មិ ចំណីអាហារ​ក្នុង​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ត្រឹម​តែ​​ថ្វាយជូនស្តេច​និង​បណ្តា​គ្រួសារ​​មានអំណាច​តែប៉ុណ្ណោះ ពីព្រោះចំណីអាហារទាំងនោះគឺជា​ឈ្ងុយ​ឆ្ងាញ់​និង​កម្រមាន​។ រីឯ​​ចំណីអាហារ​សាមញ្ញដូចជា៖ "សាច់​ខ្លាញ់ ជ្រក់ស្ពៃ ឃ្លា​ឆ្លើយ​ឆ្លង​ដែល​សរសេរលើ​ក្រដាស់​ក្រហម"។ ដើម​ឫស្សី​បាន​តុបតែង ផាវ នំអន្សំ ផ្ទះ​ណា​ក៏​មាន ​ដូច្នេះគេ​មិនអាច​ប្រកាន់​អ្នក​ណាជា​អ្នក​មាន​​​ អ្នក​ណា​ជា​អ្នក​ក្រ។

ចំណូល​ចិត្ត​ធ្វើ​ម្ហូប​ឈ្ងុយឆ្ងាញ់​ ម្ហូប​ចម្លែកៗ​ក្នុង​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​​​​វៀតណាម​ ក៏​បាន​អភិវឌ្ឍន៍​តាម​ពេល​វេលាដែរ។ តាំង​ពីយូរ​ហើយ នៅពេល​ឃើញ៖ នំ​អន្សំ ​ជ្រក់​ស្ពៃ​ខ្ទឹម ឃ្លា​ឆ្លើយឆ្លង​ដែល​សរសេរ​លើក្រដាសពណ៌​ក្រហម យើង​ដឹង​ថា​ ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​វៀត​ណាម​មកដល់​ហើយ។

នា​សព្វ​ថ្ងៃនេះ ក្រៅពី​​មុខ​ម្ហូប​និង​ចំណីអាហារដែលពោល​លើខាង​លើ ជនជាតិ​វៀតណាម​ក៏​មានចំណីអាហារដ៏
​​​​ចម្លែកៗ​ ទៀត​ផង៖ មាន់​ដុង​តាវ (Dong Tao) ក្រូច​ថ្លុងយៀន (Dien)  ផ្កា peach ​ញ៉ឹត​តឹន (Nhat Tan) ផ្លែ​ម្រាម​ដៃ​ព្រះ ចេកដាយហ័ង (Dai Hoang) …. (ខាង​ជើង) ផ្កា​ធ្វើ​ពី​ក្រដាស​ថាញ​ទៀន (Thanh Tien) គំនូរ​ភូមិ​ស៊ីញ (Sinh) ម្ហូប​អាហារ​ក្នុង​រាជ​វាំង…. (ភាគ​កណ្តាល) នំ​អន្សំ ផ្កា​អង្គាសីល ​ក្រូច​ថ្លុងតឹន​ហុង (Tan Hong) មាន់គីឡឹន (Ky Lan) … (ភាគ​ខាង​ត្បូង)។

សូម្បីតែ នៅ​ពេល​មាន​ជីវភាព​រស់​នៅ​កាន់តែ​ធូរធាថែមទៀត មនុស្ស​ជា​ច្រើន​នាក់​បាន​ស្វែង​រកកសិផលនិង​​ផល​ដ៏​កម្រមាន​និង​មាន​តំលៃ​ដូច​ជា​៖ សម្បុក​​សត្វ​ត្រចៀក​កាំ ត្រី​អាញ់​វូ (Anh Vu)  មាន់ ៩ ឆ្នាល់ ដែលធ្វើជា​ម្ហូបអាហារ​​មាន​តំលៃ​សំរាប់ថ្វាយជូន​ស្តេចលាង​សាយភោជ​។ ហេតុនេះ យើង​ទើប​ដឹង​ថា ប្រទេសជាតិ​កាន់តែអភិវឌ្ឍន៍ ប្រជាជន​កាន់តែ​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាមមិន​​ចាញ់​ស្តេច​នៅ​សម័យ​មុន​ប៉ុន្មានទេ?


ផ្កា peach ញ៉ឹតតឹន (Nhat Tan) ដ៏ល្បីឈ្មោះ ដែលមិនខ្វះខាតក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន
រដ្ឋធានីហាណូយ។ រូបថត៖ ង្វៀនថាំង


ផ្សារលក់ផ្កាហាងឡឿក (Hang Luoc) (រដ្ឋធានីហាណូយ) ទីកន្លែងលក់ឈើ ផ្កា ដែលឆ្លើយតបនឹងចំណូលចិត្ត
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនរដ្ឋធានី។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


លោកឡេឌឹកយ៉ាប (Le Duc Giap) រស់នៅស្រុកថាញ់អ័យ (Thanh Oai) បានផ្សំមែកឈើ ដែលរួមមានផ្លែឈើ 

៥ ប្រភេទលើដើមឈើមួយប្រកបដោយជោគជ័យ៖ ក្រូចថ្លុង ក្រូចពោធិសាត់ ក្រូចឃ្វិច ផ្លែម្រាមដៃព្រះ ផ្លែក្រូច
សំដៅឆ្លើយតបនឹងចំណូលចិត្តរបស់ប្រជាជនក្នុងបុណ្យពិធីចូលឆ្នាំថ្មីប្រពៃណី។

រូបថត៖ វៀតគឿង

ភូមិដាំផ្កា តឹនគ្វីដុង (Tan Quy Dong) នៅស្រុកសាដែក (Sa Dec) (ខេត្តដុងថាប) (Dong Thap) គឺមជ្ឈមណ្ឌល
ដាំដើមឈើតុបតែងលំអធំបំផុតនៅភាគខាងត្បូង។ នៅចុងឆ្នាំ ភូមិផ្កាតឹនគ្វីដុងពេញលេញពណ៌លឿងពីផ្កា
ដើម្បីត្រៀមផ្គត់ផ្គង់ឲ្យភាគខាងត្បូងនៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។
រូបថត៖ ង្វៀនថាំង


ផ្កាអង្គាសីល ឪឡឹក ក្រូច...  គឺជាកសិផលដែលជនជាតិវៀតណាមដាក់តាំងលំអរក្នុង
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
រូបថត៖ ង្វៀនឡឹន


សិល្បករណាមបូ (Nam Bo) តុបតែងផ្លែឈើពិសេសដែលក្លាយទៅរូបរាងសត្វនាគ ដើម្បីទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
រូបថត៖ មីញគ្វឹក

ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀត​​ណាម​​ ឬ ពិធីបុណ្យ​ចូល​ឆ្នាំ​​ថ្មី​របស់​ចន្ទគតិ គឺជាពិធីបុណ្យ​​សំខាន់​បំផុត​ក្នុង​​មួយ​ឆ្នាំ​​របស់​ជនជាតិវៀតណាម។ បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀត​ណាម​​អូស​បន្លាយ​ក្នុងប៉ុន្មាន់​​​ថ្ងៃ​នៃ​ដើមឆ្នាំ​ (គិតតាមចន្ទគតិ) ក្នុង​នោះ​​បី​ថ្ងៃ៖ ថ្ងៃទី១ ថ្ងៃទី២ ថ្ងៃទីបី ខែ​​​មាគសិរ។ នេះ​គឺ​ជា​ឳកាស​​​ ជនជាតិ​វៀតណាម​​ជួប​​ជុំ​គ្រួសារ​ សែន​ជីដូនជីតា​និង​បួង​សួង​​ឆ្នាំថ្មី​​បាន​ជួប​ភព្វ​សំណាង​។ 

ក្នុង​បុណ្យ​ចូល​ឆ្នាំ ជន​ជាតិ​វៀតណាម​លើគ្រប់ទិស​គ្រប់​ទីកន្លែង​​តែង​តែ​ធ្វើ​​ ឬ​កែច្នៃ​មុខ​ម្ហូបដ៏​ឈ្ងុយ​ឆ្ងាញ់​ ​របៀបធ្វើ​ស្មុគ​ស្មាញ ស្អាត​​និង​​មាន​លក្ខណៈពិសេស​​របស់​តំ​បន់​​និមួយៗ។ ឧទាហរណ៍ តាំង​ពីយូរ​លង់​មកហើយ​ នៅ​តំបន់​វាល​ទំនាប​ទន្លេ​ហុង (Hong) ​បាន​បង្កើត​ភូមិ​របរ​ដ៏​ល្បីឈ្មោះ ដែល​​កែច្នៃ​មុខ​ម្ហូប​​សំរាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ដូចជា៖ ​នំ​អន្សំ សាច់​ប្រហិត​អឿក​លេ (Uoc Le) នៅរដ្ឋធានី​ហាណូយ នំ​ដំណាប់​​ស្វឹន​ឌីញ (Xuan Dinh) នៅ​រដ្ឋធានី​ហាណូយ ត្រី​ខ​ដាយហ័ង (Dai Hoang) នៅខេត្ត​ណាម​ឌីញ (Nam Dinh) …
 

រីឯ​នៅ​ភាគ​កណ្តាល ​ខេត្ត​ធឿធៀន​ហ្វេ (Thua Thien Hue)ទីកន្លែង​ធ្លាប់ជា​អតីត​រាជធានី​​​​របស់​រាជកាល​សក្តិភូមិ​ចុងក្រោយ​បង្អស់​របស់ប្រទេស​វៀតណាម នាសព្វ​ថ្ងៃនេះ​ នៅតែ​រក្សា​ទំនៀម​ទំលាប់​​​ក្នុងបុណ្យ​ចូល​ឆ្នាំថ្មី ​នេះគឺការទទួល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីវៀតណាម​តាម​បែប​អតីតព្រះ​រាជវាំង។  តាម​ការ​វិវឌ្ឍន៍​​របស់​ប្រវត្តិសាស្ត្រ របៀប​​​ទទួល​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីវៀតណាម​​នៅរាជ​វាំង​ បាន​រួម​ផ្សំ​នឹង​​របៀប​ទទួល​ចូល​ឆ្នាំថ្មី​​ប្រពៃណីប្រជាប្រិយ។

ចំពោះ​​​បង​ប្អូន​ស្ត្រី​រស់​នៅ​ទីក្រុង​ហ្វេ (Hue) បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​​គឺជាឳកាស​​ដែល​បង្ហាញ​​​ប៉ិនប្រសប់​​ដោយ​ការ​កែ​ច្នៃ​ម្ហូប​អាហារ។ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​នៅ​ខេត្ត​ធឿ​ធៀន​ហ្វេ (Thua Thien Hue) មាន​រាប់​រយ​មុខ​ម្ហូប ម្ហូប​ប្រៃ៖ នំ​អន្សំ ជ្រក់ស្ពៃ សាច់​គោត្រាំ​ទឹក​ត្រី ជើង​ជ្រូក​ ប្រហិត​​​ធ្វើ​ពី​ក្បាល​ជ្រូក ណែម ​ខ្ទឹម​ជ្រក់​ជូ …ម្ហូប​ផ្អែម​៖ ​ដំណាប់់គ្រប់​មុខ នំ​ ទឹក​តែ​ស្រស់​ បង្ហែម​​ដុង​សឿង ( dong suong) បង្ហែម​ដំឡូង​ជ្វា​ពណ៌ស្វាយ ក្រៅពីនោះ​ ទីក្រុង​ហ្វេ​ក៏​ល្បី​ឈ្មោះ​​ដោយ​ម្ហូប​បួស​និង​​មេផ្ទះ​ណា​នៅ​​​អតីរាជ​ធានី​នោះ​សុទ្ធតែ​ធ្វើ​ម្ហូប​បួស​​ពី​ឬ​បីមុខផង។

​ក្នុងបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​វៀតណាម ​​គ្រឿង​សំណែន​ ម្ហូប​ក្នុង​អាហារ​មួយ​ពេល ឬ ​ក្នុងម្ហូប​អាហារ​​ពិធី​ជួប​ជុំគ្រួសារ​របស់​ប្រជាជន​វៀតណាម​រស់នៅភាគ​ខាង​ត្បូង​មាន​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដូចជា៖ នំ​អន្សំ សាច់ជ្រូក​ខតាម​របៀប​វៀតណាម ណែម សម្លម្រះ​ច្រានខ្ទប់​សាច់​ជ្រូក ​ ​ខ្វៃសាច់ ការី សាច់​ក្រក...។

ក្នុង​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ​ប្រជាជនវៀតណាមនៅ​ខាង​ជើងវេចខ្ចប់​នំ​អន្សំ​តាម​រូបរាង​បួន​ជ្រុង រីឯជនជាតិ​វៀតណាម​នៅ​ភាគ​ខាង​ត្បូង​​វេចខ្ចប់​នំអន្សំ​តាម​រូបរាង​​មូល។ នំអន្សំរូបរាង​មូល​នេះ​ជា​និមិត្តរូបឲ្យ​ជីវភាពសុខដុមរមនា​​ ​​តាំងពី​ជំនាន់​មុន​ទៅ​ដល់ជំនាន់​កូន​ចៅ​ក្រោយៗ។ ​នំ​អន្សំ​របស់​ប្រជាជន​​រស់​នៅ​ភាគ​ត្បូង​ត្រូវបាន​​​កែច្នៃ​ដូចជា៖ នំអន្សំ​ប្រៃ នំអន្សំមាន​ស្នូល​លាយ នំអន្សំ​ផ្អែម នំអន្សំ​គ្មាន​ស្នូល…


ផ្កាឈូកធ្វើពីកាសថាញ់ទៀន (Thanh Tien) នៅទីក្រុងហ្វេ (Hue) បានដាក់តាំងលើទីសក្ការៈបូជាក្នុង
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ រូបថត៖ ត្រឹនថាញ់យ៉ាង


គំនូរបុណ្យចូលឆ្នាំថ្មីភូមិស៊ីញ (Sinh) ទីក្រុងហ្វេ។
រូបថត៖ វិញហ៊ឹង


ធូបមួយប្រភេទមានក្លឹនក្រអប់ដែលប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។
រូបថត៖ ងយឺ


សូមអក្សរក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
រូបថត៖ កុងដាត


គំនូរប្រជាប្រិយដុងហូ (Dong Ho) (ស្រុកធួនថាញ់ ខេត្តបាក់នីញ)( Thuan Thanh Bac Ninh) ត្រូវប្រជាជន
ភាគខាងជើងតុបតែងក្នុងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ក្នុងរូបថត៖ សិល្បករ ង្វៀនដាំងចេ
(Nguyen Dang Che) ភូមិដុងហូ(Dong Ho) គូរសត្វមាន់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ទ្រីញបូ

ក្នុង​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀតណាម​​មាន​បណ្តា​ប្រភេទ​នំ​ ដំណាប់​ពិសេស​និង​ឈ្ងុយ​ឆ្ងាញ់​​ដូចជា៖ ដំណាប់គ្រាប់​ឈូក ដំណាប់ខ្ញី ដំណាប់ដូង ដើម្បី​​សែន​​ជីដូន​ជីតា​និង​អញ្ជើញ​ភ្ញៀវពិសា​ នៅពេល​គេ​មក​ផ្ទះ​លេង។

ក្រៅពី​​ផល​ដែល​កែច្នៃ​ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​របស់​ជនជាតិ​វៀតណាម​ក៏​មាន​ ចំណីអាហរពិសេស​ផ្សេង​ៗ​ទៀត​និង​ផ្កា។ ឧទាហរណ៍ផ្កា​ peach ញ៉ឹត​តឹន (Nhat Tan) ក្រូច​ថ្លុង​យៀនហាណូយ (Dien Ha Noi) មាន់​ដុង​តាវ​ ខេត្ត​ហ៊ឹង​អៀន (Dong Tao Hung Yen) ចេក​ដាយហ័ង ខេត្ត​ហាណាម (Dai Hoang Ha Nam) គំនូរ​ដុង​ហូ ខេត្ត​បាក់​នីញ ​(Dong Ho Bac Ninh) គំនូរ​​​ភូមិ​ស៊ីញ ខេត្ត​ធឿធៀន​ហ្វេ (Sinh Thua Thien Hue) ...

របៀប​ប្រើប្រាស់​និង​ពិសា​ចំណីអាហារសំរាប់​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម​​រវាង​បណ្តា​ភូមិភាគ​​ក៏​​ខុស​គ្នា។ ឧទាហរណ៍​ ប្រជាជន​រស់នៅ​ភាគ​ខាង​ត្បូង​ចូលចិត្ត​ជ្រើសរើស​ផ្លែឈើ​ដែល​ដាំ​ក្នុង​ចំការ​ ដើម្បី​ដាក់តាំង​លើ​ទីសក្ការៈបូជា​ជីដូនជីតា។

ប្រជាជន​នៅទីនេះ​តែង​តែ​ជ្រើសរើស៖ ផ្លែទៀប ផ្លែដូង ផ្លែល្ហុង ផ្លែស្វាយ។ ពីព្រោះ​​តាម​ការបញ្ចេញ​សម្លេង​របស់​ជនជាតិ​ភាគ​ខាង​ត្បូង ឈ្មោះ​របស់​​ផ្លែ​ឈើ ៤ ប្រភេទ​នេះ​​​មាន​របៀប​បញ្ចេញ​បន្លឺនឹង​អក្សរ “បួង​សួង ល្មម គ្រប់​ ចាយ” មាន​ន័យ​ថា​បួង​សួងបានភព្វសំណាង​និង​ការ​រកស៊ី​មាន​បាន​ ប៉ុន្តែ​​​​​បំណង​​​នូវ​បាន​ល្ម​​ មិន​​ចង់​ច្រើនណាទេ។ ក្រៅពីនោះ​ប្រជាជន​រស់នៅ​ភាគ​ខាង​ត្បូង​ចាត់​ទុក​ផ្កា​អង្គាសីល​​មានអត្ថន័យ​ភព្វសំណាង។

ហេតុនេះ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ ផ្ទះ​ណា​ក៏​តុបតែង​ផ្កា​អង្គាសីល​។ អង្គាសីលរីក​ផ្កាពណ៌លឿងមួយ​មែក​​ក្នុង​ដើមឆ្នាំគឺ​ក្តី​សប្បារីករាយ ដែល​ជា​សញ្ញា​​ល្អប្រសើរ​ក្នុង​ពេញ​មួយ​ឆ្នាំ។


ភូមិវេចខ្ចប់នំអន្សំត្រាញឃូក (Tranh Khuc) (រដ្ឋធានីហាណូយ)  អ៊ូអរវេចខ្ចប់នំអន្សំ
ដើម្បីរៀបចំឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។
រូបថត៖ ទ្រីញបូ


ស្លឹកឈើ អង្កដំណើប សណ្តែតខៀវ ទំពាំងស្ងួត ផ្សិតត្រចៀកកណ្តុរ ត្រូវបានលក់នៅទីផ្សារក្នុងប៉ុន្មាន់ថ្ងៃជិត
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នៅតំបន់ជនបទភាគខាងជើង។
រូបថត៖ ត្រុងជីញ


មាន់ដុងតាវ (Dong Tao) នៅខេត្តហ៊ឹងអៀនមានសាច់ឈ្ងុយឆ្ងាញ់ រូបរាងចម្លែកដែលចាត់ទុកដូចជាមុខម្ហូប
ពិសេសរបស់តំបន់ទំនាបខាងជើង។ រូបថត៖ កុងដាត

ដំណាប់ប្រពៃណីគ្រប់មុខរបស់ប្រជាជនវៀតណាម។
រូបថត៖ ត្រាមី វ៉ានគ្វៀន


ថាសដាក់តាំងផ្លែឈើ ៥ ប្រភេទ។
រូបថត៖ ឯកសាររបស់កាសែតវៀតណាម


នំអន្សំធ្វើពីស្លឹកបាយដំណើបរបស់តំបន់តីដូ (Tay Đo) (ខេត្តកឹនថើ) (Can Tho)។
រូបថត៖ ង្វៀនឡឹន


បាយដំណើបនិងសម្លទំពាំងស្ងោរជាមួយជើងជ្រូកគឺមុខអាហារប្រពៃណីរបស់ប្រជាជនវៀតណាម
ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម។
រូបថត៖ ត្រាមី


បង្អែមត្រូវដាំក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិវៀតណាមដូចជា៖ បង្អែមគ្រាប់ឈូកតនិងផ្លែមៀន
បង្អែមឃ្មុំ...រូបថត៖ ត្រាមី


ម្ហូបត្រីខរបស់ភូមិដាយហ័ង (Dai Hoang) (ស្រុកលីញ៉ឹន ខេត្តណាមឌីញ) (Ly Nhan Nam Dinh)។
រូបថត៖ វៀតគឿង


ម្ហូបអាហារក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម។
រូបថត៖ ត្រឹនថាញ់យ៉ាង

ប្រជាជន​វៀតណាម​មានគុណធម៌​ផឹក​ទឹក​នឹក​ដល់​ប្រភពទឹក ដូច្នេះ​គេ​តែងតែ​ជូន​គ្នា​​នូវ​ចំណី​អាហារ​ពិសេស​ទៅ​វិញ​ទៅមក​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី​វៀតណាម។ នៅសម័យមុន កូន​សិស្ស​ជូន​គ្រូ​​សត្វ​មាន់​មួយ​ក្បាល​​ ដែល​បង្ហាញ​ទឹកចិត្ត​គោរព​គ្រូ កូន​ជូន​ពុក​ម៉ែ​សូត្រ ​មែក​ផ្កា peach  ផ្កាអង្គាសីល​មួយ​ថូ ដែល​បង្ហាញ​ការ​សឹង​គុណ​បង្កើត ​មិត្តភក្តិស្និទ្ធស្នាល​​ជូន​​ឃ្លា​ឆ្លើយ​ឆ្លង គំនូរ​មួយ​ផ្ទាំង ដើម្បី​​ពង្រឹង​ទំនាក់ទំនង​​​កាន់តែ​សិទ្ធស្នាល​ថែមទៀត។

​ក្នុង​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀតណាម ជនជាតិ​វៀតណាម​មាន​ទំនៀបទំលាប់​អញ្ជើញ​​មកផ្ទះ​ពិសាអាហារមួយ​ពេល​និង​​ជូនពរ​ឆ្នាំថ្មី។ អាហារមួយ​ពេល​ក្នុងបុណ្យ​ចូលឆ្នាំថ្មី​រួមមាន​​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​គ្រប់មុខ ផ្ទះ​បាន​តុបតែងលំអស្អាត។ ក្នុង​ប៉ុន្មាន់​ថ្ងៃនៃដើមឆ្នាំ ភ្ញៀវ​និ​ង​ម្ចាស់​ផ្ទះ​​ពិសា​ស្រា​​និង​អាហារ​ឆ្ងាញ់​ គយគន់​ផ្កា​រីក អាន​និង​វិភាគ​នូវ​ឃ្លាឆ្លើយ​ឆ្លង អ្វីៗទាំងនោះ​​ជាពោរពេញ​ដោយបរិយាកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាម។ វប្បធម៌នេះ​​បាន​បន្ត​ពី​ជំនាន់មុន​ទៅ​ដល់ជំនាន់​ក្រោយ ដែល​បង្ហាញ​​មនោសញ្ចេតនារក្សា​​​​​និង​ពង្រីកទំនៀបទំលាប់ទទួល​​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​វៀតណាម./.

អត្ថបទ៖ ថុង​ធៀន រូបថត៖ កាសែត​រូបភាពវៀតណាម


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top