• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ចំការឈើហូបផ្លែជនបទឡាយធីវ

កន្លង​ទៅរាប់​សតវត្សរ៍ តំបន់​ចំការ​ឈើហូបផ្លែឡាយ​ធីវ​ល្បីឈ្មោះ ​នៅ​ទីរួម​ស្រុក​ធ្វឹន​អាន ខេត្ត​ប៊ិញ​យឿង បាន​ល្បី​រន្ទឺ​ទូទាំង​តំបន់​ណាម​ប៊ូ អំពី​តំបន់​ដែល​មាន​ឈើ​ហូប​ផ្លែច្រើន​អនេក ស្ថិត​នៅ​​ជាប់​មាត់​ព្រែក​សាយ​ហ្គន ដោយ​មានដីនិង​អាកាសធាតុ​អំណោយ​ផល។ ក្រៅ​ពីការ​នាំ​មក​ប្រាក់​ចំណូល​ជូន​ប្រជាជន ទីនេះ​នៅ​ជា​ទី​កន្លែង​អេកូ​ទេសចរណ៍​ទាក់​ទាញ​ភ្លៀវ​ទេសច​រណ៍​ក្នុង​ស្រុក​និង​បរទេស​មក​ទស្សនា សម្រាក​លំហែ​កាយ​ទៀត​ផង។

ដូចជា​ភូមិ​ស្រុកនានា​នៅតំបន់​ណាមប៊ូ ចំការ​ឈើហូប​ផ្លែឡាយ​ធីវ បាន​កកើតតាំង​ពីសម័យ​​ដើម តាម​​ជំហាន​នៃ​​អ្នក​​កាប់​ឆ្ការ​ព្រៃពង្រីក​ដី​ធ្លី។ ក្បែរ​ព្រែក​ប្រឡាយ​ដេរ​ដាស់ ដី​សម្បូរ​ជី​ជាតិ ទេស​ភាព​ស្រស់​ត្រកាល រាប់​​ម៉ឺន​ប្រ​​ភេទ ផ្កាក្រ​អូប ផ្លែឈើ​ផ្អែម​ត្រ​ជាក់ បាន​បណ្ដុះ​កូន​ពូជនៅ​ទីនេះ។ ចំការ​ឈើហូប​ផ្លែឡាយ​ធីវ ជា​​កោះ​​មួយ​បាន​​កកើត​​ឡើង​ដោយ​ខ្សែទឹក​នៃព្រែក​សាយ​ហ្គន ហូរ​ចាក់​ពីទី​ក្រុង​ហូជី​មីញ មក​ទីរួម​ស្រុក​ធ្វឹន​អាន ហើយ​ញែក​​បែក​​ចេញ​​ជាពីរ​ច្រក​ទ្វារ។ ដោយ​សា​រខ្សែទឹក​នៃព្រែក​ទាំង​គូដែល​ហូមិន​ចេះឈប់​នេះ បាន​​ផ្គ​ត់​​ផ្គង់​​និង​ស្រោច​​ស្រប់​​ឲ្យ​​ដី នៃ​​ចំការ​​ឈើ​​ហូប​​ផ្លែ​​នៅ​​ទី​នេះ​ខៀវ​​ស្រស់​​ពេញ​​មួយ​​ឆ្នាំ។


ចំការឈើហូបផ្លែឡាយធីវមានអាយុកាលពី១០០ដល់២០០ឆ្នាំ

ចំការក្រូចពោរពេញទៅដោយផ្លែដែលមានរស់ជាតិផ្អែមឆ្ងាញ់នៅឡាយធីវ។ 

សង្គមគ្រួសារមួយនៅឡាយធីវកំពុងប្រមូលផលខ្នុរនៅក្នុងចំការរបស់ខ្លួន។

ប្រមូលផលក្រូចក្នុងចំការឈើហូបផ្លែឡាយធីវ។

តាមដង​ផ្លូវកៅ​ស៊ូពីសង្កាត់​ឡាយ​ធីវ ឆ្ពោះ​ទៅ​ឃុំ ធូយូ​វម៉ូក យើង​​នឹង​​ងាយ​​ស្រួល​​មើល​​ឃើញ​​នូវ​​ចំការ​​ឈើ​ហូ​ប​ផ្លែ​ ស្ថិត​នៅជិត​កៀក​តៗ​គ្នា​លាត​សន្ធឹង​រាប់​រយ​គីឡូ​ម៉ែត្រ ឆ្លង​កាត់​បណ្តា​តំបន់​ដូច​ជា៖ សង្កាត់​ឡាយ​ធីវ អាន​ថាញ វីញភូ​ និង​បណ្តា​ឃុំ ប៊ីញ​ញ៉ឺម ហ៊ឹង​ធិញ អាន​សើន ចំណុះ​ទីរួម​ស្រុក​ធ្វឹន​អាន។ ចំការ​​ឈើ​​ហូប​​ផ្លែ​​ឡាយ​ធីវ​​ ជា​ឈ្មោះ​សម្រាប់​ហៅ​ទូទាំង​តំបន់​នេះ ដោយ​មាន​ផ្ទៃដី​ចំនួន​១២៣៨​ហិក​តា បា​​ន​ផ្គត់​​ផ្គង់​​ទឹក​​ស្រោច​​ស្រប់​ដោយ​​ប្រព័ន្ធ​​ព្រែក​ប្រឡាយ ដែល​មាន​ចម្ងាយ​ជាង​៥៦០០០​ម៉ែត្រ។ ចំការ​​ឈើ​​ហូប​​ផ្លែ​ជា​​ច្រើន​​ដែល​​មាន​​អាយុ​កាល​​ពី​១០០​ដល់២០០ឆ្នាំ។ ប្រភេទឈើហូប​ផ្លែនៅទី​នេះសម្បូរ​បែប​ណាស់​ដូចជា៖  ធូ​រ៉េន ម្ឃុត ឡុង​កុង ចំប៉ាដក់ ​សាវម៉ាវ ផ្ញៀវ។​ល។ ជាពិសេស​ម្ឃុត​ឡាយ​ធីវ បាន​បញ្ជីឯក​ទគ្គកម្ម​ខាង​ផ្លែ​ឈើ​ទទួល​ស្គាល់ ជា​​ផ្លែ​ឈើ​​មួ​យ​ប្រភេទ​ក្នុង​ចំណោម៥០​ប្រភេទ ផ្លែឈើ​ពិសេស​ប្រចាំ​តំបន់​របស់​វៀត​ណាម។

លក្ខណៈ​ពិសេសនៃចំការ​ឈើហូបផ្លែឡាយធីវ គឺក្រុម​គ្រួសារ​នីមួយៗ​​តែង​រស់​នៅ​​ផ្ទាល់​ក្នុង​ចំការ ​ដើម្បី​​ងាយ​ថែទាំ​​ចំការ។ ថ្នាល​​ដាំ​ឈើ​ហូប​ផ្លែ​នីមួយៗ​​មាន​​ប្រវែង​​១៥ម៉ែត្រ ចន្លោះ​​នៃ​ថ្នាល​​គឺមាន​​ប្រឡាយ​​មួយ ​ដែល​​មាន​ទទឹង​១​​ម៉ែត្រ សម្រាប់​យក​ទឹក​ពីព្រែក​មក​ស្រោច​ស្រប់​ចំការ។ បង​ត្រឹង​វ៉ាន់ហ៊ី ជាម្ចាស់​ចំការ ម្ឃុត​​មួយ​​ហិក​តា​នៅ​​ឃុំ​​ប៊ីញញ៉ឹម​ឲ្យដឹង​ថា៖ រៀង​រាល់ឆ្នាំផ្លែ​ឈើនៅទី​នេះ តែង​តែប្រមូល​ផលផ្លែឈើ​ហូប​ផ្លែ ក្នុង​អំឡុង​៣​ខែ គឺ​តាំង​​ពី​ខែ៣ដល់​ខែ​៥តាម​ខែចន្ទ​គតិ។ ប្រាក់​ចំណូលមធ្យម​ប្រមាណ​ជា៥០លាន​ដុង​ក្នុង​មួយហិកតា។ ក្រោយ​ពី​​ប្រ​មូល​​ផលរួច អ្នក​ស្រុកប្រមូល​សន្លឹក​(សម្អាតចំការ) ហើយរាយ​ជី។ ក្នុងអំឡុង​ពេលសំរាក​ការ​ងារ អ្នក​​ស្រុក​អាច​​ទៅ​​ប្រកប​មុខ​របរ​ផ្សេង​បន្ថែម។ អាច​និយាយ​បាន​ថា ក្រុម​គ្រួសារ​និមួយៗ នៅ​ក្នុង​​តំបន់​​ចំការ​​ឈើ​​ហូប​​ផ្លែ​ឡាយ​ធីវ​​នេះ គឺ​គ្រាន់​តែ​មាន​ចំការ​តូច១​ឬ២ចំការ ក៏​អាច​ធានាជីវ​ភាព​រស់​របស់​ខ្លួន​បាន​នឹង​នរដែរ។

ក្រៅពីតម្លៃ​សេដ្ឋកិច្ច ចំការ​ឈើហូប​ផ្លែឡាយ​ធីវ នៅ​មាន​សក្តានុភាព​ខាង​វិស័យ​ទេសចរណ៍​យ៉ាង​ធំ នាំ​​មក​​នៅ​ប្រ​ភព​​ចំណូល​មិន​​តិច​ទេជូន​ដល់​គ្រួសារ​និង​មូលដ្ឋាន។ នៅរដូវ​ប្រមូល​ផល​ផ្លែឈើ​ គឺជា​រ​ដូវ​ដែល​​អ្នក​​ស្រុក​​និង​ភ្លៀវ​​ទេសចរណ៍ ពីគ្រប់​ទីក​ន្លែង​មក​ឡាយ​ធីវ ដើម្បី​ទេសចរណ៍​និង​បោះជុំរុំ នៅក្នុង​ចំការ​ឈើខៀវ​ស្រស់ ពោរ​ពេញ​​ដោយ​​ផ្លែផល្លា​ផ្អែម​ឆ្ងាញ់។ ភ្ញៀវ​ទេសចរណ៍ មក​ទីនេះអាច​ដើរ​លេង​កំសាន្ត​ក្រោម​ម្លប់ ដើម​​ឈើ​​ត្រ​ឈឹង​ត្រឈៃ​​ដែល​ផ្លែពាស​ពេញ  ចង​អង្រឹង​សំរាក​ស្រូប​យក​អាកាសធាតុ​ដ៏បរិសិទ្ធ និង​ភក្ស​រស​​ជាតិ​​ផ្អែម​​ឆ្ងាញ់​​នៃ​​ប្រ​ភេទ​​ផ្លែ​ឈើ​​ស្រស់ៗ ដែល​បេះ​​ផ្ទាល់​​នៅ​នឹ​​ង​ដើម។
 


កញ្ចុំផ្លែផ្លៀវទុំនៅក្នុងចំការឈើហូផ្លែនៅឡាយធីវ។

ចំប៉ាដក់គឺជាផ្លែឈើ ពិសេសប្រចាំតំបន់ឡាយធីវ ផ្លែតូចៗប៉ុន្តែមានរស់ជាតិផ្អែមឆ្ងាញ់ក្រអូប។

ដើមផ្ញៀវពាសពេញទៅដោយផ្លែ។

ផ្លែធូរ៉េនឡាយធីវមានគ្រាប់តូចក្រអូបឆ្ងាញ់ មានរសជាតិពិសេស។

ម្ឃុតជាប្រភេទផ្លែឈើ សព្វថ្ងៃជាពាណិជ្ជសញ្ញាល្បីឈ្មោះរបស់តំបន់ឈើហូបផ្លែឡាយធីវ។

ផ្លែឈើបានដាក់លក់គ្រប់ទីកន្លែងនៅក្នុងតំបន់ឡាយធីវ។

ផ្លែម្ឃុតឡាយធីវសព្វថ្ងៃបានជាប់ឯតទគ្គកម្មផ្លែឈើទទួលស្គាល់ជាផ្លែឈើពិសេសប្រចាំតំបន់ ជាប្រភេទផ្លែឈើមួយក្នុងចំណោម៥០ប្រភេទផ្លែនៅប្រទេសវៀតណាម។

ជាយូរលុង​ណាស់មក​ហើយ ចំការឈើហូប​ផ្លែឡាយ​ធីវ បាន​ក្លាយជាពាណិជ្ជ​សញ្ញា​ពិសេស  ទេសចរណ៍​ល្បីឈ្មោះ​​នៅ​​ខេត្ត​ប៊ិញ​​យឿង។  យ៉ាង​​ណា​មិញ អាកាស​ធាតុ ធម្មជាតិ​ប្រែប្រួលមិន​ឈប់ បាន​​ជះ​ឥទ្ធិពល​​ដល់​សក្តានុ​ពល​​របស់​ចំការ​ឈើហូប​ផ្លែ។ ច្រើន​ឆ្នាំ​កន្លង ខេត្ត​ប៊ិញ​យឿង បាន​អនុម័ត​ឲ្យ​គម្រោង​ការជា​ច្រើន រៀប​ចំ​បណ្តា​​លើក​ស្រាវ​ជ្រាវ សិក្ខា​សាលា ពិភាក្សា ដើម្បី​​ស្វែង​​រក​​វិធាន​​ការ​​ស្តា​​ឡើង​​វិញ​​នូវ​​ពាណិជ្ជ​​សញ្ញា​​ផ្លែ​​ឈើ​ឡាយ​​​ធីវ។ ការ​រៀបចំ​សកម្មភាព​ជាក់​ស្តែង ក្នុង​នោះគឺរៀប​ចំពិធី​បុណ្យផ្លែ​ឈើឡាយ​ធីវ រដូវ​ផ្លែឈើ​ទុំ​ឆ្នាំ២០១៣ រួម​ជាមួយ​នឹងកម្ម​វិធីឧបត្ថម្ភ​ឲ្យម្ចាស់​ចំការ​ពីមុន​នោះ បាន​រួមចំណែក​ជាក់​ស្តែង ក្នុងការ​​ងារ​​ស្តា​​ឡើង​វិញ​​នូវ​​ទំនុក​ចិត្ត​របស់​ផ្លែឈើ​ ពិសេស​ប្រចាំតំបន់​ឡាយធីវ។ ទន្ទឹមនោះ ម្ចាស់ចំការ​ទាំងឡាយ បាន​​ម្ចាស់​​ការ​បណ្តាក់​​ទុន​ដាំថ្មី ជួស​ជុលផ្លូវ​ដើរ ស្តា​ប្រឡាយ ព្រែក បង្កើត​ភាពស្អាត​បាតនៅក្នុង​ចំការ​ចាស់​របស់​ខ្លួន ដើម្បី​អភិវឌ្ឍន៍​​ពាណិជ្ជ​កម្ម​​ទេស​ចរណ៍​ ទៅតាម​គោល​ដៅ រឹង​មាំ មាន​ទំនុកចិត្ត និង​គុណភាព​នាំមុខ។ល។

តាមលោក​ស្រីហ្វិញ​ធី​ថាញផឿង ជានាយក​រង​នៃ​គណៈកម្មការ​ទីរួម​ស្រុក​ធ្វឹន​អាន ដោយ​លក្ខណៈ​ធម្មជាតិ ផលិត​​ផល​ទេសចរណ៍​របស់​ធ្វឹន​អាន ដូច​ជា៖ ចំការ​ឈើហូប​ផ្លែឡាយ​ធីវ គឺមុន​​អាច​​បំបែក​​ចេញ​​ពីការ​​អភិវឌ្ឍន៍​ទេសចរណ៍​​របស់​​ជំរុំ​​ខាង​​កើត​​នៃតំបន់​​ណាម​ប៊ូ។ ដូច្នេះ​ហើយ ការ​​សហការ​​អភិវឌ្ឍន៍​​និង​​ទី​ក្រុង​​ហូជីមិញ ​និង​បណ្តា​ខេត្ត​​ជិត​ខាង​ក្នុង​តំបន់ គឺ​ជាយុទ្ធសាស្រ្ត​សំខាន់។ ការ​ជម្រុញ​សហការ​ជាមួយ​បណ្តា​ខេត្ត ក្រុង នឹង​​អាច​កសាង​​បាន​​យន្តការ​សហការ អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ពិសេស សមស្រប​នឹងធន​ធាន​អេកូទេស​ចរណ៍ ប្រវត្តិ​សាស្រ្ត​-​វប្បធម៌​​របស់​​មូលដ្ឋាន៕

អត្ថបទ៖ ង្វៀនវូថាញដាក      រូបថត៖ ថុងហាយ
 

thachdicon

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top