• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមអាជីពនិងវិនិយោគលើវិស័យកសិកម្មជាទិសដៅសហប្រតិបត្តិការថ្មីរវាងវៀតណាមនិងអ៊ីស្រាអែល


ទិដ្ឋភាពនៃវេទិកា (រូបថតៈ Thành Trung/BNEWS/TTXVN)

វេទិកា​អង្គភាពអាជីវកម្មវៀតណាម-អ៊ីស្រាអែល ជាសកម្មភាពដែលបាន​រៀបចំ​ឡើង​ក្នុងក្រប​ខ័ណ្ឌ នៃ​ដំណើរ​ទស្សន​កិច្ច​នៅវៀតណាម ជាផ្លូវការ​របស់​ប្រធានា​ធិបតីអ៊ី​ស្រាអែល លោក Reuven Ruvi Rivlin ដែល​ប្រព្រឹត្ត​ទៅ​នាព្រឹក​ថ្ងៃ​ទី២១ ខែមិនា ឆ្នាំ២០១៧​នៅទី​ក្រុង​ហាណូយ។ អញ្ជើញ​ថ្លែង​មតិក្នុង​ពិធី ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​វៀត​ណាម លោក Vu Tien Loc បាន​សង្កត់​ធ្ងន់​ថា ចាប់ពី​ឆ្នាំ​២០១៦ ដែល​ជា​លើក​​ដំបូង​កន្សោម​ពាក្យ “ចាប់ផ្តើម​អាជីព” ត្រូវ​បាន​ដាក់​ចូល​ក្នុង​ឯកសារ នៃសេចក្តី​សម្រេចចិត្ត​មហាសន្និបាត​បក្សលើក​ទី​១២ ក្នុង​គោលដៅបង្កើនចំនួន សហគ្រាស​វៀតណាម​ឲ្យឡើង​ទ្វេ​ដង​នា​រយៈពេល​៥​ឆ្នាំខាង​មុខ ដោយអនុវត្តតាម​ទិសផ្លា​ស់ប្តូរ​ថ្មី​និង​​ច្នៃប្រឌិត។ ហេតុដូច្នេះ​ហើយ នេះជាទិស​ដៅសហប្រតិបត្តិការ​អាទិភាព​ របស់​វៀតណាម​ ខំប្រឹង​​ប្រែង​នាំវៀត​ណាម​ក្លាយ​ទៅជា​ប្រទេស ចាប់ផ្តើមអាជីពនិងមាន​ការច្នៃ​​ប្រឌិត ​នាឆ្នាំ២០២០។ លោក Vu Tien Loc ឲ្យដឹងថា៖
 
“ចាប់ផ្តើមអាជីពនិងវិនិយោគលើវិស័យកសិកម្ម កំពុងបានចាត់ទុកជាវិស័យ​​មាន​ចរិតលក្ខណៈ​លោត​ផ្លោះ​ម្រាប់​ជម្រុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចវៀត​ណាម នាពេល​​ខាង​មុខ​។ ឈរ​លើស្មារតីនៃវិស័យទាំងពីរនេះ វៀតណាម ន​ឃើញ​ថា​អ៊ីស្រា​អែល​ជាគំរូ​ជោគ​ជ័យ​មួយ លើពិភពលោក និង​ជាដៃគូ​សំខាន់​របស់​វៀត​ណាម​ផងដែរ”។ អញ្ជើញ​លរួម​ក្នុងវេទិកានេះ ប្រធានាធិបតីអ៊ីស្រា​ល លោក Renven Ruvi  Rivlin បានអះអាងថា​វៀតណាម​និង​អ៊ីស្រាអែល មាន​​លក្ខណៈ​ស្រដៀង​គ្នាជា​ច្រើន​។ លោកអញ្ជើញមានប្រសាសន៍ថា ៖
 
“វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារមានកំណើនស្ថិរភាព។ កិច្ចសហប្រតិបត្តិ​ការរវាង​វៀតណាម និងអ៊ីស្រាអែល កាន់តែ​ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំ​មានវត្តមាននៅទីនេះ រួមទាំងថ្នាក់ដឹក​នាំបណ្តា​អង្គភាព​អាជីវកម្ម ​ជួរមុខ​របស់​អ៊ីស្រា​អែល លើគ្រប់វិស័យនោះ គឺចង់ផ្ញើរសារច្បាស់​លាស់​មួយ​ថា អ៊ីស្រាអែល មាន​បំណង​រួមដៃ​ ជាមួយវៀតណាម​សហប្រតិបត្តិការ​ ដោយឈរ​លើស្មារតី​មាន​ផលប្រយោជន៍​ រួមមាន​ការផ្លាស់ប្តរថ្មីនិ​ងមាន​​គំនិត​ច្នៃប្រឌិត​ផង​”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top