• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ចលករថ្មីក្នុងការទំនាក់ទំនងរវាងវៀតណាម Tanzania, Mozambique និង អ៊ីរ៉ង់

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ លោកប្រធានរដ្ឋ ទ្រឿងតឹនសាង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅ​ប្រទេស Tanzania,​ Mozambique និងអ៊ីរ៉ង់។ ការ​ធ្វើដំណើរ​ទស្សន​កិច្ច​លើក​នេះ បង្កើត​បាន​​​ចល​ករ​​​ថ្មី​​មួយ​ ក្នុង​ការងារ​ជម្រុញទំនាក់ទំនង​សហប្រតិបត្តិ​ការ ពិសេស គឺក្នុង​វិស័យ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម រវាង​វៀតណាម​នឹងជាមួយ​ប្រទេសមិត្ត​ភក្តិ​ប្រពៃណី​នេះ។​

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ ទ្រឿងតឹនសាង រួម​ជាមួយ​ថ្នាក់​ដឹក​នាំប្រ​ទេស​នានា​បាន​ពិភាក្សា​វិធីសាស្រ្ត​មូលដ្ឋាន​ជាច្រើន ដើម្បីជម្រុញ​ទំនាក់ទំនង​សេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមាន​កិច្ចសន្យាជា​មួយ Tanzania នាំទំនាក់ទំនងសេដ្ឋកិច្ច​-ពាណិជ្ជកម្មឡើ​ង​ដល់១ពាន់លានដូល្លាអាមេរិក​ ជាមួយ Mozambique ឡើង​ដល់​៥០០លាន​ដូល្លាអាមេរិក និងជាមួយអ៊ីរ៉ង់​ឡើងដល់២ពាន់លាន​ដូល្លាអាមេរិក​នៅឆ្នាំ​២០២០។

មុខទំនិញចម្បងទាំងឡាយដែល​សហគ្រាសវៀតណាម កំណត់ត្រូវអាទិភាពនាំចេញទៅបរទេស​ ដូចជា អង្ករ កសិផល ជលផល សម្លៀកបំពាក់ ស្បែកជើង។ ផ្ទុយទៅវិញ វៀត​ណាម​នឹង​ទិញ​ផលិតផល​អាទិភាព​របស់​ប្រទេស​ជាមិត្ត​ដូច​ជា គ្រាប់​ស្វាយចន្ទី ចំណី​បសុសត្វ កប្បាស (Tanzania), កប្បាស ដែកថែប​សំណល ផលិត​ផល​ឈើ (Mozambique), ជី វត្ថុធាតុជាតិ​យឺត ម៉ាស៊ីនគ្រឿង​បន្លាស់ (អ៊ីរ៉ង់)។

គម្រោងក្នុង​ឆ្នាំ២០១៦ នឹងប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលវៀត​ណាម- Mozambique (លើទី៤) នៅទីក្រុង Maputo, គណៈកម្មការអន្តរ​រដ្ឋាភិបាលវៀតណាម​-អ៊ីរ៉ង់ (លើកទី៩) នៅទីក្រុង Tehran និង​គណកម្ម​ការ​អន្ត​ររដ្ឋាភិបាល​វៀត​ណាម​-Tanzania (លើកទី២) នៅទីក្រុង Dar Es Salaam។



លោកប្រធានាធិបតី Tanzania John Magufuli ទទួលជួប លោកប្រធានរដ្ឋទ្រឿងតឹនសាង។
រូបថត៖ ង្វៀនខាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ចូលរួមវេទិកាសហគ្រាសវៀតណាម-  Tanzania ។
រូបថត៖ ង្វៀនខាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដំណើរទស្សនកិច្ចក៏ជាឱកាស​សម្រាប់ ថ្នាក់ដឹកនាំវៀតណាម និងប្រទេសនា​នា ផ្លាស់ប្តូរ​យោបល់​អំពី​បញ្ហាតំបន់​និង​អន្តរជាតិ ក្នុងនោះមានបញ្ហាកំពុង​ទាក់ទាញ​យកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិ នៅតំបន់​អាស៊ី​អាគ្នេយ៍ តំបន់​មជ្ឈឹមបូព៌ា និងអំពីការប្តេជ្ញាចិត្តសហប្រតិបត្តិការ ដោះស្រាយនូវ​បញ្ហា​សកល ពាក់ពន្ធ​ដល់​សន្តិ​ភាព ស្ថេរភាព និងការរីក​ចម្រើន (បញ្ហាប្រឆាំងភេវរកម្ម សន្តិសុខក្រៅ​ប្រពៃណី បម្រែបម្រួលធាតុអាកាស។ល។)។

ជាពិសេស ប្រទេសទាំងបីយល់ដឹងបន្ថែម ពីបញ្ហាជម្លោះអធិបតេយ្យភាព លើសមុទ្រខាង​កើត ចែក​រំលែក​ទស្សនៈ​ពីការ​ជម្លោះ​អធិបតេយ្យភាព នៅតំបន់ដែលមានហានិភ័យគំរាម​គំហែង​ដល់​សន្តិភាព ស្ថេរភាព របស់​តំបន់​និង​ពិភព​លោក​។

ប្រទេសទាំងបី​សុទ្ធតែគាំទ្រយ៉ាងខ្លាំងចំពោះទស្សនៈ គោលជំហរលក្ខន្តិកៈ ដោះស្រាយនូវជម្លោះដោយ​សន្តិវិធី តាម​រយៈ​សន្ទនា យកច្បាប់អន្តរជាតិ និងលក្ខន្តិកៈរបស់ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ក្នុង​នោះមាន​អនុសញ្ញាច្បា​ប់​សមុទ្រឆ្នាំ​១៩៨២ ធ្វើជាខឿនមូលដ្ឋាន​ឲ្យរាល់ការ​ប្រតិបត្តិការ ដែល​ពាក់​ព័ន្ធ​ដ​ល់​ការ​វិវាទ​និង​ជម្លោះ​។



លោកប្រធានាធិបតី Mozambique Filipe Jacinto Nyusi អញ្ជើញលោកប្រធានរដ្ឋ ទ្រឿងតឹនសាង ត្រួតពិនិត្យកងពលកត្តិយល ក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការ។
រូបថត៖ ង្វៀនខាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រជាជនទីក្រុង Maputo (Mozambique) ទទួលលោកប្រធានរដ្ឋ ទ្រឿងតឹនសាង យ៉ាងកក់ក្តៅ។
រូបថត៖ ង្វៀនខាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងដំណើរបំពេញ​ទស្សនកិច្ចកនៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ាលើនេះ របស់លោក​ប្រធានរដ្ឋ ទ្រឿងតឹន​សាង ឯកសារ​សហប្រតិបត្តិការ​សំខាន់​ជាច្រើន លើវិស័យដូចជា សិក្សាអប់រំ ធនាគារ ប្រេងឧស្ម័ន បាន​ចុះហត្ថ​លេខា​លើកិច្ច​សន្យា ដើម្បីជម្រុញ​សហប្រតិបត្តិការ ស៊ីជម្រៅជាងនេះទៀត រវាងវៀតណាម​និងប្រទេសនានា។

ចំណុចគួរកត់សម្គាល់ គឺសហគ្រាសនៃប្រទេសទាំងបី យកចិត្ត​ទុកដាក់យ៉ាងខ្លាំង និងចាត់​ទុកវៀត​ណាម​ជាទីផ្សារ​ផ្គត់ផ្គង់​ទំនិញ​ចាំបាច់ដូចជា អាហារ ស្បែកជើង គ្រឿងប្រើប្រាស់ វាយនភ័ណ គ្រឿងបន្លាស់អេឡិកទ្រូនិក ពូជ​ដំណាំ សត្វចិញ្ចឹម​។ល។ សហគ្រាសវៀត​ណាម​ជាច្រើន​បាន​បោះជំហាន​ដំបូង ​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​ប្រទេស​​ជាមិត្ត ក្នុង​វិស័យផលិតកសិកម្ម ចិញ្ចឹមជលផល ដើមឈើឧស្សាហកម្ម ប្រេងឧស្ម័ន  ទូរគមាគមន៍ ។ល។ សហគ្រាសមួយ​ចំនួនរបស់​វៀត​ណាម បានតភ្ជាប់ជាមួយដៃគូ មានផែនការបើកការិយាល័យ​តំណាង​នៅ Tanzania, Mozambique។



លោកប្រធានាធិបតី អ៊ីរ៉ង់ Hassan Rouhani និងលោកប្រធានរដ្ឋ ទ្រឿងតឹនសាង ក្នុងកិច្ចប្រជុំសន្និសីទកាសែត។
រូបថត៖ ង្វៀនខាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ជួបសវនាការជាមួយមហាគ្រូអ៊ីរ៉ង់ Ali Khamenei។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមចុះផ្សាយ

ទោះបីទីតាំងភូមិសាស្រ្ត​នៅឆ្ងាយ វេលាបំពេញទស្សនកិច្ចបានប្រព្រឹត្ត​ទៅយ៉ាង​ខ្លី ប៉ុន្តែលទ្ធផល​បាន​មក​គឺយ៉ាង​ធំធេង​និង​ជាក់ស្តែង។ ការជោគជ័យនៃដំណើរទស្សន​កិច្ច​រួម ជាមួយកិច្ចព្រមព្រៀង ឯកសារ ជាព្រឹត្តិការណ៍​សំខាន់​និងជាខឿនដ៏​រឹង​មាំ នាំទំនាក់ទំនងរបស់វៀតណាម ជាមួយប្រទេសទាំងបី Tanzania, Mozambique និងអ៊ីរ៉ង់ ឡើងមួយ​កម្រិតថ្មី​ទៀត ដើម្បីការអភិវឌ្ឍន៍រុងរឿងរបស់វៀតណាម និងប្រទេសមិត្តភក្តិបងប្អូន។៕
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top