កីឡា
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
រហូតដល់បច្ចុប្បន្ននេះ នៅពេលនិយាយអំពីការសម្រេចចិត្តរៀនគុន នៅបក្សគុនណាមតុង គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) នៅតែរំភើបចិត្តខ្លាំងណាស់។ នៅពេលនោះ ខ្ញុំបានស្វែងយល់នូវការរៀនគុននៅសាលាបង្រៀនគុនជាច្រើន ប៉ុន្តែនៅចុងក្រោយបង្អស់ ខ្ញុំបានសម្រេចចិត្តរៀនគុននៅសាលាបង្រៀនគុនរបស់លោកគ្រូ ឡេវ៉ាន់គៀន (Le Van Kien) (គេធ្លាប់ហៅថាគ្រូគុនតាមគៀន (Tam Kien))។
ពេលណាមកទស្សនាសាលាបង្រៀនគុននេះ លោក ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បានមើលឃើញបណ្តារូបភាពពិសេសនិងខុសនឹងសាលាបង្រៀនគុនផ្សេងទៀតដែលលោកបានស្វែងយល់នៅពេលមុន។ មិនត្រឹមតែសាលានេះទទួលនិងបង្រៀនគុនឲ្យកូនសិស្សដោយឥតគិតថ្លៃតែប៉ុណ្ណោះទេ ក្រៅពីនេះបន្ទាប់ពីការហ្វឹកហាត់គុនមួយពេល គ្រូគុន តាមគៀន (Tam Kien) បានប្រមូលកូនសិស្សនិងនិទានរឿងឲ្យគេស្តាប់ទៀតផង។
តាមរយៈបណ្តារឿងរ៉ាវនេះ គ្រូគុន តាមគៀន (Tam Kien) បានបញ្ចូលបណ្តាមេរៀនសិលធម៌ ដើម្បីលត់ដំចរិតឲ្យកូនសិស្ស ឬបណ្តាគំរូឧស្សាហ៍ព្យាយាមរបស់បនុស្សរស់ក្នុងសម័យមុនដូច្នេះកូនសិស្សនឹងយកនោះជាគំរូនូ ហើយគេនឹងហ្វឹកហាត់តាម។ ប៉ុន្តែក្នុងម៉ោងហាត់គុន គ្រូគុនពិតជាពិបាកណាស់ និងណែនាំកាយវិការនិមួយៗឲ្យកូនសិស្ស។ ដោយសារចរិតល្អនេះរបស់គ្រូគុនបានធ្វើយុវជន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) កោតសរសើរនិងសុំចូលរៀន។ បន្ទាប់ពីក្លាយទៅជាលោកគ្រូគុននិងគ្រូបង្វឹករបស់បក្សគុននេះ លោកបន្តអនុវត្តន៍មធ្យោបាយរបស់គ្រូគុនតាមគៀន (Tam Kien) ដែលបានបង្រៀនកូនសិស្សរបស់លោករួចហើយ។
សាលាបង្រៀនគុនណាមតុង (Nam Tong) តែងតែទាក់ទាញកូនសិស្សជាច្រើននាក់ចូលរៀន ជាពិសេសកុមារត្រូវគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំនិងបង្រៀនពីបច្ចេកទេសមូលដ្ឋាន។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំយ៉ាងលំអិតស្នៀតការពារឲ្យកូនសិស្សតូចៗ។ រូបថត៖ ថុងហាយ កូនសិស្សស្ទើរតែបានណែនាំយ៉ាងហ្មត់ចត់ដោយគ្រូគុនក្វានវ៉ឹនទ្រៀវ (Quan Van Trieu)។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំស្នៀតបាល់ឲ្យកូនសិស្ស។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំស្នៀតការពារខ្លួនឲ្យកូនសិស្សតូច។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បណ្តុះបណ្តាលទេពកោលស្យគុនប្រពៃណីវៀតណាម។ រូបថត៖ ថុងហាយ ដោយចំណងចិត្តប្តូរផ្តាច់នឹងក្បាច់គុនរបស់ខ្លួន គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) តែងតែយកចិត្តទុកដាក់ក្នុងការបង្រៀនកូនសិស្សជានិច្ច ។ រូបថត៖ ថុងហាយ ធ្វើតាមគំរូរបស់គ្រូគុន តាមគៀន (Tam Kien) គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) យកចិត្តទុកដាក់ក្នុងការលត់ដំចរិតល្អឲ្យកូនសិស្ស បន្ទាប់ពីម៉ោងរៀនគុនបញ្ចប់ លោកតែងតែរៀបរាប់រឿងរ៉ាវអំពីសិលធម៌។ រូបថត៖ ឯកសារ |
បក្សគុន ណាមតុង (Nam Tong) មានប្រភពដើមពីបក្សគុន បាចហាក (Bach Hac) (នៃប្រទេសចិន) គ្រូគុនតាមគៀន (Tam Kien) បានប៉ិនប្រសប់ក្នុងការច្នៃប្រឌិតស្នៀតដ៏អស្ចារ្យ ដើម្បីបង្កើតបក្សគុន ណាមតុង (Nam Tong) ល្បីឈ្មោះនេះ។ ភាពពិសេសរបស់បក្សគុន ណាមតុង (Nam Tong) គឺការអនុវត្តន៍គោលការណ៍ទន់ – រឹង តាមទ្រឹស្តីរវាងចន្ទគតិនិងសុរិយោគតិ ដើម្បីវាយប្រយុទ្ធនឹងសត្រូវ ប្រើប្រាស់គោលការណ៍ទន់–រឹងក្នុងកាលៈទេសៈទាំងឡាយ។
របៀបវាយប្រយុទ្ធរបស់បក្សគុននេះពិតជារហ័សណាស់ ដូច្នេះកូនសិស្សត្រូវហ្វឹកហាត់ក្នុងរយៈពេលយូរ បើសិនជាចង់ទទួលប្រសិទ្ធភាពខ្ពស់។ ជាពិសេស ក្បាច់គុនរបស់បក្សគុននេះផ្អែកទៅលើបច្ចេកទេសសត្វក្រៀល ដើម្បីវាយប្រយុទ្ធសត្រូវ។ ស្នៀតដោត ស្នៀតគេចយ៉ាងឆាប់រហ័ស ស្នៀតវាយប្រយុទ្ធយ៉ាងត្រឹមត្រូវដល់ទិសដៅនៅពេលរក្សាបានតុល្យភាពរបស់ខ្លូនដូចស្លាបសត្វក្រៀល។
មួយជីវិតតភ្ជាប់នឹងបក្សគុននេះ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បានសន្និដ្ឋានថា “នៅពេលទទួលបានកំរិតមួយណា អ្នករៀនគុននឹងរក្សាបានស្ថានភាពតុល្យភាពដ៏ល្អប្រសើរទាំងរាងកាយទាំងស្មារតីក្នុងកាលៈ ទេសៈទាំងឡាយ។ កូនសិស្សនឹងប្រើប្រាស់កម្លាំងខាងក្នុងរបស់សត្រូវ ដើម្បីវាយប្រឆាំងសត្រូវវិញ មិនចាប់និងចង ប៉ុន្តែសត្រូវនៅតែចាញ់ កំឡាយកម្លាំងប្រឆាំងដោយរបៀបធម្មជាតិ”។
ដោយមានចរិតល្អក៏ដូចជាស្មារតីស្វះស្វែងរៀនសូត្រនិងការស្រឡាញ់ក្បាច់គុន យុវជន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ទទួលបានមានការស្រឡាញ់និងការណែនាំយ៉ាងហ្មត់ចត់ដោយគ្រូគុន តាមគៀន (Tam Kien)។ រាងកាយស្គម ប៉ុន្តែរឹងមាំ ទោះបីជាមានអាយុ ៦៧ ឆ្នាំក៏ដោយ ប៉ុន្តែលោកគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) តែងតែរក្សាស្មារតីឈ្វេងយល់ អាកប្បកិរិយាស្ងប់ស្ងាត់និងហ្វឹកហាត់គុនជារៀងរាល់ថ្ងៃ។
បក្សគុនណាមតុង (Nam Tong) មានស្នៀតគុនប្រើប្រាស់ដៃទទេ និងលោកក្វានវ៉ឹនទ្រៀវ (Quan Van Trieu)ត្រូវចាត់ទុកដូចជាកូនសស្សិតម្នាក់ដែលបានគ្រូគុនតាមគៀន (Tam Kien) បង្រៀនបណ្តាស្នៀតអស្ចារ្យរបស់បក្សគុននិងលោកបានហ្វឹកហាត់បណ្តាស្នៀតនេះប្រកបដោយស្ទាត់ជំនាញ។
អំពីអាវុធ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ក៏គឺជាមនុស្សម្នាក់ដែលគ្រូគុនតាមគៀន (Tam Kien)បានប្រគល់បន្តស្នៀតគុនប្រើប្រាស់អាវុធស្រួចមួយគូធ្វើពីដែកនិងតភ្ជាប់ជាមួយគ្នាំដោយខ្សែច្រវ៉ាក់ដែក - អាវុធពិសេសបំផុតរបស់បក្សគុននេះ។ ក្រៅពីនេះ ក្បាច់គុនរបស់បក្សគុនណាមតុង (Nam Tong) ក៏ប្រើប្រាស់អាវុធផ្សេងទៀតដូចជា៖ ដំបងប្រាំបូនកំណាត់ ដំបងពីរកំណត់ ដាវ ធ្នូ…ស្ទើរតែគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ប្រើប្រាស់យ៉ាងស្ទាត់ជំនាញផងដែរ។
គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) សម្តែងគុន ថាញឡុង (Thanh Long)ដាវយ៉ាងអង់អាចក្លាហាន។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ប្រើប្រាស់អាវុធស្រួចមួយគូធ្វើពីដែកនិងតភ្ជាប់ ជាមួយគ្នាដោយខ្សែច្រវ៉ាក់ដែកប្រកបដោយស្ទាត់ជំនាញ- អាវុធពិសេសបំផុតរបស់បក្សគុននេះ។ រូបថត៖ ឯកសារ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) អង់អាចក្លាហានសម្តែងគុនជាមួយអាវុធមួយប្រភេទ។ រូបថត៖ ឯកសារ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) គឺអ្នកបន្តប្រគល់បណ្តាស្នៀតអស្ចារ្យរបស់បក្សគុនណាមតុង។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ហ្វឹកហាត់គុននិងបង្រៀនគុនឲ្យកូនសិស្សជារៀងរាល់ឆ្នាំ។ រូបថត៖ ថុងហាយ ទោះបីមានអាយុច្រើនហើយក៏ដោយ ប៉ុន្តែគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) នៅតែរហ័សរហួន និងស្ងាត់ស្ងប់របស់អ្នករៀនគុន។ រូបថត៖ ថុងហាយ |
បន្តភាពប្រពៃណីរបស់បក្សគុន គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បានមានការរួមចំណែកដ៏សំខាន់ជាច្រើន លោកនិងបណ្តាកូនសិស្សរបស់បក្សគុននេះបានបើកទូលាយបក្សគុនទៅកាន់បណ្តាតំបន់ក្នុងស្រុកនិងក្រៅស្រុក ហើយបានទាក់ទាញមនុស្សជាច្រើនចូលរៀនគុន។
នៅទីក្រុងហូជីមិញ (Ho chi Minh) គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu)បានចូលរួមនិងទទួលបានស្នាដៃខ្ពស់ឲ្យក្រុមជំរើសគុនប្រពៃណី ក្នុងនាមជាកីឡាករនិងគ្រូបង្វឹក។ រហូតដល់បច្ចុប្បន្ននេះ លោកបានបើកបណ្តាសាខាហ្វឹកហាត់នៅទីក្រុងនិងទាក់ទាញកូនសិស្សចូលរៀនគុនរាប់ម៉ឺននាក់។
ក្នុងចំណោមបណ្តាកូនសិស្សសុំចូលរៀនគុន កីឡាករវ័យក្មេង ឈ្មោះយឿងគ្វឹកកឿង (Duong Quoc Cuong) បានចាត់ទុកដូចជាអ្នកបន្តប្រគល់បណ្តាស្នៀតអស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong) ។ កីឡាករវ័យក្មេងរូបនេះបានទទួលមេដាយមាសក្នុងស្រុកនិងអន្តរជាតិ ដោយសម្តែងស្នៀតគុនជាមួយអាវុធស្រួចមួយគូធ្វើពីដែក និងតភ្ជាប់ជាមួយគ្នាំដោយខ្សែច្រវ៉ាក់ដែក./.
អត្ថបទ៖ សើនងៀ រូបថត៖ ថុងហាយនិងឯកសារ