• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

គេមងៀអភិវឌ្ឍន៍ជានិច្ច

ចាប់ផ្តើមពីជាងសំលៀងកន្ត្រៃម្នាក់ នៅ​តាមចិញ្ចើម​ថ្នល លោក ង្វៀនមិញ​តឹន (អាយុ៥៧​ឆ្នាំ) បង្កើត​បាន​ពាណិជ្ជ​សញ្ញា​គេម​ងៀ ជា​សហគ្រាស​​ឈាន​មុខ​មួយ​វៀត​ណាម ក្នុង​វិស័យ​ផលិត និង​ធ្វើពាណិជ្ជ​កម្ម នូវ​ប្រភេទ​ឧបករណ៍ឯ​កទេស​សម្រាប់​ធ្វើឲ្យស្អាត​ ថែទាំ​ក្រចក​នៅ​វៀត​ណាម ហើយ​កំពុង​ឈាន​ចេញ​ទៅកាន់​ទីផ្សារ​ពិភព​លោក​។

ប្រការដំបូងដែលយើងខ្ញុំចាប់​អារម្មណ៍ពេល​ជួបលោក ង្វៀនមិញតឹន ជាប្រធានក្រុមប្រឹក្សា​គ្រប់គ្រង​គេមងៀ ក្នុង​រោងច​ក្រនៅ​ស្រុកគូជី ទីក្រុងហូជីមិញ ជាអ្នកមានចរិយាសម្បត្តិ​ស្លូត​បូត កែវភ្នែក​មោះមុត ពិសេស គឺ​សម្តី​និយាយ​រួស​រាយ​។  គេមងៀទទួលជោគជ័យដូចសព្វ​ថ្ងៃនេះ គឺជា​រឿង​រ៉ាវ​ដ៍វែង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនោស​ញ្ចេត​នានិងក្តី​ប្តេជ្ញាចិត្ត របស់ជាង​សំលៀង​កន្រ្តៃ ង្វៀនមិញ​តឹន កាល​ពីថ្ងៃ​នោះ។

ចាកចេញពីភូមិកំណើតនៅ​ដុងថាបឡើងមក​សាយហ្គនរក​ស៊ីចិញ្ចឹម​ជីវិត ឆ្លងកាត់នៅមុខ​របរ​យ៉ាង​ច្រើន ប៉ុន្តែប្រាក់​ចំណូល​មិន​លំ​នឹង​ទេ បងង្វៀន​មិញតឹន​សុំបម្រើការ​ងារនៅ​ហាង​ធ្វើ​ក្រច​ក របស់ប​ងស្រី​បង្កើត។ រាល់​ពេល​យក​កន្រ្តៃរបស់​ជាងធ្វើ​ក្រចក​ទៅសំ​លៀង ត្រូវរងចាំយ៉ាង​យូរ លោកតឹនយល់​ឃើញ​ថា របរ​សំលៀង​កន្រ្តៃ​នេះ មាន​អ្នកធ្វើតិច​តួច​នៅឡើយ ទើប​លោក​ក៏ផុះគំនិត​រៀន​សំលៀង​កន្រ្តៃ។ លោក​សុំចូល​រៀន​របៀប​ធ្វើ​កន្រ្តៃ  និង​សំលៀងកន្រ្តៃ​ពីជាង​ជាច្រើន​នាក់។ សន្សឹមៗ​មានថ្វី​ដៃរឹងមាំ ង្វៀនមិញតឹន ចេញ​ធ្វើដោយ​ឡែក​។

ឥឡុវនេះ ង្វៀនមិញតឹ​នយ​ល់ឃើញ​ថាជាង​ធ្វើ​ក្រចក ច្រើន​ត្អូញត្អែ​ពី កន្រ្តៃ​ដែលទើប​តែសំលៀង​រួច ក្រោយ​មួយ​រយ.ពេល​ខ្លីកន្រ្តៃក៍​រឹល​មុខ​អស់។ ដូច្នេះ លោក​តឹន បានស្វែង​រកការ​ច្នៃប្រឌិត ធ្វើ​កន្រ្តៃ​ដែល​មាន​កម្រិត​មុត និង​មាំស្វិត​ខ្ពស់។ មូលដ្ឋាន​ផលិតឧបករណ៍​ធ្វើក្រច​ក​មានឈ្មោះ “ងៀសាយ​ហ្គន” បង្កើត​នៅឆ្នាំ១៩៩២ ពល​ក​រចម្បង​គឺជាសមាជិក​ក្នុង​គ្រួសារ។ ឆ្នាំ​២០០០ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត មេកានិច​គេម​ងៀបាន​បង្កើត​និង​សកម្មភាព​ជាផ្លូវការ យោង​តាមប្រព័ន្ធគ្រប់​គ្រង​គុណភាព​ ISO 9001:2008។


លោកប្រធានក្រុមប្រឹក្សាគ្រប់គ្រងគេមងៀ ង្វៀនមិញតឹន (ពាក់មួក) ពិភាក្សាជាមួយដៃគូបរទេស។ រូបថត៖ ឯកសារ

គេមងៀច្រើនមានវត្តមាននៅក្នុងផ្សារណាត់ធំៗក្នុងប្រទេសនិងអន្តរជាតិ។ រូបថត៖ ឯកសារ

រោងចក្រផលិតកម្មរបស់គេមងៀ។ រូបថត៖ ដាំងគីមផឿង

គេមងៀមានក្រុមពលករជិត២០០០នាក់ រៀងរាល់ឆ្នាំផលិតចេញកន្រ្តៃរាប់លានដើម។ រូបថត៖ ដាំងគីមផឿង

ផ្នែកធ្វើផលិតផលកន្រ្តៃកាត់ក្រចកដៃរបស់គេមងៀ។ រូបថត៖ ដាំងគីមផឿង

កម្មាភិបាលបច្ចេកទេសពិនិត្យដំណាក់កាលផលិតនូវផលិតផលកន្រ្តៃកាត់ក្រចកដៃ។ រូបថត៖ ដាំងគីមផឿង

ដំណាក់កាលសំលៀងកន្រ្តៃ។ រូបថត៖ ដាំងគីមផឿង

ពិនិត្យគុណភាពមិនពេលនាំចេញទៅទីផ្សារ។ រូបថត៖ ដាំងគីមផឿង

ផលិតផលរបស់គេមងៀសព្វ​ថ្ងៃ មានម៉ូដសម្បូរបែបណាស់ដោយ​​មាន​កម្រិត​តម្លៃ​ខុស​ពីគ្នា​ដែរ សម​ស្រប​ជាមួ​យ​ត​ម្រូវ​ការ របស់​​អ្នក​ប្រើ​ប្រាស់​ដូច​ជា​៖ ឧបករណ៍​ថែម្រាមដៃ (កន្រ្តៃកាត់​ស្បែក កន្រ្តៃកាត់​ក្រចក កន្រ្តៃ​កាត់​ត្រចក​ រុស​ស្បែក​ក្រិន រុស​ក្រចក) ឧបករណ៍ថែ​ទាំឯកជន (កន្ត្រៃកាត់សក់ កន្ត្រៃ​រោម​ចញ្ចើម កន្ត្រៃកាត់​រោម​ច្រមុះ ចន្ទាស​)។ គេមងៀមើលសំខាន់​ទៅលើគុណភាពផលិត​ផល ទុកជាតម្លៃ​ស្នូល។ ដូច្នេះ​លោក​ង្វៀន​មិញ​តឹន​សំណេះ​សំណាល​ថា៖ “ខ្ញុំចង់ផលិត​ផល​នីមួយៗ របស់​គេម​ងៀ ធ្វើ​ចេញ​សុទ្ធ​តែបាន​អ្នក​ប្រើ​ប្រាស់​ពេញ​ចិត្ត​”។

ពីទិសស្លោកពាណិជ្ជកម្ម​នោះ គេមងៀ​សន្សឹមៗ​បាន​អ្នក​ប្រើប្រាស់ ​ក្នុង​ប្រទេស​ជឿទុក​ចិត្ត​និង​ចាប់​ផ្តើម​ជ្រៀត​ចូល​ទីផ្សារ​អន្តរជាតិ។ នៅទីផ្សារអាមេរិកមាន​សហគមជនជាតិ​វៀត​ណាម រស់នៅកុះ​ករ ហើយ​​ប្រកបមុខ​របរ​ធ្វើ​ក្រ​ចក​​យ៉ាង​​ចម្រើន​ទៀត​ផង។ គេម​ងៀ​ចាប់​ផ្តើម​តាម​អាណិក​​ជន ឈាន​ទៅ​ខាង​​ក្រៅ​ប្រទេស។ ​ជាង​ធ្វើក្រច​ក​ជន​ជាតិវៀតណាម​នៅអាមេរិក កាន់តែពេញ​និយមប្រើ​គេមងៀ ពីព្រោះ​គុណភាព​ល្អ កម្រិត​មាំស្វិត​ខ្ពស់ តែ​តម្លៃទាប​ជាងបីដងបើប្រៀប ជាមួយទំនិញរបស់អាល្លីម៉ង អាមេរិក។ ចាប់​ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ គេម​ងៀបាន​បង្កើត​បាន​ប្រព័ន្ធ​សាខាចែក​ចាយ​សុក្រិត​និង​ចុះឈ្មោះ​រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ឲ្យផលិត​ផល​មាន​ឈ្មោះ​ហៅ Supper Nghia នៅអាមេរិក​។

មូលដ្ឋានផលិតតូចមួយ សព្វថ្ងៃ គេមងៀមានរោងចក្រចំនួន​បី ដែលមាន​ទំហំផ្ទៃដីជាង​២០.០០០ម៉ែត្រកា​រេ ក្រុម​ពលករ​ជិត២០០០​នាក់ ផលិតចេញកន្រ្តៃកាត់​ក្រចករាប់​លាន​ដើមក្នុង​មួយ​ឆ្នាំ។ ទើប​តែជាងមួយ​ម្ភៃឆ្នាំ គេម​ងៀមា​នជំហាន​លោត​ផ្លោះ ឈរក្នុងចំណុចកំពូល​ក្នុងមួយរយពាណិជ្ជ​សញ្ញា ឈាន​មុខ​គេ​របស់​វៀត​ណាម និង​ជាសហគ្រាសមួយ​ក្នុង​ចំណោមសហគ្រាសទាំ​ង៦៣ បានទទួលស្គាល់ជា​ពាណិជ្ជសញ្ញាជាតិ ផលិត​ផល​មានវត្តមាន ​នៅលើទីផ្សារប្រទេសនានា​ដូចជា៖ សហរដ្ឋអាមេរិក កាណាដា អាល្លីម៉ង់ បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន។ល៕


ផលិតផលកន្រ្តៃរបស់គេមងៀ។ រូបថត៖ ដាំងគីមផឿង

ផលិតផលដង្កៀបពាណិជ្ជសញ្ញាគេមងៀ។ រូបថត៖ ដាំងគីមផឿង

ផលិតផលនៃគេមងៀសព្វថ្ងៃមានម៉ូដយ៉ាងសម្បូរបែបដោយមានតម្លៃខុសពីគ្នា សមស្របជាមួយតម្រូវការរបស់អ្នកប្រើប្រាស់។ រូបថត៖ ដាំងគីមផឿង

គេមងៀបានទទូលស្គាល់ជាពាណិជ្ជកម្មជាតិនិងជាផលិតផលដែលមានវត្តមាននៅលើទីផ្សារនៃប្រទេសនានាដូចជា៖ សហរដ្ឋអាមេរិក កាណាដា បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន ។ល។ រូបថត៖ ដាំងគីមផឿង
 

អត្ថបទ៖ ង្វៀនអាញ រូបថត៖ ដាំងគីមផឿង


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top