តាមសម្លេងហៅរបស់តំបន់ភ្នំព្រៃ
នាខែមិនាគឺរដូវសត្វឃ្មុំរកផ្កានិងក៏គឺជារដូវដែលមានពិធីបុណ្យជាច្រើនរបស់បងប្អូនជនជាតិរស់ក្នុងតំបន់តីង្វៀន (Tay Nguyen)។ តាមសម្លេងហៅរបស់តំបន់ភ្នំព្រៃ យើងខ្ញុំមានឱកាសត្រឡប់ទៅតំបន់តីង្វៀន (Tay Nguyen) ម្តងទៀត ក្នុងឱកាសទីក្រុងបួនម៉ាធួត (Buon Ma Thuat) កំពុងប្រព្រឹត្តពិធីបុណ្យកាហ្វេនិងមហោស្រពវប្បធម៌គងឃ្មោះឆ្នាំ២០១៧។
ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយលក្ខណៈតីង្វៀន (Tay Nguyen) រឿងរ៉ាវអំពីកាហ្វេនិងគងឃ្មោះស្រាប់តែក្លាយទៅជាប្រធានបទក្តៅ ដើម្បីនិយាយនិងពិភាក្សា។
ក្នុងរយៈពេល ១២ ឆ្នាំ ចាប់ពីថ្ងៃដែលវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ត្រូវបានទទួលស្គាល់គឺបេតិកភណ្ឌវប្បធម៌ពិភពលោក រឿងរ៉ាវដ៏ចាប់ចិត្តនូវប្រភេទវប្បធម៌ - សិល្បៈជាពិសេសនេះ នឹងក្លាយទៅជាប្រធានបទដ៏ចាប់ចិត្តចំពោះមជ្ឈដ្ឋានស្រាវជ្រាវនិងអ្នកចូលចិត្តការស្វែងយល់វប្បធម៌តីង្វៀន (Tay Nguyen)។
រាត្រីសម្តែងគងឃ្មោះបានចាប់ផ្តើមបើកមហោស្រពវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ឆ្នាំ២០១៧ ដែលបានប្រព្រឹត្តនៅទីក្រុងបួនម៉ាធួត (Buon Ma Thuat) និងពិតជាចាប់ចិត្តខ្លាំងណាស់។ ក្បែរអណ្តាតភ្លើងឆេះនិងក្បែរស្រាពាងបានបើកហើយ បណ្តាក្រុមសិល្បៈសម្តែងគងឃ្មោះរបស់បណ្តាជនជាតិរស់ក្នុងតំបន់តីង្វៀន (Tay Nguyen) រួមមាន៖ ជនជាតិស្វើដាំង (Xo Dang) ជនជាតិជូយូ (Chu Du) ជនជាតិកើទូ (Co Tu) ជនជាតិមើណុង (Mo Nong) ជនជាតិយ៉ារ៉ាយ (Gia Rai) ជនជាតិម៉ា (Ma)... កំពុងសម្តែងគងឃ្មោះដ៏ពិរោះនិងទាក់ទាញភ្ញៀវ ដូចជាបទសម្តែងគងឃ្មោះ “សប្បាយរីករាយនៅពេលរដូវដាំស្រូវថ្មីមកដល់” "ពិធីបុណ្យអំណរគុណ” “ទទួលស្វាគមន៍ភ្ញៀវ” “អញ្ជើញភ្ញៀវមកទស្សនានិងស្នាក់នៅផ្ទះរបស់ខ្លួន” ...
វប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) បានគ្របដណ្តប់ទូទាំង ៥ ខេត្ត៖ ខេត្តកុនទុំ (Kon Tum)ខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាកឡាក (Dak Lak) ខេត្តដាកណុង (Dak Nong) និងបណ្តាប្រភេទវប្បធម៌ពិសេសរបស់ បណ្តាជនជាតិផ្សេងៗ ដូចជា៖ ជនជាតិប៉ាណា (Ba Na) ជនជាតិអេដេ (E De) ជនជាតិកើទូ (Co Tu) ជនជាតិយ៉ាឡាយ (Gia Lai)។ រូបថត៖ កុងដាត ចំពោះជនរួមជាតិតីង្វៀន (Tay Nguyen) គងឃ្មោះក៏ជាទ្រព្យសម្បត្តិមានតំលៃនិងនិមិត្តរូបតំណាង ឲ្យអំណាចនិងភាពធូរធា។ រូបថត៖ កុងដាត ជនជាតិមើណុង (Mo Nong) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak) ខេត្តដាកឡាក (Dak Lak) វាយគងឃ្មោះក្នុងពិធីបួងសួងឲ្យសត្វដំរីមានសុខភាពល្អ។ រូបថត៖ កុងដាត នារីជនជាតិស្វេដាំង (Xe Dang) សម្តែងគងឃ្មោះក្នុងពិធីបុណ្យមួយរបស់ជនជាតិស្វេដាំង (Xe Dang) ។ រូបថត៖ ឡេមិញ |
ចំពោះបណ្តាជនជាតិរស់ក្នុងតំបន់តីង្វៀន (Tay Nguyen) វប្បធម៌គងឃ្មោះតភ្ជាប់នឹងជីវភាពរស់នៅរបស់គេ។ សម្លេងគងឃ្មោះបានជិតស្និទ្ធជាមួយមនុស្ស តាំងពីពេលគេត្រូវបានបង្កើតរហូតដល់ពេលគេស្លាប់។ ដូច្នេះ សិល្បៈគងឃ្មោះបានសម្តែងក្នុងពិធីដាក់ឈ្មោះ ពិធីបុណ្យសប្បាយរីករាយចំពោះរដូវប្រមូលផលស្រូវជាច្រើនសន្ធឹក ពិធីបុណ្យចាក់ក្របី ពីធីបុណ្យបួងសួងភ្លៀង ពិធីអាពាហ៍ពិពាហ៍ ពីធីបុណ្យឡើងគេហដ្ឋានថ្មី ...ព្រមទាំងសិល្បៈគងឃ្មោះក៏គឺជាសម្លេងដ៏អាថ៌កំបាំងដែលតភ្ជាប់រវាងពភកណ្តាលនិងពភពអាទិទេពផងដែរ។
គងឃ្មោះគឺប្រភេទឧបករណ៍ភ្លេងមួយ ធ្វើពីលោហធាតុ។ ឧបករណ៍នេះមានទំហំខុសគ្នានិងមានអង្កត់ផ្ចិតប្រវែងពី ២០ ដល់ ៦០ សង្ទីម៉ែត្រ គងឃ្មោះធំបំផុតមានអង្កត់ផ្ចិតប្រវែងពី ៩០ ដល់ ១២០ សង្ទីម៉ែត្រ។ សិល្បៈគងឃ្មោះត្រូវសម្តែងតាមគង់មួយៗ ឬតាមឈុតគង់ឃ្មោះ ក្នុងឈុតគងឃ្មោះមួយ រួមមានគងឃ្មោះ ចាប់ពី ២ ដល់ ១២ ឬ ១៣។ |
ដូច្នេះ សិល្បករ អ៊ីធីម (Y Thim) សិល្បករជើងចាស់ ជនជាតិអេដេ (E De) ម្នាក់រស់នៅតំបន់តីង្វៀន (Tay Nguyen) បាននិយាយថា៖“ គងឃ្មោះគឺជាព្រលឹងរបស់តំបន់តីង្វៀន (Tay Nguyen)។ មនុស្សនៅពេលបង្កើត ក្នុងពិធីបុណ្យដាក់ឈ្មោះ នៅពេលគេធំឡើងដឹងក្តីមានពិធីបួងសួងសុំសុខភាពល្អ រហូតដល់ពេលគេស្លាប់ ... សម្លេងគងឃ្មោះបន្លឺឡើងជានិច្ចកាល។ ”
តាមសម្តីរបស់លោក អ៊ីធីម (Y Thim) ចំពោះជនជាតិអេដេ (E De) គងឃ្មោះមិនត្រឹមតែជាឧបករណ៍ភ្លេងតែប៉ុណ្ណោះ ថែមទាំងគឺទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន “អ្នកមានផ្ទះធំ មានរថយន្ត ប៉ុន្តែគ្មានគងឃ្មោះ អ្នកមិនជាអ្នកមានទេ។ ប្រជាជនតីង្វៀន (Tay Nguyen) មានទស្សនៈដូចអញ្ចឹង គ្រួសារណាគ្មានគងឃ្មោះ គ្រួសារនោះគ្មានជីវភាពរស់នៅស្តុកស្តម្ភទេ មានគងឃ្មោះមានន័យថាមានទ្រព្យសម្បត្តិ ” សិល្បករ អ៊ីធីម (Y Thim) បាននិយាយ។
ប្រហែលជាដូច្នេះ នៅទីក្រុងបួនម៉ាធួត (Buon Ma Thuat) សិល្បករ អ៊ីធីម (Y Thim) បានចាត់ទុកដូចជាអ្នកមាន ពីព្រោះ លោកកំពុងកម្មសិទ្ធិឈុតគងឃ្មោះមានតំលៃចំនួន ២០ ឈុត ។ សិល្បករ អ៊ីធីម (Y Thim) និយាយឲ្យដឹងថា៖ “ផ្ទះខ្ញុំមិនត្រឹមតែជាសារមន្ទីរ ជាទីកន្លែងដាក់តាំងទ្រព្យសម្បត្តិមានតំលៃរបស់ជនជាតិអេដេ (E De) តែប៉ុណ្ណោះទេ ថែមទាំងជំនាន់ក្រោយ ជំនាន់កូនចៅនិងក្រុមនិស្សិតអាចមកទីនេះ ដើម្បីស្រាវជ្រាវនិងស្វែងយល់ ភ្ញៀវទេសចរណ៍អាចស្វែងយល់អំពីវប្បធម៌របស់បុព្វបុរស។”
ក្នុងដំណើរស្វែងយល់តំបន់តីង្វៀន (Tay Nguyen) យើងខ្ញុំមានភព្វសំណាងបានជួបចាស់ព្រឹទ្ធាចារ្យម្នាក់ ឈ្មោះអ៊ីតុងដ្រាង (Y Tong Drang) ភូមិយូន (Jun) ស្រុកឡាក (Lak ) ខេត្តដាកឡាក (Dak Lak)។ និយាយជាមួយខ្ញុំក្នុងស្ថានភាពស្រវឹងបន្តិច ពីព្រោះលោកបានពិសាស្រាពាងក្នុងពិធីបុណ្យមួយ ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang) បាននិយាយ៖ “នៅសម័យមុន គងឃ្មោះមួយឈុតរបស់ជនជាតិមើណុង ( Mo Nong ) មានតំលៃស្មើនឹងក្របី ៧ ដល់ ៨ ក្បាល។ គងឃ្មោះមានតំលៃណាស់ ដូច្នេះជនជាតិមើណុង ( Mo Nong ) គ្មានអ្នកណាឲ្យនិងក៏គ្មានអ្នកណាខ្ចីគងឃ្មោះទេ។”
ក្នុងបណ្តាថ្ងៃទស្សនានៅភូមិយូន (Jun) យើងខ្ញុំបានជួប ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang) និងលោកបាននាំយើងខ្ញុំចូលរយមក្នុងពិធីបួងសួងសុំសុខភាពល្អឲ្យសត្វដំនរី ដែលបានរៀបចំ នៅគ្រួសារលោក ដាងណាំងឡុង (Dang Nang Long)។ ក្នុងតួនាទីគ្រូមន្តអាគមនិងជាម្ចាស់របស់ហ្វូងដំរី លោកដាងណាំងឡុង (Dang Nang Long) និយាយឲ្យដឹងថា ៖ ជនជាតិតីង្វៀន (Tay Nguyen) មានទស្សនៈ វត្ថុអ្វីៗសុទ្ធតែមានព្រលឹង សម្លេងរបស់គងឃ្មោះអាចហៅ ថែមទាំងតភ្ជាប់នឹងព្រលឹងរបស់វត្ថុទាំងនោះ ដូច្នេះក្នុងពិធីបួងសួងសុខភាពល្អឲ្យសត្វដំរី បើគ្មានសម្លេងគងឃ្មោះ មិនដឹងថាដំរីនៅទីណា មិនអាចហៅត្រឡប់វិញយ៉ាងម្តេច ។
ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak ) ខេត្តដាកឡាក (Dak Lak) សាកល្បងសម្លេងរបស់គង។ រូបថត៖កុងដាត ពិធីការសម្តែងគងឃ្មោះក្នុងពិធីជូនដំណើរសពទៅកាន់សុគតិភពរបស់ជនជាតិយ៉ារ៉ាយ (Gia Rai) នៅតំបន់តីង្វៀន (Tay Nguyen)។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម សិល្បករ សិល្បការិនីតីង្វៀន (Tay Nguyen) សម្តែងគងឃ្មោះក្នុងថ្ងៃបុណ្យវប្បធម៌បណ្តាជនជាតិដែលរៀបចំ នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម (ដុងម៉ូ (Dong Mo) ទីរួមស្រុកសើនតី (Son Tay) រដ្ឋធានីហាណូយ (Ha Noi)។ រូបថត៖ ខាញ់ឡុង ម៉ោងរៀនវាយគងឃ្មោះរបស់កុមារជនជាតិមើណុង (Mo Nong) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak) ខេត្តដាកឡាក (Dak Lak)។ រូបថត៖ កុងដាត |
ដើម្បីបញ្ជាក់ពីសម្តីរបស់ខ្លួន លោក ដាងណាំងឡុង (Dang Nang Long) ធ្វើសញ្ញា ដើម្បីចាប់ផ្តើមពិធីបួងសួង។ នៅពេលសម្លេងគងឃ្មោះបន្លឺឡើង សត្វដំរីធំនិងកាច ស្រាប់តែស្លូតបូតដូចជាកូនក្មេង ហើយធ្វើតាមការបញ្ជារបស់អ្នកផ្សំាងសត្វដំរី ដើម្បីចូលរួមក្នុងពិធីបួងសួងនិងមិនបង្កើតសកម្មភាពបំផ្លាញឬសកម្មភាពរារាំងណាមួយ។
បណ្តារឿងរ៉ាវចាប់ចិត្តនូវវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ក៏បានទាក់ទាញនិងណែនាំយើងខ្ញុំមកទស្សនាតំបន់ដែលពោរពេញដោយខ្យល់និងថ្ងៃក្តៅនេះផងដែរ។ មកទស្សនាតំបន់មួយ ភូមិមួយ បណ្តារឿងរ៉ាវបានលេចចេញជាបណ្តើរ ដែលធ្វើឲ្យពេញលេញការចង់ចាំនិងបើកទូលាយចំណេះដឹងរបស់ខ្ញុំ ក្នុងដំណើរទស្សនាដ៏ចាប់ចិត្តនេះ។
|
តំបន់តីង្វៀន (Tay Nguyen) បន្លឺឡើងសម្លេងក្នុងដួងចិត្ត
នាសព្វថ្ងៃនេះ គងឃ្មោះបានក្លាយទៅជាផលិតផលវប្បធម៌ - ទេសចរណ៍ពិសេសរបស់ជនជាតិតីង្វៀន (Tay Nguyen)។ នេះមិនត្រឹមតែខ្សែអរូបីតភ្ជាប់រវាងបណ្តាភូមិ រវាងមនុស្សនឹងពិភពអាទិទេពតែប៉ុណ្ណោះទេ ថែមទាំងគឺសម្លេងក្នុងដួងចិត្តរបស់ប្រជនជាតិរស់នៅតំបន់តីង្វៀន (Tay Nguyen) ផង ដើម្បីហៅនិងអញ្ជើញមិត្តភ័ក្តិពីគ្រប់ទិសគ្រប់ទីកន្លែង សូមមកទស្សនានិងស្វែងរល់តំបន់ដែលមានសក្តានុពលនិងតំលៃវប្បធម៌ជាច្រើននេះ។
ហេតុនេះ ក្នុងសន្និសីទជំរុញការវិនិយោគក្នុងតំបន់តីង្វៀន (Tay Nguyen) ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានស្នើតំបន់តីង្វៀន (Tay Nguyen) គប្បីមានយុទ្ធសាស្ត្រនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍តាមទិសដៅគ្រប់បែបគ្រប់យ៉ាង រក្សាវប្បធម៌របស់តំបន់និងគំរូជាវប្បធម៌គងឃ្មោះ។ យល់ដឹងយ៉ាងច្បាស់លាស់អំពីតួនាទីរបស់គងឃ្មោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍ - វប្បធម៌ក្នុងរយៈពេលកន្លងមកនេះ ខេត្តឡឹមដុង (Lam Dong) ខេត្តដាកឡាក (Dak Lak) ខេត្តយ៉ាឡាយ (Gia Lai) ខេត្តកុនទុំ (Kon Tum) ខេត្តដាកណុង (Dak Nong) បានមានគោលនយោបាយត្រឹមត្រូវនិងសមស្រម ដើម្បីអភិរក្ស រក្សានិងអភិវឌ្ឍន៍វប្បធម៌គងឃ្មោះ។
ឧទាហរណ៍ “រដ្ឋធានី”ទេសចរណ៍នៃតំបន់តីង្វៀន (Tay Nguyen) គឺទីក្រុងដាឡាត (Da Lat) ក្រៅពីការគយគន់ទេសភាពមនោរម្យនិងស្រូបយកអាកាសធាតុបរិសុទ្ធ ភ្ញៀវទេសចរណ៍អាចទស្សនាសិល្បៈគងឃ្មោះពិសេសរបស់ជនជាតិម៉ា (Ma) នៅភ្នំឡាងបីអាង (Langbiang)។
ចូលរួមក្នុងពិធីបុណ្យកាហ្វេនិងមហោស្រពវប្បធម៌គងឃ្មោះឆ្នាំ២០១៧ នៅទីក្រុងបួនម៉ាធួត (Buon Ma Thuat) ភ្ញៀវទេសចរណ៍មានឱកាសទស្សនាផលិតផលទេសចរណ៍វប្បធម៌គងឃ្មោះប្លែកនៅ ៤ ភូមិបុរាណរបស់ជនជាតិអេដេ (E De) ជុំវិញទីក្រុង៖ ភូមិក្រាម (Kram) ភូមិអាឡេ (Ale) ភូមិប៉ាំឡាំ (Pan Lan) ភូមិកូសៀ (Ko Sia)។
ទស្សនានិងស្តាប់សម្លេងគងឃ្មោះតីង្វៀន (Tay Nguyen) នៅភូមិវប្បធម៌ទេសចរណ៍នៅ ខេត្តយ៉ារ៉ាយ (Gia Rai)។ រូបថត៖ ឯកសាររូបភាពវៀតណាម ឈុតសម្តែងគងឃ្មោះរបស់ជនជាតិស្វេដាំង (Xe Dang) ក្នុងពិធីបុណ្យមួយ។ រូបថត៖ ឡេមិញ ភ្ញៀវទេសចរណ៍បរទេសរាំតាមសំនៀងដ៏ចាប់ចិត្តពីគងឃ្មោះដែលត្រូវបានសម្តែងដោយសិល្បករ សិល្បការិនី ជនជាតិមើណុង (Mơ Nong) ក្នុងផ្ទះវែង។ រូបថត៖ កុងដាត |
តាមជើងក្រុមទេសចរណ៍ជប៉ុន យើងខ្ញុំមកភូមិកូសៀ (Ko Sia) ដើម្បីទស្សនាឈុតសម្តែងគងឃ្មោះពិសេសរបស់ជនជាតអេដេ (E De)។ បានឲ្យដឹងថា បីឆ្នាំមុន ដោយការជួយឧបត្ថម្ភរបស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តដាកឡាក (Dak Lak) ចាសព្រឹទ្ធាចារ្យម៉ាឡែន (Ma Len) និងក្រុមសិល្បៈគងឃ្មោះភូមិកូសៀ (Ko Sia) បានកសាងនិងរៀបចំកម្មវិធីវប្បធម៌សិល្បប្រកបដោយជោគជ័យ ដើម្បីបំរើភ្ញៀវទេសចរណ៍មកទស្សនានិងស្វែងយល់វប្បធម៌ជនជាតិអេដេ (E De)។ ចាប់ពីពេលនោះតទៅទៀត បណ្តាក្រុមហ៊ុនទេសចរណ៍បានមានការទេសចរណ៍នាំភ្ញៀវដល់ភូមិកូសៀ (Ko Sia) និងធ្វើឲ្យកាន់តែសម្បូរ៍បណ្តាប្រភេទទេសចរណ៍នៅតំបន់តីង្វៀន (Tay Nguyen) ថែមទៀត។
វប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ត្រូវបានអង្គការ UNESCO ទទួលស្គាល់គឺស្នាដៃឆ្នើមនូវវប្បធម៌អរូបីនិងបានបន្តពីជំនាន់មុនដល់ជំនាន់ក្រោយដោយការរៀបរាប់ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ វប្បធម៌គងឃ្មោះបានគ្របដណ្តប់ទាំង ៥ ខេត្ត រួមមាន៖ ខេត្តឡឹមដុង (Lam Dong) ខេត្តដាកឡាក (Dak Lak) ខេត្តយ៉ាឡាយ (Gia Lai) ខេត្តកុនទុំ (Kon Tum) ខេត្តដាកណុង (Dak Nong)។ |
ចាប់ពីពេលភូមិកូសៀ (Ko Sia) អភិវឌ្បន៍វប្បធម៌ទេសចរណ៍គងឃ្មោះ ជីវភាពរបស់ជនជាតិអេដេ (E De) នៅទីនេះបានផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ លោក អាអែ អ៊ីអន់ (Aê Yon) រស់នៅក្នុងភូមិកូសៀ (Ko Sia) បាននិយាយឲ្យដឹងថា៖ “ភូមិកូសៀ (Ko Sia) បានអភិវឌ្ឍន៍ទេសចរណ៍យ៉ាងខ្លាំងណាស់។ ស្ត្រីធ្វើម្ហូបអាហារប្រពៃណី រីឯយុវជន យុវនារីបានបង្កើតក្រុមច្រៀងបទប្រជាប្រិយ វរកថា ចំពោះអ្នកចាស់ៗដួចខ្ញុំវាយគងឃ្មោះក្នុងផ្ទះវែង។ ភ្ញៀវមកទស្សានា អ្នកណាក៏ចូលចិត្តដេរ។ ”
នាសព្វថ្ងៃនេះ ជារៀងរាល់សប្តាហ៍ភូមិកូសៀ (Ko Sia) បានទទួលស្វាគមន៍ក្រុមទេសចរណ៍មកនិងទស្សនាវប្បធម៌និងស្វែងយល់វប្បធម៌ពិសេសរបស់ជនជាតិអេដេ (E De)។ នារាត្រី ក្នុងផ្ទះវែងស្ថិតក្នុងភូមិកូសៀ (Ko Sia) ក្បែរចង្រ្តានភ្លើង ក្បែងស្រាពាងឈ្ងុយនិងជាពិសេសគឺសម្លេងគងបន្លឺឡើងនិងលាន់រំពងនៅកណ្តាលព្រៃភ្នំ ភ្ញៀវទេសចរណ៍បានស្តាប់បណ្តាសិល្បករ សីល្បការិនីចង្រៀងបទចម្រៀងពិរោះ(បទចម្រៀងវីរកថា) និងកំណាព្យវិរកថាដូចជាដាមសាន (Dan San) ស្វីងញ៉ា (Xing Nha) យាំយី (Dam Ji) ឃីងយូ (Khing Ju) ...
ក្នុងដំណើរទស្សនានេះ យើងខ្ញុំមានឱកាសធ្វើដំណើរជាមួយក្រុមភ្ញៀវទេសចរណ៍ជនជាតិបារាំងមកស្រុកឡាក (Lak) ចំងាយពីទីក្រុងបួនម៉ាធួតប្រហែល ៦០ គីឡូម៉ែត្រ និងចូលរួមក្នុងពិធីសម្តែងគងឃ្មោះសែនពិសេសរបស់ជនជាតិមើណុង (Mo Nong) ដែលរៀបចំនៅផ្ទះវែង ស្ថិតនៅភូមិយូន ( Jun)។ សម្លេងនិងសំនៀងគងឃ្មោះពិរោះនិងចាប់ចិត្តរបស់ជនជាតិមើណុង (Mo Nong) បានធ្វើភ្ញៀវទេសចរណ៍មកពីអឺរ៉ុបបានភ្ញាក់ផ្អើលដល់ការចាប់ចិត្ត។
នាសព្វថ្ងៃនេះ សម្លេងគងឃ្មោះប្រពៃណីរបស់ជនជាតិតីង្វៀន (Tay Nguyen) បានឆ្លងកាត់ភ្នំទ្រឿងសើន (Truong Son) ទៅកាន់ឧទ្វីបទាំងប្រាំនិងមិត្តភ័ក្តិអន្តរជាតិ ដើម្បីឧទ្ទេសនាមនូវបេតិកភណ្ឌវប្បធម៌មួយដែលពិភពលោកទទួលស្គាល់គឺស្នាដៃឆ្នើមវប្បធម៌អរូបីនិងបន្តពីជំនាន់មុនដល់ជំនាន់ក្រោយដោយការរៀបរាប់ ចាប់ពីនោះរួមចំណែកនាំវប្បធម៌ពិសេសរបស់បណ្តាជនជាតិរស់នៅតំបន់តីង្វៀន (Tay Nguyen) មកដល់មិត្តភ័ក្តិអន្តរជាតិនិងអញ្ជេញមិត្តមកទស្សនាតំបន់តីង្វៀន (Tay Nguyen) ប្រកបដោយវប្បធម៌./.
អត្ថបទ៖ ខាញឡុង រូបថត៖ ឡេមិញ កុងដាត ខាញឡុង
និងឯកសារូបភាពវៀតណាម