• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ខ្ពង់រាបថ្មទួចួ

ខ្ពង់រាបថ្មទួចួ (ស្រុកទួចួ ខេត្តឌៀនបៀន) ដែលស្ថិតនៅកម្ពស់ ១៥០០ ម៉ែត្របើសិនជាប្រៀប ធៀបនឹងកំរិតទឹកសមុទ្រ មានរូបរាងថ្មីត្រចៀកឆ្មាំ “រៀបជាកំពែង រៀបជាបន្ទាយ” តភ្ជាប់នឹងបណ្តាឈ្មោះប្លែកៗដូចជា៖ ភ្នំថ្មតគូញ៉ែ ភ្នំថ្មជូងឃ័រ ភ្នំថ្មជូងស៊ីសែង បន្ទាយថ្មវ៉ាងឡុង... បានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាតំបន់ពាយ័ព្យ ដោយសារសោភណ្ឌភាពធម្មជាតិនិង ដ៏មហិមា។
ចំងាយពីបជ្ឈមណ្ឌលខេត្តឌៀនបៀនជិត ១៣០ គីឡូម៉ែត្រ មាន ៣/៤ ទំហំភ្នំថ្មត្រចៀកឆ្មា ខ្ពង់រាបថ្មទួចួបានចាត់​ទុកដូចជា “តំបន់ដុងវ៉ាន់តូចទីពីរ ”  របស់ប្រទេស។ ពីមជ្ឈមណ្ឌលស្រុកទួចួ ទៅតាមផ្លូវខេត្តលេខ ១២៩ យើង​ខ្ញុំត្រូវឆ្លងកំណាត់ផ្លូវប្រវែង ៣០ គីឡូម៉ែត្រ ដើម្បីចូលក្នុងខ្ពង់រាបថ្មរួមមានកំណាត់ផ្លូវបត់បែនជាច្រើន ឆ្លង​ភ្នំ ជ្រោះជ្រៅ ចំណោតខ្ពស់។ ប៉ុន្តែសងការនឿយហត់នេះ យើងខ្ញុំក៏ពេញចិត្តនៅពេលមើលឃើញទិដ្ឋភាព​​ដ៏សែនចាប់ចិត្តរបស់ព្រៃភ្នំនៃតំបន់ពាយ័ព្យ។

តាភីនក្នុងភាសារបស់ជនជាតិម៉ុងមានន័យថាតំបន់ដីរាបក្រាលយ៉ាងធំល្វឹងល្វើយលើឡើងភ្នំខ្ពស់។ ដូច្នេះជួរភ្នំ​ថ្មត្រចៀកឆ្មានៅទីនេះមិនជ្រងោដូចជានៅដុងវ៉ាន់ (ខេត្តហាយ៉ាង) ហើយបង្តើតបណ្តាភ្នំតូចរកេតរកូត បត់​បែន​ ស្ថិតយ៉ាងរត់រាយតាមដងផ្លូវខេត្ត ១២៩។ អាកាសធាតុនៅទីនេះធ្វើឲ្យមានអារម្មណ៍ស្រួល ដូច្នេះជីវភាព​រស់​​​នៅរបស់ជនជាតិម៉ុងចំនួន ៥៧០ គ្រួសារដែលរួមមាន ៣.៣០០ នាក់ នៅតែអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មដោយ​ដំណាំដូចជា ពោត ស្រូវ ផ្លែ prunus salicina ផ្លែប៉ែស...


យើងខ្ញុំជួបយ៉ាងចៃដន្យប្តីប្រពន្ធបងហាម៉ាវ (ភូមិសែវភីន)កំពុងភ្ជួររាស់ជាមួយក្របីលើរូងថ្មត្រចៀកឆ្មា។ សត្វក្របី​ភ្ជូររាស់បានរងដីណា ប្រពន្ធគាត់ទៅខាងក្រោយដាក់គ្រាប់ពោតចូលក្នុងរងដីនោះ។ ជួនកាលសត្វក្របី​ឈប់​មួយភ្លេតហើយបន្តធ្វើទៀត។ បងហាឲ្យដឹងថា៖ “ក្របីនៅតំបន់ខ្ពង់រាបថ្មនេះពិសេសណាស់។ វាចេះ​ឈប់​ភ្ជូររាស់នៅទីកន្លែងណាមានថ្ម។ ហេតុនេះនង្គ័លរបស់ជនជាតិម៉ុងបាក់តិចណាស់។” រូបភាពសត្វក្របីទៅ​ខាងមុខ  ប្តីប្រពន្ធបងហាម៉ាវទៅខាងក្រោយដាក់គ្រប់ពូជនិងសង្ឈឹមបណ្តារងដីតិចតួចរវាងថ្មដែលធ្វើយើង​​​ខ្ញុំទទួលអារម្មណ៍មួយនូវប្រជាជនរស់នៅទីនេះឧស្សាហ៍ព្យាយាម រស់នៅស្របនឹងធម្មជាតិ។


ជ្រុងមួយនៃខ្ពង់រាបថ្មទួចួមើលពីលើ

ជនជាតិម៉ុងឧស្សាហ៍ព្យាយាម និងមាន​ជីវភាពរស់នៅស្របនឹងធម្មជាតិលើខ្ពង់រាបថ្ម

ខ្ពង់រាបថ្មទួចួគឺជាទីកន្លែងមានជនជាតិម៉ុងរស់នៅ ១០០%

ខ្សែផ្លូវឆ្លងកាត់ខ្ពង់រាបថ្មនៅតំបន់ឃុំស៊ីនចាយ

ប្រជាជនម៉ុងរស់នៅលើខ្ពង់រាបថ្មនៅតំបន់ស៊ីនចាយ ប្រើក្របីភ្ជូររាស់លើបណ្តាវាលដីតូច ដែលស្ថិតនៅរវាងបណ្តាប្រឡោះថ្មត្រចៀកឆ្មាដើម្បីបង្កបង្កើនផល

ឆ្លៀតយកបណ្តាប្រឡោះដីតូចស្ថិតរវាងបណ្តាស្រទាប់ថ្មត្រចៀកឆ្មា ដាក់គ្រាប់ពូជដំណាំស្បៀងអាហារ

ជ្រុងមួយនៃបន្ទាយថ្មវ៉ាងឡុង ទីកន្លែងបានកសាងដោយបច្ចេកទេសរៀបថ្មធ្វើដោយដៃមិន​ប្រើប្រាស់ធាតុតភ្ជាប់

លោកថាវអាម៉ាងនៅក្បែរផ្ទាំងថ្ម ដែលប្រើប្រាស់ប្រក់ដំបូល

ផ្ទះឈើមានដំបូលប្រក់ពីថ្មរបស់លោកថាវអាម៉ាងនៅតំបន់ស៊ីនចាយ
ភាពចម្រុះលើខ្ពង់រាបថ្មនៅតាភីនគឺភូមិជនជាតិម៉ុងស៊ី (ឬហៅថាម៉ុងដោ) បណ្តាផ្ទះបុរាណពិសេស ធ្វើឲ្យមនុស្ស​ទៅឆ្លងកាត់នៅទីនេះអ្នកណាក៏កោតសរសើរដែរ។ យើងខ្ញុំមកទស្សនាផ្ទះប្រក់ដំបូលពីថ្មរបស់គ្រួសារលោក​ថាវអាម៉ាង។ លោកម៉ាងឲ្យដឹងថា៖ ដើម្បីប្រក់ផ្ទះនេះលោកត្រូវមកតំបន់ទន្លេងដា ដឹកថ្មដោយទូក ហើយ​ដោយសេះ ក្រោយនេះដឹកដោយរថយន្តទើបមកដល់ភូមិរបស់លោក។ គិតលុយធ្វើដំបូលជាដោយ​ឡែក​ លោកបានចំណាយសត្វក្របីចំនួន ៣ ក្បាល (ស្មើនឹងប្រមាណ ៩០ លានដុង)។

បងតូវ៉ានទួន អនុប្រធានការិយាល័យកសិកម្មស្រុកទួចួនាំយើងខ្ញុំមកទស្សនាកេរ្តិ៍ដំណែលបន្ទាយវ៉ាងឡុង។ តាម​ប្រវត្តិសាស្ត្របានឲ្យដឹងថា បន្ទាយវ៉ាងឡុងបានកសាងពីរសតវត្សរ៍មុន។ នេះបានវាយតំលៃសំណង់ស្ថាបត្យ​​កម្មសិល្បៈមួយ ដែលមានតំលៃខ្ពស់នូវខាងប្រវត្តិសាស្ត្រ វប្បធម៌។ បន្ទាយវ៉ាងឡុងបានកសាងជារង្វង់​​ជិតជុំគ្នាដោយបច្ចេកទេសរៀបថ្ម ធ្វើដោយដៃ មិនប្រើប្រាស់ធាតុតភ្ជាប់។ បណ្តាផ្ទាំងថ្មបានរៀបតាមរបៀប​វិទ្យាសាស្ត្រ៖ ផ្ទាំងថ្មធំត្រូវរៀបនៅខាងក្រោម បណ្តាផ្ទាំងថ្មតូចបានរៀបជាបណ្តើរឡើងដល់មុខបន្ទាយ បង្កើត​ផ្ទៃរាប។ បន្ទាយមានកម្ពស់ ៣ ម៉ែត្រ ទំហំជាង ១ម៉ែត្រ។ មិនត្រឹមតែមនុស្សតែប៉ុណ្ណោះថែមទាំងសេះអាច​ទៅលើមុខបន្ទាយនេះ។

ចាកចេញពីកេរ្តិ៍ដំណែលបន្ទាយវ៉ាងឡុងក៏ជាពេលវេលា យើងខ្ញុំបញ្ចប់ពេញមួយថ្ងៃនៅតំបន់ខ្ពង់រាបថ្មទួចួ។ ដូច​ជាមានការសោកស្តាយ ការជាប់ជំពាក់បន្តិច យើងខ្ញុំឡើងដល់ផ្ទាំងថ្មខ្ពស់ ដើម្បីមើលឃើញទិដ្ឋភាពរួម"តំ​បន់ដុងវ៉ាន់
​តូច"នៃទួចួម្តងទៀត ដើម្បីទុកអនុស្សាវរីយ៍ក្នុងកែវភ្នែកភាពធំល្វឹងល្វើយនិងធម្មជាតិរបស់តំបន់ស្រស់ស្អាតដូចផ្ទាំងគំនូរគូរដោយទឹកខ្មៅរបស់ចិន៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង-ហ្វាងហា



 

nguyenhuonggiang

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top