• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Binh Duong ទាក់ទាញប្រភពទុន FDI សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍


ខេត្ត Binh Duong ទាក់ទាញប្រភពទុន FDI សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍

យោងតាមថ្នាក់ដឹកនាំមន្ទីវប្បធម៌​ កីឡានិងទេសចរណ៍ខេត្ត Binh Duong ថា ចំពោះវិស័យទេសចរណ៍គឺ តាំងពីរ​ឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២០ខេត្ត Binh Duong មានតម្រូវការទទួលបានការវិនិយោគ ចំនួន៦ពាន់៣រយ​ពាន់​លានដុង ក្នុងនោះប្រភពថវិការរដ្ឋ ស្រូបយកពី១៥ដល់២០% ចំណែក​ទុននៅ​សល់គឺ​ស្រូប​យក​ពី ការ​អំពាវនាវសមាសភាព​សេដ្ឋកិច្ច ​ចូលរួមការអភិវឌ្ឍ​ទេសចរណ៍​ជាពិសេស​គឺ ប្រ​ភពទុន FDI (ទុនវិនិយោគ​ពី​បរទេស)។ ក្នុងដំណាក់​កាល​២០១៦-២០២០ ខេត្ត Binh Duong ទទួលបានគោល​ដៅអភិវឌ្ឍន៍​វិស័យទេសចរណ៍​ ដោយ​ល្បឿនកំណើនជា​មធ្យមក្នុងមួយ​ឆ្នាំទទួល​បាន​ជិត​២០%។ ខេត្តក៏ផ្តោតការយកចិត្តទុកដាក់ លើការងារ​អភិរក្សប្រភព​ដីសម្រាប់​ការអភិវឌ្ឍន៍​ទេសចរណ៍​អេកូឡូស៊ី ឆ្ពោះទៅទាក់ទាញទុនវិនិយោគ​បរទេស​ទៅក្នុង​ផ្នែក​សេវា​កម្ម​ជាន់ខ្ពស់ផងដែរ។ វិស័យទេសចរណ៍ដែលបាន​ខេត្ត Binh Duong ប្រមូលផ្តុំវិនិយោគ ក្នុងដំណាក់កាល ២០១៦-២០២០ រួមមាន ទេសចរណ៍​ ដោយផ្សាភ្ជាប់ជាមួយការរៀបចំព្រឹត្តិការ ទេសចរណ៍ shopping ទេសចរណ៍ អេកូឡូស៊ី ទេសចរណ៍​កីឡាជាន់ខ្ពស់​និងទេសចរណ៍​វប្បធម៌​ប្រពៃណី។ បានដឹងថា នាប៉ុន្មាន​ឆ្នាំថ្មីៗនេះ ចំនួន​ភ្ញៀវទេសចរ​មកទស្សនាខេត្ត Binh Duong ជារៀងរាល់ឆ្នាំកើនជា​មធ្យមគឺ២,៣%​ ឯណោះ៕
 

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top