• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ខណៈពេល ៥៥ ឆ្នាំត្រាំត្រែងជាមួយការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ (dioxin)

៥៥ ឆ្នាំមុន នាថ្ងៃទី ១០ ខែសីហា ឆ្នាំ១៩៦១ កងទ័ពរបស់សហរដ្ឋអាមេរិកបានអនុវត្តន៍អំពើ ពង្រាយអ្វី ដែលគេហៅថា“ជាតិកម្ចាត់ស្មៅ” ឬ“ជាតិសំរាប់កាប់ឆ្ការ” ប៉ុន្តែពិតប្រាកដនោះគឺជាជាតិពុលដ៏រន្ធត់ចិត្ត ដែលហៅថាជាតិគីមីពុលពណ៌លឿងទុំ /dioxinត្រូវបានទម្លាក់ចុះផ្លូវ ១៤ ស្ថិតនៅខាងជើងនៃទីរួមស្រុកកូនទុំ (Kon Tum) បើកសង្គ្រាមជាតិគីមីដោយទ្រង់ទ្រាយធំបំផុតនិងអូសបន្លាយក្នុង​រយៈ​ពេលវែងបំផុត ហើយបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់មនុស្ស ដែលធ្វើប្រជាជនឆ្លងជាតិគីមីនេះចំនួន ៤,៨ លាននាក់ ក្នុងនោះបរិមាណប្រជាជនជៈឥទ្ធពលយ៉ាងធ្ងន់ធ្ងរចំនួន ៣ លាននាក់។

នា​ពេល​ថ្មីៗ​មក​នេះ ក្នុងឱកាស​ ៥៥ ឆ្នាំ​នៃ​ថ្ងៃ​គ្រោះ​មហន្តរាយ​ជាតិ​គីមីពុល​ពណ៌​លឿង​ទុំ​ (dioxin) នៅប្រទេស​វៀតណាម (ថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦១-ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦) សិក្ខា​សាលា​​វិទ្យាសាស្ត្រអន្តរជាតិ​អំពី​ជាតិ​គីមីពុល​ពណ៌លឿង​ទុំ/dioxin បាន​រៀបចំ​នៅ​រដ្ឋធានី​ហាណូយ ដែល​មានការចូលរួម​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ វូ​ឌឹក​ដាម (Vu Duc Dam) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Yukio Hatoyama និង​អ្នក​វិទ្យាសាស្ត្រអន្តរជាតិ​និង​វៀត​ណាម ឯកអគ្គរដ្ឋទូត​និង​ឯកអគ្គរាជទូត ប្រធាន​បណ្តា​ស្ថាប័ន​តំណាង​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​វៀត​ណាម​។


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានថ្លែងសន្ទរកថាក្នុងពិធីមិទ្ទិញរំលឹកខួនអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃគ្រោះមហន្តរាយ
ជាតិគីមីពណ៌លឿងទុំនៅប្រទេសវៀតណាម (ថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦១ -ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦)


អ្នកតំណាងអញ្ជើញចូលរួមក្នុងពិធីនេះបានរំលឹកវិញ្ញាណក្ខន្ធជារងគ្រោះ ដែលស្លាប់ដោយជាតិគីមី
ពុលពណ៌លឿងទុំ/dioxin ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានមកសួរសុខទុក្ខនិងជូនអំណាយដល់ជនរងគ្រោះដោយជាតិ
គីមីពុលពណ៌លឿងទុំ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លទ្ធផល​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ បន្ត​ស្រាវ​ជ្រាវ​យ៉ាង​ជ្រាល​ជ្រៅ​ថែម​ទៀត​នូវ​ផលវិបាក​ធ្ងន់​ធ្ងរ​របស់​ជាតិ​គីមីពុល​ពណ៌​លឿង​​ទុំ​ ដែល​កង​ទ័ព​អាមេរិក​ប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​វៀតណាម​ចំពោះ​បរិស្ថាន​និង​សុខាមាលភាព​របស់​ប្រជាជន​ វាយតំលៃ​និង​លើក​ឡើង​វិធានការ​ជំនះ ឯកភាព​​ក្នុង​ការប្រើប្រាស់​តួរ​លេខ​និង​អំពាវនាវ​​សហគមន៍​បន្ត​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជួយ​ឧបត្ថម្ភ​ជន​រង​គ្រោះ​ទាំង​​ខាង​សម្ភារៈ​ទាំង​ខាង​ស្មារតី គាំទ្រ​​​ការតស៊ូ​ទាមទារយុត្តិធម៌​របស់​ជន​រង​គ្រោះ​ដោយ​ជាតិ​គីមី​ពុល​ពណ៌​លឿង​ទុំ​នៅ​ប្រទេស​វៀតណាម បន្ត​​ថ្កោលទោស​និង​ទប់​ស្កាត់​​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ក៏​ដូចជា​បណ្តា​ប្រភេទ​អាវុធ​កំទេច​ផ្សេងៗ ទៀត​ផងដែរ។
 

ឧត្តម​សេនីយ៍ឯកបំរុង​ ង្វៀន​វ៉ាន់​រីញ (Nguyen Van Rinh) ​ប្រធាន​សមាគមន៍​ជន​រង​គ្រោះ ដោយ​ជាតិ​គីមី​ពុលពណ៌លឿង​ទុំ/dioxin វៀតណាមឲ្យ​ដឹង​ថា ផល​វិបាក​នៃសង្គ្រាម​ជាតិ​គីមី​​នេះ​បាន​សេស​សល់​យ៉ាង​ឃោរ​ឃៅ។ បរិមាណប្រជាជន​​ត្រូវបាន​ឆ្លង​ជាតីគីមីនេះ​ចំនួន ៤,៨ លាន​នាក់ ជន​រងគ្រោះ​ដោយ​ជាតិ​គីមី​ពណ៌លឿង​ទុំ​/dioxin ចំនួន ៣  លាន​នាក់ ហើយ​ជន​រងគ្រោះ​បាន​ស្លាប់​និង​កំពុង​ប្រឆាំង​និង​ជំងឺ​ដែល​មិន​អាច​ព្យាយាម​បានទេ​ចំនួន​រាប់​ម៉ឺន​នាក់។ ផលប៉ះពាល់ ​ពី​​ជាតី​គីមី​​ពណ៌លឿង​ទុំ​បាន​បន្តពូជ​​​ដល់កូន​និង​ចៅជំនាន់ក្រោយ​ ។

​ប្រជាជន​រាប់​ម៉ឺន​នាក់​​បានបាត់​សិទ្ធិ​​ធ្វើ​ជាឪពុក​ម្តាយ។ ​កុមារ​រាប់​លាន​នាក់​​​​ត្រូវ​បានបង្កើត​ ប៉ុន្តែ​​គ្មាន​រាង​កាយ​ដូច​មនុស្ស​ធម្មតា​ទេ។ មិនត្រឹម​តែ​ប្រជាជន​វៀតណាម​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​កង​ទ័ព​​អាមេរិក​និង​​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ ដែល​ចូល​រួមក្នុង​សង្គ្រាម​នៅ​វៀតណាម​ក៏​ជា​ជនរង​គ្រោះ​របស់​សង្គ្រាម​ជាតិ​គីមី​នេះ។

ហើយ​​គួរ​ឲ្យ​រន្ធត់​ទៀត នៅ​ប្រទេសវៀតណាម ផលប៉ះពាល់ពី​​ជាតិ​គីមី​ពុល​ពណ៌​លឿង​ទុំ បាន​រាល​ដាល​ដល់​ជំនាន់​ទី​ ៤ និង​​ជន​រង​គ្រោះ​ដែល​ឥទ្ធពល​ឡើង​ដល់​ ២.០០០ នាក់។


យន្តហោះអាមេរិកទម្លាក់ជាតិគីមីពុលពណ៌លឿងទុំ /dioxin ទម្លាក់ចុះភូមិនិងវាលស្រែរបស់វៀតណាម។
រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម


បណ្តាធុងទុកជាតិគីមីពុលរបស់កងទ័ពអាមេរិកនៅអាកាសយានដ្ឋានយោធាដាណាំង (Da Nang)។
រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម


ព្រៃកោងកាងកាម៉ៅ (Ca Mau) សម្លាប់ដោយសារកងទ័ពអាមេរិករោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin។
រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម

តាម​ការ​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​​ជាតិ​​​អំពីការ​ស្រាវ​ជ្រាវ​​ជាតិគីមី​ពុល​ពណ៌​លឿង​ទុំ (គណៈកម្មាធិការ ១០ -៨០) និង​ការ​ស៊ើប​អង្កេត​​របស់​បរទេស​មួយ​ចំនួន បរិស្ថាន​​​ខា​ង​ត្បូង​ទាំង​ឡាយ​នៃ​​ប្រទេសវៀតណាម​​ត្រូ​វ​បានកខ្វក់យ៉ាង​ធ្ងន់​ធ្ងរ ប្រព័ន្ធអេកូបាន​បំផ្លាញ ប្រព័ន្ធ​ព្រៃ​លិច​ទឹក​ប្រៃ​និង​​បណ្តាព្រៃ​ស្ថិតនៅ​តំបន់ដើមទឹក​​នៃ​ទន្លេធំៗ​ចំនួន ២៨ ដែល​ត្រូវបាន​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ កាត់​បន្ថយ​​​ជា​​ច្រើន​​នូវ​សមត្ថភាព​ទុក​​ទឹក​​ដើម្បី​ប្រឆាំង​នឹង​ទឹក​ជំនន់ សត្វ​កម្រមានមួយ​ចំនួន​​​ត្រូវ​បាន​ផុត​ពូជ។

រហូត​ដល់​នា​បច្ចុប្បន្ននេះ បណ្តាទីកន្លែង​ដែល​កងទ័ពអាមេរិក​​ប្រើ​ប្រាស់​ដូច​ឃ្លាំង​ទុក​ លាយ​និង​​បំបាត់​ចោល​​ជាតិ​គីមី​កាប់​ឆ្ការ​​ ភាព​ខ្លាំង​របស់​ជាតិពុលនៅ​តែ​​ខ្ពស់​រាប់​ម៉ឺន​ដង​បើ​ប្រៀបធៀប​នឹង​ភាព​ខ្លាំង​ដែល​ត្រូវបាន​អនុញ្ញាតិ។ នា​ខែ​កញ្ញា ឆ្នាំ២០០៩ ក្រុមហ៊ុនផ្តល់យោបល់បរិស្ថាន របស់​ប្រទេស​កាណា​ដា​បាន​លើកឡើង​​ចំណុច​ក្តៅ​​នូវកខ្វក់ dioxin ចំនួន ២៩ ទីកន្លែង ក្នុងនោះ​​ទីកន្លែង​ជ្រាប​ជាតិ​ពុល​​​ធំ​បំផុត​ត្រូវ​បាន​ត្រួត​ពិនិត្យ​​និង​ទទួល​​តួរ​លេខ​​ប្រហាក់​ប្រហែល​​គ្រប់​គ្រាន់​គឺ​អាកាសយានដ្ឋាន បៀនហ័រ (Bien Hoa) (ខេត្ត​ដុង​ណាយ) (Dong Nai) អាកាសយានដ្ឋាន​ដាណាំង (Da Nang) និង​អាកាស​យានដ្ឋាន​ភូ​កាត (Phu Cat) (ខេត្ត​ប៊ិញ​ឌិញ) (Binh Dinh)។

យើង​អាច​និយាយថា ផលវិបាក​របស់​ជាតិ​គីមី​ពុលពណ៌លឿង​ទុំ/dioxin នៅ​វៀតណាម​ពិត​ជា​រន្ធត់​ចិត្តខ្លាំង​ណាស់។ ទោះ​បី​​ល័ក្ខខ័ណ្ឌនៅ​តែ​មាន​ការលំបាក​ជាច្រើន​ ប៉ុន្តែ​ប្រទេស​វៀតណាម​​​នៅតែខិតខំ​ប្រឹង​ប្រែង​និង​ដាក់​ចេញ​គោលនយោបាយ​ក៏​ដូចជាការ​ប្រមូល​​កម្លាំង​​សង្គម ដើម្បី​​ជួយ​ឧបត្ថម្ភ​ជន​រង​គ្រោះ​ជាតិ​គីមី​ពុល​ពណ៌​លឿង​ទុំ។ ជា​រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​​បាន​ចំណាយ ១០.០០០ ពាន់​លាន ដើម្បី​ជួយ​ឧបត្ថម្ភ​ជា​រៀង​រាល់​​ខែ ថែ​ទាំ​សុខា​ភាព ស្តារនីតិសម្បទា​សំរាប់​ជន​រង​គ្រោះ​ជាតិពុល​ពណ៌លឿង​ទុំ​នេះ។ ប៉ុន្តែ ការ​ខិតខំ​ប្រឹង​ប្រែង​នោះ​​នៅតែ​មិនទាន់​ឆ្លើយ​តប​នឹង​ការ​ឈឺចាប់​ដែល​ជន​រង​គ្រោះដោយ​ជាតិ​គីមី​ពុល​ពណ៌លឿង​ទុំ​វៀតណាម​កំពុង​ទ្រាំទ្រ។
.


សារមន្ទីរភ័ស្តុតាងសង្គ្រាម (ទីក្រុងហូជីមិញ) ជាទីកន្លែងរក្សាទុកបណ្តាភ័ស្តុតាងដែលពាក់ព័ន្ធដល់
គ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿតទុំ /dioxin នៅប្រទេសវៀតណាម។ រូបថត៖ អានហៀវ


កុមារម្នាក់ដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ កំពុងថែទាំនិងព្យាបាលនៅភូមិហ័រប៊ិញ 
(Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ


ស្នាមញញឹមរបស់កុមារពិការពីរនាក់ដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ /dioxin
នៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ


ព្យាបាលនិងស្តារនីតិសម្បទាសំរាប់កុមារដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទំំ /dioxin
នៅភូមិមិត្តភាពវៀតណាម ស្រុកហ័យឌឹក រដ្ឋធានីហាណូយ។ រូបថត៖ ត្រុងជីញ


កុមារី ថាយធីង៉ា (Thai Thi Nga)ស្រុកកំណើតតឹនគី (Tan Ky) ខេត្តងេអាន (Nghe An)​​ជនរងគ្រោះដោយជាតិគីមី​
ពុល​ពណ៌លឿងទុំម្នាក់ ដែលចូលរួមក្នុងគណៈមេប្រយោគនៃពានរង្វាន់ ដើម្បីសិទ្ធិកុមារពិភពលោកក្នុងឆ្នាំ ២០០៥
២០០៦ ២០០៧ និងឆ្នាំ២០០៨។ រូបថត៖ ត្រុងជីញ


អតីតយុទ្ធជនអាមេរិកម្នាក់មកសួរសុខទុក្ខកុមារដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ /dioxin
នៅខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


បងស្រី Barbora Sollerova និស្សិតម្នាក់មកពីអង់គ្លេស អ្នកស្ម័គ្រចិត្តថែទាំកុមារដែល​​ទទួលផលប៉ះពាល់
ពីជាតិគីមីពុលពណ៌លឿងទុំ/dioxin  នៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទី​ក្រុងហូជីមិញ
(Ho Chi Minh)។ រូបថត៖ ឡេមិញ


លោក Benard J.Duff អតីតយុទ្ធជនអាមេរិកម្នកា់និងជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin
រួមជាមួយរងគ្រោះ​ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ដែលចូលរួមដំណើរការដើរទូទាំងប្រទេស
វៀតណាម ដំណើរការ​ពណ៌​លឿង​ទុំ ចាប់ពីទីក្រុងហូជីមិញមកដល់រដ្ឋធានីហណូយនាឆ្នាំ ២០០៨
ប្រវែង ១៧០០ គីឡូម៉ែត្រ ដើម្បីបង្កើតថវិការសម្បូរសធម៌គាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/
dioxinវៀតណាម។ រូបថត៖ ត្រុងជីញ

អង្គការនិងមិត្តអន្តរជាតិកាន់តែច្រើន ដែលយកចិត្តទុកដាក់ក្នុងការគាំទ្រជនរងគ្រោះ ដោយ
ជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម។  រូបថត៖ អានហៀវ

ថ្លែង​សន្ទរកថា​ក្នុងសិក្ខាសាលា​នេះ​ លោកឧបនាយករដ្ឋមន្ត្រី វូឌឹក​ដាម​ (Vu Duc Dam) ឲ្យ​ដឹងថា៖ ការ​ខិតខំប្រែង​ប្រឹង​របស់នរណាៗក៏ ​ ដោយ​ប្រាជ្ញា​ ស្មារតី ​ឬ​សម្ភារៈ ដើម្បីជំនះ​​ផលវិបាក​នៃ​មហន្តរាយ​ជាតិគីមីពុល​ពណ៌លឿងទុំ ហើយការជួយឧបត្ថម្ភ​ជនរងគ្រោះ​ដែលទទួលផលប៉ះពាល់​ដោយ​ជាតិ​គីមីពុល​ពណ៌លឿង​ទុំ/​dioxin​សុទ្ធតែ​​​​គ្មាន​តំលៃ​អីសោះទេ។

លោក​បាននិយាយថា៖ “ប្រជាជន​វៀតណាម​មិន​ផលិត មិនទិញ មិន​នាំចូល មិន​ពង្រាយជាតិគីមី​ពុល​ពណ៌​លឿង​​ទុំនៅ​វៀតណាម ប៉ុន្តែ​ប្រជាជន​វៀតណាម​កំពុង​និងបន្ត​គឺជា​រង​គ្រោះ​ដោយជាតិគីមីពុល​ដែល​ស្លាប់មនុស្សនេះ!”។

​ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី​បានអំពាវនាវ៖ “គ្មាន​យ៉ាង​ណាទៀត​ទេ យើង​ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ ត្រូវ​​​ប្រើប្រាស់​សម្លេង​របស់​វិទ្យាសាស្ត្រ របស់សម្បជញ្ញៈ​របស់​ការ​ពិត​ប្រាកដ ដើម្បី​ជន​រង​គ្រោះ​របស់​សង្គ្រាម​ទាំង​ឡាយ​ ជាពិសេស​គឺ​ជន​រងគ្រោះ​ដោយជាតិ​គីមីពុល​ពណ៌លឿង​ទុំ ត្រូវបាន​គាំទ្រ​និង​បាន​ទទួល​យុត្តិធម៌ផង​”./



ក្នុង​រយៈពេល ១០ ឆ្នាំ ( ១៩៦១-១៩៧១) នៅវៀតណាម កងទ័ព​អាមេរិកបាន​បាញ់​និង​ពង្រាយជាតិគីមីពុល​​ប្រមាណ ៨០ លានលីត្រ​ (​ក្នុងនោះ​ជាតិ​គីមីពុល​ពណ៌លឿង​ទុំ​ស្មើ ៦១%) ទម្លាក់​ចុះ​ភូមិ​ចំនួន ២៦.០០០​មានទំហំ​ជាង ៨ លាន​ហិចតា។ ​ប្រជាជន​វៀតណាម​ម្នាក់ទទួលឥទ្ធពល​ពីជាតិ​គីមីពុល​ពណ៌លឿង​ទុំ ជិត​ ៣ លីត្របង្ក​គ្រោះមហន្តរាយ​ជាតិគីមី​ពុល​​ពណ៌លឿង​ទុះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស។


អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top