• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

កែច្នៃរថយន្ត LH - Gold Energy ប្រើអស់មួយលីត្រអេតាណុល លើចម្ងាយ២០០គីឡូម៉ែត្រ

ក្នុងពិធីប្រឡងកែច្នៃ​រថយន្ត​សំចៃ​វត្ថុធាតុ​ នៅតំបន់អាស៊ី (Shell Eco Marathon Asia 2015) នៅ​ប្រ​ទេស​ថៃ ក្រុម​និស្សិតស្រាវ​ជ្រាវ នៃមហាវិទ្យាល័យឡាក​ហុង​ របស់វៀត​ណាម ដណ្តើម​បាន​រង្វាន់​ឯកឆ្នើម​ នៃប្រភេទទម្រង់រូបភាពទីក្រុង វត្ថុធាតុជំនួស ( Urban concept) ជាមួយ​រថយន្ត LH - Gol​d​ Energy មានលទ្ធភាពបើកបរបានចម្ងាយផ្លូវ១៦៤.៤គីឡូម៉ែត្រ ប្រើ​អស់​តែ​មួយ​លីត្រ​អេតា​ណុល​ E100។ ប៉ុន្តែ​មកដល​ដើម​ឆ្នាំ២០១៦ មិត្ត​និស្សិត​បាន​កែលម្អ​និង​ពិសោធន៍​លាក​ល្បង​បាន​ជោគ​​ជ័យ​នូវ​រថយន្ត LH - Gold Energy អាច​បើក​បរ​​លើចម្ងាយ​ផ្លូវ​២០០​គីឡូម៉ែត្រ ប្រើអស់តែ១លីត្រ​​អេតា​ណុល។

រថយន្តកង​បួន LH - Gold Energy ដែលនិស្សិត​មហាវិទ្យាល័យ​ឡាក​ហុង (ដុងណាយ) ស្រាវ​ជ្រាវ កៃច្នៃ ឆ្លង​កាត់​ពេល​វេលា​ធ្វើការ​លំបាក និងផ្លាស់ប្តូររចនាសម្ពន្ធ​នៃគ្រឿង​បន្លាស់​ម៉ាស៊ីន​។ ក្នុង​នោះ សំខាន់​បំផុត​របស់​ផលិត​ផល​នេះ គឺជា​ម៉ាស៊ីអាច​បញ្ឆេះឡើង​ ដោយប្រើអេតាណុល និង​ដំណើរការ​ល្អ​។

ក្រុមស្រាវ​ជ្រាវឲ្យដឹង​ថា៖ ប្រការលំបាកពេលប្រើប្រាស់វត្ថុធាតុគឺ​កំដៅរបស់ អេតាណុលឆេះខ្សោយជាង​សាំង សម្ពាធ​ផ្ទុះខ្សោយ ទើប​ពិបាក​បញ្ឆេះ។ ដើម្បីដោះស្រាយ​បញ្ហា​នេះ ក្រុមស្រាវជ្រាវ​បាន​ច្នៃប្រព័ន្ធ pit-tong និង xi-lanh សាឡើង​វិញ ដាក់បន្ថែមម្ជុល​ផ្លុំអេឡិច​ត្រូនិក ដើម្បីគ្រប់​គ្រង​វត្ថុធាតុ​។​


ក្រុមស្រាវជា្រវកំពុងធ្វើសម្រេចដំណាក់ការផ្សាគ្រោងតួថយន្ត។ រូបថត៖ ថុងហាយ

រថយន្ត LH - Gold Energy បានធ្វើពីវត្ថុធាតុសំណល់និងគ្រឿងបន្លាស់ច្នៃឡើងវិញ របស់រថយន្តច្រើនប្រភេទ។
រូបថត៖ ថុងហាយ


មិត្តត្រឹនហ្វីហ្វាង និស្សិតឆ្នាំទីបី ផ្នែកខាងអេឡិចត្រូមេកានិច (ផ្នែកអេឡិចត្រូមេកានិច មហាវិទ្យាល័យឡាកហុង) ជាសមាជិកម្នាក់ក្នុងចំណោមសមាជិករបស់ក្រុមស្រាវជ្រាវកំពុងកែម៉ាស៊ីនជាថ្មី។ រូបថត៖ថុងហាយ

ក្រុមស្រាវជ្រាវកំពុងរិះគិត ដើម្បីកែច្នៃម៉ាស៊ីនឲ្យសមស្របជាមួយតម្រូវការដាក់ចេញ។ រូបថត៖ ថុងហាយ

កងទាំងបួនបានធ្វើអំពីកងទោចក្រយន្ត Exciter។ រូបថត៖ ឯកសារ

សម្បកកងធ្វើដោយចម្រុះខ្សែអុបទិកនិងជ័ររចនាតាមទិសដៅប្រឈមកកិតពេលបើកបរ។ រូបថត៖ ឯកសារ

គ្រឿងនាំវត្ថុធាតុអេតាណុលចូលម៉ាស៊ីនបានច្នៃឡើងវិញ។ រូបថត៖ ឯកសារ

ទិដ្ឋភាពជិតនៃគ្រឿងយោងកម្លាំងមួយរបស់តួរថយន្ត។ រូបថត៖ ថុងហាយ

ម៉ាស៊ីនបានច្នៃសាឡើងវិញពីម៉ាស៊ីនទោចក្រយានយន្ត។ រូបថត៖ ឯកសារ

រថយន្តធ្វើសម្រេចចំណែកស៊ុមនិងដាក់ដំឡើង។ រូបថត៖ ឯកសារ

រថយន្តរបស់ក្រុមនិស្សិតមហាវិទ្យាល័យ​ឡុកហុង បាន​ធ្វើពីវត្ថុ​ធាតុ​សំណល់​និង​គ្រឿង​បន្លាស់​របស់​ប្រភេទ​ទោច​ក្រ​យាន​យន្ត​ជាច្រើ​ន​។ សម្បក​កងបាន​ធ្វើអំពី​ចម្រុះ​ខ្សែអុប​ទិក ​និង​ជាតិ​ជ័ររចនា​តាម​ទិស​ប្រឈម​ភាពក​កិត ​ពេល​បើក​បរ​ឆ្លើយ​តប​បាន​លក្ខណៈ​វិនិច្ឆ័យ​ រឹងមាំ ស្រាល ស្អាត។

ចំណែកតួម៉ាស៊ីន ក្បាលម៉ាស៊ីន​គឺរបស់ Honda Cub 81 ប្រអប់លេខម៉ាស៊ីន និង​ផ្នែកយោង​កម្លាំង​របស់ ទោចក្រ​យាន​យន្ត Wave កងរបស់ Exciter។ល។ រថយន្តដំឡើងគ្រប់គ្រាន់មាន​ស៊ីភ្លេ  កញ្ចក់សម្រាប់មើល​ខាង​ក្រោយ អំពូល​ភ្លើង​សញ្ញា។ កន្លែងអង្គុយបើកបរមានដាក់នាឡិកា បង្ហាញប៉ារ៉ាម៉ែត្រ​ល្បឿន វត្ថុធាតុ ប្រអប់​លេខ​ម៉ាស៊ីន​។ល។ គ្រឿង​បន្លាស់ទាំងអស់សុទ្ធតែបាន ក្រុមកែច្នៃឲ្យសមស្រប ធានាដំណើរការ​ល្អ សំចៃបាន​វត្ថុធាតុ។

សំឡឹង​មើលពី​ក្រៅ LH - Gold Energy ដូចជារថយន្តស្ព័រទំនើបតែ​មានរាងតូច មានទម្ងន់​ប្រហែល៦០គីឡូ​ក្រាម និងសម្រាប់​តែម្នាក់អង្គុយ​ប៉ុណ្ណោះ។ រថយន្តលាបពណ៌សនិងបិទ logo ស្អាតជក់​ចិត្ត។ ទ្វារបើកឡើង​ទៅលើ។

មិន​ទាន់គាប់ចិត្តជាមួយ​សមិទ្ធិផល ដែលសម្រេចបាន ក្រុម​និស្សិត​ស្រាវជ្រាវ​មាន​ទំនុក​ចិត្ត​កៃលម្អ​គ្រឿង​បន្លាស់​លម្អិត​ LH - Gold Energy ដើម្បីរថយន្តអាចបើកបរ​ បានចម្ងាយផ្លូវ២០០គីឡូម៉ែត្រ ប្រើអស់​តែ១លីត្រ​អេតាណុល​។ មិត្តត្រឹន​ហ្វីហ្វាង និស្សិតឆ្នាំទី៣ ផ្នែកអេឡិចត្រូមេកានិច​មហាវិទ្យាល័យ​ឡាក​ហុង ជាសមាជិក​ម្នាក់​ក្នុង​ចំណោម​​សមាជិក របស់ក្រុមស្រាវជ្រាវ​ឲ្យដឹងថា៖ “ដើមឆ្នាំ២០១៦ ពេល​សាក​ល្បង រថយន្ត​ប្រើអស់​តែមួយ​លីត្រ​អេតាណុល ប៉ុន្តែបើកបរបាន​ចម្ងាយផ្លូវ ២០០គីឡូម៉ែត្រ និងមានល្បឿនខ្ពស់បំផុតឡើង​ដល់៥០គីឡូម៉ែត្រ។ ការជោគ​​ជ័យនេះ​ធ្វើឲ្យយើង​ខ្ញុំរំភើប​ចិត្ត​ណាស់”។

រថយន្ត LH - Gold Energy បានកែលម្អថ្មីនេះ នឹងបានក្រុមស្រាវជ្រាវនាំទៅ​ប្រទេសហ្វីលីពីន ចូលរួម​ពិធី​ប្រឡង​កែច្នៃ​រថយន្ត សំចៃវត្ថុធាតុ នៅតំបន់អាស៊ី រៀបចំនៅ​ខែមិនា​ឆ្នាំ២០១៦។ រថយន្ត LH - Gold Energy របស់​មហា​វិទ្យាល័យ​ឡាក​ហុង​ កំពុង​មាន​ទំនុក​ចិត្ត​សង្ឃឹម​ នូវរង្វាន់​ឯកឆ្នើម ក្នុង​ការប្រឡង​​ឆ្នាំ២០១៦​។

លោក​អនុបណ្ឌិត ឡេផឿងឡុង គ្រូបង្រៀនផ្នែកអេឡិច​ត្រូនិក មេកានិក មហាវិទ្យាល័យ​ឡាកហុង​រំភើប​និយាយ​ថា៖ “ការ​ជោគ​​ជ័យរបស់មិត្តនិស្សិតក្នុងការកែច្នៃរថយន្ត ដោយប្រើវត្ថុធាតុអេតាណុល​ បង្កើតបានកេរី៍​ឈ្មោះរុន្ទឺ និង​អាច​​អនុវត្តជាក់​ស្តែងក្នុង​សង្គម ដើម្បី​កាត់​បន្ថយ​បាន​ប្រភពផ្សែង​ឧស្មន​បង្កកខ្វក់​បរិស្ថាន៕



រថយន្ត LH - Gold Energy បើកបរដោយអេតាណុល ដែលនិស្សិតមហាវិទ្យាល័យឡាកហុងកែច្នៃឡើង។
រូបថត៖ ឯកសារ


រថយន្តបើកបរដោយវត្ថុធាតុអេតាណុល បាននាំចេញបើកបរក្នុងការប្រឡង Shell Eco Marathon Asia 2015 នៅថៃ។ រូបថត៖ ឯកសារ

 រថយន្ត LH - Gold Energy សំចៃវត្ថុធាតុមួយលីត្រអេតាណុល បើកបរបានចម្ងាយផ្លូវ២០០គីឡួម៉ែត្រនិងល្បឿនអាចឡើងដល់៥០គីឡូម៉ែត្រ
ក្នុងម៉ោង។ រូបថត៖ ឯកសារ


រថយន្តមានទម្ងន់ប្រហែលជា៦០គីឡូម៉ែត្រនិងអង្គុយបានតែម្នាក់ប៉ុណ្ណោះ។ រូបថត៖ ឯកសារ

ក្រុមនិស្សិតមហាវិទ្យាល័យឡាកហុងមានកិត្តិនាមល្បី ពេលដណ្តើមបានជ័យជំនះក្នុងពិធីប្រឡងកែច្នៃរថយន្តសំចៃវត្ថុធាតុតំបន់អាស៊ី។
រូបថត៖ ឯកសារ

 

អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ថុងហាយនិងឯកសារ

 
 


Top