• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

កីឡាករបាញ់កាំភ្លើង ហ្វាងស្វឹនវិញ (Hoang Xuan Vinh) និង ស្នូរ​កាំ​ភ្លើង​ប្រវត្តិសាស្រ្ត​

ទស្សនាទូរទស្សន៍​​ផ្សាយ​ផ្ទាល់ កីឡាករ​បាញ់កាំ​ភ្លើងហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh) ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នូវ​វិញ្ញាសា​បាញ់​កាំ​ភ្លើង ក្នុង​អូឡាំពិក ក្រុង​Rio ២០១៦ (ប្រេស៊ីល) អ្នក​ស្រ​ឡាញ់​កីឡា​វៀត​ណាម​រាប់លាន​នាក់ មាន​នាទីធ​ប់​ដង្ហើមតឹង​ទ្រូង ហើយ​ក៏​ធូស្រាល​ឡើង​វិញ  នៅ​ពេល​កីឡាករ​បាញ់​កាំភ្លើង​រូប​នេះ បាន​បាញ់​កាំភ្លើងដ៏​ល្អឥត​ខ្ចោះ ដោយមាន​លទ្ធផល ២០២,៥ពន្ទុ ក្រោយ​២០លើក​បាញ់ បំ​បែក​​ឯត​ទគ្គកម្ម​​អូឡាំពិក និង នាំ​មក​នូវ​មេដាយ​មាស​អួឡាំពិក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្រ្ត ជូន​កីឡាវៀត​ណាម នាថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៦។ បីថ្ងៃ​ក្រោយ​មក កីឡាករ​បាញ់​កាំ​ភ្លើង​ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh) ដ៏ឆ្នើម​ដណ្តើមបាន​មេដាយ​ប្រាក់ ក្រោយ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ បាញ់កាំភ្លើង​ខ្លីយឺត​បុរស​ចម្ងាយ​៥០​ម៉ែត្រ នៅ​អូឡាំពិក ក្រុង​Rio ២០១៦។ ខាង​ក្រោយមេ​ដាយ​ដ៏ឆ្នើម​នេះ គ្មាន​អ្នកណា​អាចដឹង​បាន​ថា ដើម្បី​​ផ្តល់​​នូវ​ទឹក​ចិត្ត​ដ៏ស្មោះ​ស សម្រាប់​មុខវិញ្ញា​សាកីឡា​នេះ ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh) បាន​ឆ្លង​កាត់​ជម្ងឺ​ភ្នែក​មីញ៉ូប និង ខ្សោយ​បេះ​ដូង ជម្ងឺ​ទាំង​នេះ​​បង្ក​ឧបសគ្គ​យ៉ាង​ច្រើន ក្នុង​ការ​ប្រកួត​កីឡា​ដណ្តើម​បាន​​សមិទ្ធិផល​ខ្ពស់​យ៉ាង​នេះ។​

បាញ់កាំភ្លើងល្អឥតខ្ចោះ

“ខ្ញុំតែងនឹក​គិតដល់មាតុភូមិ និង តែងជឿជាក់​ថា ជន​ជាតិ​វៀត​ណាម​រាប់​លាន​នាក់ កំពុង​តែគាំទ្រ និង ផ្តល់​នូវ​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​។ ដូច្នេះ នៅនាទី​បាញ់​គ្រាប់​ចុង​ក្រោយ​នោះ ខ្ញុំមិន​គិតគូរ​ដល់​ខ្លួន​ទេ គឺខ្ញុំតែង​នឹក​គិត​ដល់​ទង់​ជាតិ​ជានិច្ច​។ ពេលនោះ អាច​និយាយ​បាន​ថា ស្មារតី​ជន​ជាតិ​នៅក្នុង​ខ្លួន​ខ្ញុំ បាន​ដង្ហោយ​ឲ្យខ្ញុំត្រូវ​តែ​ប្រកួត ត្រូវ​តែឈ្នះ​។ ពេល​នោះ ខ្លួន​ខ្ញុំហាក់​ដូច​ជាពុះ​កញ្ជ្រោល ដោយ​ឆន្ទះ​របស់​ជន​ជាតិ​វៀត​ណាម​ម្នាក់ ទើប​ខ្ញុំប្រមូល​ផ្តុំអារម្មណ៍​សម្រាប់​​ការ​ប្រកួត ធ្វើដូច​ម៉្តេច​ឲ្យបាន​ល្អ​បំផុត”​។ នោះគឺ​ជាការចែក​រំលែកពោរ​ពេញ​ដោយ “ចរិត​កង​ទាហាន​” របស់​​វរសេនីយ៍ឯក - កីឡាករ​បាញ់​កាំភ្លើង​ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh) ក្រោយ​ពីដណ្តើម​បាន​មេដាយ​មាស វគ្គបាញ់​កាំភ្លើងខ្យល់​បុរស ចម្ងាយ​១០ម៉ែត្រ​នៅ​អូឡាំពិក ក្រុង​Rio ២​០១៦។


ជាមួយលទ្ធផល២០២,៥ពន្ទុ ក្នុង២០លើកបាញ់ កីឡាករបាញ់កាំភ្លើងហ្វាងស្វឹនវិញ (Hoang Xuan Vinh) យ៉ាងឆ្នើមដណ្តើមបានមេដាយមាស វគ្គបាញ់កាំភ្លើងខ្យល់បុរសចម្ងាយ១០ម៉ែត្រនៅអូឡាំពិក ក្រុងRio ២០១៦។ រូបថត៖ EPA /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាទីបាញ់កាំភ្លើងលើកចុងក្រោយរបស់កីឡាករហ្វាងស្វឹនវិញ (Hoang Xuan Vinh)  បានបញ្ចប់ ដណ្តើមបានមេដាយមាស
និង បំបែកឯតទគ្គកម្មពិភពលោក វគ្គបាញ់កាំភ្លើងខ្យល់បុរសចម្ងាយ១០ម៉ែត្រ នៅអូឡាំពិកក្រុងRio២០១៦។
រូបថត៖ EPA /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កីឡាករហ្វាងស្វឹនវិញ (Hoang Xuan Vinh)  (អាយុ៤១ឆ្នាំ) របស់គណៈប្រតិភូកីឡាវៀតណាម លើវេទិកា​ទទួល​មេដាយ​មាស
ជាមួយ​កីឡាករប្រេស៊ីល Felipe Almeida Wu (ខាងឆ្វេង មេដាយប្រាក់) និង កីឡាករចិន Pang Wei (មេដាយសំរឹទ្ធ)។
រូបថត៖ EPA /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កីឡាករ ហ្វាងស្វឹនវិញ (អាយុ៤១ឆ្នាំ) របស់គណៈប្រតិភូកីឡាវៀតណាម លើស០,៤ពន្ទុ បើប្រៀប​នឹងកីឡាករដំណើម​បាន
មេដាយប្រាក់​គឺ Felipe Almeida Wu (អាយុ២៤ឆ្នាំ) (ខាងឆ្វេង) របស់គណៈប្រតិភូកីឡាប្រេស៊ីល។ ជ័យ​ជំនះរបស់​ហ្វាង​ស្វឹន​វិញ​
(Hoang ​Xuan Vinh) បានទូរគមនាគមអន្តរជាតិ វាយតម្លៃថាជាបទពិសោធន៍ និង ភាពនឹងនរពោរពេញដោយ “ចរិតកង​ទាហាន​” យកបានជ័យជំនះលើកម្លាំងក្មេង នៃកីឡាករ Felipe Almeida Wu។ រូបថត៖ EPA /ទីភ្នាក់​ងារសារព័ត៌មាន​វៀត​ណាម


កីឡាករបាញ់កាំភ្លើងហ្វាងស្វឹនវិញ (Hoang Xuan Vinh) នាំមកបន្ថែមមេដាយសំរឹទ្ធមួយគ្រឿង ជូនគណៈ​ប្រតិភូកីឡា​វៀត​ណាម​
នៅអូឡាំពិក ក្រុងRio នាថ្ងៃទី១០ ខែសីហា។ រូបថត៖ EPA /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាថ្ងៃទី១០ ខែសីហា ជាមួយលទ្ធផល១៩១,៣ពន្ទុ ក្នុង២០លើកបាញ់ កីឡាករបាញ់កាំភ្លើងហ្វាងសឹ្វនវិញ (Hoang Xuan Vinh) 
យ៉ាងឆ្នើមដណ្តើមមេដាយប្រាក់ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាបាញ់កាំភ្លើងខ្លីយឺតបុរសចម្ងាយ៥០ម៉ែត្រ
នៅអូឡាំពិតក្រុងRio ២០១៦។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្រោយនាទីប្រវត្តិសាស្រ្ត​នោះ ទំព័រកាសែត Euro Sports បាន​បញ្ចេញមតិ​ថា៖  “ហ្វាងស្វឹនវិញ (Hoang Xuan Vinh)  ដណ្តើម​បានមេដាយ​មាសដំបូងបង្អស់​ជូន​វៀត​ណាម។ កីឡាករ​បាញ់​កាំភ្លើងអាយុ​៤១​ឆ្នាំ បាន​យក​ជ័យជំ​នះលើកី​ឡាករ​បាញ់កាំភ្លើង​អាយុ​២៥​ឆ្នាំ ជនជាតិ​ប្រេស៊ីល ចំពោះ​សម្ពាធ​អារម្មណ៍​នៃក្រុម​ទស្សនិកជន​ជាម្ចាស់​ផ្ទះ យ៉ាងនេះ​បាញ់គ្រាប់ចុង​ក្រោយ បាន​ល្អឥត​ខ្ចោះ”​។

រីឯទំព័រ Daily Mail (អង់គ្លេស) ក៏បាន​សរសេរ​សារព័ត៌មាន​យ៉ាង​ច្រើន​សម្រាប់​កីឡាករ​បាញ់​កាំភ្លើង​របស់​វៀត​ណាម ដោយ​មាន​ឃ្លាផ្តើម​ថា៖ “កីឡករ​សាមញ្ញឈ្មោះ​វិញ (Vinh) បង្កើត​ប្រវត្តិសាស្រ្តជូន​វៀត​ណាម”​។

ទីភ្នាក់​ងារសារព័ត៌មាន​ CNN (អាមេរិក) ជូនពរហ្វាងស្វឹន​វិញ (Hoang Xuan Vinh)  តាម​រយៈបណ្តាញ​សង្គម Twitter៖ “ហ្វាងស្វឹនវិញ (Hoang Xuan Vinh) នាំយកមេដាយ​មាសអូឡាំពិក​ដំបូង​បង្អស់ ក្នុងប្រវត្តិសាស្រ្ត​ជូន​ប្រទេស​វៀត​ណាម បង​យកជ័យជំនះ​ក្នុងវគ្គបាញ់​កាំភ្លើងខ្យល់​បុរសចម្ងាយ​១០ម៉ែត្រ”។

ក្រោយថ្ងៃដ៍ត្រចេះ​ត្រចង់​នេះ​បីថ្ងៃ គឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅទីលាន​ប្រកួត​វគ្គបាញ់​កាំភ្លើង​ខ្លី ចម្ងាយ៥០​ម៉ែត្រ ហ្វាងស្វឹន​វិញ (Hoang Xuan Vinh)  បន្ត​ដណ្តើម​បាន​មេដាយប្រា​ក់​មួយគ្រឿង​ទៀត។​ ក្រោយ​ពីដំណឹង​ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)  ស្ថិតនៅក្នុង​ចំណោម​Top ៤  កីឡាករ​ឆ្នើមបំផុត​នៅអូឡាំពិក​ក្រុង Rio ២០១៦ គិតដល់ថ្ងៃទី​១០ ខែសី​ហា ផ្សាយចេញ​ទៅគ្រប់ទីកន្លែង​លើពិភព​លោក គ្រប់​វេទិកា បណ្តាញ​សង្គម នៅ​វៀត​ណាម​ពេញដោយ​មតិ និង ការចែក​រំលែក៖ “ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)  វៀត​ណាម​មាន​មោទន​ភាព​ដោយ​សារ​បង”​។


បុរសភ្នែកមីញ៉ូបស្រឡាញ់វិញ្ញាសាបាញ់កាំភ្លើង

កំព្រា​ម្តាយកាលអាយុ៣ឆ្នាំ រស់នៅក្នុងស្ថានភាព​គ្រួសារលំបាក នៅខេត្តក្វាងទ្រី ( Quang Tri ) ម្លោះ​ហើយ​កាល​នៅ​ក្មេង ហ្វាង​ស្វឹនវិញ (Hoang Xuan Vinh)  មានសុខភាពមិន​បានល្អដូច​គេ។ បញ្ចប់​ការសិក្សានៅវិទ្យាល័យ បង​មាន​កម្ពស់​ត្រឹម​តែ១,៦០​ម៉ែត្រ និង ភ្នែកមីញ៉ូប។ អាយុ១៨ឆ្នាំ ស្វឹនវិញ (Xuan Vinh) ស្ម័គ្រ​ចិត្តចូល​បម្រើ​កង​ទ័ព និង ចាប់​ផ្តើមរៀន​បាញ់កាំភ្លើង ពេលអាយុបាន២០ឆ្នាំ។

អាយុ២៤ឆ្នាំ ស្វឹនវិញ (Xuan Vinh) បង្កើតបានស្នាដៃបំបូងបង្អស់ ពេល​ដណ្តើមបាន​រង្វាន់​បាញ់​កាំភ្លើង​ខ្លី​ទូទាំង​កង​ទ័ព​។ ពីរឆ្នាំក្រោយមក កីឡាករបាញ់កាំភ្លើងនេះ ដណ្តើមបាន​មេដាយមា​ស ទន្ទឹម​នោះបំបែក​ឯតទគ្គ​កម្ម​ជាតិ​ ក្នុង​វគ្គបាញ់កាំ​ភ្លើងខ្លី​បុរស ចម្ងាយ​ជាង១០​ម៉ែត្រ។ ស្នាដៃនេះ គឺជា​សម្ពាយ​សម្រាប់​ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)  ឈាន​ចូលក្រុម​បាញ់​កាំភ្លើង​ជាតិ។


រូបភាព​ហ្វឺកហាត់ នៅមណ្ឌល​ហ្វឺកហាត់កីឡាជាតិ ជាមួយកាំភ្លើងខ្លី បាញ់គោលដៅចម្ងាយ​៥០ម៉ែត្រ របស់​កីឡាករ​បាញ់​កាំភ្លើងហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)  ។ កាំភ្លើង​បាន​ក្រុមហ៊ុន​កាំភ្លើង​ស្វីស រចនា ដង​កាំភ្លើង​ឈើ បាន​ចិតក្រឡឹងល្មម​ នឹង​បាតដៃរបស់​បង។ ហើយ​កាំភ្លើង​នោះ បាន​ដើរ​តាម​បង​មក​ដល់​អូឡាំពិក ក្រុង​Rio ២០១៦ នាំមក​ជូនវៀតណាម​នូវមេ​ដាយ​អូឡាំពិក​ដ៏មាន​តម្លៃ។

ម្ចាស់ជើងឯកអូឡាំពិកហ្វាងស្វឹនវិញ (Hoang Xuan Vinh)  ធ្លាប់បានចែករំលែកថា៖ “ដើម្បី​បាញ់ចំ​គោលដៅជា​ប្រការ​សាមញ្ញ​ធម្មតា ​
នរណាក៏អាចធ្វើបានប្រការនេះដែរ។ ធ្វើម្ចាស់​ការសិល្បៈ​បាញ់កាំភ្លើងទើបជាបញ្ហាសំខាន់ វាជា​ល្បែង​មួយត្រូវ​ការ​អារម្មណ៍​ជាង​បច្ចេក​ទេស”។​
រូបថត៖ ទ្រឿងវ៉ាន់វិ


ហ្វាងស្វឹនវិញ (Hoang Xuan Vinh)   ពិនិត្យកាំភ្លើងមុនពេលហាត់បាញ់នៅមណ្ឌលហ្វឺកហាត់កីឡាជាតិ។ រូបថត៖ ទ្រឿងវ៉ាន់វិ

ហ្វាងស្វឹនវិញ (Hoang Xuan Vinh)  បានប្រៀបដូចជាអ្នក “ចម្លាក់” ចិតក្រឡឹងដងកាំភ្លើងឲ្យល្មមបាតដៃដោយខ្លួនឯង ក្នុងដំណើរការហ្វឺកហាត់នៅមណ្ឌលហ្វឺកហាត់កីឡាជាតិ។ រូបថត៖ ទ្រឿងវ៉ាន់វិ

បីខែមុនពេលធ្វើដំណើរទៅប្រកួតនៅអូឡាំពិកក្រុង Rio ២០១៦  ក្រុមបាញ់កាំភ្លើងជាតិវៀតណាម និង ហ្វាងស្វឹនវិញ
(Hoang Xuan Vinh)  មមាញឹកហាត់ នៅក្នុងមណ្ឌលហ្វឺកហាត់កីឡាជាតិ។ រូបថត៖ ទ្រឿងវ៉ាន់វិ


ហ្វាងស្វឹនវិញ (Hoang Xuan Vinh)   ហាត់បាញ់កាំភ្លើងយឺតចម្ងាយ៥០ម៉ែត្រ នៅមណ្ឌលហ្វឺកហាត់កីឡាជាតិ។ រូបថត៖ ទ្រឿងវ៉ាន់វិ

ហ្វាងស្វឹនវិញ (Hoang Xuan Vinh)  ហាត់បាញ់កាំភ្លើងខ្លីយឺតចម្ងាយ៥០ម៉ែត្រ នៅមណ្ឌលហ្វឺកហាត់កីឡាជាតិ។ រូបថត៖ ទ្រឿងវ៉ាន់វិ

នៅរយៈពេលនេះ ហ្វាង​ស្វឹនវិញ (Hoang Xuan Vinh)   ត្រូវជម្ងឺភ្នែក​មីញ៉ូប​ធ្ងន់ និង ខ្សោយ​បេះដូង បង​ធ្លាប់​មាន​គំនិត​ចាក់​ចេញ ពីបុព្វហេតុប្រ​កួត​កំពូល។ ប៉ុន្តែ​ដោយភាព​អត់ធ្មត់ និង សារ​ជាតិ​រឹងបឹងរបស់​នាយ​ទាហាន ស្វឹន​វិញ (Xuan Vinh)   បាន​ឆ្លងកាត់​ពីជម្ងឺ​តំកាត់​នេះ។ ហ្វាងស្វឹន​វិញ (Hoang Xuan Vinh)   បានចែក​រំលែក​ជាមួយ​មជ្ឈដ្ឋាន​អ្នកកា​សែត​ថា៖ លំហាត់​ដ៏ចំឡែក របស់​លោកស្រីប្រធាន​គ្រួបង្វឹក ង្វៀន​ធី​ញុង (Nguyen Thi Nhung) គឺ​អារម្មណ៍​ស្ងប់ (ឈរ​នៅនឹងមួយកន្លែង​មិនកម្រើក​ដៃជើង​ មិននិយាយ​ក្នុងរយៈពេល​២ម៉ោង) ហាត់​រៀន​យក​ជំនះ​លើគុណ​វិបត្តិខ្វះ​ការ​ជឿជា​ក់ (មុនពេល​ហាត់តែង​ពោលពាក្យ​ប្តេជ្ញា) បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​ជួយ បង​យកជំនះលើគុណ​វិបត្តិ​អារម្មណ៍​។

ខាងក្រោយ​មេដាយ​ទាំងឡាយ មាន​អ្នកគាំទ្រកីឡា​មិនតិច​ទេដឹង​ថា ក្នុងអំឡុង​១៧ឆ្នាំដើរ​តាមរបរ​បាញ់​កាំ​ភ្លើង កីឡាករ​បាញ់​កាំភ្លើង​ហ្វាង​សឹ្វន​វិញ (Hoang Xuan Vinh)    រួមជា​មួយ​អ្នក​រួមអាជីព​ត្រូវ​ហ្វឺក​ហាត់​ដោយ​វង់​ក្រដាស ជាមួយ​ចំនួនគ្រាប់បាញ់​ស្មើរត្រឹម១/៥​បើប្រៀប​នឹង កីឡាករ​បាញ់កាំ​ភ្លើង​ផ្សេងៗលើពិភព​លោក​។ ជួន​កាល មិន​គ្រប់គ្រាប់​បាញ់ ម៉ោង​ហាត់​ជាច្រើន ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)    បាន​ត្រឹម​តែលើក​កាំភ្លើង​តម្រង​បាញ់​ហើយ​ដាក់​ចុះ​។ ម្យ៉ាង​ទៀត ដោយមូលដ្ឋានសម្ភារៈបម្រើការ​ហ្វឺក​ហាត់ ក្នុងប្រទេស​នៅខ្វះ​ខាត់  វង់​ក្រដាស​ ប៉ុន្តែពេល​ប្រកួតត្រូវបាញ់​វង់អេឡិចត្រូនិក ក៏ជាឧបសគ្គ​មួយ​សម្រាប់​ស្វឹន​វិញ (Xuan Vinh)    ពេល​ចេញ​ទៅប្រកួត​នៅទីលាន​ធំៗ​។

ប្រសិន​បើកីឡាករបាញ់​កាំភ្លើង​បរទេស ពេល​ទិញកាំ​ភ្លើង​ទើប​មាន​ម៉ាស៊ីន​ថ្លឹង​តម្រូវ​តាម​ខាត់​ទំហំដៃ​របស់​ខ្មាន់​កាំភ្លើង​ ឯនៅវៀត​ណាម សំខាន់​កីឡាក​របាញ់​កាំភ្លើង​ចិត​ក្រឡឹង​ដង​កាំភ្លើង​ដោយ​វិធីសាស្រ្ត​សិប្បកម្ម​ជា​ចម្បង​។ ជីវិត​ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)  ក៏បានប្រៀបដូច​ជា​អ្នក ”ចម្លាក់” ពេល​ចិត​ក្រឡឹង​ដង​កាំភ្លើង​ដោយ​ដៃដើម្បី​ល្មម​នឹង​បាតដៃ​ខ្លួន​។

ឱកាស​កម្រ​មាន​តែមួយ​គត់ កីឡាករហ្វាងស្វឹន​វិញ និង អ្នក​រួម​អាជីព​បាន​ហាត់​ក្នុង​ទីលាន​បាញ់​ទំនើប​បំផុត​ពិភពលោក នៅប្រ​ទេស​កូរេខាង​ត្បូង ដោយគុណ​បំណាច់របស់​គ្រូបង្វឹក ង្វៀន​ធីញុង (Nguyen Thi Nhung) និង អ្នក​ឯកទេស Park Chung Gun មុនពេលចូលរួម​អូឡាំពិក ក្រុង​Rio ២០១៦។ ក្រោយ​ពីពិភាក្សា​ជាមួយ​គ្រូ​បង្វឹក​ង្វៀន​ធីញុង (Nguyen Thi Nhung)  អ្នក​ឯកទេស Park Chung Gun ដាក់ចេញ​លំហាត់​បច្ចេកទេស​ទម្ងន់ធ្ងន់ និង អាំង​តង់​ស៊ីតេយ៉ាង​ខ្ពស់ ប៉ុន្តែ​ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)    មិនមាន​អារម្មណ៍​បាក់​កម្លាំង និង​ហួស​ចំណុះ​។ ដោយសារ​ហ្វឺកហាត់​ នៅទីលាន​បាញ់​ទំនើប​បំផុត​ពិភពលោក​នេះ ជា​ចំណែក​មួយ​បង្កើត​បាន​ស្នាដៃ​របស់​ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)    នៅអូឡាំពិក ក្រុង​Rio ២០១៦។

បើសំឡឹងមើលតារាងលទ្ធផលរបស់កីឡាករបាញ់កាំភ្លើង អាយុ៤១ឆ្នាំ ពាក់អាវទាហាន​ហ្វាស្វឹន​វិញ (Hoang Xuan Vinh)    មនុស្សទាំង​ឡាយ​នឹង​ភ្ញាក់ផ្អើរ​។ បង​បន្តបន្ទាប់បំបែក​ឯតទគ្គកម្ម និង ដណ្តើមបាន​មេដាយ​មាស ដោយ​ភាពកោត​សរ​សើរ​ចាប់ពីរង្វាន់​ប្រកួត​ជាតិ តំបន់ រហូត​ដល់​ពិភពលោក។ មេដាយមា​ស​អូឡាំពិក​លើក​នេះ ជាស្បៃ​ផ្សំប្រណិត នៅក្នុង​ដូងចិត្ត​ប្រជាជន​វៀត​ណាម វរសេនីយ៍ឯក - កីឡាករ​បាញ់​កាំភ្លើង ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)    ជា​កីឡាករ​វៀត​ណាម​ដ៏ឆ្នើម​បំផុត​នៃសតវត្សទី​២១ ជាមួយ​ស្នូរកាំភ្លើង​បង្កើត ប្រវត្តិ​សាស្រ្ត​៕

រាត្រីថ្ថៃទី១៤​ ខែសីហា ឆ្នាំ២០១៦ កីឡាករ​បាញ់​កាំភ្លើង ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh) ពីអូឡាំ​​ពិក ក្រុង​ Rio ២០១៦ ត្រឡប់​​មកដល់​ព្រលានយន្ត​ហោះអន្តរជាតិ​​ណូយ​បាយ (Noi Bai)។ អ្នកគាំ​ទ្រ មិត្តរួម​ក្រុម សាច់​ញាតិ កម្មាភិបាល​ផ្នែក​កីឡា ។ល។ រាប់​រយនាក់ បាន​អញ្ជើញមក​ព្រលាន​យន្តហោះ​អន្តរជាតិ​​ណូយ​បាយ(Noi Bai) ទទួល​ស្វាគមន៍​បង ក្នុង​នោះមាន លោករដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ កីឡា និង ទេសចរណ៍ ង្វៀនង៉ុកធៀន​ (Nguyen Ngoc Thien)។


អ្នកគាំទ្រត្រៀមបម្រុងផ្ទាំងបដា នៅព្រលានយន្តហោះអន្តរជាតិណូយបាយ (Noi Bai) ទទួលស្វាគមន៍កីឡាករ
ហ្វាងស្វឹនវិញ (Hoang Xuan Vinh)។ រូបថត៖ វៀតឡិញ


អ្នកគាំទ្រត្រៀមបម្រុងរូបថត ទង់ជាតិ និង កម្រងផ្ការសម្រាប់ទទួលស្វាគមន៍ “វិរជន” ហ្វាងស្វឹនវិញ (Hoang Xuan Vinh)    នៅព្រលានយន្តហោះអន្តរជាតិណូយបាយ  (Noi Bai) នារាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ។ រូបថត៖ វៀតឡិញ

រងចាំទទួលស្វាគមន៍បង នៅមានទាំងមិត្តរួមក្រុមក្នុងកងទ័ព ជាមួយបាច់ផ្កាស្រស់លើដៃ។ រូបថត៖ វៀតឡិញ


 លោករដ្ឋមន្រ្តី ក្រងសួងវប្បធម៌ កីឡា និង ទេសចរណ៍ ង្វៀនង៉ុកធៀន (Nguyen Ngoc Thien) អញ្ជើញ​មក​ព្រលាន​យន្ត​​ហោះ​​
អន្តរជាតិ​​ណូយបាយផ្ទាល់ (Noi Bai) ដោយផ្ទាល់ជូនពរកីឡាករបាញ់កាំភ្លើង ហ្វាងស្វឹនវិញ (Hoang Xuan Vinh) 
    និង​ក្រុមបាញ់កាំភ្លើងវៀតណាម ដែលចូលរួមអូឡាំពិក ក្រុងRio ២០១៦។ រូបថត៖ ឡេមិញសើន


អ្នកឯកទេស Park Chung Gun (ខាងឆ្វេង) កីឡាករបាញ់កាំភ្លើង ហ្វាងស្វឹនវិញ (Hoang Xuan Vinh)     និង លោក​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌
កីឡាករ និង ទេសចរណ៍ ង្វៀនង៉ុកធៀន (Nguyen Ngoc Thien)  នៅព្រលានយន្តហោះអន្តរជាតិណូយបាយ (Noi Bai) ។ រូបថត៖ ឡេមិញសើន


នាទីរំភើបរបស់ប្តីប្រពន្ធកីឡាករបាញ់កាំភ្លើងហ្វាងស្វឹនវិញ (Hoang Xuan Vinh)     ផានហឿងយ៉ាង (Phan Huong Giang) ក្នុងថ្ងៃវិលត្រឡបមកពីអូឡាំពិកក្រុងRio ២០១៦ នៅព្រលានយន្តហោះអន្តរជាតិណូយបាយ (Noi Bai) ។ រូបថត៖ ឡេមិញសើន។

កីឡាករបាញ់កាំភ្លើងហ្វាងស្វឹនវិញ (Hoang Xuan Vinh) ក្បែរអ្នកឯកទេសកូរេខាងត្បូង Park Chung Gun (ខាងឆ្វេង) នៅ​ព្រលាន​​យន្តហោះ
អន្តរជាតិ​ណូយបាយ (Noi Bai)  នារាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ រូបថត៖ ឡេមិញសើន
 

អូឡាំពិក ក្រុងRio ២០១៦ (ប្រេស៊ីល) បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៥ - ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។ គណៈ​ប្រតិភូ​កីឡាវៀតណាម ឈរចំណាប់ថ្នាក់លេខ៤៨/២០៦ប្រទេស ដែលបានមកចូលរួម ដោយ​មាន​មេដាយ​​មាស និង មេដាយប្រាក់ធ្លាក់មកលើដៃកីឡាករបាញ់កាំភ្លើង ហ្វាងស្វឹនវិញ (Hoang Xuan Vinh) ជាប់​ចំណាប់​លេខ​បីក្នុង​​តំបន់​អាស៊ី​អាគ្នេយ៍ ក្រោយថៃ (ឈរចំណាប់ថ្នាក់លេខ៣៥ ដោយ​មាន​មេដាយ​មាស២គ្រឿង មេដាយប្រាក់២គ្រឿង មេដាយសំរិទ្ធ២គ្រឿង) និង ឥណ្ឌូនេស៊ី (ឈរ​ចំណាប់​ថ្នាក់​លេខ​៤៦ ដោយ​មាន​មេដាយ​មាស១​គ្រឿង និង​មេដាយប្រាក់២គ្រឿង)។


អត្ថបទ៖ ថុងធៀន (សរុប) - រូបថត៖ AFP, EPA ,ទីភ្នាក់ងារសារព័ត៌មានចិន(ទីភ្នាក់​ងារសារព័ត៌មានវៀតណាមផ្សាយ) ទ្រឿងវ៉ាន់វិ ឡេមិញសើន វៀតឡិញ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top