• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអ៊ីស្រាអែលនឹងឈានចូលដំណាក់កាលថ្មី


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀងស្វាគមន៍ ប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Ruvi Rivlin

នាយប់ថ្ងៃទី២០​ ខែមិនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang​បាន​អញ្ជើញ​ជាអធិបតី​ពិធី​ជប់​លៀង​ស្វាគមន៍​ប្រធានា​​ធិបតី​អ៊ីស្រាអែល លោក Reuven Ruvi Rivlin និង​លោក​ជំទាវ​រួម​ទាំង​គណៈប្រតិភូ ដែល​កំពុងមាន​ដំណើរ​​ទស្សនកិច្ចការងារ​ នៅវៀតណាម។ អញ្ជើញ​ថ្លែង​មតិ​ ក្នុងពិធី លោក​ Tran Dai Quang បាន​គូស​បញ្ជាក់​ថា វៀត​ណាម​ជានិច្ចកាល​គោរព​ទំនាក់​ទំនង​ ជាមួយអ៊ីស្រាអែល ជាដៃ​គូសំខាន់​មួយ​របស់​វៀតណា​ម នៅតំបន់មជ្ឈឹមបូព៌ា។ ​លោក Tran Dai Quang បានជឿជាក់ថា កិច្ច​សហប្រ​តិបត្តិការ​​ទ្វេភាគីរវាងវៀតណាម​ និង អ៊ីស្រា​អែល​នឹង​ឈាន​ចូល​ដំណាក់​កាលអភិវឌ្ឍន៍​ថ្មី ប្រកបដោយ​ប្រសិទ្ធភាព ​ដើម្បី​ ផលប្រយោជន៍​របស់​ប្រជាជន​នៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ ប្រធានា​ធិបតី​អ៊ីស្រា អែល លោក Reuven Ruvi Rivlin បានឲ្យដឹងថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេច​ ដើម្បី ផ្លាស់​ប្តូរ​ចំណេះ​វិជ្ជា និង​ចែក​រំលែក​​បទ​ពិសោធន៍លើវិស័យ ដែលអ៊ីស្រាអែលមាន​ប្រៀប​ខ្លាំង​ សំដៅឆ្លើយ​តបនូវតម្រូវការ លើវិស័យ​ដែលវៀ​ត​ណាម​​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់។ តាមនោះ ជម្រុញ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី​​នាពេល​អនាគត៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top