• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រឡងសំនៀងអាស៊ាន+៣៖ស្ពានតភ្ជាប់ ផ្លាស់ប្តូរវប្បធម៌


 ការប្រឡងសំនៀងអាស៊ាន+៣៖ស្ពានតភ្ជាប់ ផ្លាស់ប្តូរវប្បធម៌

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក​ទី៥០ ទិវាបង្កើតអាស៊ាន (១៩៦៧-២៩១៧) និង៧២ទិវា​បង្កើត​វិទ្យុ​សម្លេង​វៀត​ណាម​ (1945-2017) វិទ្យុសម្លេងវៀតណាម (VOV) នឹ​ងរៀបចំ៖​ ”ប្រឡង​សំនៀង​អាស៊ាន​+៣”​ ​ក្នុង​រយៈពេល២ថ្ងៃខាងមុខ គឺថ្ងៃ​ទី១៩ និងទី២០សីហាខាង​មុខ​នេះ សំដៅ​រួម​ចំណែក​បង្កើន​ជំនួប​ប្រាស្រ័យ​វប្បធម៌​ រវាង​បណ្ដា​ប្រទេស​ជាសមាជិក​អាស៊ាន និងប្រទេសដៃគូចំនួ​ន៣គឺ៖ ចិន កូរ៉េខាងត្បូង និងជប៉ុន។

​នេះជាលើកដំបូង​ដែលវិទ្យុសម្លេងវៀតណាម ទទួលរៀបចំការប្រឡង​សំរាប់បេក្ខជន នៅតំបន់អាស៊ាន តាម​ប្រភេទ​បទចម្រៀង​សម័យ។ ចូលរួមការប្រឡងនេះមាន​អ្នកចម្រៀងចំនួន២៥រូប ដែល​ក្នុង​នោះមាន​អ្នក​ចម្រៀង​ចំនួន​១៩នាក់​ មកពីបណ្ដា​ប្រទេស​អាស៊ាន និងអ្នក​ចម្រៀងចំនួន៥រូបទៀត​ មក​ពី​ចិន​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន។​ អគ្គនាយករង VOV លោក Vu Hai និង​ជាប្រធានគណៈ​ចាត់តាំងកា​រប្រឡង​លើកនេះ ​បានអោ​យដឹ​ង​ថា៖​

“ មុននេះ ​វិទ្យុសម្លេងវៀតណាមបានរៀប​ចំការប្រឡង”​ សំនៀង​អាស៊ាន” ហើយ​ក្នុងនោះ​បណ្ដាអ្នក​ចម្រៀង​បាន​សម្ដែង​បទចម្រៀង​ មានប្រភេទ​ផ្សេងៗ​គ្នា។​ ក្នុងការ​ប្រឡង​លើកនេះ​ យើង​ខ្ញុំបាន​ជ្រើស​រើស​ប្រភេទ​ ប​ទ ចម្រៀង Pop តែប៉ុណ្ណោះ ពី​ព្រោះយើងខ្ញុំមាន​គោលបំណងថា​៖ បណ្ដាអ្នក​ចម្រៀង​វ័យក្មេង​ចូលរួម​ និង​​ប្រមូលផ្តុំ​ទៅលើអ្នកមានអាយុ​ពី១៨ដល់៣៥ឆ្នាំ។ អាស៊ានជាអង្គការមួយក្នុងតំប​ន់ ដែលបានបង្កើត៥០ឆ្នាំ​ហើ​យ​ អនាគតរបស់អាស៊ានគឺត្រូវ​ពឹងផ្អែកទៅលើជំនា​ន់យុវ​ជន​ ហើយ​មនុស្សវ័យ​ក្មេងទាំង​នោះនឹង​រួមដៃកសាង​សហគម​ន៍អាស៊ាន ដែលបានបង្កើតឡើងពីឆ្នាំ​២០១៥ ដោយមានសសរទ្រូ​ងចំនួន៣គឺ ​នយោបាយ​-​សេដ្ឋកិច្ច​-វប្បធម៌​ សង្គ​។  ​ ការប្រឡង​ច្រៀងនេះ ​ក៏ជាសកម្មភាព​មួយក្នុង​ចំណោមសកម្មភាព​វប្បធម៌​ សង្គម​ រួមចំណែក​ពង្រឹង​ចំណង​មិត្តភាព បង្កើ​នកម្លាំងរបស់​អាស៊ាន។”

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top