• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

កសាងប្រទេសវៀតណាមក្លាយទៅជាប្រទេសមានប្រៀបខ្លាំងខាងសមុទ្រ

យើងខ្ញុំត្រូវ​​រួមជាមួយគ្នារក្សាសន្តិភាពនៅសមុទ្រខាងកើត នេះគឺជា​គោលការណ៍ ដើម្បី​កសាង​ប្រទេសយើង​ក្លាយទៅ​ជា​ប្រទេស​មួយ​​ ដែល​មាន​ប្រៀប​ខ្លាំង​ខាង​សមុទ្រ សម្បូរ៍​រុងរឿង​ដោយ​សមុទ្រ នេះ​គឺជា​ការអំពាវនាវ​និង​ការ​បញ្ជាក់​យ៉ាង​ខ្លាំង​ក្លា​របស់​លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក បាន​លើកឡើង​ក្នុង​សប្តាហ៍​សមុទ្រ​និង​កោះ​វៀតណាមលើកទី ៨ នា​ពេល​ថ្មីៗនេះ។

ថ្លែង​សន្ទរកាថ​ក្នុង​ពិធី​មីទិញ​ថ្នាក់ជាតិ ”​ជ្រោមជ្រែង​សប្តាហ៍សមុទ្រ​និង​កោះ​វៀតណាម​លើកទី ៨ ” នា​ឆ្នាំ២០១៦ និងពិធី​រំលឹក​ខួប​អនុស្សវរីយ៍ថ្ងៃមហាសមុទ្រពិភលោក​បាន​រៀបចំ​នៅ​​តំបន់​ទេសចរណ៍​​សមុទ្រ​ធីញ​ឡុង (Thinh Long) ស្រុក​ហាយហៅ (Hai Hau) ខេត្ត​ណាម​ឌីញ (Nam Dinh) ​នា​ថ្ងៃទី៨ ខែ​មិថុនា​កន្លងទៅនេះ លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក​ បាន​សង្កត់​ធ្ងន់​ថា ក្នុង​ប្រវត្តិសាស្ត្រ​កសាង​និង​ការពារ​ប្រទេសជាតិ រួមនឹង​ដី​គោក​ កោះសមុទ្រ​ ដែល​​បាន​បង្កើត​បរិស្ថាន​រស់នៅ​និងអភិវឌ្ឍន៍​ជាមួយ​​ជនជាតិ​វៀតណាម​គ្រប់​ៗ ជំនាន់ ហើយគឺជា​ផ្នែកមួយ​ក្នុង​​អធិបតេយ្យភាព​ដ៏​ស័ក្តិសិទ្ធ​របស់​មាតុភូមិ។

មោទនភាព​និង​គោរព​ប្រវត្តិសាស្ត្រ យើង​ខ្ញុំ​ត្រូវ​ពង្រឹង​កម្លាំង​ខ្លាំង​ក្លា​របស់​ជនរួមជាតិ​ទាំងឡាយ​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសមុទ្រ ការពារ​អធិបតេយ្យភាពកោះសមុទ្រ​ដ៏​ស័ក្តិសិទ្ធ​របស់​មាតុភូមិ​ ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងពិធីមីទិញជ្រោមជ្រែកសប្តាហ៍សមុទ្រនិងកោះវៀតណាមលើកទី ៨ និងពិធីរំលឹកខួបថ្ងៃមហាសមុទ្រពិភពលោកឆ្នាំ២០១៦។ រូបថត៖ ថុញញ៉ឹត

ស្ថានីយ៍ខួងបូមប្រេងដាយហ៊ុង២ (Dai Hung 2) នៅសមុទ្រខាងកើត។ រូបថត៖ហ័ងហា

វៀតណាម​គឺ​ជា​ប្រទេស​មួយស្ថិត​នៅ​​ខាង​លិចនៃ​សមុទ្រ​ខាងកើត​ ដែលមាន​ឆ្នេរ​សមុទ្រពី​ខាង​​ជើង​ដល់​ខាង​ត្បូង​ប្រវែង​ជាង ៣.២៦០ គីឡូ​ម៉ែត្រ​​ ឈរ​លំដាប់ ២៧ ក្នុង​ចំណោម​ប្រទេស​និង​​តំ​បន់​​ឆ្នេរសមុទ្រ​ចំនួន ១៥៧។ បើ​សិន​ជា​​ប្រៀបធៀប​ប្រវែង​​ឆ្នេរ​សមុទ្រ​នឹង​ផ្ទៃដី​គោក​នៅ​ប្រទេស​វៀតណាម​ស្មើជិត ០,០១ (មានន័យថា ផ្ទៃដីគោក ១០០ គីឡូម៉ែត្រ​នឹង​មាន​ឆ្នេរ​សមុទ្រ​ប្រវែង ១ គីឡូម៉ែត្រ) ជាប់ចំណាត់​ថ្នាក់មួយ​ក្នុង​តំបន់​ឥណ្ឌូ​ចិន ​ឈរ​នៅលើប្រទេសថៃ និង​​ជិត​ស្មើ​នឹង​ម៉ាឡេស៊ី។​ ខេត្តក្រុង ២៨ ក្នុង​ចំណោម​ ៦៣​ ទូទាំង​ប្រទេសជាប់ឆ្នេរសមុទ្រ  ដែលមានបរិមាណ​ប្រជាជន​ប្រហែល ១/២​ នៃប្រជាជន ទូទាំង​ប្រទេស។

ដើម្បី​ពង្រឹង​​​ឱកាសយ៉ាង​ល្អ​បំផុត​ បង្កលក្ខណៈងាយ​ស្រួល ​និង​ឆ្លង​កាត់​ការ​លំបាក​និង​ឧបសគ្គ​​ទាំងឡាយ លោក​នាយករដ្ឋមន្ត្រី​បាន​ស្នើ​បណ្តា​ក្រសួង ផ្នែក​និង​តំបន់​នានា ដែល​សាមគ្គី​ជាមួយ​គ្នា ដាច់​ខាត ស្វាត​ស្វាញ ​តស៊ូក្នុង​ការ​ពារ​អធិបតេយ្យ​កោះ​សមុទ្រ​​និង​​ផល​ប្រយោជន៍​​ប្រទេសជាតិ​​នៅ​សមុទ្រ​​ដោយ​សន្តិវិធី​​តាម​ការ​គោរព​ច្បាប់​អន្តរជាតិ។

ទន្ទឹម​នឹង​នេះ ពង្រឹង​យ៉ាង​ប្រសិទិ្ធភាព​ធនធាន​​សមុទ្រ​​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច - សង្គមកិច្ច។ គោលដៅ​​នា​បច្ចុប្បន្ននេះរហូត​ដល់​ឆ្នាំ២០២០ គឺជាសេដ្ឋកិច្ច​សមុទ្រ​និង​ក្បែរ​សមុទ្រ​​រួម​ចំណែក​ប្រហែលពី ៥៣% ដល់ ៥៥% ក្នុង GDP និង ស្មើ ៦០% នៃ​តំលៃ​ពាណិជ្ជកម្ម​នាំចេញ​​នៅ​ទូទាំង​ប្រទេស។


លោក​នាយករដ្ឋមន្ត្រី​ស្នើ​ បណ្តា​ក្រសួង ផ្នែក​ពាក់​ព័ន្ធ​ ជម្រុញ​​​ការងារ​ស៊ើបអង្កេត​​ជាមូលដ្ឋាន ស្រាវជ្រាវ​បច្ចេកវិទ្យា​សមុទ្រ​និងកោះ​ ដើម្បី​​កសាង​យុទ្ធសាស្ត្រ ផែន​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សមុទ្រ​និង​កោះ​ប្រកបដោយ​ចីរភាព ទន្ទឹម​នឹង​ការពារ​អធិបតេយ្យភាព​ សន្តិសុខ​ប្រទេសជាតិ... ប្រមូល​និង​ទាក់ទាញ​​កម្លាំង​​សំដៅ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សមុទ្រ។

រដ្ឋាភិបាល​ក៏​លើក​ទឹក​ចិត្ត​បណ្តា​អង្គការ ឯកជន ​​បង្កើន​ការវិនិយោគ​និងអនុវត្តន៍​​​​បច្ចេកទេស បច្ចេកវិទ្យា​ជឿន​លឿន​ក្នុង​ការរុករក ប្រើប្រាស់​យ៉ាង​ប្រសិទ្ធិភាព​​ធនធាន​ធម្មជាតិ បរិស្ថាន​សមុទ្រ​និង​កោះ អនុវត្តន៍​គោល​នយោបាយ វិធានការ​ជាក់ស្តែងនិង​សមស្រប ដើម្បី​ធានា​ការ​រកស៊ី លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រស់​នៅ​តំបន់​សមុទ្រ​និង​កោះ បង្កលក្ខណៈ​ងាយ​ស្រួល​​សំរាប់​ប្រជាពលរដ្ឋផ្សារភ្ជាប់​នឹង​សមុទ្រ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សមុទ្រ​និង​មានជីវភាព​ធូរធា​ពី​សមុទ្រ។

បញ្ជាក់​ការងារ​ការពារ​បរិស្ថាន​សមុទ្រ​គឺជាភារៈកិច្ច​ពិសេស​ សំខាន់ អចិន្ត្រៃយ៍​និង​យូរ​អង្វែង។ លោក​នាយករដ្ឋមន្ត្រី​បញ្ជា​ក្រសួងធនធាន​និង​បរិស្ថាន​​ធ្វើ​ជា​អធិបតីភាព​ ហើយ​សហការ​ជាមួយ​បណ្តា​ក្រសួង ផ្នែក​ពាក់​ព័ន្ធ​និង​បណ្តា​​តំបន់​​ត្រូវ​ត្រួត​ពិនិត្យ​ឡើង​វិញ​​គម្រោង​ទាំង​ស្រុង​លើ​ទូទាំង​ប្រទេស​​ ដែលបាន​បញ្ចូល​ទឹក​សំណាល់​ចេញ​ទៅ​សមុទ្រ ធានា​ការ​អនុវត្តន៍​​យ៉ាង​ពេញលេញ​ ប្រសិទ្ធិភាព ត្រឹម​ត្រូវ​បណ្តា​បទបញត្តិ​នៃច្បាប់​ស្តីពី​ការ​ការពារ​បរិស្ថាន ដាច់​ខាត​ ​កាត់​ទោសយ៉ាង​ត្រឹម​ត្រូវ​​ជនណា និង​អង្គការ​ណា​ ដែល​មាន​អំពើ​​បំពានច្បាប់​​។


លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា វៀតណាម​គាំទ្រ​បណ្តា​ប្រទេស​ ដែលទទួល​ផល​ប្រយោជន៍​​ពី​សមុទ្រ​ខាង​កើត មាន​សកម្មភាព​ជាក់ស្តែង​ ដើម្បី​រួម​ចំណែក​​ក្នុង​ការ​ធានា​សន្តិភាព​ ស្ថេរភាព សន្តិសុខ សុវត្ថិភាព សេរីភាព​នៅផ្លូវ​សមុទ្រ អាកាសចរណ៍​និង​ការពារ​បរិស្ថាន​សមុទ្រ។


វៀតណាមកំពុងវិនិយោគលើការកសាងកំពង់ផែត្រីនិងបណ្តាតំបន់ភ័ស្តុភារបំរើការនេសាទ ដើម្បីជម្រុញការអភិវឌ្ឍន៍មុខរបរទៅសមុទ្រ។ រូបថត៖ ហ៊ុយហ៊ុង

ក្រុម​នេសាទ​ជលផល​នៅ​ឆ្ងាយ​ឆ្នេរ​សមុទ្រ នៅ​ស្រុក​ក្វី​ញឹន ( Quy Nhon)ខេត្ត​ប៊ិញ​ឌិញ (Binh Dinh)។
រូបថត៖ វៀតអ៊ី


អភិវឌ្ឍន៍បណ្តាតំបន់ភ័ស្តុភារនេសាទ។ រូបថត៖ ត្រឹនហ៊ុង

ទំនើបនីយកម្មកងទ័ពជើងទឹក ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់មាតុភូមិ។ រូបថត៖ ង្វៀនខាង

វៀតណាម​​​ស្វិត​ស្វាញ​និង​​បេ្តជ្ញាចិត្ត​​ស្នើ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ការ​ខ្វែង​គំនិតនិង​ជម្លោះ​ដោយ​សន្តិវិធី គោរព​ច្បាប់​អន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​នូវ​ច្បាប់​សមុត្រ​ឆ្នាំ១៩៨២ អនុវត្តន៍​យ៉ាង​ពោរពេញ​និង​ប្រសិទ្ធិភាព​សេចក្តី​ប្រកាស​អំពី​ការ​ប្រព្រឹត្ត​របស់​ភាគីនានា​នៅ​សមុទ្រខាង​កើត (DOC) គោរព​ការវិវឌ្ឍន៍​ការទូតនិង​ច្បាប់ បង្កើន​ទំនុក​ទុក​ចិត្ត​ទៅ​វិញ​ទៅមក មិន​ប្រើប្រាស់​​កង​កម្លាំង​ឬគំរាម​កំហែង​​ប្រើ​ប្រាស់​កង​កម្លាំង រៀបចំការចរចារ​​ដើម្បី​ឆាប់​រហ័ស​​ចុះហត្ថលេខាលើ​ក្រម​សិលធម៌​របស់​ភាគីនានានៅ​សមុទ្រ​ខាងកើត (COC)។

“យើង​ខ្ញុំ​​​រួម​ជាមួយ​គ្នា​​រក្សា​សន្តិភាព​នៅ​សមុទ្រ​ខា​ងកើត ​នេះគឺជាគោលការណ៍ ដើម្បី​កាសាង​ប្រទេស​​ ​យើង​ក្លាយទៅជា​​ប្រទេស​មួយ ដែល​មាន​ប្រៀប​ខ្លាំង​ខាង​សមុទ្រ សម្បូរ៍​រុងរឿង​ដោយ​សមុទ្រ។ ប្រការនេះ​គឺ​បំណង​ប្រាថ្នា​របស់​ប្រជាជាតិ​យើ​ង​ក្នុងរយៈពេល​រាប់​ម៉ឺន​ឆ្នាំ និង​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ កាតព្វកិច្ច​សំខាន់ៗ​ ដែល​បណ្តាជំនាន់​មុន បណ្តាវិរៈបុរសហ័ងសា (Hoang Sa)​ ក្នុង​អតីតកាល ប្រគល់បន្ត​ឲ្យ​ជំនាន់​កូន​ចៅ​យើង​ខ្ញុំ​ នា​សព្វ​ថ្ងៃនេះ​ក៏​ដូច​ជា​ក្នុងអនាគត ​” លោក​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់./.


តាម​អនុសញ្ញា​របស់​អង្គការ​ប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ វៀតណាម​មាន​​ផ្ទៃ​សមុទ្រប្រហែល​ជាង ១ លាន​គីឡូម៉ែត្រការេ ធំ​ជាង​បី​ដង​បើ​សិន​ជា​ប្រៀប​ធៀប​នឹង​ផ្ទៃ​ដីគោក ស្មើ​ជិត ៣០%​នៃ​ផ្ទៃ​សមុទ្រ​ខាង​កើត (ផ្ទៃសមុទ្រ​ខាង​កើត​ទាំង​មូលជិត ៣,៥ លាន​គីឡូម៉ែត្រ​ការេ)។ តំបន់​សមុទ្រ​វៀតណាម​​មាន​​កោះ​ធំ​និង​កោះ​តូច​ចំនួន​ប្រហែល ៣.០០០ កោះ ​ប្រជុំ​កោះ​​ធំ​ឆ្ងាយ​សមុទ្រ​ចំនួន​ពីរគឺជា​កោះ​ហ័ង​សា (Hoang Sa) និង​កោះទ្រឿង​សា (Truong Sa)

(តាម​គេហទំព័រ biengioilanhtho.gov.vn và danang.gov.vn)


 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាព​វៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top