• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

“កម្លោះថាច់សាញ (Thach Sanh) ” ឆ្លងកាត់សតវត្សរ៍

ក្នុងរយៈពេល​ជាងពីរ​ទសវត្សរ៍ បណ្តា​ឈុត​សម្តែង​​សៀក​សត្វ​ពស់​ថ្លាន់​​ក្នុង​និងក្រៅ​ស្រុក របស់សិល្បករ​ឆ្នើម តុង​ទាន់​ថាំង (Tong Toan Thang) មិន​ត្រឹម​តែ​​ធ្វើឲ្យទស្សនិកជន​ចាប់ចិត្ត​ ដោយទេព​កោសល្យ​របស់​គាត់​តែ​ប៉ុណ្ណោះទេ នៅថែមទាំងបាន​ធ្វើ​ឲ្យសត្វ​ដែល​មនុស្សជា​ច្រើន​នាក់​ភ័យខ្លាច ក្លាយទៅ​ជា​សត្វ​​គួរ​ជាទីស្រឡាញ់​ បន្ទាប់ពី​​​គេបាន​មើលការសម្តែង​របស់​គាត់។ ក្រៅពី​ឈ្មោះ “​កម្លោះ​​ថាច់​សាញ (Thach Sanh) ឆ្លង​កាត់​សតវត្សរ៍” ត្រូវបាន​ទស្សនិកជន​​ក្នុង​ស្រុក​​ដាក់​ឈ្មោះ សិល្បករ​ឆ្នើម​ តុង​ទាន់​ថាំង (Tong Toan Thang) ក៏​មាន​​ឈ្មោះ​ក្រៅផ្សេងៗ ទៀត នៅ​ពេល​គាត់​ទៅ​បរទេស​សម្តែងដូចជា៖ ព្រះ​អង្គម្ចាស់​ពស់​ថ្លាន់ (នៅ​សហរដ្ឋអាមេរិក) ប្រុស​ពស់​ថ្លាន់ (នៅប្រទេស​ស៊ុយអែត) ស្តេច​ពស់​ថ្លាន់​ (នៅ​ប្រទេសចិន) Tazan (នៅ​ព្រះរាជាណាចក្រថៃ) … .

នា​ឆ្នាំ ១៩៩៣ មាន​ប្រុស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបណ្តាញ​សារ​ព័ត៌មាន​នៃប្រទេស​ស៊ុយ​អែត​​​សរសេរ​អត្ថបទ​​​ដែល​មាន​ចំណង​ជើង ​ crazy man”, “snack man”…ថែម​ទាំង​​អ្នក​យក​ព័ត៌មាន​​ស្រី​ស៊ុយអែត​ម្នាក់បាន​អនុវត្តន៍​សេចក្តីរាយការណ៍​អំពី​សិល្បករឆ្នើម តុង​ទាន់ថាំង ​(Tong Toan Thang) ហើយ​អ្នក​យក​ព័ត៌មានស្រីរូបនេះ​បាន​រន្ធត់ចិត្ត​នៅពេល​មើលឃើញ​សត្វ​ពស់​​ថ្លាន់​ទាំងបួន​ក្បាល​មូរ​ជុំ​វិញ​គ្រែ​របស់​តួរ​អង្គ។ នោះ​គឺមួយ​ក្នុង​ចំណោម​បណ្តា​​អនុស្សាវរីយ៍​គួរ​ឲ្យចាប់ចិត្ត​ក្នុង​ដំណើរ​ការ​សម្តែង​សៀក​ នៅ​ទ្វីប​ទាំង​ ៥ របស់​សិល្បកឆ្នើម​ តុងទាន់​ថាំង ​(Tong Toan Thang)។


សិល្បករឆ្នើម តុងទាន់ថាំង (Tong Toan Thang) (នាខែកញ្ញា ឆ្នាំ២០១៦)

រាល់ថ្ងៃ សិល្បករឆ្នើម តុងទាន់ថាំង (Tong Toan Thang) ទុកពេលវេលា ដើម្បីថែរក្សា
"មិត្តសម្តែង" ជាពិសេសរបស់គាត់...


...និងហ្វឹកហាត់ជាមួយសត្វពស់ថ្លាន់

កម្មវិធីសម្តែងសៀកសត្វពស់ថ្លាន់មួយរបស់សិល្បករឆ្នើម តុងទាន់ថាំង (Tong Toan Thang)
នៅរោងសម្តែងសៀកកណ្តាល...


...ក្នុងតួអង្គកម្លោះថាច់សាញឈ្នះពស់ថ្លាន់

សិល្បករឆ្នើម តុងទាន់ថាំង (Tong Toan Thang) ជិតស្និទ្ធស្នាលនឹងទស្សនិកជន
បន្ទាប់ពីបញ្ចប់កម្មវិធីសម្តែងសៀកមួយ

ក្នុង​ការ​ចង់​ចាំរបស់​សិល្បករឆ្នើម តុង​ទាន់​ថាំង ​(Tong Toan Thang) គាត់​បាន​នឹក​ឃើញ​ទស្សនិកជន​បរទេស​ម្នាក់​ ដែល​និយាយ​សេចក្តី​អំណរគុណនិង​និយាយ​សំណេះសំណាល​​ជាមួយ​គាត់​ បន្ទាប់​ពី​កម្មវិធី​សម្តែង​បញ្ចប់ “ខ្ញុំ​មានអាយុ ៦០ ឆ្នាំហើយ ប៉ុន្តែ​ក្នុង​ជីវភាព​​របស់ខ្ញុំ​ មិន​ហ៊ាន​គិត​ថា ខ្ញុំ​អាច​ស្ទាប​អង្អែល​សត្វ​ពស់​ថ្លាន់​ដូចអញ្ចឹង។ នា​ថ្ងៃនេះ ​សិល្បករ តុង​ទាន់ថាំង​(Tong Toan Thang)  បានធ្វើ​ឲ្យ​ខ្ញុំ​បំបាត់​ភាព​ភ័យ​ខ្លាច​ធំបំផុត​របស់​ខ្ញុំ។ ​ខ្ញុំ​មិន​ខ្លាច​ទៀតទេ​ ថែម​ទាំង​មាន​អារម្មណ៍​ថា​សត្វ​ពស់​ថ្លាន់​គួរឲ្យ​ស្រឡាញ់​ណាស់” នេះគឺជា​សារ​នូវការ​តភ្ជាប់​មនុស្ស​និង​ធម្មជាតិ ដែលកម្លោះ​ថាច់​សាញ​​ចង់​ផ្តាំ​ផ្ញើ​ទៅ​ដល់​ទស្សនិកជន​​ ដោយ​ឈុត​សម្តែង​សៀក​សត្វ​ពស់​ថ្លាន់របស់គាត់​។​

សិល្បករ​សម្តែង​សៀក​សត្វ​ពស់​ថ្លាន់​ តុង​ទាន់​ថាំង (Tong Toan Thang) បាន​ចែក​រំលែក​ថា៖ “​គាត់​ចង់ធ្វើ​​មនុស្ស​ជិត​ស្និទ្ធ​ជាមួយ​សត្វនិងធម្មជាតិ ចាប់ពីនេះ គេនឹងស្រឡាញ់​និង​ការពារ​ធម្មជាតិ។ នេះគឺជា​ប្រការដែល​ខ្ញុំ​មាន​អារម្មណ៍​សុភមង្គល​បំផុត​ក្នុង​​ការសម្តែង​សៀក​ ជា​ពិសេស​​គឺ​ឈុត​សម្តែង​សៀក​សត្វ​ពស់​ថ្លាន់​របស់​ខ្ញុំ។​ ”

ជាង​នេះ​ទៀត គាត់​បាន​ចាត់​ទុក​ថា៖ “ជិត​ស្និទ្ធ​ជាមួយ​សត្វ យើង​អាច​វាយតំលៃ​ចរិត​របស់​មនុស្ស​និង​​​រស់​នៅ​​ប្រកបដោយ​សមស្រប​នឹង​អក្សរ“​មនុស្ស”។ ស្មារតី​ពោរពេញ​ដោយ​មនុស្សសាស្ត្រ​ រួម​ជាមួយ​មនោសញ្ចេតនា​ស្មោះ​ត្រង់​​ចំពោះ​​ធម្មជាតិ គាត់​​ទទួល​បាន​“ឆ្លើយ​តប” ក្នុងរយៈពេល​ជាង​ ៤ សតវត្សរ៍កន្លង​មក គាត់​នៅតែ​ជា​សិល្បករសម្តែង​សៀក​សត្វ​ពស់​ថ្លាន់​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​នៅ​ប្រទេស​វៀតណាម សិល្បករ​ដែលទទួល​ក្តី​ស្រឡាញ់​​របស់​ទស្សនិកជន​លើទូទាំង​ពិភពលោក។


សិល្បករ តុងទាន់ថាំង (Tong Toan Thang) ហ្វឹកហាត់ជាមួយកូនសិស្សរបស់គាត់
ក្នុងឈុតសម្តែងដាំដូង


ក្រៅពីការសម្តែងសៀកសត្វពស់ថ្លាន់ នាបច្ចុប្បន្ននេះ សិល្បករ តុងទាន់ថាំង (Tong Toan Thang)
ក៏ជាអ្នកដឹកនាំវេទិកាប្រកបដោយជោគជ័យ និងមានឈុតសម្តែងជាច្រើនដែលទទួលពានរង្វាន់ខ្ពស់ៗ
ក្នុងមហោស្រពសៀកក្នុងស្រុកនិងបរទេស 


ដោយ​មាឌ​ធំ​ក្រអាញ សិល្បករ តុង​ទាន់​ថាំង (Tong Toan Thang) មាន​រាង​កាយ​ដូច​កម្លោះ​ថាច់​សាញ (Thach Sanh) និង​ស្ថិត​ក្នុង​ការ​ចង់​ចាំ​របស់​ទស្សនិកជន​វៀតណាម​ជា​ច្រើន​ជំនាន់។ បើសិន​ជា​គ្មាន​​ក្តី​ស្រឡាញ់​អាជីពនោះទេ ប្រហែល​ក្រោយ​គ្រោះថ្នាក់​​ក្នុង​អាជីព​ រហូតដល់ក្បែរស្លាប់ពី ៣ ដល់​ ៤ ដង គាត់ប្រហែលជាបញ្ឈប់អាជីពនោះ​ទៅហើយ​ ។ គាត់​ត្រូវ​សត្វ​ពស់​ថ្លាន់ពូត​ក និង​រុំព័ទ្ធ ដួល ​​នៅលើវេទិកា បើសិនជា​គ្មាន​​អ្នកណា​ជួយ​សង្គ្រោះ​ទាន់ពេល​វេលា មិន​ដឹង​រឿង​អ្វី​អាច​កើត​ឡើង​ទេ។

​នា​បច្ចុប្បន្ននេះ ក្នុង​រយៈពេលជាង​ពីរសតវត្សរ៍​កន្លងទៅ ឈុតសម្តែង​​សៀក​សត្វ​ពស់ថ្លាន់ របស់​សិល្បក​រ​ឆ្នើម តុង​ទាន់​ថាំង (Tong Toan Thang) បាន​បង្ហាញ​ខ្លូន​ដូចជា​អ្នក​ដឹកនាំវេទិកា។ ក្នុង​​តួនាទី​ថ្មីនេះ គាត់​បាន​បញ្ជាក់ពី​​ទេពកោសល្យ​ និង​ចំណង់ចំណូល​ចិត្តរបស់គាត់​​ជាមួយ​​សិល្ប​សៀក​វៀតណាម នៅ​ពេល​គាត់​បាន​កសាង​បណ្តា​ឈុត​សម្តែង​សៀក​ ដែលទទួលពាន​រង្វាន់​ខ្ពស់​នៅ​មហោស្រព​សៀកអន្តរជាតិ​ដូចជា៖ យោល​​ក្វាន​ហក (Quan ho) (មេដាយ​មាសនៅ​មហោស្រព​សៀល​អន្តរជាតិ ​នៅ​ប្រទេស​អ៊ីតាលី ឆ្នាំ២០១៤) (មេដាយមាស​នៅ​មហោស្រព​សៀកអន្តរជាតិ​នៅទីក្រុងហ្វេ នា​ខែឧសភា ឆ្នាំ២០១៦) ..../



អត្ថបទ៖ ថាវវី រូបថត៖ តឹតសើន


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top