23/10/2014 09:19 GMT+7 Email Print Like 0

WTOត្រៀមខ្លួនជាស្រេចជួយវៀតណាម ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ


អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក Roberto Azevedo (រូបថតៈ TTXVN)

នាថ្ងៃទី២១ខែតុលា ឆ្នាំ២០១៤ ក្រុមការងាររបស់ក្រសួងហិរញ្ញវត្ថុវៀតណាមដឹក នាំដោយ​អនុ​រដ្ឋមន្ត្រី​​អចិន្រ្តៃយ៍​​លោក​ Nguyen​​ Cong Nghiep បានមានជំនួបជួប ប្រាស្រ័យ​ជាមួយ​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លោក Roberto Azevedo នៅប្រទេសស្វីស។ ក្នុង​ជំនួប​នេះ​ លោក​ Nguyen Cong Nghiep បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច- ពាណិជ្ជកម្ម​​​អន្តរជាតិ​ របស់វៀតណាម នាពេលកន្លងទៅ ក្នុង​នោះ​សង្កត់​ធ្ងន់​ទៅលើតម្លៃប្រាក់​ពាណិជ្ជកម្ម​​នាំចេញរបស់វៀតណាម ដែលបានបើកទូលាយដោយឥតឈប់ឈរ គិត​តាំង​ពី​ពេល​​​ក្លាយ​ទៅ​ជា​​សមាជិកពេញសិទ្ធរបស់​ WTO នាឆ្នាំ២០០៧មក។ លោកអនុរដ្ឋមន្រ្តី បាន​អះ​អាង​​ថា វៀត​ណាម​ បាន កំពុង នឹងសកម្មចូលរួមរាល់សកម្មភាពក៏ដូចជា វេទិការ​ក្នុង​ក្របខ័ណ្ឌ​របស់​ WTO។ វៀតណាមមានបំណងថា  WTO នឹងមានការគាំទ្រវៀតណាម ក្នុងដំណើរការ​ធ្វើ​សមាហរណកម្ម​​​ទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។ អគ្គនាយក WTO បានវាយតម្លៃខ្ពស់​ចំពោះឋានៈ​របស់​​វៀតណាមក្នុងសហគមន៍ អន្តរជាតិ ព្រមទាំងអះអាងថា ត្រៀមខ្លួនជាស្រេច ជួយវៀត​ណាម​​ធ្វើសមាហរណ កម្មអន្តរជាតិ ដើម្បីផលប្រយោជន៍របស់បណ្តាប្រទេស​ជាសមាជិក​ និង​ដើម្បី​ខឿន សេដ្ឋកិច្ចសកលលោកផងដែរ៕

តាមVOV5-វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ