19/05/2017 16:01 GMT+7 Email Print Like 0

WEF ASEAN ឆ្នាំ២០១៧ និងបណ្តាគំនិតផ្តួចផ្តើមសំខាន់ៗ របស់ប្រទេសវៀតណាម

ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​​ស្តីពី ASEAN លើកទី២៦ (WEF ASEAN ឆ្នាំ២០១៧​) ទើប​​បញ្ចប់នៅព្រះរាជាណាចក្រកម្ពុជា (ចាប់តាំងពីថ្ងៃ១១ ដល់ថ្ងៃទី១២ ខែឧសភា) ក្នុងតួនាទីជាម្ចាស់ផ្ទះរបស់សន្និសីទWEF ASEAN លើកទី២៧ នាឆ្នាំ២០១៨ ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានផ្សព្វផ្សាយសារសំខាន់ៗ អំពីការដែលប្រទេសវៀតណាមប្តេជ្ញាចិត្តផ្លាស់ប្តូរ ជំរុញ​​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ កែលំអទីផ្សារវិនិយោគនិងធ្វើអាជីវកម្ម ជំរុញស្មារតីចាប់ផ្តើមការធ្វើអាជីវកម្ម ការផ្លាស់ប្តូរនិងគំនិតច្នៃប្រឌិត ក៏ដូចជា​​​លើកឡើងគំនិតផ្តួចផ្តើមសំខាន់សំដៅ​​ជំរុញការអភិវឌ្ឍន៍រួមរបស់ASEAN ក្នុងបរិបទ​​​នូវស្ថានភាពអន្តរជាតិនិងក្នុងតំបន់ ដែលកំពុង​​វិវឌ្ឍន៍មិនអាចប៉ានស្មានជាមុនទេ។

អញ្ជើញ​ថ្លែង​សន្ទរកថា​ក្នុង​កិច្ច​ប្រជុំនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​សង្កត់​ធ្ងន់ ការអភិវឌ្ឍន៍​យ៉ាង​សកម្ម​របស់​ ASEAN កំពុង​បើក​ឱកាស​​ងាយស្រួល​​សំរាប់​បណ្តាសហគ្រាស ក្នុងនោះ​ប្រទេស​វៀតណាម​គឺ​មួយ​ក្នុង​បណ្តា​ប្រទេស ដែលមាន​ខឿន​សេដ្ឋកិច្ច​សកម្ម​បំផុត​ និង​មានផលិតផល​ក្នុង​ស្រុក​សរុប (GDP) បង្កើន​ជាមធ្យម ៦% ក្នុង​រយៈពេល ៣០ ឆ្នាំ​និង​គ្រោង​បង្កើនពី​ ៦,៥ ដល់ ៧% ក្នុង​រយៈពេល​ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)  បាន​វាយតំលៃ​ថា ក៏ដូចជា​បណ្តា​ប្រទេស ASEAN ​ផ្សេងៗ ប្រទេស​វៀតណាម​មានទីផ្សារ​បន្ទុក​សក្តានុពលជាច្រើន​នូវ​​ការ​ផ្លាស់ប្តូរ​និង​ច្នៃប្រឌិត ថែមទាំងមាន​ប្រភពធនធាន​មនុស្ស​សម្បូរ៍ ក្នុង​នោះ​​៦០% បរិមាណប្រជាជនមាន​អាយុ​ក្មេង​​ជាង​ ៣៥ ឆ្នាំ​និង​ ប្រហែល ៥៣%នៃបរិមាណ​ប្រជាជន​​អាច​ប្រើប្រាស់​បណ្តាញ internet  ​​កំពុង​ជំរុញ​ខ្លាំង​សមាហរណកម្ម​អន្តរជាតិ​តាមរយៈចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) ក្នុង​នោះ​ FTA ស្តង់​ដា​ខ្ពស់​ ហើយ​រួមជាមួយ​បណ្តា​ប្រទេស​ ASEAN ឈាន​ទៅដល់​កសាង​ទីផ្សារ ASEAN មួយ។

​ដោយ​ស្មារតី​នេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​តឹន​យុង (​Nguyen Xuan Phuc)  បាន​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​​វេទិកា ​ WEF ASEAN ត្រូវ​ពិភាក្សា​អំពី​ការ​បង្កើត​ក្រុម​ការងារមួយ ដើម្បី​ស្រាវជ្រាវ ជំរុញ​គោល​នយោបាយ​​អប់រំ​ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជំរុញ​ការ​កសាង​ទីផ្សារ​​តាម​គំនិត​ផ្តួច​ផ្តើម​នូវ​ការ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ដ៏​ច្នៃប្រឌិត និង​ជំរុញ​បណ្តា​សហគ្រាស​វិនិយោគ​អភិវឌ្ឍន៍ឬ​ទិញយក​​គំនិត​ផ្តួច​ផ្តើម​នូវ​ការ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​របស់​​អ្នកមានទេពកោសល្យវ័យ​ក្មេង​នៃ​បណ្តា​ប្រទេស​ ASEAN។

លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) បាន​អះអាង​ថា៖  “វៀតណាម​នឹង​ធ្វើ​អស់​កម្លាំង​កាយចិត្ត​រួម​ជាមួយ​បណ្តា​ដៃគូ​ ASEAN ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​​ដ៏​ខ្ពង់​ខ្ពស់​ប្រកបដោយ​ជោគជ័យ"។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងបណ្តាប្រធានគណៈប្រតិភូ អញ្ជើញចូលរួម
ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ ក្រោមប្រធាបទ៖  “ASEAN ៥០ ឆ្នាំវ័យក្មេង”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ
ក្រោមប្រធាបទ៖  “ASEAN ៥០ ឆ្នាំវ័យក្មេង”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គ ក្រោមប្រធាបទ៖  “ASEAN ៥០ ឆ្នាំវ័យក្មេង”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាការងារជាមួយថ្នាក់
ដឹននាំនៃសហគ្រាស WEF ស្តីពីសេដ្ឋកិច្ចវៀតណាម។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធានគណៈប្រតិភូ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុង
កិច្ចពិភាក្សា “វិនិយោគលើហេដ្ឋារចសម្ព័ន្ធឆ្លាតវៃ”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងពិធីបិទ
សន្និសីទ WEF ASEAN ២០១៧។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា - ប្រទេសម្ចាស់ផ្ទះ WEF ASEAN ឆ្នាំ២០១៧
អញ្ជើញអនុវត្តន៍ពិធីការផ្ទេរជួងដល់ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក្នុងពិធីផ្ទេរតួនាទី
ម្ចាស់ផ្ទះ សន្និសីទ WEF ASEAN ឆ្នាំ២០១៨ ឲ្យប្រទេសវៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងកិច្ច​ពិភាក្សា​អំពី​ប្រទេស​​វៀតណាម លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) លើកឡើង​យ៉ាង​ច្បាស់​លាស់​​ថា៖ ប្រទេសវៀតណាម​កំពុង​បេ្តជ្ញាចិត្តកសាង​រដ្ឋាភិបាល​ដ៏សកម្ម​និងបញ្ជាក់​គោលនយោបាយអភិវឌ្ឍន៍​សហគ្រាសឯកជន​ដើរតួនាទី​សំខាន់​ក្នុង​ខឿន​សេដ្ឋកិច្ច ជំរុញ​ការកែទម្រង់​បទបញ្ញតិ បង្កលក្ខណៈងាយ​ស្រួល​សំរាប់សហគ្រាសនិង​ប្រជាជន​ ជាពិសេសគឺយុវវ័យ​​បាន​ឆ្លៀតយកឱកាស​បដិវត្ត​ឧស្សាហកម្ម ៤.0  ធ្វើ​ល្អ​ប្រសើរ​វិស័យ​អប់រំ​ថែមទៀត ពង្រឹង​ស្មារតី​​ចាប់ផ្តើម​ការធ្វើ​អាជីវកម្ម លើកកម្ពស់​​លទ្ធភាព​ច្នៃប្រឌិត​និង​ភាព​សកម្ម​របស់​ប្រទេស​ជាតិ។

​ដោយ​ស្មារតីនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) មាន​បំណង​ប្រាថ្នា​ថា៖ ស្វាគមន៍​បណ្តា​សហគ្រាស វិនិយោគិន​អន្តរជាតិ​នឹង​សហប្រតិបត្តិការជាមួយ​ប្រទេស​វៀតណាមប្រកបដោយ​រួមគ្នា​ទទួល​ផលប្រយោជន៍និង​ភាពជោគជ័យ ស្មោះ​ត្រង់​ជាមួយគ្នា។

ក្នុង​ឱកាសនេះ ក្នុង​នាម​ម្ចាស់​ផ្ទះ​សន្និសីទ APEC ២០១៧ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ស្វាគមន៍​​បណ្តាគណៈប្រតិភូអញ្ជើញមកប្រទេសវៀតណាម​​និងចូល​រួម​ក្នុង​បណ្តា​សកម្មភាព​របស់ APEC ដើម្បី​ចែករំលែកគំនិត​ផ្តួច​ផ្តើមនិង​ឱកាសសហប្រតិបត្តិការ​​ជាមួយគ្នា ដោយ​វិបុលភាព​រួម​ក្នុងតំបន់។

ក្នុងឱកាស​នេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ទទួល​ជួប​និង​ពិភាក្សាការងារជាមួយ​ថ្នាក់ដឹកនាំនៃ​បណ្តា​អង្គការ​ សម្ព័ន្ធ​ក្រុមហ៊ុន​ធំ​ៗ ក្នុង​តំបន់​និង​លើពិភពលោកដូចជា៖ លោកនាយកប្រតិបត្តិ WEF Philipp Roesler លោកប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋរចនាសម្ពន្ធ័​ក្នុងតំបន់​អាស៊ី (AIIB) Jin Liqun លោកនាយកទូទាំង​ពិភពលោករបស់​សម្ព័ន្ធ​ក្រុមហ៊ុន Cisco Goh Seow Hiong លោកប្រធាន​ទទួល​បន្ទុក​ក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិករបស់​សម្ព័ន្ធ​ក្រុមហ៊ុន P&G Magesvaran Surajan លោកនាយក​​តំបន់របស់​ធនាគារ HSBC Doreen Steidle លោកស្រីអនុប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Shire Linda Seah លោកអនុប្រធាន​សម្ព័ន្ធក្រុមហ៊ុន GE Christian Bennett…


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកនាយកប្រតិបត្តិ WEF Philipp Roesler។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc)  ទទួលជួប លោកប្រធានធនាគារវិនិយោគ
ហេដ្ឋរចនាសម្ព័ន្ធក្នុងតំបន់អាស៊ី (AIIB) Jin Liqun។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc)  ទទួលជួប លោកនាយកទូទាំងពិភពលោករបស់
សម្ព័ន្ធក្រុមហ៊ុន Cisco Goh Seow Hiong ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc)  ទទួលជួប លោកនាយកទូទាំងពិភពលោករ
បស់សម្ព័ន្ធក្រុមហ៊ុន Cisco Goh Seow Hiong ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc)  ទទួលជួប លោកនាយកតំបន់របស់ធនាគារ
HSBC Doreen Steidle។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc)  ទទួលជួប លោកស្រីអនុប្រធានសម្ព័ន្ធក្រុមហ៊ុន
Shire Linda Seah។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc)  ទទួលជួប លោកអនុប្រធានសម្ព័ន្ធក្រុមហ៊ុន
GE Christian Bennett។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ