14/04/2017 09:58 GMT+7 Email Print Like 0

WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧


WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧ (VNA)

ក្នុងរបាយការណ៍បច្ចុប្បនកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីឦសាន - ប៉ាស៊ីហ្វិកដែលបានប្រកាស នាថ្ងៃទី ១៣  ខែមេសា​ ឆ្នាំ២០១៧ ធនាគារពិភពលោក (WB) ព្យាករណ៍ថា៖ កំណើន GDP របស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧ ហើយនឹងកើនស្រាលដល់ ៦,៤% ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ សន្ទស្សន៍តំលៃប្រើប្រាស់នាឆ្នាំ ២០១៧ នឹងកើនឡើង ៤% និងរក្សារកំណើននេះក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ។ លោក Sebastian Eckardt អ្នកជំនាញការសេដ្ឋកិច្ច WB ប្រចាំនៅវៀតណាម បានចាត់ទុកថា៖ ក្នុងកាលៈទេសៈ សេដ្ឋកិច្ច​ សកល​នៅជួបការលំបាកជាច្រើន វៀតណាមគប្បីធានានិរន្តរភាពនៃឆ្នាំសារពើពន្ធក្នុងរយៈពេលមធ្យម។

ក្រៅពីនោះ វៀតណាមគប្បីយកចិត្តទុកដាក់ថែមទៀតទៅលើគុណភាពកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ