01/11/2016 15:50 GMT+7 Email Print Like 0

VSIP ជានិមិត្តរូបនៃការទំនាក់ទំនងរវាងវៀតណាម - សឹង្ហបូរី

VSIP (តំបន់​ឧស្សាហកម្ម​វៀត​ណាម​ - សឹង្ហបូរី​) បាន​ចាត់​ទុក​ដូច​ជា​និមិត្ត​រូប​មួយ​នៃ​ភាព​ជោគ​ជ័យ​ក្នុង​ការ​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្រ្ត​វៀត​ណាម​ - សឹង្ហបូរី​។ ក្រោយ​២០​ឆ្នាំ ចាប់​ពី​ថ្ងៃ VSIP បាន​បង្កើត​មក​លើក​ដំបូង​បង្អស់ នៅ​ខេត្ត​ប៊ិញ​យឿង​ (Binh Duong) មក​ដល់​សព្វ​ថ្ងៃវៀ​ត​ណាម​ មាន​៧ ​VSIP​​ ទាក់​​ទាញ​ក្រុម​ហ៊ុន​ សម្ពន្ធ​ក្រុម​ហ៊ុន​ លំដាប់​ថ្នាក់​ពិភព​លោក​ជា​ច្រើន​ ចូល​មក​វិនិយោគ​ផលិត​កម្ម - ពាណិជ្ជកម្ម នាំមក​​២៣លាន​ដូល្លា​​អាមេរិក​​ខាង​​នីរណកម្ម​។

ថ្ងៃទី១៤ ​ខែកញ្ញា​ ឆ្នាំ២​០១៦ ​នៅមជ្ឈមណ្ឌ​លសន្និសីទ​ និងតាំងពិ​ព័រ​ណ៍ខេត្ត​ប៊ិញ​យឿង​ (Binh​ D​uong) ក្រុម​ហ៊ុន​បណ្តាក់​ទុន​រួម​ទទួល​បន្ទុក​មាន​កំរិត​តំបន់​ឧស្សាហកម្ម​វៀត​ណាម - សឹង្ហបូរី​ សហការ​ជាមួយ​គណៈ​កម្មការ​ប្រជា​ជន​ខេត្ត​ប៊ិញ​យឿង​ (Binh​ Duong​)  បាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ឆ្នាំ នៃ​ទិវា​បង្កើត​តំបន់​ឧស្សាហកម្ម​វៀត​ណាម - សឹង្ហបូរី​ (​VSIP​)។ អញ្ជើញ​មក​ចូល​រួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​រួម​មាន​ លោក​ឧបនាយក​រដ្ឋមន្រ្តី​អចិន្រ្តៃយ៍​នៃរដ្ឋាភិបាល​ ទ្រឿ​ងហ្វ័រប៊ិ​ញ (​Truo​ng ​Hoa​ B​in​h)​ និង​លោក​ឧបនាយក​រដ្ឋមន្រ្តី​សឹង្ហបូរី​ Teo Chee Hean​។



លោកឧបនាយករដ្ឋមន្រ្តី ទ្រឿងហ្វ័រប៊ិញ (Truong Hoa Binh) និងលោកឧបនាយករដ្ឋមន្រ្តី សឹង្ហបូរី Teo Chee Hean
ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ឆ្នាំ ទិវាបង្កើត VSIP ។ រូបថត៖ ង្វៀនវ៉ាន់វៀត/ទីភ្នាក់ងារសារ
ព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ចើញទៅទស្សនា VSIP ខេត្តង៉ែអាន (Nghe An)
(ខែកញ្ញាឆ្នាំ២០១៦)។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខបក្ស ង្វៀនភូត្រុង (Nguyen Phu trong) អញ្ជើញទៅទស្សនា VSIP ទី១ នៅខេត្តប៊ិញយឿង (Binh Duong)
(ខែមេសាឆ្នាំ២០១៣)។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អតីតរដ្ឋមន្រ្តីប្រឹក្សាជាន់ខ្ពស់សឹង្ហបូរី Lee Kuan Yew អញ្ជើញមកទស្សនា VSIP ខេត្តប៊ិញយឿង (Binh Duong)
(ខែមេសា ឆ្នាំ២០០៩)។ រូបថត៖ ក្វាច់ឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានាធិបតីសឹង្ហបូរី Tony Tan Keng Yam អញ្ជើញមកទស្សនា VSIP ទី២ នៅខេត្តប៊ិញយឿង (Binh Duong)។
(ខែមេសាឆ្នាំ២០១២)។ រូបថត៖ ហ្វាងហាយ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អតីតនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីកិត្តិយសជាន់ខ្ពស់សឹង្ហបូរី Goh Chok Tong បានអញ្ជើញមកទស្សនា VSIP
ខេត្តបាក់និញ (Bac Ninh) (ខែកញ្ញាឆ្នាំ២០១៤)។ រូបថត៖ ថាយហុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្លែងសុន្ទរកថា​ក្នុង​ពិធី លោ​កឧបនាយក​រដ្ឋមន្រ្តី​ ទ្រឿ​ងហ្វ័រប៊ិញ​ (Truong Hoa Binh) ឲ្យដឹង​ថា អំឡុង​២០ឆ្នាំ​កន្លង​​ហើយ ​VSIP​ ទាំង​អស់បាន​ផ្សារភ្ជាប់​ជាមួយ​ការ​ងារ​ផ្លាស់​ប្តូរ​ថ្មី និង​អភិវឌ្ឍន៍​នៅវៀត​ណាម រួម​ចំណែក​សកម្ម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​មូលដ្ឋាន​ និងទូ​ទាំង​ប្រទេស​ រឹតបន្តឹ​ងការ​ទំនាក់​ទំនង​ទំនុក​ចិត្ត ផ្សារ​ភ្ជាប់​រវាង​វៀត​ណាមនិ​ង​សឹង្ហបូរី​។

រដ្ឋាភិបាល​វៀតណាម​វាយតម្លៃ​ខ្ពស់ នៃ​ការរួម​ចំណែក​របស់​សហគ្រាស​សឹង្ហបូរី​នៅវៀត​ណាម  ហើយ​អះអាង​នឹង​រក្សា​ស្ថេរភាព​បរិស្ថាន​វិនិយោគ​ ជម្រុញ​ខ្លាំងការ​ងារ​កែលម្អ​សំណុំ​បែប​បទ​រដ្ឋបាល​ ឲ្យមា​នប្រសិទ្ធភាព​ សុក្រឹត​ប្រព័ន្ធនិ​តីវិធី ​បន្ត​លក្ខណៈងាយ​ស្រួល​សម្រាប់​សហគ្រាស​បរទេស​ទាំងឡាយ​និយាយ​រួម និង​សហគ្រាស​សឹង្ហ​បូរី​និយាយ​ដោយ​ឡែក ដែល​ចូល​មក​វិនិយោគ​នៅ​វៀត​ណាម​។

លោក​ឧបនាយក​រដ្ឋមន្រី្ត ទ្រឿង​ហ្វ័រប៊ិញ (Truong Hoa ​Binh)​ មាន​ទំនុក​ចិត្ត​ជាមួយ​ការ​ឧបត្ថម្ភ​នៃ​រដ្ឋាភិបាល​ប្រទេសទាំង​ពីរវៀត​ណាម-​សឹង្ហបូរី​ VSIP បន្តជា​និមិត្ត​រូបសហការ​ល្អស្អាត ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​អភិវឌ្ឍន៍​ខ្លាំង​ក្លានៅ​វៀត​ណាម​ រួមចំណែក​ឲ្យកាន់​តែស៊ីជម្រៅថែម​ទៀត រវា​ងទំនាក់​ទំនងដៃគូ​យុទ្ធសាស្រ្ត​វៀត​ណាម ​-សឹង្ហបូរី​។

លោក​ឧបនាយករដ្ឋ​មន្រ្តីសឹង្ហបូរី​ Teo Chee Hean ឲ្យដឹងថា ឆ្នាំ១៩៩៤ ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច ​របស់​អតីត​នាយក​រដ្ឋមន្រ្តី Goh Chok Tong នៅវៀត​ណាម លោក​នាយករដ្ឋមន្ត្រីវ៉ វ៉ាន់​កៀត​ (Vo Van​ Kiet) បាន​ស្នើ​សុំ​អភិវឌ្ឍន៍​តំបន់​ឧស្សាហកម្ម​តាមបែប​ស្តង់​ដាសឹង្ហបូរី​ ហើយពី​រឆ្នាំក្រោយ​មក បណ្តាក់​ទុនរួម​នៃក្រុម​ហ៊ុន​សឹង្ហ​បូរី​ ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ SembCorp នាំមុខ​ បាន​សហការ​ជាមួយ​អគ្គក្រុម​ហ៊ុន Becamex IDC បង្កើត VSIP ​ដំបូង​នៅខេត្ត​ប៊ិញ​យឿង (Binh Duong)។ ភាព​ជោគ​ជ័យ​នៃ VSIP លើកដំបូង​នេះ បាន​បើក​ផ្លូវ​ឲ្យបទ​ដ្ឋាន​អភិវឌ្ឍន៍​បណ្តាញ​របស់ VSIP ក្នុង​ប្រទេស។​



VSIPទី២ នៅខេត្តប៊ិញយឿង (Binh Duong)។ រូបថត៖ VSIP

ហេដ្ឋារចនាសម្ព័ន្ធទំនើបរបស់ VSIP។ រូបថត៖ VSIP

ទម្រង់រូបភាពតំបន់ឧទ្យានរុក្ខជាតិបៃតង នៃគម្រោងការមណ្ឌលទីក្រុង VSIP ខេត្តក្វាងង៉ាយ (Quang Ngai)។
រូបថត៖ ស៊ីថាំង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


រោងចក្រផលិតទូរសព្ទរបស់សម្ព័ន្ធក្រុមហ៊ុន Microsoft នៅ VSIPខេត្តបាក់និញ (Bac Ninh)។ រូបថត៖ ឯកសារ

ទីស្តីការក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Dearm Tech (១០០%ដើមទុនរបស់កូរេខាងត្បូង) នៅ VSIP
ខេត្តបាក់និញ(Bac Ninh)។ រូបថត៖ ថុងហាយ


ទីស្តីការក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Dearm Tech (១០០%ដើមទុនរបស់កូរេខាងត្បូង) នៅ VSIP
ខេត្តបាក់និញ(Bac Ninh)។ រូបថត៖ ថុងហាយ


ចង្វាក់ផលិតគ្រឿងបន្លាស់អេឡិកត្រូនិក របស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវៀតណាម Seibi Semiconductor
(ជប៉ុន) នៅ VSIPទី២ ខេត្តប៊ិញយឿង(Binh Duong)។ រូបថត៖ ក្វាច់ឡាម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ចង្វាក់ផលិតកម្មឱសថទំនើប របស់ក្រុមហ៊ុន CP ឱសថសាយហ្គន(Sapharco) ខេត្តប៊ិញយឿង (Binh Duong)។
រូបថត៖ ថេអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ក្រោយជាង២០ឆ្នាំ វៀតណាម​មាន៧គម្រោង​ការ VSIP នៅគ្រប់ទី​កន្លែង​លើភូមិភាគ​ទាំង​បី ភាគ​ខាង​ជើង ភាគ​កណ្តាល​ ភា​គខាង​ត្បូង​។ ចាប់​ពីតំប​ន់​ឧស្សាហកម្ម​ដំបូង ​VSIP សព្វ​ថ្ងៃបា​ន​អភិវឌ្ឍន៍​ក្លាយ​ជា​តំបន់​សម្ព័ន្ធ​ឧស្សាហកម្ម - ទីផ្សារ​ -​ សេ​វាកម្ម​ ទាក់ទាញ​វិស័យ​ឧស្សាហកម្ម​តម្លៃខ្ព​ស់ ​និង ប្រភព​ធន់​ធាន​មនុស្ស​គុណភាព​ខ្ពស់​…។​ល។​

តាម​លោកង្វៀនវ៉ាន់​ហុង​ (Nguyen Van Hung) សហប្រធាន​ក្រុមប្រឹក្សាគ្រប់​គ្រង​ ​VSIP ប្រធាន​ក្រុម​ប្រឹក្សា​សមាជិក​ និងជា​អគ្គនាយក​នៃអគ្គ​ក្រុមហ៊ុន​ Becamex IDC មក​ដល់​សព្វ​ថ្ងៃ ​VSIP ទាក់​ទាញ​បាន​៦៣០សហគ្រាស​ ​ចំណុះ៣០​ប្រទេស និង​តំបន់ ដោយ​មានដើមទុន​វិនិយោគ​ជាង​៩ពាន់​លាន​ដូល្លា​អាមេរិក មក​ចូល​វិនិយោគ​ផលិតកម្ម​- ពាណិជ្ជកម្ម​ នៅតំបន់​ឧស្សាហកម្ម​របស់​ V​SIP បង្កើត​ការងារ​ជូន​ពលករ​នៅ​វៀត​ណាម​ចំនួន​១៧៤០០០​នាក់”​។

ដើម្បី​បន្តសន្ទុះល្បឿន​អភិវឌ្ឍន៍ និង​ផ្គត់ផ្គង់​ពិពិធសេ​វាកម្ម​ល្អជា​ង​ ជូនវិនិយោគិ​ន ​ ឱ​កាស​នេះ VS​IP បាន​ប្រកាស​ ចុះ​ហត្ថលេខាអនុស្សារណៈ​យោគយល់​គ្នា អង្កេត​ ត្រួតពិ​និត្យ ​សមត្ថភាព​ពង្រាយ​ ពីរ​គម្រោង​ការ​បើក​ទូលាយ​ ​នៅ​ខេត្ត​ប៊ិញយឿង​ (Bi​nh D​uong​) និង​បាក់​និញ (​Bac​ N​inh)​។ ពីរ​គម្រោង​ការ​បើក​ទូលាយ​នេះមាន​សមត្ថភាព​បង្កើន​បន្ថែម១.៥០០​ហិកតា បញ្ចូល​សរុប​ផ្ទៃដី​៦.៦៦០​ហិកតា​ នៃគម្រោង​ការ​ទាំង​៧ នៅ​ខេត្ត​ប៊ិញ​យឿង​ (Binh Duong)  បាក់​និញ (Bac Ninh) ហាយផុង ​(Hai Phong) ក្វាង​ង៉ាយ (Quang Ngai) ហាយយឿង​ (Hai Duong) និង​ង៉ែអាន​ (Nghe An)​។

អាច​និយាយ​ថា កា​រជោគ​ជ័យនៃពា​ណិជ្ជ​សញ្ញា​ VSIP ក្នុង​អំឡុង​២០​ឆ្នាំកន្លង​មក ជា​ព្រឹត្តិការណ៍​មួយ​បញ្ជាក់​ពីភាព​រស់រវើក​ ឲ្យការ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​៕​



សឹង្ហបូរី សព្វ​ថ្ងៃជាដៃគូ​សេដ្ឋកិច្ច​លំដាប់​ខ្ពស់​របស់​វៀត​ណាម ជា​មួយ​ជាង​១.៦០០​គម្រោង​​ការ​ដែល​កំពុង​សកម្មភាព​ ដោយ​មាន​ដើម​ទុន​ជិត​៣៨​ពាន់​លាន​ដូល្លារ​អាមេរិក​។ មក​ដល់សព្វ​ថ្ងៃ វៀត​ណាម​​មាន​ទាំង​អស់​០៧​ VSIP នៅលើ​ទូទាំង​ប្រទេស​ រួ​មមាន​៖ VSI​P ទី១​និង​ទី​២ នៅខេត្ត​ប៊ិញ​យឿង (Binh Duong​)   (១៩៩៦​-​២០០៥​) VSI​P បាក់​និញ (Bac​ Ninh) (២០០៧​) VSIP ហាយផុង (Hai​ Phong) (២០១០​) VSIPក្វាង​ង៉ាយ (Quang Ngai) (២០១៣)​ VSIP ហាយយឿង (​Hai Duong) (២០១៥)​ VSIP ង៉ែអាន (Nghe An)​ (២០១៥)។ ក្រោយ២០ឆ្នាំ​សកម្មភាព VSI​P ទា​ក់ទាញ​បាន​ចំនួន​៦៣០​​សហគ្រាស​ ចំណុះ៣០​ប្រទេស​ និង​តំបន់​ ដោ​យមាន​ដើ​មទុន​វិនិយោគ​៩ពាន់​លាន​​ដូល្លា​អាមេរិក ចូល​មក​វិនិយោគ​ផលិតកម្ម​-​ពាណិជ្ជកម្ម​ បង្កើ​តការងារ​ជូន​ពលករ​​១៧៤០០០នាក់​ និង​នាំមក​៣២ពាន់​លាន​ដូល្លាអាមេរិក​​ខាង​​នីហរណកម្ម​។


ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ