22/06/2015 09:31 GMT+7 Email Print Like 0

VKFTA និងឳកាសធំសម្រាប់ប្រទេសទាំងពីរ វៀតណាម – កូរ៉េខាងត្បូង

នាថ្ងៃទី ៥ ខែឧសភាកន្លងមក វៀតណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - កូរ៉េខាងត្បូង (VKFTA) គូសចំណាំជំហានឈានទៅមុខខ្លាំងក្លាក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រការនេះឲ្យឃើញថា ទិសដៅតំលៃពាណិជ្ជកម្មនាំចេញចូលរបស់ប្រទេសទាំងពីរក្នុង ឆ្នាំ២០២០ ទទួលបាន ៧០ ពាន់លានដុល្លារអាមេរិក នឹងអាចសំរេចទាំងអស់បាន។
ក្នុងដំណើរចរចាកិច្ចព្រមព្រៀង VKFTA ភាគីទាំងពីរបានឯកភាពខ្លឹមសានូវការព្រមព្រៀងអនុវត្តន៍បណ្តាការសន្យាសហប្រតិបត្តិការសេដ្ឋកិច្ច។ តាមនេះ ភាគីកូរ៉េខាងត្បូងជួបឧបត្ថម្ភវៀតណាមលើកកម្ពស់លទ្ធភាពកសាង អនុវត្តន៍គោលនយោបាយ លើកកម្ពស់ការប្រកួតប្រជែងនៃបណ្តាវិស័យដែលកូរ៉េខាងត្បូងមានចំ​ណុច​ខ្លាំងនិងវៀតណាមមានតំរូវការសហប្រតិបត្តិការ ដើម្បីប្រកួតប្រជែងនាំចេញស្ថេរភាពដូចជា៖ កសិកម្ម ជលផលនិងរក្ខាជាតិ ឧស្សាហកម្មអេឡិកត្រូនិក ឧស្សហកម្មចំរាញ់ប្រេង ឧស្សហកម្មជំនួយ ...

អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ស្រដៀងដូចជាខ្លឹមសារបានសន្យា WTO ឬ បណ្តា FTA ផ្សេងទៀត ដែលវៀតណាមបានចូលរួមឬកំពុងចរចា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង VKFTA នឹងជួយសុក្រិតថែមទៀតបរិស្ថានធ្វើពាណិជ្ជកម្ម បែងចែក និងប្រើប្រាស់ប្រភពសង្គមប្រកបដោយប្រសិទ្ធិភាពជាង ចាប់ពីពេលនោះមកជំរុញដំណើរការស្តាររចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតាមទិសដៅលើកកម្ពស់តំលៃកំណើន បំរើទិស​ដៅ​អភិវឌ្ឍន៍យ៉ាងស្ថេរភាព។

ទន្ទឹមនឹងនេះ ទំនិញនាំចេញរបស់វៀតណាមនឹងមានឳកាសមានវត្តមាននៅទីផ្សារថ្មី ដោយមានការសន្យា​បើក​ទីផ្សារយ៉ាងខ្លាំងក្លារបស់ភាគីកូរ៉េខាងត្បូង។ បរិស្ថានច្បាប់តម្លាភាព ច្បាស់លាស់នឹងរួមចំណែកជំរុញការ​វិនិយោគពីប្រទេសកូរ៉េខាងត្បូងចូលវៀតណាម តភ្ជាប់នឹងបច្ចេកវិទ្យាខ្ពស់ សមត្ថភាពគ្រប់គ្រង​ជឿន​លឿន​និងឳកាស ការចូលទៅដល់បណ្តាទីផ្សារទីបី។


ក្រៅពីនេះ តាមលទ្ធផលស្រាវជ្រាវរួមអនុវត្តន៍ដោយភាគីទាំងពីរ ចំពោះខ្លឹមសារទាំងស្រុង កិច្ចព្រមព្រៀង VKFTA គ្រោងនឹងផ្តល់បទពិសោធន៍សង្គមសកម្មដោយសារបង្កើនបន្ថែមឳកាសធ្វើការងារសំរាប់ពលករ​វៀត​ណាម លើកកម្ពស់ប្រាក់ចំណូល ជាពិសេសក្រុមពលកម្មទូទៅ ពលកម្មគ្មានជំនាញខ្ពស់ រួមចំណែក​លុប​បំ​​បាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅជនបទ។

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម –កូរ៉េខាងត្បូង។ រូបថត៖ ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
តាម​ការ​វិភាគ ការវាយតំលៃ លទ្ធភាព​នាំចេញ​បណ្តាមុខ​ទំនិញ​​ដែល​ជា​ប្រៀប​ខ្លាំង​របស់​វៀត​ណាម​​ចូល​​ក្នុងទីផ្សារ​កូរ៉េ​ខាង​ត្បូង ពិសេស​ជា​ផល​កសិកម្ម ជលផល ​ឧស្សាហកម្ម​កែច្នៃ​នឹង​មាន​ល្បឿន​កំណើន​រហ័ស​ក្នុង​រយៈ​ពេល​ខាង​មុខ។ ផ្ទុយនឹង​នេះ បណ្តា​មុខ​ទំនិញ​ដែល​វៀត​ណាម​កំពុង​មាន​តំរូវការ​នាំចូល បំរើ​ឲ្យ​ផ្នែក​ឧស្សាហកមក្មអេឡិកត្រូនិក ឧស្សាហកម្ម​ច្នៃផលិត​និង​ផ្គត់​ផ្គង់​​វត្ថុធាតុ​ដើម​សំរាប់​វិស័យវាយនភ័ណ្ឌ ស្បែក​ជើង​​​ធ្វើ​ពី​ស្បែក បណ្តា​មុខ​ទំនិញ​ដែល​កូរ៉េ​ខាង​ត្បូង​នាំចេញមាន​ប្រៀប​ខ្លាំង​ក៏​នឹង​កើន​បរិមាណ​ ​ចូល​វៀត​ណាម​ តាមនេះ​រួម​ចំណែក​ជំរុញ​ឧស្សហកម្ម​កែច្នៃ ឧស្សាហកម្ម​ប្រើប្រាស់​ពលករជា​ច្រើន​ដូចជា​វាយនភ័ណ្ឌ ស្បែក​​ជើង​​របស់​វៀតណាម​អភិវឌ្ឍន៍។

តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សហកម្មនិងពាណិជ្ជកម្ម ​វូ​ហ៊ុយ​ហ្វាង កិច្ច​ព្រម​ព្រៀង​នេះ​មាន​លក្ខណៈ​គ្រប់​ទ្រង់​ទ្រាយ និង​មាន​​កំរិត​សន្យា​យ៉ាង​ខ្ពស់​និង​ធានា​​តុល្យភាព​បទពិសោធន៍​របស់​ប្រទេស​ទាំង​ពីរ ទន្ទឹម​នឹង​ឯកសារ​ស្នូល​​គឺ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ ភាគី​ទាំងពីរ​ក៏​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​​ការ​ជួយ​ឧបត្ថម្ភ​រវាង​កូរ៉េ​ខាង​ត្បូង​និង​វៀតណាម​ ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ប្រកបដោយ​ប្រសិទ្ធិភាព​​​​ល្អ​បំផុត។

លោករដ្ឋមន្ត្រីវូហ៊ុងហ្វាងជឿជាក់ថា ក្នុងរយៈពេលខាងមុខនេះនៅពេលភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀង ទ្រង់​ទ្រាយពិតប្រាកដ  និងគុណភាពក្នុងកិច្ចសហប្រតបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនឹងមាន​ការបោះជំហានខ្លាំងក្លានិងទិសដៅតំលៃពាណិជ្ជកម្មនាំចូលរបស់ប្រទេសទាំងពីរទទួលបាន ៧០ ពាន់​លាន​ដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ដែលអាចសម្រេចបាន។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូង Yoon Sang-jick ក៏ចាត់ទុកថា VKFTA បានចុះនឹងគឺជារបត់ថ្មីក្នុងទំនាក់ទំនងប្រទេសទាំងពីរ សក្តានុពលសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស​ទាំងពីរក៏មានច្រើននិងតាមរយៈការចុះហត្ថលេខាលើ VKFTA ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរក្នុងវិស័យសេដ្ឋកិច្ចនឹងកាន់តែជំរុញថែមទៀត។ ក្រៅការជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច VKFTA​  ក៏នឹងជំរុញសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនទៀត៕

 លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងអញ្ជើញចូលរួមការសន្ទនាជាមួយអាជីវកម្មកូរ៉េខាងត្បូងនៅ Busan ឆ្នាំ ២០១៤។
រូបថត៖ ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye  អញ្ជើញទស្សនាក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Hansae វៀតណាមនៅទីក្រុងហូជីមិញឆ្នាំ២០១៣។ រូបថត៖ ថាញ់វូ –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សិក្ខាសាលាជួបប្រាស្រ័យអាជីវកម្មវៀតណាម-  កូរ៉េខាងត្បូងនៅរដ្ឋធានីហាណូយឆ្នាំ២០១៤។
រូបថត៖ ត្រឹនវៀត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្ពោធរោងចក្រ SD Global វៀតណាម (ចំណុះក្រុមហ៊ុន Ruykil C&S របស់កូរ៉េខាងត្បូង) នៅខេត្តហាយយឿង។
រូបថត៖ ម៉ាញ់មិញ–ទីភ្នាក់ងារសារព័ត៌មានវៀតណាម


រោងចក្រផលិតផលគ្រឿងបន្លាស់អេឡិកត្រូនិក ជួយឧបត្ថម្ភក្រុមសម្ព័ន្ធបច្ចេកវិទ្យាខ្ពស់ Samsung របស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត (អាជីវកម្មមានដើមទុន FDI កូរ៉េខាងត្បូងចំនួន ១០០% ) នៅទីក្រុងថាយង្វៀន។
រូបថត៖ ហ្វាងង្វៀន –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ផលិតផល Alumin របស់រោងចក្រ Bauxite -អាលុយមីញ៉ូមត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងនិងប្រទេសមួយចំនួនលើពិភពលោក។ រូបថត៖ ត្រុងដាត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាមុខសញ្ញាត្រូវបានទទួលផលប្រយោជន៍របស់វៀតណាម តាមរយៈកិច្ចព្រមព្រៀងនេះគឺតំបន់កសិកម្ម ជនបទ កសិករ តំបន់ឧស្សាហកម្មកកែច្នៃ តំបន់ប្រើប្រាស់ពលករជាច្រើនដូចជាវាយនភ័ណ្ឌ ផលិតស្បែកជើង។ នេះគឺជាវិស័យ​ពិតប្រាកដដែលកិច្ចព្រមព្រៀងនឹងផ្តល់ផលប្រយោជន៍ធំសំរាប់ពលករ។

(លោករដ្ឋមន្ត្រីក្រសួងឧស្សហកម្មនិងពាណិជ្ជកម្ម វូហ៊ុយហ្វាង)

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ