07/05/2017 23:13 GMT+7 Email Print Like 0

VIFW SS កំណត់​រូបរាង​និន្នាការ​ម៉ូដ​សម្លៀកបំពាក់​និទាឃរដូវ​ រដូវប្រាំង​ ឆ្នាំ២០១៧​

សប្តាហ៍​ម៉ូដ្ឋ​​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​ និទាឃរដូវ​ រដូ​វប្រាំង​ ឆ្នាំ​២០១៧ (VIFW SS ២០១៧) បានប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី​២៥/៤ ដល់​ថ្ងៃទី​២៨/៤/២០១៧ នៅ​ Gem Center ខណ្ឌ១ ទីក្រុង​ហូជីមិញ​​ នាំម​កជូន​មជ្ឈដ្ឋាន​អ្នក​គាំទ្រស្រឡាញ់​​ ដោយ​ភាព​សម្បូរ​បែប ​និង​ចំណាប់អារម្មណ៍​ តាំង​ពី​កម្រង​​​ប្រមូល​​ផ្តុំ​ ដែល​​មាន​​កម្រិត​​លំដាប់ថ្នាក់​អន្តរជាតិ​។ ដោយ​មាន​២១​ឈុត​សម្តែង​បន្តបន្ទាប់​ VIFW SS ២០១៧ បាន​វាយ​តម្លៃ​ នឹង​កំណត់​​រូប​រាង​​និន្នាការ​​ម៉ូដ្ឋ​​សម្លៀក​​បំពាក់​​វៀតណាម​ ក្នុង​និទាឃ​​រដូវ​ រដូវប្រាំង​ ឆ្នាំ​២០១៧។​

មិនត្រឹមតែ​ប្រមូល​ផ្តុំ​អ្នក​រចនា​មូដ្ឋ​វៀតណាម​ ល្បី​ឈ្មោះ​ដូចជា​ ស្វឹន​ធូ​ង្វៀន​ (Xuan Thu Nguyen) Betty Tran ជុង​ថាញ​ភង់ (Chung Thanh Phong) ឡេ​ថាញហ្វ័រ (Le Thanh Hoa) ហាឡិញ​ធឺ (Ha Linh Thu) Claret Giang Le, san catwalk របស់​ VIFW SS ២០១៧ ថែម​ទាំង​មា​នភាពភ្លឺ​​ត្រចះ​ជាមួយ​កម្រង​ប្រមូល​ផ្តុំ​ នៃ​​អ្នក​រចនា​មូដ្ឋ​ មកពី​ប្រទេស​ព័រទុយហ្គាល់ កូរ៉េខាងត្បូង ថៃ អាល្លឺម៉ង់ អ៊ីតាលី និង​បារាំង។
 
រូបភាព​​សាយ​ហ្គន​ភ្លឺផ្លេក​ សកម្ម​​បង្វែខ្លួន ​ប៉ុន្តែ​នៅតែ​​រក្សាបាន​ភាពសង្ហារ​ ដែល​ធ្លាប់​មាន​ ធ្វើ​ជា​ចំណុច​សំខាន់​នៅ​លើ​ឆាកសម្តែង​​។ បើក​ឆាក​ឲ្យ​រាត្រី​សម្តែង​ដំបូង​ ​អ្នករចនា​មូដ្ឋ​ទាំងបី​នាក់​ Xuan Haute Couture (ជនជាតិ​បារាំង) Betty Tran (ជនជាតិ​អូស្ត្រាលី)​ និង​អ្នក​រចនា​ម៉ដ្ឋ​ ជុង​ថាញ​ភង់ (Chung Thanh Phong)​ (វៀតណាម​)​។



 ២១ឈុត​សម្តែង​នៃ​អ្នក​រចនា​ម៉ូដ្ឋ​​ កម្រង​ប្រមូលផ្តុំ​ចំណាប់អារម្មណ៍​ សន្យា​នឹង​បង្កើត​ចេញ​និន្នាការ​ថ្មីមួយ​ សម្រាប់​ទីផ្សារ​
ម៉ូដ្ឋ​សម្លៀក​បំពាក់​វៀតណាម​ នៅ​ និទាឃ​រដូវ​​ រដូវ​ប្រាំង ​ឆ្នាំ​២០១៧។​


 ឆាក​សម្តែង​​បាន​រចនា​យ៉ាង​ប្រណិត​ ក្នុង​កម្មវិធី​សប្តាហ៍​ម៉ូដ្ឋ​សម្លៀក​បំពាក់​អន្តរជាតិ​និទាឃរដូវ រដូវ​ប្រាំង​
ឆ្នាំ​២០១៧ (VIFW SS ២០១៧)។


 
អ្នក​រចនា​ម៉ូដ្ឋ​ Joao Rolo ជនជាតិ​ព័រទុយហ្គាល់ រួម​ប្រាស្រ័យ​ជាមួយ​ទស្សនិកជន​។​

 
VIFW SS ២០១៧ ប្រមូលផ្តុំ​អ្នក​រចនា​ម៉ូដ្ឋ​ ល្បីឈ្មោះ​របស់​វៀតណាម ​និង​ពិភពលោក​។​

 
កម្រង​ប្រមូល​ផ្តុំ​ “ជីវភាព​ស្រស់​ស្អាត​​” របស់​អ្នករចនា​ម៉ូដ្ឋ​ Betty Tran។

កម្រង​​ប្រមូលផ្តុំ​ “Story of the Heart” របស់​អ្នក​រចនា​ម៉ូដ្ឋ​ ស្វឹន​ធូ​ (Xuan Thu) សមាជិក​សមាគម​​សម្លៀក​បំពាក់​ជាន់​ខ្ពស់​ Haute Couture បារាំង​ បានបើក​ឆាក​ពេល​អ្នក​បង្ហាញ​ម៉ូដ្ឋ​បោះជំហាន​ឈាន​ចេញ ដូចជា​ទេពអប្សរ​ពោរ​ពេញ​ទៅដោយ​ភាព​ប្រណិត​ទាក់ទាញ​អារម្មណ៍​ ដោយ​​​មាន​លក្ខណៈ​​រចនាបទ​បែប​​អឺរ៉ុប។ ស្នាម​​លម្អិត​ក្នុង​​រចនា​ម៉ុដ្ឋ​​ សម្តែង​បង្ហាញពី​​​ភាព​បូរាណ​ផង​ តែក៏​យ៉ាងទំនើបផង​​ដែរ​ ហើយ​បាន​ផ្សំច្នៃ​​ពណ៌​ដ៏​​ប៉ិន​ប្រសប់​ទៀត​ផង​​។​
 
ក្នុង​​ខណៈនោះ​ អ្នក​រចនា​ម៉ូដ្ឋ​ ជុង​ថាញ​ភង់​ (Chung Thanh Phong)​ បាន​នាំ​មកនូវ​កម្រង​ប្រមូល​ផ្តុំ​ “Mr Meuw” ជាមួយ​​ការ​រចនា​ដែល​មាន​កម្រិត​អនុវត្តខ្ពស់​ សភាព​បុរស​ និង​ខ្លាំង​ក្លាលាបទៅដោយ​ពណ៌​សម្បុរ​ថ្មី​ សកម្ម​។​
 
ចំពោះឈ្មោះ​ហៅ​ Beautiful life (ជីវភាព​ស្រស់ស្អាត​) អ្នក​រចនា​ម៉ូដ្ឋ​ អូស្រ្តាលី Betty Tran សម្តែង​ឲ្យ​ឃើញ​ភាព​ជា​ស្រ្តី​​ភេទ​ ល្អុក​ល្អើន​ នៅ​ក្នុង​រចនាម៉ូដ្ឋ​​ ​ដែល​ជាប់​​ក្លិន​នៃ​ទិសដៅ​​ម៉ូដ្ឋ​សម្លៀក​បំពាក់​​​បុណ្យទាន​។​



 កម្រង​ប្រមូល​ផ្តុំ “ជីវភាពស្រស់ស្អាត​​” របស់អ្នក​រចនា​ម៉ូដ្ឋ​ Betty Tran ។

ក្នុង​រាត្រី​សម្តែ​ង​លើកទី​២ ការ​សម្តែង​ពី​​អ្នក​រចនា​ម៉ូដ្ឋ​ ធ្វីង្វៀន (Thuy Nguyen) Devon Nguyen ឡេ​ហា​ (Le Ha) Katy Nguyen (ជនជាតិ​វៀតណាម​) Joao Rolo (ជនជាតិ​ព័រទុយហ្គាល់) Third (ជនជាតិ​កូរ៉េខាង​ត្បូង​)​ ប្រាកដ​​បាន​ធ្វើ​ឲ្យ​មាន​ភាព​”រំជើប​រំជួល​” ខាង​ក្នុង​សាល​​ ហើយ​ក្លាយជា​ចំណុច​ទាក់ទាញ​អារម្មណ៍​ ចំពោះ​អ្នក​ថត​ទាំង​អស់​។​
 
អ្នក​រចនា​ម៉ូដ​ ធ្វិង្វៀន​ (Thuy Nguyen) ភ្លឺ​ត្រចះ​តាម​រយៈ​កម្រង​ប្រមូលផ្តុំ​ (ស្រមើស្រមៃ​)​ ពោរពេញទៅ​ដោយ​ពណ៌ប្រ​ជាប្រិយ​។ រចនា​ពេញដោយ​​លក្ខណៈ​វប្បធម៌​នៃ​ជំនឿ​បូជា​ព្រះម៉ែ​ លន្លង់លន្លោច​ទំនុកបទ​​ចម្រៀង​អាទិទេព​។ ប្រើប្រាស់​វត្ថុធាតុ​សម្បូរបែប​ដូចជា​សូត្រ ​អំបោះ​ សំពត់​ច្រើនពណ៌​សម្បុរ​ ​ ឬធាតុ​ organza ស្រទន់​ សំពត់​ kimono របស់​ជប៉ុន​ “ស្រមើស្រមៃ​” ​ហាក់ដូចជា​​បង្កើត​បាន​រានប្រគំ​​មហោរី​ពោរពេញ​ទៅ​ដោយ​ពណ៌​សម្បុរ​ ​តាមរយៈ​បច្ចេកទេស​ច្នៃ​ប្រឌិត​​សម្លៀក​បំពាក់​ គ្រឿង​បន្លាស​ប្រណិត​។​



 កម្រង​ប្រមូល​ផ្តុំ​​ ”ស្រមើស្រមៃ” របស់​អ្នក​រចនា​ម៉ូដ្ឋ ធ្វី​ង្វៀន ​(Thuy Nguyen)។​

ក្នុង​ពេលនោះ​ កម្រង​ប្រមូល​ផ្តុំ​ “Boudoir” ពី​អ្នក​រចនា​ម៉ូដ្ឋ​ព័រទុយហ្គាល់ Joao Rolo ចម្រាញ់ពី​ភាព​សង្ហា ស៊ីវិល័យ​​នៃ​មជ្ឈដ្ឋានអភិជន​​អឺរ៉ុប​​នៃ​សតវត្ស​ទី​១៧។ រចនា​ថ្លៃថ្នូរ​និង​ប្រណិត​ បាន​បង្កើត​ឡើង​ពី​វត្ថុធាតុ​ voan សំពត់​ ren បន្ថែម​គ្រឿង​អលង្ការ​ប្រណិត​នៅ​លើ​សំពត់ ​​ដូច​​ថ្ម​ Swaroski និង​គជ់​ខ្យង។​



 កម្រង​ប្រមូល​ផ្តុំ​ “Boudoir” អ្នក​រចនា​ម៉ូដ​ Joao Rolo ជនជាតិ​ព័រទុយហ្គាល់។

 យក​អារម្មណ៍ច្នៃពី​មេឌីទែរ៉ាណេខ្យល់​បក់​បោក​ កម្រង​ប្រមូលផ្តុំ​ “Dolce Vita” – “ជីវភាព​ផ្អែមល្អែម​” របស់​ Katy Nguyen អណ្តែត​ឡើង​ភាព​ស្រឡាញ់​ជីវិត​រីក​រាយ​ ល្អុក​ល្អើន​ និងសិចស៊ី​ ​ដូចជា​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅទី​នេះ​​។ ពួក​គេ​ស្រឡាញ់​ជីវិត​ ទទួល​យក​ក្តី​រីក​រាយ​​ សម្រស់​ស្រស់​ស្អាត​ទាំងអស់​ ដែល​ជីវភាព​ផ្តល់ជូន​សម្រាប់​មនុស្ស​។ រចនា​សុទ្ធ​តែ​ពេញទៅ​ដោយ​សម្រស់ពណ៌​សម្បុរ​​នៃ​រដូវ​ប្រាំង​ មេឌីទែរ៉ាណេ ក្លិន​ភាយ​នៃ​ក្លិន​​ផ្លែ​ទំពាំង​បាយ​ជូរ​ អូលីវ​​ និង​ស្រាទំពាំង​បាយជូរ​។​
 
VIFW SS ២០១៧​ ទស្សនាផ្ទាល់​ការចូលរួម​លើក​ដំបូង ​​របស់​អ្នករចនា​ម៉ូដ​ មកពី​វិទ្យាស្ថាន​បច្ចេកទេស​ រចនា​ សិល្បៈ​ Shenkar (អិស្រាអែល​)។ ​រចនា​សឲ្យ​ឃើញ​ភាព​សម្បូរ​បែប​ពី​ខឿន​វប្បធម៌​ពណ៌សម្បុរ​យ៉ាង​ច្រើន ​របស់​អ៊ីស្រា​អែល​ ​និង​ការ​បទពិសោ​ធន៍​ប្លែក​ អស្ចារ្យ​ ​សម្រាប់​អ្នក​ស្រឡាញ់​សម្លៀក​បំពាក់​វៀតណាម​។​



 កម្រង​ប្រមូល​ផ្តុំ​របស់​វិទ្យាស្ថាន​សម្លៀកបំពាក់​ និ​ងរចនា​ Shenkar មកពី​ប្រទេស​អ៊ីស្រាអែល​។​

រាត្រី​សម្តែង​បន្តបន្ទាប់​ ជា​រាត្រី​រំជួលអារម្មណ៍​​ជាមួយ​“Dream Girls” របស់​ Sandy Đoan “Amphetamin” របស់​ឌូឡុង​ (Do Long) ឬ “Mademoiselle” របស់​ហ្វាង​មិញ​ហា​ (Hoang Minh Ha)។​ កម្រង​ប្រមូលផ្តុំ​ជាច្រើន​ បាន​ធ្វើ​ឲ្យ​សាល​ “កក្រើក​” រួម​ជាមួយ​ស្នូរ​ទះដៃ​ និង​ពន្លឺ​ភ្លើង​ថត​រូបផ្លេក​ៗ។​
 
VIFW SS ២០១៧ មិនត្រឹមតែ​​ប្រមូល​ផ្តុំ​រចនា​បទ​សម្លៀក​បំពាក់​អាស៊ី​ - អឺរ៉ុប​សហសម័យ​ នៅជាទីកន្លែង​បង្ហាញ​ “ខ្សែ​ចរន្ត” សម្លៀក​បំពាក់​ពិភពលោក​ នៅតាម​តំបន់​ភូមិសាស្រ្ត​ និង​ដំណាក់កាល​ប្រវត្តិសាស្រ្ត​ផ្សេង​គ្នា​ ក៏ដូចជា​ព្រឹត្តិការណ៍​វប្បធម៌​នៃ​ប្រទេសនានា​។​




 កម្រង​ប្រមូល​ផ្តុំ​ “Oriental Crazy Dot - សេរីភាព​” របស់​អ្នក​រចនា​ម៉ូដ​ ហាឡិញ​ធឺ (Ha  Linh Thu)​។​


 កម្រង​ប្រមូល​ផ្តុំ“Mr Meuw” របស់​អ្នក​រចនា​ម៉ូដ​ជុង​ថាញ​ភង់ (Chung Thanh Phong)​។​


 កម្រង​ប្រមូល​ផ្តុំ របស់​អ្នក​រចនា​ម៉ូដ​ ស្វឹន​ធូ​ង្វៀន​ (Xuan Thu Nguyen ) (ពាណិជ្ជសញ្ញា​​ XUAN នៅ​បារីស)។​

 អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖ ថុងហាយ​