17/06/2015 10:33 GMT+7 Email Print Like 0

Vietnam Airlines បង្កើត​ចំណាប់​អារម្មណ៍​ដ៏ខ្លាំង​ក្លានៅ​​ការ​តាំង​​ពិ​ព័រណ៍​​អាកាស​ចរណ៍​​​ក្រុង​​​ប៉ា​រីស​​២០១៥


យន្តហោះជំនាន់ថ្មី Boeing ៧៨៨-៩ របស់ Vietnam Airlines នៅអាកាសយានដ្ឋាន Le Bourget

ការតាំងពិព័រណ៍អាកាសចរណ៍​អន្តរជាតិក្រុង​ប៉ារីសលើក​ទី៥១​បាន​បើក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៥​នៅ​អាកាស​យាន​ដ្ឋាន Le Bourget។ នៅទីនេះ ក្រុម​ហ៊ុន Boeing បាន​សំដែង​ការហោះ​ហើរ​ដោយយន្ត​ហោះ Boeing ៧៨៧-៩ Dreamliner នាំយក​រូប​ភាព​ពាណិជ្ជសញ្ញា​ថ្មីរបស់ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​វៀត​ណាម (Vietnam Airlines)​។ អគ្គនា​យក Vietnam Airlines លោក Pham Ngoc Minh បានឲ្យដឹង​ថា៖

“នេះជា​លើកដំបូង​ហើយដែល​ខឿនអាកាសចរណ៍​វៀតណាម​ ត្រូវបាន​បង្ហាញ​យន្ត​ហោះថ្មី​របស់​ខ្លួន​នៅការ​តាំងពិ​ព័រណ៍​ធំបំ​ផុត​ពិភពលោក​នេះ។ ក្នុងកម្មវិធី​ផ្សព្វ​ផ្សាយ​របស់​ខ្លួន ដោយ​មានការជួយ​ឧបត្ថម្ភ​និងកិច្ចសហ​ប្រតិបតិ្ត​ការ​របស់ Boeing យើងខ្ញុំ​បានឧទ្ទេស​នាម​ជាមួយអតិថិជន​អំពីប្រភេទ​យន្តហោះថ្មី Dreamliner របស់ Vietnam Airlines។ យើងខ្ញុំសង្ឃឹម​ថា នេះជាជំហាន​ចាប់ផ្ដើម​ថ្មីសំរាប់រូបភាព ​ក៏ដូច​ជាគុណ​ភាព​សេវាកម្ម​ចំពោះ​អតិថិជន​។​ក្នុង​ឆ្នាំ​២០១៥ និង​២០១៦ Vietnam Airlines នឹង​ជំនួស​ការហោះហើរ​រយៈផ្លូវ​ឆ្ងាយភាគ​ច្រើន​ទៅកាន់ អឺរ៉ុប​ឬ​អូស្រ្តាលី​​ ដោយ​ប្រភេទយន្ត​ហោះជំនាន់​ថ្មីនោះ​គឺ A៣៥០-៩០០ និងBoeing ៧៨៨-៩”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ