• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

Vietcraft - ស្ពាន​តភ្ជាប់​ការនាំ​ចេញ​នូវមុខ​ទំនិញ​សិប្បកម្ម

ក្នុងប៉ុន្មាន​ឆ្នាំកន្លង​មក សហសម្ព័ន្ធ​នាំចេញ​នូវទំនិញ​សិប្បកម្ម​វៀត​ណាម (VietCraft) ជា​អង្គ​ភាព​តភ្ជាប់​ជួយ​លើក​កម្ពស់​រូបភាព​ និង​ការ​ប្រកួត​ប្រជ្រែង ​​នៃ​ផ្នែក​ទំនិញ​​សិប្ប​កម្ម​វៀត​ណាម ​នៅ​លើ​វេទិកា​អន្តរជាតិ​។

ដោយលក្ខណៈវិនិច្ឆ័យ “អ្វីទាំងអស់​សុទ្ធតែដើម្បី​ការអភិវឌ្ឍន៍ នៃផ្នែកសិប្បកម្មវៀត​ណាម” ក្រោយ​ប្រាំបី​ឆ្នាំប​ង្កើត​ឡើង VietCraft មាន​សមាជិក​ចំនួន២៨០​គឺ​សហគ្រាស មូល​ដ្ឋាន អង្គ​ការ​សកម្ម​ភាព​ក្នុង​វិស័យ​ផលិត​ពាណិជ្ជ​កម្ម​ទំនិញ​សិប្បកម្ម​លើទូទាំង​ប្រទេស។

ដោយតួនាទី​ជាស្ពានតភា្ជប់ ជួយលើកកម្ពស់រូបភាព នៃផ្នែកសិប្បកម្មវៀត​ណាម VietCraft បាន​ដំណើរ​ការ​បង្កើត​វេប​​សា​យ​ព័ត៌មាន ស្តីពីទីផ្សារមានសក្តានុពល នៃទំនិញសិប្បកម្ម​វៀតណាម ដូចជា ជប៉ុន អឺរ៉ុប អាមេរិក អូស្រ្តាលី កាណាដា។​ល។ ក្រៅ​ពីនេះ VietCraft នៅ​កសាងបណ្ណា​ល័យ​ឯក​ទេស ដោយមាន​សៀវភៅ​ពីគ្រោះរាប់​រយ​ក្បាល និយាយ​អំពីបច្ចេកទេសផលិត នូវទំនិញ​សិប្បកម្មលើពិភពលោក ព័ត៌មានទីផ្សារ ទស្សនាវដ្តីឯកទេស​។ល។ ជួយ​សហ​គ្រាស​មាន​ព័ត៌​មាន​គ្រប់​គ្រាន់ ដើម្បីនឹង​កសាង​យុទ្ធសាស្រ្ត​នាំចេញ​ដោយ​ឡែករបស់​ខ្លួន។


ផលិតផលប្រើប្រាស់តម្បាញដោយឫស្សីផ្តៅ  របស់ក្រុមហ៊ុនង៉ុកយុង (ហាណាម) នៅ Hanoi Gift Show ២០១៥។

ភ្ញៀវបរទេសស្វែងយល់ព័ត៌មានពីផលិតផលសិប្បកម្មវៀតណាមនៅ Hanoi Gift Show ២០១៥។

Hanoi Gift Show បានរៀបចំជាប្រចាំ គឺជាព្រឹត្តិការណ៍មួយសម្រាប់ការផ្សព្វផ្សាយ ឧបត្ថម្ភនាំចេញនិងនាំចូលនូវទំនិញសិប្បកម្មរបស់វៀតណាម

ផលិតផលសេរ៉ាមិចរបស់វៀតណាមបាននិយមប្រើប្រាស់ច្រើននៅលើទីផ្សារ។

ផលិតផលតម្បាញឫស្សី ផ្តៅ របស់ក្រុមហ៊ុនតឹនអាន Handcraft Manufacture។

ប្រភេទផលិតផលមួយចំនួនសម្រាប់ក្នុងពិធីសែនព្រេនរបស់ភូមិរបរភូវិញ (ហាណូយ)។

ផលិតផលវ៉ាលី កាប៉ូបកាន់ដៃ ធុង តម្បាញដោយឫស្សីផ្តៅ។

កន្រ្តកគ្រប់ប្រភេទនិងវត្ថុសម្រាប់ដាក់ ធ្វើអំពីផ្តៅឫស្សីយ៉ាងវិចិត្រ ហើយមានម៉ូដទំនើបយ៉ាងច្រើនបង្គួរ។

ផលិតផលតម្បាញឫស្សីផ្តៅលាបពណ៌រលើបរលោង។

វត្ថុអនុស្សាវរីយ៍តម្បាញដោយឫស្សីផ្តៅ ។

ផលិតផលសេរ៉ាមិច បាតត្រាង តាំងពីយូរបានល្បីឈ្មោះនៅលើលើទីផ្សារ។



តាមការវាយ​តម្លៃ​របស់​មជ្ឈ​ដ្ឋាន​អ្នក​ជំនាញ ទីផ្សារ​​ទំនិញ​សិប្បកម្ម​ទូទាំង​​ពិភព​លោក មាន​​កម្លាំង​ប្រើ​ប្រាស់​ទំនិញ​ចំនួន​​១០០​ពាន់​លាន​ដុលា្ល​​អាមេរិក ក្នុង​នោះ​ទីផ្សារ​សំខាន់​គឺ អាមេរិក អាល្លី​ម៉ង់ បារាំង អង់គ្លេស អេស្ប៉ាញ ហូឡង់​ ជប៉ុន ហុងកុង (ប្រ​ទេស​​ចិន) និង​ប្រទេស​​នៅអឺរ៉ុប​ខាង​លិច​មួយ​​ចំនួន​ទៀត។ ជា​ពិសេស​​ប្រទេស​អាមេរិក​ជា​​ទីផ្សារ​ធំបំ​ផុត ដែល​មាន​កម្រិត​ប្រើប្រាស់​ចំ​នួន​៦៧,៥ពាន់​លាន​ដុល្លា​អាមេរិក បន្ទាប់​មក​គឺ​ប្រ​ទេស​អឺរ៉ុបមាន​កម្រិត​ប្រើ​ប្រាស់​ចំនួន១៣​ពាន់​លាន​​ដុល្លា​អាមេរិក។

ក្នុងប៉ុន្មានឆ្នាំកន្លងមក VietCraft បាន​ដំណើរ​ការ​ពិនិត្យ​ជាច្រើន​លើក នូវ​ស្ថានភាព​វត្ថុធាតុ​ដើម​បម្រើ​ឲ្យការ​ផលិត​ទំនិញ​សិប្បកម្ម ជា​ពិសេស​គឺផ្តៅ ឫស្សី ដីឥដ្ឋ ឈើ ថ្ម និង​អំបោះ សម្រាប់​វាយ​តម្លៃ​បរិមាណ​រក្សាទុក​និងគុណភាព ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ពីគោល​នយោបាយ កម្មវិធី និង​គម្រោង​ការ​ជំនួយ​អន្តរជាតិ​។

ក្នុងការងារ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​សញ្ញា​ទំនិញ​សិប្បកម្ម​វៀត​ណាម VietCraft បាន​​សហការ​ជាមួយ​អង្គ​ភាព​ចាត់​តាំង​ទីផ្សារ​ណាត់​ដូច​ជា​៖ ផ្សារណាត់​វត្ថុអនុស្សាវរីយ៍​ទំនិញ​សិប្បកម្មហាណូយ​ឆ្នាំ២០១៤​ (Hanoi Gift Show ២០១៤) ផ្សារណាត់ OVOP វៀតណាម ផ្សារណាត់​អន្តរជាតិ​ទំនិញ​សិប្បកម្ម គ្រឿង​ឈើ និង​ទំនិញ​សម្រាប់​ធ្វើអំ​ណោយ​ជូន- LifeStyle វៀតណាម​លើទី​៥​។ល។

ពីផ្សារណាត់​មានទំនុកចិត្តនេះ លិខិតកក់ទំនិញ​ពីចិន ជប៉ុន បង្វែមក​រកវៀត​ណាម​យ៉ាង​ខ្លាំង បង្កើត​បាន​ឱកាស​ល្អ​សម្រាប់​ផ្នែក​សិប្បកម្ម​វៀត​ណាម សម្រេច​គោល​ដៅ១,៦​ពាន់​លាន​ដុល្លា​អាមេរិក នៃ​តម្លៃនាំចេញ​នៅឆ្នាំ​២០១៤។

ទន្ទឹម​​នោះ VietCraft បានដំណើរ​ការជ្រើស​រើស​ក្រុម​សហគ្រាស ដែលមាន​ប្រៀប​ខ្លាំង​ខាង​ការ​ប្រជែង ដើម្បី​ប្រ​ជ្រៀត​ចូល​ទីផ្សារធំមួយ​ចំនួន ដូចជា ជប៉ុន អឺរ៉ុប អាមេរិក កាណាដា អូស្រ្តាលី។ល។

តាមលោកឡេបាង៉ុក លោកអគ្គលេខា VietCraft ឲ្យដឹង​ថា៖ សហ​គ្រាស​វៀត​ណាម កំពុង​ប្រមូល​ផ្តុំទាញ​យក​ទីផ្សារ​ថ្មី ក្នុងប្លុក BRICS រួមមាន ប្រេ​ស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង។ ទាញយក​ទីផ្សា​រនេះ វៀត​ណាម​នឹង​ងាយ​ស្រួល​ខាង​ផ្នែក​ភូមិ​សាស្រ្ត ងាយស្រួលឲ្យការស្រាវជ្រាវ​ទីផ្សារ ដឹកជញ្ជូន​ទំនិញ។ ក្នុង​ប្លុក BRICS បច្ចុប្បន្ន​មធ្យម​ជារៀង​រាល់​ឆ្នាំ វៀត​ណាម​សម្រេច​តម្លៃ នាំចេញជាង១០០លានដុល្លាអាមេរិក៕

ទំនិញសិប្បកម្មគំរូមួយចំនួនរបស់វៀតណាម

















 

អត្ថបទ៖ ថាវវី រូបថត៖ ទ្រីញវ៉ាន់ប៉ូ


 

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top