19/05/2017 16:01 GMT+7 Email Print Like 0

UNICEFជម្រុញកិច្ចការពារកុមារភៀសខ្លួន


 UNICEF ជម្រុញកិច្ចការពារកុមារភៀសខ្លួន (រូបថតៈ AP)

ក្នុងរបាយ​ការណ៍ដែលប្រកាសនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ មូលនីធិ​កុមារ​អង្គកា​រ​សហ ប្រជាជាតិ (UNICEF) បានទទួល​ស្គាល់តួរលេខ​យក្ស ស្តីពីកុមារ​ដែលគ្មាន​ឪពុក ម្តាយរួមដំណើរជាមួយសុំសិទ្ធិជ្រក កោន​នៅ ​៨០​ប្រ​ទេស​លើទូទាំង​ពិភពលោក​ក្នុង អំឡុងពេល​ពីឆ្នាំ២០១៥-២០១៦។ 

ហើយ​កុមារ១/៣ក្នុងចំណោមកុមារទាំងអស់នេះ ត្រូវចាប់ឃុំខ្លួន​នៅតំបន់​ជាប់ព្រំ​ដែន​​អាមេរិក​និងម៉ិកស៊ិក។ កុមារ​​ទាំង​នេះ ជ្រើស រើសផ្លូវ​និរទេស​ខ្លួន​ដោយសារចង់រត់គេ​ចពីសង្គ្រាម​ស៊ីវិលស៊ីរី​ឬស្ថានភាព អំពើហឹង្សា​នៅ​តំបន់​​​អាមេរិក​​កណ្តាល​ជាដើម។ ចំពោះមុខសភាពការណ៍នេះ  UNICEF បានអំពាវ​នាវ​​ឲ្យថ្នាក់​ដឹក​នាំក្រុម G7 ​ដែល​​ចូលរួមក្នុងសន្និសីទនៅអ៊ីតាលីនាថ្ងៃទី ២៦និងទី​២៧​ខែ​ឧសភាខាងមុខ ធ្វើការសន្យាដើរជួរមុខ​ក្នុង​ការ​​អនុវត្ត​កម្ម​វិធីសកម្មភាព ៦ “ខ” សំដៅ​ការពារសិទ្ធិរបស់​កុមារភៀសខ្លួន ដើម្បីធានា​អោយប្អូនកុមារ បាន​រៀន​​សូត្រ​ ​និងទាក់ទង​ផ្ទាល់ជាមួយ​សេវាថៃទាំសុខភាព៕ 

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

 

បណ្តាអត្ថបទបានផ្សាយ