• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

TPP និងវិធានការឲ្យវិស័យទំនិញនាំមុខ

វៀតណាមមានការទំនាក់ទំនងការទូតជាង១៧០​ប្រទេស​និង​​តំបន់​ ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយទីផ្សារចំនួន២២៤/២៥៥និង​តំបន់​ បានចុះហត្ថលេខាលើ៨៦កិច្ចព្រមព្រៀងទ្វេភាគី ៤៦កិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំទ្រវិនិយោគ ៤០កិច្ច​ព្រម​ព្រៀង​ប្រឆាំង​ការ​ដាក់​ពន្ធ​ពីរ​ដង ចំពោះ​ប្រទេស​នានា​និង​តំបន់។។

ការទំនាក់ទំនងសេដ្ឋកិច្ចរបស់វៀតណាម ជាមួយដៃគូធំៗនិងសក្តានុភាពទាំងអស់បានបើកទូលាយ និង​ឈាន​ចូល​ស៊ី​ជម្រៅ។ យ៉ាងណាមិញ ការចូលរួម TPP  ខឿនសេដ្ឋកិច្ច វៀតណាមបានវាយតម្លៃ នឹង​មាន​ការ​ជះ​ឥទ្ធិពល​ធំជាង ជាពិសេសចំពោះទំនិញនាំមុខទាំងឡាយ.

បណ្ឌិត វ៉ហុងយុង នាយកក្រុមហ៊ុន VCCI កឹនធើ ឲ្យដឹងថា៖ ការចូលរួម TPP ជា​ឱកាស​ឲ្យ​មុខ​ទំនិញ​កសិ​ជល​ផល​របស់វៀតណាម ចូលទៅជិតទីផ្សារធំៗក្នុងប្លុកដោយមានពន្ធអាទិភាព ក៏ដូចជាឱកាសសហការ ក្នុង​ការ​ចូល​ទៅ​ជិតបច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍន៍កសិកម្មទំនើប។

វៀតណាមជាប្រទេសមានតំបន់ផលិតកសិកម្មយ៉ាងធំបង្គួរ ទើប​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ការ​ស្នើ​ដៃគូ​បើក​ទ្វារ​ទីផ្សារ​​ឲ្យមុខ​ទំនិញកសិផលនេះ។ បញ្ហាពិបាកចម្បង គឺប្រទេសនានាសុទ្ធតែមាននិន្នាការចរចាសង្ខេប រក្សា​គាំពារ​ចំពោះ​កសិករក្នុងស្រុក មិនបើកទ្វារ ដោយ​របៀប​ប្រើ​ប្រាស់របង​បច្ចេកទេស​ពាណិ្ជកម្ម​និង​វិធាន​ការ​អនាម័យ​ជំងឺ​ឆ្លង។



ចូលរួម TPP មុខទំនិញផ្លៃឈើអាចមានឱកាសធំ ដើម្បីបើកទូលាយទីផ្សារនិងជម្រុញនីហរណកម្ម។ រូបថត៖ ភឿងវី - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាមលោកសាស្រ្តចារ្យរង បណ្ឌិត ង្វៀនអាញតឹន អគ្គពិនិត្យទស្សនវដ្តី ស្រាវជ្រាវអន្តរជាតិ វិទ្យាស្ថានការទូត ក្រសួង​ការបរទេស ពេលចូលរួម TPP វៀតណាមត្រូវចោល១០០%ប្រភេទពន្ធនាំចូល ចំពោះ​ផលិត​ផល​ទាំង​អស់​ ព្រមទាំងកសិកម្មផងដែរ ក្នុង​ពេលនោះរ​បង​រារាំង​ពោល​គឺបច្ចេក​ទេស​មិន​ទាន់​មាន​ឬមិន​ខ្ពស់។ ការ​​កាត់​បន្ថយ​​ពន្ធ​ពិត​ប្រាកដ នឹងនាំមកកំណើនខ្សែទំនិញនាំចូល​យ៉ាងឆាប់រហ័ស​ពីបណ្តាប្រទេស​TPPចូលមក​​វៀត​ណាម​​ជាមួយ​​តម្លៃ​ប្រជែង​។

ចំពោះវិស័យជលផល តាមសហសម្ពន្ធកែច្នៃនិង​នាំចេញជលផលវៀតណាម, ៤០%ជលផលវៀត​ណាម​នាំ​ចូល​​​បណ្តាប្រទេស TPP ក្នុងឆ្នាំ២០១៣ ក្នុងនោះអាមេរិក ស្រូបយក២០% ជប៉ុនជាង១៧%។ ប្រទេស​ជប៉ុន​ជាទីផ្សារ​សំខាន់របស់ក្រុមហ៊ុននាំចេញត្រីធូណាវៀតណាមទាំងអស់ ប៉ុន្តែសព្វ​ថ្ងៃពន្ធ​នាំចូល​ចំពោះ​ត្រីធូណារ​បស់​វៀត​​ណាម​ទៅកាន់ជប៉ុន នៅត្រឹមកម្រិតពី៦,៤ដល់៧,២%។



ត្រីធូណាសមុទ្រ ទំនិញនាំចេញមានសក្តានុភាពខ្លាំងរបស់វៀតណាម។
រូបថត៖ លីខា - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចំពោះផលិតផលចិញ្ចឹម លទ្ធភាពប្រកួតប្រជ្រែងនូវវិស័យនេះ របស់វៀតណាម ប្រៀបនឹងបណ្តាប្រទេស TPP គឺទាបបង្គួរ។ កម្លាំងផលិតនិងបច្ចេកវិទ្យានៅមានកំណត់ ក្នុងពេលនោះ​ត្រូវ​ប្រឈម​មុខ​នឹង​ប្រភេទ​ជម្ងឺជា​ប្រចាំ​នៅលើ​ប​សុសត្វ​​និងបសុបក្សី។ កសិដ្ឋាន​ចិញ្ចឹម​សត្វ​របស់វៀត​ណាម សព្វ​ថ្ងៃ​កំពុង​ជាផ្នែក​បង្កើត​ការងារ​រក​ស៊ីជាច្រើន​ជូន​កសិករ ប៉ុន្តែប្រាក់ចំណូលទាប អស្ថេរភាព ហើយជាមុខសញ្ញាងាយ​រង​របួស។



ប៉ាន់ស្មានលទ្ធភាពប្រជែងរបស់ផ្នែកចិញ្ចឹមកសិកម្ម គឺមិនខ្ពស់។ រូបថត៖ វ៉ូសិញ-ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

សហសម្ពន្ធវាយនភណ្ឌវៀតណាមសង្ឃឹមនឹងនាំមកឲ្យវៀតណាម តម្លៃនាំចេញនូវទំនិញវាយនភណ្ឌ៣០ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២០ និងទទួលបានកម្រិត៥៥ពាន់លានដុល្លាអាមេរិកឆ្នាំ២០៣០។

សរុបពន្ធនាំចូលចំនួន១,៣ពាន់លានដុល្លាអាមេរិក ដែលបណ្តាសមាជិក TPP កំពុង​ត្រូវបង់​ឲ្យអាមេរិក​ជារៀង​រាល់​ឆ្នាំ ទំនិញនាំចូល​ពីវៀតណាមគឺ​ប្រមាណ១ពាន់លានដុល្លាអាមេរិក។ ក្នុង១ពាន់​លានដុល្លាអាមេរិ​កនេះ អ្នក​នាំ​ចេញនូវទំនិញវាយន​ភណ្ឌ និង​ស្បែក​ជើង​ត្រូវ​ចំណាយ​ប្រមាណពី​៨០%ដល់​៩០%។

សព្វថ្ងៃពន្ធចំពោះមុខទំនិញវាយន​ភណ្ឌរបស់វៀតណាម ដែលនាំចេញទៅអាមេរិក គឺលើស​៧% និង​ពន្ធ​របស់​ផ្នែក​ស្បែក​ជើង​គឺ១២%។ ទិដ្ឋភាពនេះ អាចសឲ្យឃើញ​ចំណង​ជាប្រយោជន៍​ដ៏ធំ​នៃផ្នែក​ទំនិញ​នេះរបស់​វៀត​ណាម​ ក្នុង​ការកាត់បន្ថយពន្ធ​ចុះដល់​កម្រិត០%។



វាយនភណ្ឌប៉ានស្មាននឹងមានជំហានអភិវឌ្ឍន៍ “ផ្ទុះ” ដោយតម្លៃនាំចេញសង្ឃឹមនឹងសម្រេចបាន៣០ពាន់​លាន​ដុល្លា​អាមេរិក​
នៅឆ្នាំ២០២០ និងទទួលបានកម្រិត៥៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០៣០។

ពេលវៀតណាមចូលរួមកិច្ចព្រមព្រៀង TPP ប្រយោជន៍ដំបូងបង្អស់គឺលុបចោលកម្រិតពន្ធនាំចេញពី៣,៥ដល់៥៧,៤% បច្ចុប្បន្នចុះនៅតែ០%សម្រាប់មុខទំនិញស្បែកជើងរបស់វៀតណាម ចូលក្នុងទីផ្សារ TPP។

ចំពោះសហគ្រាសជាង៥០០ បានបង្កើតការងារឲ្យពលករចំនួន៦០០.០០០នាក់ ផ្នែក​ស្បែក​ជើង​បាន​នាំមក​ការ​ងារ​ឲ្យពល​ករ​ដែល​គ្មាន​ជំនាញ​មួយ​ចំនួន​ធំ។ ប៉ាន់ស្មានពេល TPP មានសុពលភាព នឹង​បង្កើត​ការ​ងារ​ថ្មីឲ្យ​ពល​ករ​ផ្នែកឧស្សហកម្មស្បែក​ជើងវៀតណាម​ចំនួនមួយលាននាក់។

លោកសាស្រ្តចារ្យរង បណ្ឌិត ង្វៀនអាញតឹន ឲ្យដឹងថា ពេលវិស័យស្បែកជើងវៀតណាមចូលរួមស៊ីជម្រៅ ចូល​ចង្វាក់​តម្លៃពិភពលោក ជាមួយគុណប្រយោជន៍ អំពីប្រភពធនធាន “មាស” បង្កសក្ខណៈ​អនុវត្ត​ល្អវគ្គ​ប្រើ​ប្រាស់ ពល​ករ​ច្រើន។

ការចូល​រួម TPP វៀតណាមបានចាត់ទុកជាអ្នកមានប្រយោជន៍ច្រើន ពេលកំណើនពាណិជ្ជកម្មជាមួយអាមេរិក ជប៉ុន ជាបណ្តាទីផ្សារធំផុតរបស់ TPP។ ពិសេស ការចូលរួម TPP  បន្ថយពន្ធជួយឲ្យវៀតណាម បង្កើន​ការនាំ​ចេញ​ខោ​អាវ ស្បែកជើង កសិជលផល។ យ៉ាងណាមិញ ក្រោយការពិសោធន៍ជាក់ស្តែង អំពីការចូលរួម WTO  ឱកាស​សក្តានុពលជាច្រើន ប៉ន្តែក៏មានឧបសគ្គច្រើនដែរ។

ដូច្នេះហើយ វៀតណាមត្រូវមានរបៀបធ្វើថ្មី វិធាន​ការចម្បង​ដើម្បីទា​ញយក​បាន​ប្រយោជន៍​ ពីមុខ​ទំនិញ​នាំមុខ​ពេល​ចូល​រួម TPP។


 


តាមការវាយតម្លៃរបស់អ្នកឯកទេសសេដ្ឋកិច្ច មានដល់​៣៧ក្រុម​ទំនិញ​ក្នុង​ចំណោម​៩៧ក្រុម​ទំនិញ​របស់វៀតណាម មាន​គុណប្រយោជន៍​ប្រកួត​ប្រជែងជាង​បណ្តាដៃគូ។ ពិសេស ក្រុមនេះស្រូបយក៧៥% តម្លៃនាំ​ចេញ​របស់វៀតណាម ប្រហាក់ប្រហែល១២០ពាន់​លាន​ដុល្លា​អាមេរិក ធ្លាក់​ចូលក្នុងក្រុមទំនិញដូច វាយនភណ្ឌ ស្បែកជើង ជលផល កាហ្វេ។​ល។

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ការសែតរូបភាពវៀតណាម

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top