07/10/2015 09:51 GMT+7 Email Print Like 0

TPP នឹងក្លាយទៅជាគំរូអំពីពាណិជ្ជកម្មក្នុងសតវត្ស៍ទី២១


TPP នឹងក្លាយទៅជាគំរូអំពីពាណិជ្ជកម្មក្នុងសតវត្ស៍ទី២១

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃបណ្ដាប្រទេសចូលរួមការចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) ទទួលបានការព្រមព្រៀងចុងក្រោយ ហើយក្លាយទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិភពលោក ។​ សន្និសីទបានបិទបញ្ចប់ នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ តាមម៉ោងវៀត​ណាម ​នៅ​ទី​ក្រុង Atlanta ។ ថ្លែងមតិបន្ទាប់ពីពេលបញ្ចប់ការចរចារ ដំណាង​ប្រទេសចំនួន១២បានអះអាងថា៖ កិច្ចព្រមព្រៀង TPP នឹងជារូបសណ្ឋានអំពី​ពាណិជ្ជកម្មក្នុងសតវត្ស៍ទី២១។ បន្ទាប់ពីការចរចារ បណ្ដាប្រទេសនឹង​ដំណើ​ការ​ពិនិត្យមើលខាងគតិយុត្តិហើយចុះហត្ថលេខាជាផ្លូវការ។

កិច្ចព្រមព្រៀង TPP មានការចូលរួមរបស់ប្រទេសចំនួន ១២ ដោយបាន​ចរចារពីឆ្នាំ ២០១០មក។ គោលដៅរបស់ TPP គឺកាត់បន្ថយរបងពាណិជ្ជកម្ម​ និង​បង្កើត​បទដ្ឋានខ្ពស់ ដើម្បីបង្កើនពាណិជ្ជកម្មនិងវិនិយោគ ជំរុញការ​ផ្តល់មតិ ជំរុញខ្លាំងកំណើនសេដ្ឋកិច្ច និងបង្កើនការងារធ្វើក្នុងប្លុក។ TPP ត្រូវ​បានបង្កើតឡើងនេះ នឹងជាតំបន់ពាណិជ្ជកម្មសេរីធំ ១ ដោយស្មើនឹង៣០% ​ពាណិជ្ជកម្មសកលនិងបំពេញបន្ថែមទឹកប្រាក់ចំនយន៣០០ ពាន់លានដុល្លារអាមេរិកសំរាប់ GDP ពិភពលោកជាប្រចាំឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាអត្ថបទបានផ្សាយ